អាជ្ញាធរ​ជាតិ​អប្សរាបញ្ជាក់ថា ករណីថតភាព​យន្ត ឬ ចម្រៀង​នៅរមនីយដ្ឋានអង្គរចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ជាមុន ខណៈមហាជនសម្តែងការមិនពេញចិត្ត

37

អាជ្ញាធរ​ជាតិ​អប្សរាបានចេញមកបញ្ជាក់ជាថ្មី ថា ចំពោះករណីនៃកាផលិតភាព​យន្តភាគ​តាម​ទូរទស្សន៍ ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ជាមុនសិន។ នេះបើយោងតាមការជូនដំណឹងរបស់អាជ្ញាធរ​ជាតិ​អប្សរាកាលពីល្ងាចថ្ងៃទី០៤ខែតុលា។

អាជ្ញាធរ​ជាតិ​អប្សរាលើកឡើងថា ដោយអនុលោម​តាម​អនុក្រឹត្យស្តី​ពី​ការ​គ្រប់គ្រង​ ឧស្សាហកម្ម​ភាពយន្ត ការ​ផលិតភាព​យន្ត ភាពយន្ត​ភាគ​តាម​ទូរទស្សន៍ ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

អាជ្ញាធរ​ជាតិ​អប្សរាបាន​បញ្ជាក់​ទៀតថា «រាល់​ការ​ស្នើ​សុំផលិតករ​ត្រូវ​ភ្ជាប់ពាក្យ​ស្នើ​សុំ និង​អត្ថបទ​និពន្ធ​រឿង (​ភាពយន្ត​) និង​អត្ថបទ​ចម្រៀង(​ចម្រៀង​កាយវិការ​) ចំពោះ​ការ​ផ្តល់​លិខិត​អនុញ្ញាតនឹង​ផ្តល់​ជូន​រយៈពេល​១៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ (​សម្រាប់​ភាពយន្ត​) និង​រយៈពេល៥​ថ្ងៃ (​សម្រាប់​ចម្រៀង​កាយវិការ​)»។

ប្រភពបានបន្តថា ពេល​ទទួល​បាន​លិខិតអនុញ្ញាតផលិតករត្រូវ​យក​លិខិត​អនុញ្ញាត​​ថត​នោះជូន​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា(​ករណី​ថត​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​) ដោយ​បញ្ជាក់​ពី​ទីកន្លែងដែល​ត្រូវ​ថតពេលវេលា​ថត និង​សមាសភាព​ក្រុមការងារដើម្បី​អាជ្ញាធរ​ជួយ​សម្របសម្រួល។

ម្យ៉ាងទៀតអាជ្ញាធរ​ជាតិ​អប្សរាក៏​ទើបបាន​ចេញ​សេចក្តីជូនដំណឹងស្តី​ពី​ការ​ថតរូប​ភាព ឬ​វី​ដេ​អូនៅ​តាម​ប្រាសាទ​នានាក្នុង​រមណីយដ្ឋាន​អង្គរកាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣នេះ​ដែរ​។ ជាគោលការណ៍អាជ្ញាធរ​ជាតិ​អប្សរាមិនហាមឃាត់ទេចំពោះការថតរូបភាព ឬវីដេអូសម្រាប់ចងក្រង​ជា​អនុស្សាវរីយ៍ផ្ទាល់ខ្លួនសម្រាប់​គ្រួសារ សម្រាប់​បង្ហោះ​តាម Facebook, TikTok ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី ភាព​អស្ចារ្យ​ទៅ​លើ​ស្នាដៃ​សិល្បៈ វិស្វកម្មសំណង់​របស់​ប្រាសាទ របស់​បុព្វបុរស​ខ្មែរ​ ពោលគឺអាជ្ញារ​ជាតិ​អប្សរាមិន​ដែល​តម្រូវ​ឱ្យ​គាត់​ធ្វើការ​ស្នើ​សុំ​ទេ​។

ដូច្នេះហើយអាជ្ញាធរ​ជាតិ​អប្សរាសូម​ឲ្យ​ម្ចាស់​ផលិតករ ជា​ក្រុមហ៊ុន ឬ​ឯកជនចូលរួម​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួននូវ​ខ្លឹមសារអនុក្រឹត្យ និង​សេចក្តីជូនដំណឹង​ខាងលើ។

ខាងក្រោមនេះជាប្រតិកម្មរបស់មហាជន៖