Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហេងៗ និងលាភសំណាងចូលផ្ទះ! ប្រុសស្រីកើតឆ្នាំ មមី រកា ថោះ ច ខាល ម្សាញ់ ជូត លាភចូលបីថ្ងៃ​ទី ១ ២ ៣ ហោរាសាស្ត្រ
  • ​គួរដឹងក៏ល្អដែរ! ឆ្នាំ​ទាំង​៥​នេះដួងរាសីខ្ពស់ណាស់​នៅក្នុង​រង្វង់បីថ្ងៃ ២៥, ២៦, ២៧ ហោរាសាស្ត្រ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តចាប់ផ្តើមប្រើធម៌ក្តៅបង្ក្រាបក្មេងទំនើងក្នុងក្រុងសៀមរាប ព័ត៌មានជាតិ
  • ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល អន្តរជាតិ
  • កម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ ព័ត៌មានជាតិ
  • ត្រៀមៗដើមខែថ្មី! ក្បួនចិនទាយថាឆ្នាំទាំង៨មានលាភធំ អានហើយប្រញាប់ស៊ែរចេញយកលាភ ហោរាសាស្ត្រ
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង8 រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • អស្ចារ្យណាស់​ឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ

សមត្ថកិច្ចរកមិនឃើញ ទីតំាងលេងល្បែងស៊ីសងរបស់ឈ្មោះ ភា តែអ្នកសារព័ត៌មានរកឃើញ ហើយគោរពជូនលោកស្នងការខេត្តសៀមរាបពិនិត្យ

Posted on August 21, 2023 By Mah Khmer

សៀមរាប៖ ជាការពិតណាស់ក្រុមអ្នកញៀនល្បែងស៊ីសងភាគច្រើននៅខេត្តសៀមរាប ច្បាស់ណាស់ថា បានស្គាល់មេបនល្បែងយ៉ាងធំឈ្មោះ ភា ហើយនិងកោតរសើរថាក្រៅពីលោក ភា គ្មានអ្នកណាអាចបើក ល្បែងស៊ីសងបានទេនៅខេត្តសៀមរាបនេះ ។

តើមូលហេតុអ្វីបានជាលោក ភា អាចបើកល្បែងស៊ីសង បានរាប់ឆ្នាំប្រចាំអាណាចក្រខេត្តសៀមរាប រហូតមកដល់សព្វថ្ងៃនេះ សំណួរនេះពិតជាមិនពិបាករកចម្លើយនោះទេ មូលហេតុដែល លោក ភា អាចបើកល្បែងស៊ីសងបានដោយគ្មានការរំខានពីសមត្ថកិច្ច ពីព្រោះថាលោក ភា គឺជាឈ្មួញល្បែងដុះស្លែម្នាក់ប្រចាំខេត្តសៀមរាប ដែលបានស្គាល់ចិត្តថ្លើម សមត្ថកិច្ចគ្រប់ជាន់ថ្នាក់និងចេះស្គាល់ពីរបៀបសែនព្រេនតាំងពីក្រោមរហូតដល់លើផងដែរ បើមិនដូច្នោះទេលោកភា ក៏មិនអាចឈរជើងបើកល្បែងស៊ីសងបានដែរ ប្រាកដណាស់ថាសមត្ថកិច្ចនិងចុះទៅបង្ក្រាបជាមិនខាន ។

ជាក់ស្តែងបច្ចុប្បន្ននេះថៅកែបនល្បែងឈ្មោះ ភា នេះបានបើកលេងល្បែងអាប៉ោងយ៉ាងរលូនទាំងយប់ទាំងថ្ងៃនៅ ចំណុចផ្ទះរបស់បុរសម្នាក់ឈ្មោះ សេង ដែលមានទីតាំងស្ថិតនៅ ភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ចូលតាមចំណុចផ្សារត្រាំនាគ ខាងត្បូងផ្សារ បន្តដំណើរតាមផ្ទះសំណាក់ ផន សោភា ទៅកើតប្រហែល២៥០ម៉ែត្រ រួចបត់ស្តាំ ចូលប្រហែល១៥ម៉ែត្រ គឺដល់ចំណុចទីតាំងតែម្តង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះបានប្រាប់ថាវង់ល្បែងអាប៉ោងរបស់លោក ភា ខាងលើនេះបានបើកលេងទាំងយប់ទាំងថ្ងៃដែលមានក្រុមអ្នកញៀនល្បែងចេញចូលមិនដាច់ ហើយលេងចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លារ ចំណែកការលេងនេះដែរពួកគេបានដូរវិធិសាស្រ្តថ្មី គឺគេមិនដាក់លុយនៅលើតុដូចពេលមុនៗនោះទេ គឺគេដាក់លុយក្នុងថតតុ ចំណែកអ្នកចាក់គេកាន់លុយនៅក្នុងដៃ លុះពេលស៊ីសងទើបគេដកលុយចេញពីថតតុពោលគឺគេលេងដោយមានការប្រុងប្រយ័ត្នបំផុតជៀសវាងបែកធ្លាយរូបភាពចេញមកខាងក្រៅ ។

ប្រភពបន្ថែមថា ថៅកែល្បែងដុះស្លែ ឈ្មោះ ភានេះបានបើកល្បែងស៊ីសងរាប់ឆ្នាំមកហើយ និងបានប្តូរទីតាំងលែងជាញឹកញាប់ផងដែរ នៅពេលណាដែលបែកធ្លាយដល់អ្នកសារព័ត៌មាន ប៉ុន្តែយ៉ាងណានោះគេមិនបានផ្លាស់ប្តូរទៅណាឆ្ងាយពីខេត្តសៀមរាបនោះទេ។
ពាក់ព័ន្ធទៅនិងការបើកលេងល្បែងអាប៉ោងរបស់លោក ភា ខាងលើនេះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅកាន់ លោកមេប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្លក្រាមដើម្បីបំភ្លឺ ហើយលោកមេប៉ុស្តិ៍ក៏បានប្រាប់តាមទូរស័ព្ទថា កម្លាំងបានចុះទៅចុងភូមិអស់ហើយ..លុះមួយម៉ោងក្រោយមកអ្នកសារព័ត៌មានយើងក៏បាន ខលទូរស័ព្ទទៅម្តងទៀត ប៉ុន្តែលោកមេប៉ុស្តិ៍ក៏លែងលើកទូរស័ព្ទតែម្តង ។

ចំណែកលោក អធិការនគរបាលក្រុងសៀមរាបវិញមិនអាចសុំការបំភ្លឺបានទេដោយសារ ខលចូលតែគ្មានអ្នកលើកទទួល..បន្ទាប់មកទូរស័ព្ទរបស់លោកអធិការក៏បានដាក់ក្នុងប្រព័ន្ធជាប់រវល់ផងដែរ។

ប្រជាពលរដ្ឋ បានសម្ដែងការព្រួយបារម្ភ យ៉ាងខ្លាំង ពីភូមិ ឃុំ សង្កាត់ គ្មានសុវត្ថិភាព ខណៈដែលសមត្ថកិច្ច អសមត្ថភាព មិនហ៊ានបង្ក្រាប ល្បែងស៊ីសង អាប៉ោង របស់ឈ្មោះ ភា ដែលស្ថិតនៅភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ខាងលើនេះ។ ជាមួយគ្នានោះមហាជនបានដាក់ការសង្ស័យថា ប្រហែលជាមេល្បែងរូបនេះ រត់ការរៀបចំ ជូនសមត្ថកិច្ចពាក់ព័ន្ធ អស់ហើយ ទើបគេអាចបើកលេងបានយ៉ាងរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចបែបនេះ។

ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋមានសង្ឃឹមយ៉ាងមុតមាំទៅលើលោកឧត្តមសេនីយ៍ទោតេង ចាន់ណា ស្នងការនគរបាលខេត្តសៀមរាប ថានិងមានវិធានការបង្ក្រាបល្បែងស៊ីសងខាងលើនេះជាក់ជាមិនខាននោះឡើយដោយហេតុថាបញ្ហាល្បែងស៊ីសងគឺផ្ទុយទៅនិងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

យ៉ាងណាមិញ មហាខ្មែរនៅតែបន្តតាមផ្សិតយករូបភាព និងផ្សាយទីតំាងលែងល្បែងរបស់ឈ្មោះ ភា រហូតដល់ត្រូវបានបិទជាស្ថាព័រ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ឈ្មួញបានជីកកាយយកដីចំណីស្ទឹងដល់ក្បាលប្រេតរាប់ឆ្នាំនៅតែមើលមិនឃើញ តែដល់រកឃើញឈ្មួញរត់បាត់
Next Post: មន្ត្រីយោធាឈ្មោះ លោក រី ស៊ីប្រាក់ខែរដ្ឋតែយកតួរនាទីមករកស៊ីដឹងឈើវិញ!

អត្ថបទទាក់ទង

  • កម្លាំងគយចល័តតំបន់៦ ចុះបង្ក្រាបទីតាំងផលិតបារី ESSE ក្លែងក្លាយ នៅស្រុកមេមត់, ឧកញ៉ាម្នាក់គំរាមសមត្ថកិច្ចពេលចុះបង្ក្រាប ខណៈវិធានច្បាប់ត្រូវអនុវត្តយ៉ាងតឹងរឹង ព័ត៌មានជាតិ
  • អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ ព័ត៌មានជាតិ
  • ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត ព័ត៌មានជាតិ
  • ក្រសួងសុខាភិបាលស្នើឲ្យប្រយ័ត្នជានិច្ចចំពោះផ្ដាសាយបក្សី ខណៈរកឃើញអ្នកស្លា.ប់២នាក់ហើយ ព័ត៌មានជាតិ
  • អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ) ព័ត៌មានជាតិ
  • រឿងមិនទាន់ចប់ទេ! ប្រជាពលរដ្ឋបានចោទប្រកាន់ មន្ត្រីបំរើការ ស្នាក់ការ តំបន់ការពារទេសភាពអង្គរទារលុយ ២លានរៀល ជាថ្នូរនឹងការដោះលេងក្មេង ព័ត៌មានជាតិ
  • ហិបមាស ហិបលុយ ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 04,05,06,07,08 នេះ ហោរាសាស្ត្រ
  • ចំជាល្អឆ្នំាល្អពិតៗ!ឆ្នាំទាំង មមែ ម្សាញ់ រការ វក ឆ្លូវ រោង លាភជ័យសិរីសួស្តីក្នុងថ្ងៃ 25,26,27,28 អានហើយស៊ែរចេញ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកទៅកាន់អ្នកនយោបាយមួយរូប ដែលរកនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេច មិនឃើញ បែរជាទៅពឹងអ្នកកាសែត ឲ្យជួយរកហើយចុះផ្សាយ នយោបាយ
  • បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ច្បា​ស់ដូចថ្ងៃ ដើមសប្តាហ៍នេះ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • បំណុលជាតិសរុបរបស់អាមេរិក គិតត្រឹមឆ្នាំ ២០២៥ ប្រហែល ៣៦.៦ ទ្រីលានដុល្លារ! សេដ្ឋកិច្ច

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim