Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បើកភ្នែកឡើងលុយចូលដល់ក្នុងផ្ទះ! ប្រុសស្រីកើត ឆ្នាំ មមែ រកា​ រោង ម្សាញ់ ថោះ មានឬ ទ្ធិអំ ណា​ ច រាសីខ្ពស់ត្រដែត ហោរាសាស្ត្រ
  • WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍» អន្តរជាតិ
  • ទ្រាំបន្តិចទៅយ៉ាងយូរ៥ថ្ងៃទៀត ឆ្នាំ វក ថោះ​ ម្សាញ់ ជូត ឆ្លូវ មមែ ច នឹងជួបលាភធំ លុយហូរចូល ហោរាសាស្ត្រ
  • ហេងៗ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ ព័ត៌មានជាតិ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក អន្តរជាតិ

ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង

Posted on September 27, 2023 By Mah Khmer

សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ខេត្តសៀមរាបមានរៀប ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធ សង្កាត់ទាំង១២ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៧,១២៦នាក់ ទូទាំងក្រុងសៀមរាប ។

ការរៀបចំយុទ្ធនាការសម្អាតបរិស្ថានក្រុងនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតគ្រប់រូបឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ។

ដូចនេះ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទដូចជា សំណល់អាចកែច្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីសាធារណៈ ។

ក្នុងឱកាសនេះឯកឧត្តម ប្រាក់ ប្រាក់ សោភ័ណ អភិបាល នៃគណៈខេត្តសៀមបាន ឆ្លុះបញ្ចាំងពីកិច្ចសហការគ្នា និងការយល់ដឹងដូចគ្នា សំដៅលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដែលយើងត្រូវអនុវត្តជាប្រចាំ ដើម្បីខេត្តយើងទាំងអស់គ្នា ក្រោមទិសស្លោក “សៀមរាបផ្ទះខ្ញុំ” ។ ការបេ្តជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដែលជាកត្តាលីករដ៏សំខាន់មួយ ដែលចូលរួមក្នុងការលើកកម្ពស់សុខភាពមនុស្សនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយ។

ដូច្នេះ ឯកឧត្តម សូមឱ្យស្មារតី នៃប្រារព្ធទិវាអូហ្សូនបរិស្ថានអន្តរជាតិ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នេះ ក្លាយជាកម្លាំងចលករដ៏មុតស្រួច និងជាត្រីវិស័យមួយ ដើម្បីនាំផ្លូវយើងទាំងអស់គ្នាឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះផងដែរ ឯកឧត្តម សូមសំណូមពរដល់ មន្ត្រីរាជការ គ្រូបង្រៀន អាជីវករ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ចូលរួមរៀបចំទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងល្អប្រសើរ ដើម្បីឲ្យខេត្តរបស់យើងស្អាត ទីសាធារណៈមានសោភណ្ឌភាពល្អ ៕ ដោយ៖ លឹម សំបូរ


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: សប្បាយឱ្យហើយទៅ! លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ
Next Post: អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម

អត្ថបទទាក់ទង

  • ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ ជីវិតនិងសង្គម
  • តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក ជីវិតនិងសង្គម
  • មជ្ឈមណ្ឌល​វប្បធម៌​ និង​ព្រះពុទ្ធសាសនាតម្លៃជាង ​៣​ពាន់​លាន​ដុល្លារ​ គ្រោងនឹងសង់​នៅ​ខេត្តសៀមរាប​ ជីវិតនិងសង្គម
  • មូលហេតុពិតប្រាកដករណី អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី ក្នុងក្រុងសៀមរាប តែម្ចាស់អាជីវកម្មនេះ មិនបានបញ្ជាក់ទំហំ នៃការខូចខាតដល់សមត្ថកិច្ចនោះទេ ជីវិតនិងសង្គម
  • សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា​ ជីវិតនិងសង្គម
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤ ជីវិតនិងសង្គម
  • Siem Reap City 2025: Where Ancient Heritage Meets Modern Innovation English
  • អស្ចារ្យឆ្នាំទាំង៧លាភធំមកដល់នៅក្នុងចន្លោះបួនថ្ងៃ ២២,២៣,២៤,២៥ ​នេះហើយ ហោរាសាស្ត្រ
  • នៅរង្វង់៥​ថ្ងៃ​ដើមខែ​នេះឆ្នាំ​ទាំង​៦​ង៉ូ​វ​ហេ​ងល្អ​​លាភ​ផ្ទួន​លុយហូរ​ចូល ហោរាសាស្ត្រ
  • អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា ព័ត៌មានជាតិ
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • សំណាងបានមកដល់!ឆ្នាំទាំង៦នេះ ខាល មមី រកា វក ម្សាញ់ ឆ្លូវ លាភហូរចូលទំាងព្រឹកព្រលឹមចាប់ពីស្អែកទៅ ហោរាសាស្ត្រ
  • កិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្ដីពីការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប សេដ្ឋកិច្ច
  • ក្រសួងមហាផ្ទែ​ បកស្រាយចំពោះការលេីកឡេីងដោយ​លោក​ ស សុខា ពាក់ព័ន្ធនឹងឱ្យសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត​ ដែលមានកម្លាំងចាប់ពី​ 60CCឡើងទៅ ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim