សៀមរាប៖ កន្លងមកអង្គភាពសារព័ត៌យើងខ្ញុំធ្លាប់បានចុះផ្សាយតាមសំណើររបស់ប្រជាពលរដ្ឋដែលបានមកពឹងពាក់ ក្នុងបណ្តឹងលែងលះ មួយ (ប្រភមដើមនៃការចុះផ្សាយ) ដែលមានស្ត្រីឈ្មោះ ឡៃ គន្ធី ជាចុងចម្លើយ។
យើងខ្ញុំចុះផ្សាយស្ថិតក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានយ៉ាងត្រឹមត្រូវបំផុត។ ក្រោយពីអង្គភាពយើងខ្ញុំបានចុះផ្សាយរួចហើយមានស្ត្រីត្រូវជាម្តាយឈ្មោះ ឌុច ណាវីន ប្រើប្រាក់គណនីហ្វេសបុកឈ្មោះ Msr Navin និងកូនស្រីឈ្មោះ ឡៃ គន្ធា ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Kunthear Ngan រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មិនបានទាក់ទងសួរនំាមកកាន់អង្គភាពសារព័ត៌មានរបស់យើងខ្ញុំនោះឡើយ។
ប៉ុន្តែបានឆាតមកគណនីហ្វេសរបស់លោក លឹម សំបូរ ដែលត្រូវជាអគ្គនាយក ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ដោយផ្ញើរសារសំលេងមកជេរប្រមាថ និងគម្រាមយកតែម្តង។
ក្នុងនោះស្ត្រីឈ្មោះ ឌុច ណាវីន បានតំាងខ្លួនថាជាមន្ត្រីតុលាមកគម្រាម លោក លឹម សំបូរ និងជេប្រមាថ ដាក់ទំនាយ និងស្ត្រីជាកូនឈ្មោះ ឈ្មោះ ឡៃ គន្ធា បានជេរប្រមាថ និងដាក់ទំនាយ មកលើ លោក លឹម សំបូរ និងតាំងខ្លួនខុសរឿង ព្រមទំាងបានផុសវិដេអូ និងជេរប្រមាថ និងឌឺដង មិនតែប៉ុណ្ណោះ ស្ត្រីឈ្មោះ ឡៃ គន្ធា បានទៅសម្ភាសន៍ជាមួយសារព័ត៌មានមួយ ដោយអំពាវនាវឲ្យអាជ្ញាធម៌ពាក់ព័ន្ធក្នុងខេត្តសៀមរាបចាត់វិធានការផ្លូវច្បាប់មកលើលោក លឹម សំបូរ ទំាងលោក លឹម សំបូរ មិនមានកំហុសអ្វីទាល់តែសោះ ដោយក្នងបំណងចង់អោយមានការចាប់ខ្លួនលោក លឹម សំបូរ។
ជាការពិតស្ត្រី ឌុច ណាវីន កូនស្រីឈ្មោះ ឡៃ គន្ធា នេះមិនមានអ្វីពាក់ព័ន្ធក្នុងសារចុះផ្សាយរបស់អង្គភាពយើងនោះឡើយ។ ប៉ុន្តែស្ត្រីទំាងពីរនាក់នេះមកជេរប្រមាឌ និងគម្រាម លោក លឹម សំបូរ ទៅវិញ។
ស្ថិតតក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន បើយល់ថាអង្គភាពយើងខ្ញុំផ្សាយខុសត្រូវសរសេរលិខិតមកអង្គភាពយើងខ្ញុំដើម្បីស្នើសុំធ្វើការបំភ្លឺ។ ប៉ុន្តែស្ត្រីទំាងពីរនាក់ម្តាយ និងកូន បែរជាមកជេរប្រមាថ និងគម្រាមលោក លោក លឹម សំបូរ ដែលជាអគ្គនាយមកសារព័ត៌មានមហាខ្មែរ និងតំាងខ្លួនជាមន្ត្រីតុលាការទៀតផង។
ដោយយល់ឃើញថាស្ត្រីឈ្មោះ ឌុច ណាវីន កូនឈ្មោះ ឡៃ គន្ធា បានជេរប្រមាថ និងគម្រាមមកលើអង្គភាពសារព័ត៌មានរបស់យើងខ្ញុំ។ ហេតុដូច្នេះអង្គភាពយើងខ្ញុំសម្រេចរៀបចំបណ្តឹងស្ត្រីទំាងពីរនាក់នេះ។
សូមបញ្ជាក់ផងដែរថា អង្គភាពយើងខ្ញុំសម្រេចមិនលើកលែងអោយស្ត្រីទំាងពីររូបនេះឡើយ។
សូមស្តាប់ខ្សែអាត់វីដេអូដែលជាការជេរប្រមាថ និងគម្រាម របស់ស្ត្រីឈ្មោះ ឌុច ណាវីន កូនឈ្មោះ ឡៃ គន្ធា មកលើ លោក លឹម សំបូរ មានខ្លឹមសារទំាងស្រុងដូចខាងក្រោម៖
ជាមួយគ្នានេះផងដែរ សារព័ត៌មានយើងខ្ញុំសូមគោរពស្នើសុំដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាជួយបញ្ជាក់ផងថាតើស្ត្រីឈ្មោះ ឌុច ណាវីន ពិតជាមន្ត្រីតុលាការក្នុងខេត្តណាមួយមែនឬទេ? ដើម្បីកុំអោយស្ត្រីរូបនេះយកឈ្មោះក្រសួងយុត្តិធម៌ ឬតុលាការក្នុងខេត្តណាមួយដើម្បីដើរគម្រាមអ្នកដដៃតទៅទៀត។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមសាធារណៈជន អាជ្ញាពាក់ព័ន្ធ និងអ្នកសារព័ត៌មានមេត្តាជ្រាបតាមការគួរ៕