Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ពីស្អែកទៅ៣ថ្ងៃជា​ ប់គ្នា ឆ្នាំជូត ថោះ វក ម្សាញ់ ខាល មមី ជួបមហាទ្រព្យ រាសីខ្ពស់ សំណាងធំ ហោរាសាស្ត្រ
  • 12/ 12 / 2022 ​នេះជា​ថ្ងៃ​មង្គល​ថ្ងៃ​លាភ​ធំ​ចូល​មក​គ្រប់​ទិស ឆ្នាំ​ទាំង​៦ លោក​អ្នក​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មាន​លាភ មាន​លុយ​ហូរ​ចូល​មហាសាល ហោរាសាស្ត្រ
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ! ស្អែកថ្ងៃថ្មី ប្រុសស្រីកើតឆ្នាំឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ លុយហូរចូលដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • មន្ទីពេទ្យបង្អែកសៀមរាប តម្លៃ១៩លានដុល្លារ ក្រោមជំនួយជប៉ុន សម្រេចការសាងសង់១០០% ហើយ ជីវិតនិងសង្គម
  • ៣ថ្ងៃចុងខែនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ថោះ ច មមែ រកា មាសប្រាក់ហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន ជីវិតនិងសង្គម
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ

ផ្លូវ Highway ​ថ្មី​មួយ​ខ្សែ​ ​សាងសង់​រួចរាល់​តភ្ជាប់ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី

Posted on September 18, 2023 By Mah Khmer

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិង​ជា​អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជាបាន​ឲ្យ «កម្ពុជា​ថ្មី» ដឹង​​កាលពីពេលថ្មីៗ​នេះ​ថា ​ផ្លូវ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​មួយខ្សែ​ទើប​តែ​​បញ្ចប់​ការ​សាងសង់ថ្មីៗ​នេះ ដើម្បី​សម្រួលដល់​ការធ្វើចរាចរណ៍តភ្ជាប់​ចេញចូលទៅ​ព្រលាន​យន្តហោះថ្មី។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ​«ផ្លូវ​ថ្មី​ដែល​ទើប​សាង​សង់​​រួចរាល់​នោះ​គេ​ហៅ​ថា​ Special Airport Highway ដែល​ជា​ប្រភេទ​ផ្លូវ​​បេតុងកៅស៊ូ ​​មិន​មែន​ជា​ប្រភេទ​ផ្លូវ​ល្បឿនលឿន​ទេ តែ​ជា​ប្រភេទ​ផ្លូវ​កាត់ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​​លេខ ៦ ទៅដល់​ Airport មាន​ប្រវែង ២៤.៥ គីឡូម៉ែត្រ»។

«ក្រៅពីផ្លូវ​ថ្មី​ដែលស្ថាបនា​រួចរាល់ ក្នុង​គម្រោង​មិនមានការ​សាងសង់​ផ្លូវ​ថ្មី​បន្ថែម​ដោយ​ត្រូវ​​ប្រើប្រាស់​ផ្លូវ​ចាស់​ដែលមាន​ស្រាប់​ដដែល»។ នេះបើតាមការអះអាង​របស់​មន្រ្តីអាកាសចរ​ស៊ីវិលរូបនេះ។

ទាក់ទង​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​ខេត្ត​សៀមរាប​ អ្នក​នាំ​ពាក្យ​រូប​នេះ​ថា​នឹង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​​​ច្រើន​ទី១ ព្រលាន​ថ្មី​នេះ​ស្ថិតនៅ​តំបន់​មួយ​ដែល​​មិន​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន សង្គម និង​វប្បធម៌ ​និង​ទី២ មាន​សមត្ថភាព​គ្រប់គ្រាន់​​ទទួល​យន្តហោះ​ប្រភេទ​ធំ​ៗ​​គ្រប់​ប្រភេទ​អាច​​ចុះចតបាន​។

បើតាមមន្រ្តី​អ្នក​នាំពាក្យ​រូបនេះ​ សម្រាប់​គម្រោង​អភិវឌ្ឍ​បន្ថែមទៀតនៅក្នុងព្រលានថ្មី​នេះ លោកមិនអាចកំណត់បាននោះទេគឺ​អាស្រ័យ​ស្ថានភាពជាក់ស្តែង​នៃកំណើនភ្ញៀវទេសចរ។

បច្ចុប្បន្ន​នេះ​ចំនួន​ភ្ញៀវទេសចរ​មាន​ការ​ធ្លាក់​ចុះបន្ទាប់​ពី​បញ្ហា​កូវីដ​១៩ ដោយ​ក្នុង​មួយ​សប្ដាហ៍មាន​​ជើង​​ហោះ​ហើរ​តែ ៨​ ជើងប៉ុណ្ណោះ​។

លោក​​ពន្យល់​បន្ថែមថា «ដោយ​សារ​តែ​កន្លង​មក​តែង​មាន​អ្នក​យល់​ច្រឡំ​ច្រើន​ជុំ​វិញអាកាសយានដ្ឋាន​ថ្មី​នេះ។ ខ្ញុំ​ចង់​បញ្ជាក់​ថា​​ការ​ហោះ​ហើរ​​បច្ចុប្បន្ន​​មានតែ​ ៨​ ជើង ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ទោះ​ផ្លាស់​ពី​ចាស់​មក​ថ្មី​ក៏​ដោយ ព្រោះ​ការ​ហោះហើរ យើង​ដឹក​ទេសចរ ដឹក​ភ្ញៀវ​មក​អាកាសយានដ្ឋាន មិន​មែន​​បើក​​ឱ្យ​ដំណើរ​ការ​​ភ្លាម​មាន​យន្តហោះ ហោះចូល​ច្រើន​ភ្លាម​ទេ វា​មិន​បែប​ហ្នឹង​នោះ​ទេ»។

យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​អាកាសចរណ៍​រូប​នេះ​រំពឹង​ថា នៅ​ឆ្នាំ​២០២៤ ឬ​ដើម​ឆ្នាំ​២០២៥ អាច​នឹង​មាន​កំណើន​ទេសចរដូច​មុន​កូវីដ ១៩ ឡើង​វិញ​​ ខណៈអាកាសយានដ្ឋាន​ថ្មី​​នេះបានត្រៀម​ខ្លួន និង​អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។

ប្រលាន​យន្តហោះ​សៀម​​រាប​ថ្មី មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ក្រៀល​ពង ឃុំ​ពពេល និង​ភូមិ​ប្រវ៉ាល ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា «អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ» ដែល​​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ ៧០០ ហិតា។

អាកាស​យានដ្ឋាន​ថ្មី​នេះ​ស្ថិត​ក្នុង​​លំដាប់ 4E មាន​ផ្លូវ​រត់​​ប្រវែង​ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន ៣៨ ចំណត​យន្ត​ហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយអ្នក​ដំណើរ​ជាង ៨​ម៉ឺន​ម៉ែត្រ​ក្រឡា ដែល​អាច​ទទួល​អ្នក​ដំណើរ​ជា​ប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៧ លាននាក់។ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី កំពុងដំណើរការ​សាកល្បង​​ហោះហើរ​​មួយ​ចំនួន មុន​បើកដំណើរការជាផ្លូវការនៅ​អំឡុង​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ២០២៣៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣
Next Post: ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល

អត្ថបទទាក់ទង

  • ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ! (មានវីដេអូ) សេដ្ឋកិច្ច
  • គម្រោងហេដ្ឋារចនាសម្ព័ន្ធពីរ នឹងលេចរូបរាងឡើងលើទឹកដីខេត្តសៀមរាប​ សេដ្ឋកិច្ច
  • រដ្ឋត្រៀមដីជាង ១ពាន់ហិកតា សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចរណបឱ្យអាកាសយានដ្ឋានសៀមរាបថ្មី សេដ្ឋកិច្ច
  • លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី សេដ្ឋកិច្ច
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត សេដ្ឋកិច្ច
  • ពិតជា​ល្អខ្លាំងណាស់!!! ​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ ៣១ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • ទ្រាំបន្តិចទៅ! ឆ្នាំទំាង៥នេះ ចាប់ចូលខែថ្មីទៅ រាសីឡើងកប់ លាភលុយចូលច្រើនៗ! ហោរាសាស្ត្រ
  • សំណាងពិតៗបាលមកដល់! អស្ចារ្យណាស់​ឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • ក្បួនចិន៖ ត្រឹមតែ៧ថ្ងៃខាងមុខនេះ ឆ្នាំ ថោះ ខាល រោង ម្សាញ់ មមែ រកា នឹងជួបរឿងនឹកស្មានមិនដល់ ហោរាសាស្ត្រ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាកោះហៅមនុស្ស ពីច្រាស ព័ត៌មានជាតិ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim