លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច

អភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាចំនួន ៤លានរៀល ចំពោះអ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណបុរសម្នាក់ ដែលវាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីពេលថ្មីៗនេះ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ៣១ ខែតុលានេះថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឲ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូស ដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង។

លោកស្រី មិថុនា ភូថង បានសរសេរបន្តថា «ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណរបស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវ ភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់ »។

ជាមួយគ្នានេះ​ អភិបាលខេត្តកោះកុង ក៏បានស្នើសុំឲ្យសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ ចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។

កាលពីពេលថ្មីៗនេះ មានការរិះគន់ជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទៅលើសកម្មភាពរបស់បុរសម្នាក់ វាយសម្លាប់សត្វឈ្នូសប្រឹងហែលសមុទ្រឡើងលើគោក នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងស៊ើបអង្កេតសម្ងាត់ជាថ្មី ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញាណជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

Next Post

ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់

Tue Oct 31 , 2023
Share on Facebook Tweet it Email ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទេវតា​បើក​កំណ​ប់ទ្រព្យ​ប្រទាន​នូវ​សម្បត្តិ​ឧត្តមមន្ត្រី មានសំណាង មានទ្រព្យ មាន​លុយ​វាល់​លាន​ចូល​ជីវិត​របស់​លោក​អ្នក​ឱ្យ​រស់នៅ​ដោយ​សិរី​មង្គល​យ៉ាង​គាប់ប្រសើរ ។ សូម​លោក​អ្នក​បួងសួង​បញ្ជូន​សារ​តាម​លេខ​ហេង​១៩៩ លាភ​សំណាង​នឹង​កើត​មាន​ដល់​លោក​អ្នក​ភ្លាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នក​កើត​ឆ្នាំជូត រាសី​ល្អ សំណាង​ខ្ពស់ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត ជា​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ៗ​ដៃ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ហូរ​ចូល​ជុំ​ទិស​នៅ​ក្នុង​រង្វង់​បី​ថ្ងៃនេះ និង​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ គឺ​ង៉ូ​វ​ហេង​ឡើង​ខ្លាំង សំណាង​ហក់​ខ្ពស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នក​កើត​ឆ្នាំខាល លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​លេខ​ហេង​៩០៩ រាសី​ឡើង​ខ្ពស់ត្រដែត​នៅ​ក្នុង​រង្វង់​បី​ថ្ងៃនេះ លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពណ៌​នាំ​លាភ ក្រហម រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍