Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង៨រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ សេដ្ឋកិច្ច
  • ដឹងតែមិនខ្វះលុយចាយហើយប្រុសស្រីកើតឆ្នំា ថោះ វក ជូត មមី ខាល កុរ និង ម្សាញ់ ​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន ជីវិតនិងសង្គម
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប សេដ្ឋកិច្ច
  • ស្តេច​ហោរា​ចិន​អះអាង​ថា កំពូល​ឆ្នាំ​លាភ​ទាំង​៤​ ព្រឹកស្អែក​លុយ​ ចូល​ដូច​ ចាក់ទឹក ហោរាសាស្ត្រ
  • ច្បា​ស់ដូចថ្ងៃ! ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ

ជំនន់ទឹកភ្លៀងនៅកែប ធ្វើឲ្យផ្ទះពលរដ្ឋជាង ៩ពាន់គ្រួសាររងប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

Posted on July 31, 2023 By Mah Khmer

កែប៖ បើតាមរបាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានឲ្យដឹងថា ជំនន់ទឹកភ្លៀង ចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកក្កដា រហូតមកដល់ថ្ងៃទី៣០ បានបង្កឲ្យមានផលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៥ ស្ថិតនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ដែលសរុបចំនួនគ្រួសារស្មើនឹងជាង ៩.០០០គ្រួសារ។
ជំនន់ទឹកភ្ញៀងលើកនេះ ក្រៅពីមានផលប៉ះពាល់ដល់ផ្ទះសំបែងពលរដ្ឋ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិ ផ្លូវលំ ប្រព័ន្ធប្រឡាយទឹក ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដែរ តែដើម្បីដោះស្រាយបញ្ហាចំពោះមុខ អភិបាលខេត្តកែប បានចុះបញ្ជាដោយផ្ទាល់ក្នុងការយកគ្រឿងចក្រកាយបើកផ្លូវទឹក នៅទីតាំងដែលងាយរងគ្រោះ ដើម្បីបញ្ជៀសហានិភ័យណាមួយកើតឡើងជាយថាហេតុ។
លោកបណ្ឌិតមានប្រសាសន៍ថា ក្រោយភ្លៀងធ្លាក់ផ្ទួនៗប៉ុន្មានថ្ងៃនេះ ទីតាំងសំខាន់ៗនៅមូលដ្ឋានខេត្តកែប មានការជន់លិច ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធរបាននាំយកគ្រឿងចក្រកាយប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋ នៅតាមតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។
លោកបានសំណូមពរប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើសុខភាព សុវត្ថិភាពកុមារតូចៗ សត្វចិញ្ចឹមគ្រប់ប្រភេទ និងត្រៀមរកទីទួលសុវត្ថិភាពឲ្យបានសមរម្យ ពិសេសប្រុងប្រយ័ត្នជាមួយបណ្តាញអគ្គិសនី និងសត្វអាសិរពិសជាដើម។
បើតាមលោក ឃី នាង ប្រធានមន្ទីរធនធានទឹកខេត្តកែប បានឲ្យដឹងដែរថា រយៈពេល២៤ម៉ោងនេះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ទឹកភ្លៀងឡើងដល់ ២៣០មីលីម៉ែត្រ ដែលតួលេខនេះហួសពីកម្រិតនៃការប្រកាសអាសន្ន ហើយនេះជាបរិមាណមួយដ៏ច្រើនដែលខេត្តកែបយើងមិនធ្លាប់ជួបប្រទះ។ លោកថា ទំបន់ទឹកនៅទូទាំងខេត្តពេញអស់ហើយ ហើយទំនប់ខ្លះទៀតហៀហូរដល់លើខ្នងទំនប់ ដែលទាមទារឲ្យយើងបើកទ្វាររំដោះទឹក ក្នុងនោះភូមិខាងក្រោមទំនប់ច្បាស់ជាជួបបញ្ហា តែស្ថិតក្នុងកម្រិតដែលយើងអាចគ្រប់គ្រងបាន។

លោកបញ្ជាក់ថា នៅទូទាំងខេត្ត ភូមិដែលចាត់ទុកជាតំបន់ហានិភ័យនៃជំនន់ទឹកភ្លៀងនេះ នៅក្រុងកែប មានភូមិអូរក្រសារ នៅស្រុកដំណាក់ចង្អើរមាន ភូមិអំពេង ភូមិកោះសោម ភូមិទូលសាងាំ រីឯបណ្តាភូមិដទៃទៀតប៉ះពាល់ដោយអន្លើ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ
Next Post: រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ…

អត្ថបទទាក់ទង

  • ការដឹកនាំដោយបេះដូងពិត និងការបម្រើដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ទទួលបានការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ជីវិតនិងសង្គម
  • រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជីវិតនិងសង្គម
  • រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ ជីវិតនិងសង្គម
  • ផ្អើលខេត្តស្ទឹងត្រែង! ទាំងមន្ត្រី និងរាស្ត្របរិស័ទ ទទួលស្វាគមន៍ វត្តមានលោក នេន សីហា មិនចាញ់ព្រះអង្គធម្មវនវាសី ចន្ទមុនី ជីវិតនិងសង្គម
  • រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ជីវិតនិងសង្គម
  • ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ ជីវិតនិងសង្គម
  • រឿងមិនទាន់ចប់ទេ! ប្រជាពលរដ្ឋបានចោទប្រកាន់ មន្ត្រីបំរើការ ស្នាក់ការ តំបន់ការពារទេសភាពអង្គរទារលុយ ២លានរៀល ជាថ្នូរនឹងការដោះលេងក្មេង ព័ត៌មានជាតិ
  • លាដៃទទួលលាភ! ពិតប្រាកដ១០០% ស​ប្តា​ហ៍​ថ្មី​សេដ្ឋី​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ហូរ​ចូល​៧​ថ្ងៃ ហោរាសាស្ត្រ
  • សេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌ លឹម សំបូរ ញូស៍ & អង្គភាពសារព័តមានមហាខ្មែរ ស្តីពីការបញ្ឈប់បុគ្គលិក ព័ត៌មានជាតិ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ! ស្អែកថ្ងៃថ្មី ប្រុសស្រីកើតឆ្នាំឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ លុយហូរចូលដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ជីវិតនិងសង្គម
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ ព័ត៌មានជាតិ
  • មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules