Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃដើមទ្រព្យ ដើមសប្តាហ៍ ឆ្នាំទាំង៧នេះសំណាងខ្លាំងណាស់ និងរកស៊ីអ្វីក៏មានបានមាសប្រាក់មិនខ្វះឡើយ ហោរាសាស្ត្រ
  • ច្បាស់ណាស់ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា !! Uncategorized
  • ព័ត៌មានលម្អិត ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ទៀត ព័ត៌មានជាតិ
  • រាប់លុយចុកដៃហើយលាភធំឆ្នាំរកា និង​ ថោះ មានលុយចាយមិនខ្វះឆ្នាំច វក កុរ មមី ឆ្លូវ ម្សាញ់ ហោរាសាស្ត្រ
  • ដើមខែថ្មីបួនថ្ងៃនេះហើយជាថ្ងៃលាភសំណាងដ៏មហាសាលប្រុសស្រីកើតឆ្នាំ ឆ្លូវ ថោះ រកា កុរ មមែ ជូត ខាល ហោរាសាស្ត្រ
  • ក្នុងខែថ្មីនេះ ឆ្នាំទាំង៦ ខាល មមី វក ជូត កុរ ម្សាញ់ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល សេដ្ឋកិច្ច
  • អភិបាលខេត្ត៖ ឆាប់ៗនេះ ខេត្តសៀមរាប នឹងមានស្នាក់ការធ្វើលិខិតឆ្លងដែន ព័ត៌មានជាតិ

តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក

Posted on September 20, 2023 By Mah Khmer

​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បង្ហាញ​លក្ខណៈ​វិនិច្ឆ័យ​នៃ​តម្លៃ​លេចធ្លោ​ជា​សកល​របស់​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្ដូ ។

យោង​តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​ពីរ គឺ ៖

១-​រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ បង្ហាញ​ក្នុង​លក្ខណៈ​ដ៏​វិសេសវិសាល​មួយ​នូវ​ចំណុច​គួប​ប្រសព្វ​រវាង​តម្លៃ​មនុស្ស​ដែល​បង្កើត​បានជា​រចនាបថ​កោះ​កេរ ដែល​ក្នុង​នោះ​ក្បាច់ចម្លាក់​បដិមា​បង្ហាញ​ពី​ភាព​ក្លាហាន​រូបភាព​បង្កប់​នូវ​ការ​ស្រមៃ និង​វិញ្ញាណ​រស់​រវើក​អំពី​ចលនា​របស់​ក្បាច់ចម្លាក់​ដែល​កើត​ចេញពី​ការ​បញ្ចូល​គ្នា​នៃ​និមិត្ដរូប​សាសនា និង​សិល្បៈ​របស់​ឥណ្ឌា​ជាមួយ​គោល​គំនិត​រចនា​ក្នុងស្រុក និង​សិល្បៈ​ហត្ថកម្ម ។

ទោះបី​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​រយៈពេល​ដ៏​ខ្លី​ត្រឹមតែ​២៣​ឆ្នាំ ក្នុង​សតវត្ស​ទី​១០ ក៏​ដោយ​ក៏​រចនាបថ​កោះ​កេរ​បាន​ជះ​ឥទ្ធិពល​យូរអង្វែង​ទៅ​លើ​ការ​បញ្ចេញ​ទឹកដៃ​សិល្បៈ​នៅ​ក្នុង​សម័យកាល​ក្រោយ​ៗ​មក​ទៀត​នៃ​អាណាចក្រ​ខ្មែរ និង​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ។

២-​រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ គឺជា​គំរូ​ដើម​ស្ដី​ពី​ដែន​ទេសភាព​ទីក្រុង​ថ្មី ដែល​មាន​សំណង់​អគារ​ធំ​ៗ​ដោយសារ​ការ​ប្រើប្រាស់​ផ្ទាំង​ថ្ម​ដុំ​ធំ​ៗ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ការ​សាងសង់ និង​ការ​ឆ្លាក់​ក្បាច់ និង​បដិមា ។ គំរូ​ដើម​នេះ​បាន​សម្ពោធ​ឡើង​នូវ​សម័យកាល​នៃ​ការ​សាងសង់​ប្រាសាទ​ថ្ម​អស់​ជា​ច្រើន​សតវត្ស​នៅ​ទូ​ទាំង​អាណាចក្រ​ខ្មែរ ហើយ បាន​ក្លាយជា​ប្រភព​នៃ​ការ​បំផុសគំនិត​សម្រាប់​ការ​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នានា​នៅ​អង្គរ និង​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ក្នុង​សតវត្ស​ក្រោយ​ៗ​មក​ទៀត ។

ក្រសួង​វប្បធម៌​បាន​បន្ដ​ថា ការ​ទទួលស្គាល់​ជា​ផ្លូវការ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ជា​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​បន្ទាប់​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ប្រាសាទ ព្រះ​វិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​១៩៩២ ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ ។

ក្រសួង​បន្ថែម​ថា សមិទ្ធផល​ទាំងនេះ គឺ​ពិតជា​កើត​ចេញពី​ការ​ចូលរួម និង​ទឹកចិត្ត​ស្រឡាញ់​មោះមុត​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ជា​ពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ដែល​ជា​និច្ច​ជា​កាល តែងតែ​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​កិច្ចការ​អភិវឌ្ឍ និង​អភិវឌ្ឍ​បេតិកភណ្ឌ​ដែល​ជា​ដួង​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ហៅលែងលឺ! ​មហា​ឆ្នាំ​ទាំង​៥​ក្លាយជា​អ្នកមាន​មួយ​រំពេច​នៅ​ចុងខែ​នេះ
Next Post: ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

អត្ថបទទាក់ទង

  • លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា អតីតអភិបាលខេត្តសៀមរាប ក្លាយជារដ្ឋមន្ត្រីថ្មី នៃក្រសួងការពារជាតិ ជីវិតនិងសង្គម
  • សូមប្រុងប្រយ័ត្នមកទៀតហើយ! មន្ត្រីជាន់ខ្ពស់សុខាភិបាលព្រមានពីការឆ្លងជំងឺកូវីដ-១៩ ឡើងវិញ ក្រោយប្រទេសជិតខាងផ្ទុះខ្លាំង ជីវិតនិងសង្គម
  • រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជីវិតនិងសង្គម
  • ផាកពិន័យពលរដ្ឋអត់មានកំហុសចុងក្រោយត្រូវបានដកសក្តិ និងបញ្ឈរជើង ៣ខែ ជីវិតនិងសង្គម
  • ចាប់ពីឆ្នាំ២០២៣តទៅ សិស្សជាប់និទ្ទេស A, B, C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ​ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ជីវិតនិងសង្គម
  • ភាពស្មោះត្រង់របស់មនុស្ស! រើសបានការបូបលុយជនបរទេសមានជាច្រើនមិនយកសុខចិត្តប្រកាសរកម្ចាស់កាបូបដើម្បីប្រគល់ជូន ចុងក្រោយបានរង្វាន់លើកទឹកចិត្តយ៉ាងគាប់ប្រសើរ ជីវិតនិងសង្គម
  • សមត្ថកិច្ចរកមិនឃើញ ទីតំាងលេងល្បែងស៊ីសងរបស់ឈ្មោះ ភា តែអ្នកសារព័ត៌មានរកឃើញ ហើយគោរពជូនលោកស្នងការខេត្តសៀមរាបពិនិត្យ ព័ត៌មានជាតិ
  • ហេង​ៗណាស់​!​ថ្ងៃ​ទី ១៤, ១៥, ១៦, ១៧ កំពូលឆ្នំាសំណាង​ទាំង​៦​លុយ​ចូល​ជាប់​មិន​ដាច់សោះឡើយ ហោរាសាស្ត្រ
  • សម្តេច​តេ​ជោ ប្រដៅ​អភិបាល​ខេត្តតាកែវ រឿង​គ្រប់គ្រង​ចំណូល​មិន​ច្បាស់លាស់ ព័ត៌មានជាតិ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • មិនយូរទេ ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 24, 25, 26, 27 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • លាដៃទទួលលាភ! លេខ​ល្អ​ថ្ងៃ​ល្អ​នាំ​មហាសំណាង​ដ​ល់​​ឆ្នាំ​​ទាំង​8ហេងហេង ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim