Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • មនុស្សចំនួន ២៤៧នាក់ និងជនបរទេស៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងក្លឹបកម្សាន្ត២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន ក្នុងក្រុងភ្នំពេញ ព័ត៌មានជាតិ
  • ថ្នាក់បើកថ្មី! កម្មវិធីសិក្សា Professional WordPress web design! កម្មវិធីសិក្សា
  • ពីរថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • សំណាណាស់ និងមានទ្រព្យហូរចូលពេញផ្ទះសម្រាប់ប្រុសស្រីកើតឆ្នាំសេដ្ឋីទាំង៧ បីថ្ងៃ28,29,30ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​សិរី​សួស្តី​ ហោរាសាស្ត្រ
  • ពិធីសម្ភោធដាក់ឱ្យដំណើរការម៉ាស៊ី CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿនបំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧! ជីវិតនិងសង្គម
  • លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា ជីវិតនិងសង្គម
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ

រាជរដ្ឋាភិបាល គ្រោងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងអត្រា ៥% សម្រាប់ឆ្នាំ ២០២៤

Posted on October 31, 2023 By Mah Khmer

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានគ្រោងថវិកាប្រមាណ ១០,២៥ទ្រីលានរៀល (ប្រមាណជាង ២៥០០លានដុល្លារ) សម្រាប់ចំណាយទៅលើបន្ទុកបុគ្គលិករដ្ឋនៅឆ្នាំ២០២៤ ដើម្បីជ្រើសមន្រ្តីថ្មី ជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ ២០២៣, ដំឡើងបៀវត្សជូនមន្ត្រីរាជការ និងការដំឡើងប្រាក់បំណាច់មុខងារ។ នេះបើយោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ថា ក្នុងគោលបំណងបន្តអនុវត្តគោលនយោបាយដំឡើងបៀវត្សអប្បបរមាជូនមន្ត្រីរាជការ, បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៤ នឹងត្រូវបានដំឡើងចំនួន ៥%។
ជាមួយគ្នានេះ ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្រ្តីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពី ៧១ ម៉ឺនរៀល ទៅដល់ ៧៧ម៉ឺនរៀលផងដែរ នៅក្នុងឆ្នាំ ២០២៤។

ទន្ទឹមនេះ រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់សោធន ព្រមទាំងនឹងធ្វើសមាហរណកម្ម ប្រាក់សោធនតាមប្រព័ន្ធបៀវត្សចាស់ ចូលទៅក្នុងប្រព័ន្ធបៀវត្សថ្មី ដើម្បីដោះស្រាយបញ្ហាគម្លាត រវាងអ្នកចូលនិវត្តចាស់ និងថ្មី ឱ្យបានចប់នៅក្នុងឆ្នាំ ២០២៤ផងដែរ។
ដូចនេះប្រាក់សោធនអប្បបរមាប្រចាំខែរបស់ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ) ត្រូវបានដំឡើងពី ៧៧ ម៉ឺនរៀលនៅឆ្នាំ ២០២៣ ដល់ ៨២,៥ម៉ឺនរៀលនៅឆ្នាំ ២០២៤។

ដោយឡែក ប្រាក់ដំណាច់សម្រាប់ក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ, ក្រុមប្រឹក្សាឃុំ-សង្កាត់ និងថ្នាក់ដឹកនាំភូមិក្នុងឆ្នាំ ២០២៤ នឹងត្រូវបានដំឡើងផងដែរ ចាប់ពី៤០ម៉ឺនរៀលឡើងទៅ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

កាលបរិចេ្ឆទសម្រាប់ការអនុវត្តការដំឡើងប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ ជូនដល់មន្រ្តីរាជការ ព្រមទាំងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្រ្តីជាប់កិច្ចសន្យា និងការដំឡើងប្រាក់សោធនប្រចាំខែជូនអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងការដំឡើងប្រាក់បំណាច់ជូនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ និងប្រាក់ឧបត្ថម្ភផ្សេងៗ នឹងត្រូវកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាពេលខាងមុខ៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ និងមេបញ្ជាការស្រុកភ្នំស្រួច រួមទំាងអាវុធហត្ថសរុប៦នាក់ ត្រូវបានចា.ប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន
Next Post: លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច

អត្ថបទទាក់ទង

  • ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ សេដ្ឋកិច្ច
  • ក្រសួងដែនដី និងវិស័យឯកជនសម្រួលឱ្យអ្នកទិញផ្ទះបង់រំលស់នឹងបុរី ទៅបង់រំលស់ជាមួយធនាគារវិញ សេដ្ឋកិច្ច
  • អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣ សេដ្ឋកិច្ច
  • ទិញភ្លាមចំណេញភ្លាម ទៅរកឯណាបាន? សូមប្រញាប់ឡើងចំនួនមានកំណត់ (វីដេអូ) សេដ្ឋកិច្ច
  • បំណុលជាតិសរុបរបស់អាមេរិក គិតត្រឹមឆ្នាំ ២០២៥ ប្រហែល ៣៦.៦ ទ្រីលានដុល្លារ! សេដ្ឋកិច្ច
  • កិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្ដីពីការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប សេដ្ឋកិច្ច
  • មនុស្សចំនួន ២៤៧នាក់ និងជនបរទេស៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងក្លឹបកម្សាន្ត២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន ក្នុងក្រុងភ្នំពេញ ព័ត៌មានជាតិ
  • ថ្ងៃទី 08, 09, 10 ឆ្នាំ​កុង្សីយ៍​ទាំង​៧​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ សេដ្ឋកិច្ច
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ ព័ត៌មានជាតិ
  • ឆ្នាំមហាសំណាងទាំង៤យ៉ាង​យូរ​បី​ថ្ងៃ​ទៀត​នឹងរស់នៅលើគំនរទ្រព្យសម្បត្តិហើយ ហោរាសាស្ត្រ
  • ថ្នាក់បើកថ្មី! កម្មវិធីសិក្សា Professional WordPress web design! កម្មវិធីសិក្សា
  • លាដៃទទួលលាភ! បិណ្ឌធំថ្ងៃទី១ ទេវតាប្រទានទ្រព្យ ដល់ប្រុសស្រីកើតឆ្នំាទំាង៧នេះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules