ដំណឹងដ៏រន្ធត់និងសោកសៅបំផុតខណ:លោក ពេជ្រ ភិរុណ ដែលជាតារាភាពយន្តខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ៨០-៩០ បានទទួលមរណភាពមុននេះបន្តិច។ នេះបើយោងតាមការបង្ហោះនៅលើផេកក្រុមព្រះសុរិយានៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២៣។
ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែងអ្នកនាងអម្ពរ ទេវី ក៏បានបង្ហាញការសោកសៅដូច្នេះថា «គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំសែនរន្ធត់ចិត្តណាស់សូមឲ្យដួងវិញ្ញាណក្ធន្ធរបស់បងបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។
មរណភាពរបស់តារាភាពយន្តជើងចាស់លោក ពេជ្រ ភារុណ ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃផ្នែកវិស័យភាពយន្តរបស់ខ្មែរ។ តាមរយ:ដំណឹងនេះគេឃើញមានមហាជននិងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីខ្មែរជាច្រើនបានសម្តែងការសោកស្តាយនិងមានក្តីរន្ធត់ចិត្តខ្លាំងចំពោះការបាត់បង់វីរ:សិល្បករខ្មែររូបនេះ៕
Advertisements