សៀមរាប៖ តាមរយៈការផ្តល់បទសម្ភាសន៍មកកាន់ទីភ្នាក់ងារសារព័ត៌មានយើងខ្ញុំ អ្នកស្រី ពេជ្រ សុខា មានអាស័យដ្ឋានរស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលត្រូវជាម្តាយក្មេករបស់ស្ត្រីឈ្មោះ ឡៃ គន្ធី បានថ្លែងថា ការលើកឡើងរបស់កូនប្រសាររបស់អ្នកស្រីតាមបណ្តាញសង្គម និងតាមរយៈការផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន ជាការប្រឌិតរឿងភូតកុហក់ខុសពីការពិតទំាងអស់។
អ្នកស្រីថ្លែងថា«ខ្ញុំមិននឹកស្មានថាកូនប្រសារស្រី របស់ខ្ញុំហ៊ានប្រឌិតរឿងភូតកុហក់យ៉ាងដូច្នេះសោះ បង្កើតរឿងតូចទៅជារឿងធំ ធ្វើអោយសង្គមស្អប់ខ្ពើមខ្ញុំ និងគ្រួសារ រហូតដល់អ្នកប្រើប្រាស់បណ្តាញសង្គម ហៅខ្ញុំថាម្តាយក្មេកចិត្តអប្រិយ៍ បំបែកបំបាក់កូន ទំាងដែលខ្ញុំមិនបានដឹងអ្វីទាល់សោះ»
អ្នកស្រីលើកឡើងបែបចម្ងល់ថា«បើខ្ញុំមានចេតនាពង្រាត់ពង្រាស់កូន ឬបំបែកបំបាក់កូន ចំបាច់អីខ្ញុំត្រូវចំណាយលុយទៅស្តីដណ្តឹង និងរៀបការតាមប្រពៃណីឲ្យកូនធ្វើអ្វី?»
ពេលកូនប្រសារមានផ្ទៃពោះ អ្នកដែលថែទំាគឺពួកខ្ញុំ ដែលកាលណោះកូនប្រសារឈ្មោះឡៃ គន្ធី នេះរស់នៅលើផ្ទះរបស់ពួកខ្ញុំ ពេលសម្រាលកូនក៏ពួកខ្ញុំអ្នកថែទំា ទំាងម្តាយទំាងកូន ខណៈដែលប្តីរបស់ខ្លួននៅរៀនឯប្រទេសវៀតណាម រហូតមកដល់ពេលនេះកូនប្រុសមានអាយុជាង៥ឆ្នំា ហើយត្រូវបានមីងបង្កើត(ប្អូនរបស់ស្វាមី)ដឹកទៅរៀនរាល់ថ្ងៃ។ រាល់ថ្ងៃនេះកូនប្រុសដែលត្រូវជាចៅខ្ញុំនេះមានអាយុជាង៥ឆ្នំា ហើយកំពុងរស់នៅជាឪពុកបង្កើតរបស់ខ្លួន ដែលធ្វើការផង និងមើលថែទំាកូនផង រួមទំាងពួកខ្ញុំជួយមើលថែទំា ទំាងការហូបចុក និងរៀនសូត្រ។ សួរថាគាត់បានផ្តល់អ្វីមកខ្លះដើម្បីកូន?
អ្វីដែលហួសចិត្តនោះ គឺកូនប្រសារស្រីខ្ញុំហ៊ានធ្វើទំាងបំពាន ដោយនំាគ្នាមកអុកឡុកផ្ទះរបស់ខ្ញុំហើយថតបង្ហោះលើបណ្តាយសង្គម ធ្វើឲ្យគេស្អប់ខ្ពើមពួកខ្ញុំមួយគ្រួសារ។ ផ្ទះដែលថតបង្ហោះនោះគឺជាផ្ទះរបស់ខ្ញុំ មិនមែនផ្ទះរបស់កូនខ្ញុំ និងកូនប្រសារនោះទេ។ ផ្ទះរបស់ពួកគេមានមួយផ្សេងទៀតដែលកំពុងសាងសង់មិនទាន់ហើយ។ បើសិនខ្ញុំស្អប់ខ្ពើមកូនប្រសារមែន ខ្ញុំមិនចំាបាច់អោយចូលដល់ក្នុងផ្ទះរបស់ខ្ញុំបាននោះទេ។
ហើយកាលដែលចូលក្នុងផ្ទះរបស់ខ្ញុំ កូនប្រសារខ្ញុំបាននំាមិត្តភ័ក្ត្រដល់ទៅ៥នាក់ចូលមកផ្ទះខ្ញុំ ដោយពុំមានការអនុញ្ញាតិពីក្រុមគ្រួសាររបស់ខ្ញុំផង ដោយម្នាក់ជាកូនប្រសារខ្ញុំយំសម្តែង ដើម្បីអោយមិត្តភ័ក្ត្ររបស់គេថតក្នុងចេតនាថតបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ និងគ្រួសារ ចឹងខ្ញុំមានសិទ្ធប្តឹងបាន។
លោកស្រីបានបន្តថា ការដែលកូនប្រសារឈ្មោះ ឡៃ គន្ធី លើកឡើងតាមរយៈសារព័ត៌មានថា ពួកខ្ញុំជាឪពុកម្តាយ បំបែកបំបាក់កូនមិនឲ្យយកគ្នាវិញ នោះកាន់តែមិនពិតទៀត។ រឿងគ្រួសាររបស់គេ ពួកគេរៀបការស្របច្បាប់ ហើយពួកខ្ញុំជាឪពុកម្តាយមិនមានសិទ្ធណាមួយទៅបំបែកបំបាក់កូនបាននោះទេ។
បើខ្ញុំបំបែកបំបាក់យកកូនប្រុស(ស្វាមីរបស់ស្ត្រីឈ្មោះឡៃ គន្ធី) មកវិញសួរថាខ្ញុំចំណេញឬខ្ញុំខាត? បើខ្ញុំមានចេតនាបំបែកបំបាក់មែននោះ ម៉េចបានពួកខ្ញុំខំប្រឹងចិញ្ជឹមចៅប្រុសឲ្យទៅរៀនសូត្រ? ចៅរបស់ខ្ញុំកាលនៅជាមួយម្តាយរបស់គេមិនបានរៀនសូត្រទេ ហើយពួកខ្ញុំក៏មិនបានទៅដណ្តើមយកមកវិញដែរ គឺប្អូនស្រីរបស់កូនប្រសារខ្ញុំ ឈ្មោះ ឡៃ ស្រីឡាវ ជាអ្នកយកចៅប្រុសនេះ ពីខេត្តបន្ទាយមានជ័យមកអោយឪពុកគេដល់ផ្ទះរបស់ខ្ញុំ។
អ្នកស្រីលើកឡើងបន្តថា បើខ្ញុំប្រឹងបំបែកបំពាក់កូន ដើម្បីអោយកូនប្រុសរបស់ខ្ញុំមានប្រពន្ធថ្មីមួយទៀត កាន់តែមិនពិត។ បើខ្ញុំប្រឹងបំបែកបំបាក់កូនមែន ចុះម៉េចបានខ្ញុំព្យាយាមប្រឹងនិយាយអោយកូនប្រុសរបស់ខ្ញុំចិញ្ចឹមចៅនោះធ្វើអី? ហើយមានអ្នកណាគេយកទៀត បើខ្លួនមានកូនប្រពន្ធរួចទៅហើយនោះ? ជាការពិតទៅការលើកឡើងរបស់កូនប្រសារខ្ញុំឈ្មោះ ឡៃ គន្ធី នេះក្នុងបំណងមិនល្អនោះទេ គឺក្នុងបំណងចង់បានទ្រព្យរបស់កូនប្រុសខ្ញុំ ដែលខ្ញុំនិងស្វាមីខ្ញុំបានចែកអោយ។
ការលែងលះរបស់ពួកគេ គឺជាសិទ្ធរបស់បុគ្គល ដែលពួកខ្ញុំជាឪពុកម្តាយមិនអាចជ្រៀតជ្រែកបាននោះដែរ។ ការលែងលះដាច់ឬមិនដាច់គឺអាស្រ័យទៅលើសាម៉ីខ្លួនទំាងសងខាងពេលចូលទៅតុលាការឯណោះ គឺមិនមែនពួកខ្ញុំឡើយ។
អ្នកស្រីបន្តថា ស្ត្រីឈ្មោះ ឡៃ គន្ធា ដែលត្រូវជាបងរបស់កូនប្រសារខ្ញុំ មិនមានពាក់ព័ន្ធអីក្នុងរឿងលែងលះរបស់កូនទំាងពីរនោះដែរ។ ប៉ុន្តែហេតុអីបានជានំាគ្នាមកព្រួតនិយាយបរិហារ និងបង្ខូចកេរ្តី និងប្រឹងប្រមាថមកលើរូបខ្ញុំ និងគ្រួសារ? ហើយម៉េចបានជាខំប្រឹងជួយជេរ និងនំាប្អូនដើរពឹងសារព័ត៌មានឱ្យផ្សាយព័ត៌មានមិនល្អ និងមិនពិតអំពីពួកខ្ញុំ ធ្វើឲ្យផ្អើលពេញប្រទេសនោះ? ឬមួយមានចេតនាអោយប្អូនរបស់ខ្លួនលែងលះ ដើម្បីមានប្តីថ្មីដូចខ្លួនដែរ? ។ នេះជាអ្វីដែលការលើកឡើងរបស់អ្នក ពេជ សុខា ដែលត្រូវជាម្តាយក្មេក។
ចំណែកលោក យាង សុភាព ដែលត្រូវជាឪពុកក្មេករបស់ស្ត្រី ឈ្មោះ ឡៃ គន្ធី បានថ្លែងថា ខ្ញុំមិនបាននិយាយថា កូនប្រសារស្រីរបស់ខ្ញុំ មានផ្ទៃពោះជាមួយអ្នកផ្សេងមុនរៀនការជាមួយកូនប្រុសរបស់ខ្ញុំ នោះទេ និងកាន់តែមិនពិតទៀតដែលនិយាយថាខ្ញុំមើលគ្រូឃើញបែបហ្នឹង។ ការលើកឡើងក្នុងសារព័ត៌មាននោះវាធ្ងន់ធ្ងរណាស់សម្រាប់ខ្ញុំ និងមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ និងក្រុមគ្រួសារ។
ដោយលោកបន្តថា ខ្ញុំជាមនុស្សប្រុសតើខ្ញុំសមនិយាយពាក្យបែបហ្នឹងចេញមកដែរឬទេ? ខ្ញុំអ្នកចេញលុយរៀបការអោយកូនដើម្បីកសាងអនាគត និងមានសុភមង្គលទៅមុខ ខ្ញុំក៏មិនបានបំបែកបំបាក់កូនដែរ។ ហើយកូនខ្ញុំទំាងបួននាក់គឺមាន៣នាក់ធ្វើការអស់ហើយចំាបាច់អីអោយខ្ញុំទៅបំបែកបំបាក់កូនដើម្បីមកចិញ្ជឹមខ្ញុំនោះ? ខ្ញុំមានរបររកស៊ីដែលមានលិទ្ធភាពចិញ្ចឹមកូនៗទំាង៤នាក់បន្តទៀតបាន បើសិនពួកគេត្រូវការខ្ញុំបន្តជួយ។
រឿងបណ្តឹងលែងលះ និងអ្វីៗទំាងអស់ទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ។ ចំណែករឿងបរិហារកេរ្តិ៍ខ្ញុំ នោះខ្ញុំនឹងពិចារណាជាមួយភរិយារបស់ខ្ញុំ ថាគួរចាត់វិធានការតាមច្បាប់ឬយ៉ាងណា។
ដោយឡែកលោក យាង រតនៈ ដែលត្រូវជាស្វាមីបានថ្លែងប្រាប់សារព័ត៌មានថា លោកពិតជាមានឆន្ទះក្នុងការលែងលះជាមួយភរិយាលោក ហើយអ្វីទំាងអស់លោកបានរៀបរាប់ដូចនៅក្នុងពាក្យបណ្តឹងលែងលះដែលបានដាក់ទៅតុលាការ។
អ្វីដែលភរិយារបស់ខ្ញុំលើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌កន្លងមកនេះ ខ្ញុំបានពិនិត្យឃើញថា ជាការលើកឡើងបែបភូតកុហក់មហាជន ដើម្បីយកល្អតែខ្លួនឯងប៉ុណ្ណោះ។ គាត់ចាកចោលប្តី និងកូន ហើយសព្វថ្ងៃនេះ ខ្ញុំជាប្តីចិញ្ជឹមកូនតែម្នាក់ឯងទេ ការទំនុងបំរុង ទៅលើកូនគឺខ្ញុំម្នាក់ឯង ចំណែកឯម្តាយមិនមានការគិតគូរដល់កូន តែពេលធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន គាត់តំាងខ្លួនជាជនរងគ្រោះទៅវិញ ខណៈដែលខ្លួនមិនបាននឹកនាដល់ប្តី និងកូនផង ចេះនិយាយចេញមកថាស្រឡាញ់ប្តីណាស់កើតដែរ។
ហើយកាលដែលខ្ញុំទៅរៀននៅប្រទេសវៀតណាម គឺអង្គភាពជាអ្នកបញ្ជូនខ្ញុំទៅរៀន មិនមែនឪពុកម្តាយខ្ញុំបំបែកខ្ញុំ ឬភរិយាខ្ញុំអោយទៅរៀននោះទេ គឺមិនដូចការលើកឡើងក្នុងបទសម្ភាន៍ជាមួយអ្នកសារព័ត៌មាននោះឡើយ។ ភរិយាខ្ញុំគាត់និយាយមិនច្បាស់លាស់ក្នុងបទសម្ភាសន៍ ម្តងគាត់ថាម្តាយខ្ញុំបំបែកខ្ញុំអោយទៅរៀន ម្តងគាត់ថា គាត់អ្នកអោយខ្ញុំទៅរៀន។
លោកថ្លែងបន្តថា ភរិយាខ្ញុំនិយាយត្រង់ចំណុចទី១ ដែលគាត់និយាយថាប្រឹងរកស៊ីអ៊ុតសក់អោយគេ ដើម្បីផ្ញើរលុយអោយខ្ញុំចាយកាលនៅរៀននៅប្រទេសវៀតណាមដោយផ្ញើរតាមវីង កាន់តែមិនពិតទៀត។ ព្រោះនៅប្រទេសវៀតណាម មិនមានវីងដែលអាចបើកលុយបាននោះទេ។ ចំណុចទី២ បើប្រើតាមធនាគារ គាត់កាន់តែមិនចេះប្រើទៀត ព្រោះគាត់មិនចេះអក្សរទេ។ ចំណុចទី៣ ដែលគាត់លើកឡើង ថាខ្ញុំទាមទារដីរបស់ម្តាយក្មេកខ្ញុំអោយហើយយកទៅលក់វិញនោះ គឺជារឿងកាន់តែមិនពិតទៀតនោះដែរ ក្នុងពាក្យបណ្តឹងលែងលះរបស់ខ្ញុំ ក៏ខ្ញុំមិនបានប្តឹងទាមទារដែរ។ ចំណុចចុងក្រោយមួយទៀតដែលភរិយាខ្ញុំ ថាម្តាយខ្ញុំបណ្តេញចេញពីផ្ទះ និងបោះខោអាវចោលនោះគឺកាន់តែមិនពិតទៅទៀត។
ព្រោះភរិយាខ្ញុំបានខលមកប្រាប់ថា គាត់ឈប់មករកខ្ញុំទៀតហើយ ហើយអោយរៀបចំខោអាវអោយផងតិចទៀតគាត់ចូលមកយក(គាត់មកពីភ្នំពេញ)ដោយសារគ្មានវាលីដាក់ត្រឹមត្រូវទើបខ្ញុំដាក់ការ៉ុងទុកនៅមុខផ្ទះព្រោះគាត់ថាឈប់ជាន់ផ្ទះហ្នឹងទៀតហើយ បន្ទាប់មកគាត់បានប្រាប់ទៀតថារូបថតការតាំងមុខរោងក៍គាត់ចូលមកយកដែលទើបខ្ញុំជាប្តីរៀបចំទុកអោយ ប៉ុន្តែពេលគាត់មកដល់គាត់បានយកដុំថ្មវាយបំបែករូបថត និងបន្តហែកខោអាវរបស់គាត់មួយចំនួនធំដែលខ្ញុំបានរៀបចំអោយ។ស្រាប់តែគាត់យកទៅបង្ហោះថាម្តាយខ្ញុំដេញចេញពីផ្ទះទៅវិញ។
បើភរិយាខ្ញុំចរឹកនៅតែបែបនេះ តើអោយខ្ញុំយកវិញម្តេចបាន? ហើយរឿងទំាងអស់សុទ្ធតែគាត់បង្កើតឡើងបែបមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ និងឪពុកម្តាយខ្ញុំ ទំាងពួកគាត់មិនបានដឹងអ្វីសោះអំពីពួកខ្ញុំ។ មុននឹងធ្វើការលែងលះនេះខ្ញុំបានសួរនំាគាត់រួចហើយផងដែរ គាត់បានឆ្លើថាព្រមទើបខ្ញុំសម្រេចប្តឹងទៅតុលាការ នោះទើបស្របច្បាប់ទំាងសងខាង។
ចំណំា៖ សារព័ត៌មានយើងខ្ញុំមិនចំាបាច់ស្នើរការផ្តល់បទសម្ភាសន៍ជាមួយភាគពាក់ព័ន្ទណាមួយទៀតនោះទេ ព្រោះភាគម្ខាងទៀតបានផ្តល់បទសម្តាសន៍អោយអ្នកសារព័ត៌មានរួចហើយដែរ៕