Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ ជីវិតនិងសង្គម
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 17,18,19,20 នេះ ហោរាសាស្ត្រ
  • អស្ចារ្យ រកា កុរ ខាល ម្សាញ់ ថោះ ជូត មមី វក លាភធំជុំចូលបីថ្ងៃដើមខែ ថ្ងៃ ២, ៣, ៤ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ស្អែកនេះស៊ែរជាប្រញាប់ ជូត ខាល ថោះ មមី មមែ រកា កុរ ជើងលេខល្អ យីអ៊ុនឡើង សំពៅនាំលាភមកដល់ផ្ទះ ហោរាសាស្ត្រ
  • ០៤,០៥,០៦ ឆ្លូវ ម្សាញ់ ខាល មមែ រកា ទេវតា​ទ្រព្យ​នាំ​រទេះ​ប្រាក់​ចូល​មក ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ

មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ និងមេបញ្ជាការស្រុកភ្នំស្រួច រួមទំាងអាវុធហត្ថសរុប៦នាក់ ត្រូវបានចា.ប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន

Posted on October 31, 2023 By Mah Khmer

ភ្នំពេញ៖ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងអាវុធហត្ថសរុបចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជាបន្ដបន្ទាប់ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ក្រោយរកឃើញពាក់ព័ន្ធករណីទទួលផលបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កាលពីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធីដោយរាយការណ៍ជូន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។

នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើស ចំនួន៦រូប ដែលជានាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។

លោកបន្ដថា តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង៦រូបនេះ ពុំមានផ្ទុកសារធាតុញៀន ដូចសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ។ មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ «ការសម្ងាត់ នៃការស៊ើបអង្កេត»។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអះអាងថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

គួរជម្រាបថា នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលចាប់ខ្លួននោះ ទី១៖ វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, ទី២៖ វរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងអាវុធហត្ថក្រោមឱវាទចំនួន៤នាក់ផ្សេងទៀត សរុបចំនួន៦នាក់៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ហេងៗ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ
Next Post: រាជរដ្ឋាភិបាល គ្រោងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងអត្រា ៥% សម្រាប់ឆ្នាំ ២០២៤

អត្ថបទទាក់ទង

  • សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល ព័ត៌មានជាតិ
  • Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ព័ត៌មានជាតិ
  • ក្រសួងសុខាភិបាលស្នើឲ្យប្រយ័ត្នជានិច្ចចំពោះផ្ដាសាយបក្សី ខណៈរកឃើញអ្នកស្លា.ប់២នាក់ហើយ ព័ត៌មានជាតិ
  • អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន ព័ត៌មានជាតិ
  • ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រួមជាមួយ អនុប្រធាន ៥រូប និងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួង ក្រោយមានការស្នើពីមន្ត្រីក្រោមឱវាទ ព័ត៌មានជាតិ
  • មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនក្លែងក្លាយ ដើរធ្វើសកម្មភាពបន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីលួចយកម៉ូតូ ត្រូវបានបង្រ្កាប ព័ត៌មានជាតិ
  • ច្បាស់ៗណាស់! ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 17,18,19,20 នេះ Uncategorized
  • ៥ថ្ងៃជាប់គ្នា 27,28,29,30,31 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 25, 26, 27, 28 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • មហាសំណាង​! បើ​ក្នុងផ្ទះ​អ្នកមាន​ឆ្នាំ​ទាំងនេះ​ដូច​មាន​ពេជ្រ​មួយ​ពាង​អ​ញ្ចឹ​ង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim