Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃទី17, 18, 19 ឆ្នាំ រកា មមែ ខាល រោង វក ថោះ ច ប្រជុំ​ង៉ូ​វ​ហេង ដួង​រាសី​ឡើង​ខ្ពស់​ត្រដែត​មាន​លាភ មាស ប្រាក់ ​លាភសំណាង​មក​ដល់នៅថ្ងៃ​សុក្រនេះ​ហើយ ហោរាសាស្ត្រ
  • អគ្គនាយកដ្ឋានពន្ធនាគារ សម្រេចដាក់ពិន័យលើពិរុទ្ធជន សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ព័ត៌មានជាតិ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • លាភក៏ចូល សុភមង្គលក៏មាន! ឆ្លូវ ម្សាញ់ មមី មមែ និង វក នឹងមានដុល្លារហូរចូល ហើយស្នេហាវិញកាន់តែផ្អែមល្ហែម ហោរាសាស្ត្រ
  • លាភសំណាងបានមកដល់ដៃពិតៗ! ឆ្នាំថោះ ឆ្លូវ រោង មមែ កុរ ខាល វក រការសំណាងផ្ទួន រាសីខ្ពស់ មានលុយចាយអត់ខ្វះ ហោរាសាស្ត្រ
  • អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ សេដ្ឋកិច្ច
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • នគរបាលស្រុកពួក ឃា.ត់ ខ្លួនបុរសម្នាក់ ដែលមួលក ស ម្លា.ប់ ចៅប្រុស ដោយសារ ខឹ .ង រឿងយកដៃលូកលេងព្រីភ្លើង ព័ត៌មានជាតិ

អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម

Posted on September 27, 2023September 27, 2023 By Mah Khmer

(ភ្នំពេញ)៖ ក្រោយរងការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ ពីសំណាក់បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News។
នៅព្រឹកទី២៧.០៩.២០២៣ បងប្អូនអ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។

ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។

ទន្ទឹមនិងនោះលោក ផុស សុវណ្ណប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក៏បានទទួលញត្តិ ពីក្រុមអ្នកសារព័ត៌មាន និងទទួលយកសំណើរ របស់បងប្អូនអ្នកសារព័ត៌មាន សម្រាប់ដោះស្រាយ តាមបែបបទរដ្ឋបាល។

-លោក ផុស សុវណ្ណ បានសួរថាៈ តើបងប្អូនមកដាក់ញត្តិ នៅពេលនេះទាមទារអ្វីខ្លះ?។
-ស្រាប់តែបងប្អូនអ្នកសារព័ត៌មានឆ្លើយថាៈ ពួកយើងខ្ញុំទាមទារឱ្យចាត់វិធានការលើឈ្មោះ ផែង វណ្ណៈ ដោយគ្មានការលើកលែង និងសូមឱ្យលុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ។
ព្រោះចាងហ្វាងសារព័ត៌មាន មួយនេះ បានតាំងខ្លួនជាអ្នកជួយសង្គម ដើម្បីមានបង្អែក សម្រាប់ធ្វើការប្រមាថតិះដៀល មកលើបងប្អូនអ្នកសារព័ត៌មានម្ដងហើយម្ដងទៀត ក្នុងពេលដែលបុគ្គលរូបនេះ កំពុងមានអាជីពជាអ្នកសារព័ត៌មាន។

លោក ផុស សុវណ្ណ បញ្ជាក់ថាៈ រាល់ការទាមទាររបស់បងប្អូន លោកនឹងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍ដោះស្រាយ ឱ្យបានលឿន និងអាចទទួលយកបាន!។

ទាក់ទិនករណីខាងលើលោក ផុស សុវណ្ណ បានលើកជាឧទាហរណ៍ថា«ប្រសិនបើមានការលុប clip Video និងសូមទោស អាចនឹងពុំមានការលុបអាជ្ញាប័ណ្ណនោះទេ»។

គួរម្លឹកថាៈថ្មីៗនេះ អង្គភាពអ្នកសារព័ត៌មានជាច្រើន បានប្រកាសថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ក្រោយបុគ្គលរូបនេះ បញ្ចេញវោហារថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ។
មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេរហេមរហាម ខ្វះចំណេះដឹងនោះទេ!។
មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ ក៏បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត។

ពាក់ព័ន្ធរឿងរ៉ាវនេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»បានបញ្ជាក់ថាៈ ការប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មាន ពីសំណាក់បុគ្គល ផែង វណ្ណៈ ពុំមែនជាលើកទី១ទេ!។
ពោលគឺៈ ច្រើនលើកច្រើនសារមកហើយ ទាំងដែលបងប្អូនអ្នកសារព័ត៌មានគ្មានកំហុសអ្វីសោះ។

ជាក់ស្ដែង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បាននិយាយវ៉យសំឡេងតាមប្រព័ន្ធតេឡេក្រាមក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន»ថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ជាស់របស់ចោរ បំផ្លាញធម្មជាតិ។

លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News ដោយនិយាយប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។

បន្ទាប់មកទៀតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News ដោយនិយាយថាខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗ ឆ្កួតពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ។

បន្ថែមពីនេះបុគ្គល ផែង វណ្ណៈ បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត និងបានធ្វើការប្រៀបធៀបថាៈ បងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង។
ជាមួយគ្នានេះផងដែរ មានគណនីអ្នកសារព័ត៌មានមួយ ដែលប្រើឈ្មោះ ស្អែក ស្លា.ប់ ស្អែក ស្លា.ប់ ស្រលាញ់យុត្ដិធម៍ បានបង្ហោះវីដេអូមួយដោយមានការសួរនំាគ្នាថា អំពីឈ្មោះផែង វណ្ណៈ បាញ់កាតសារព័ត៌មានសេរីចាស់ទៅសុំលុយនៅសង្វៀនជល់មាន់មួយកន្លែងក្នុងខេត្តកំពង់ចាម។
ទោះជាយ៉ាងនេះក្តីយើងមិនទាន់ឃើញ ឈ្មោះ ផែង វណ្ណៈ ប្រតិកម្មជាមួយការបង្ហោះវីដេអូនោះឡើយ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង
Next Post: សារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនសមាជិក រាជរដ្ឋាភិបាល ពាក់ព័ន្ធករណីពន្ធដារ៖ មិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ !(វិដេអូ)

អត្ថបទទាក់ទង

  • បងស្រីឧកញ៉ា ឈាង រ័ត្ន ប្រកែកថាប្អូនប្រុសខ្លួនត្រូវគេសម្លា. ប់មិនមែនធ្វើអត្ត ឃា.ត ខណៈ ស្រីអូន ប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងក្រោយដឹងដំណឹងស្វាមីស្លា.ប់ ព័ត៌មានជាតិ
  • ចោរលួចកាប់ឈើគ្រញូងអាជ្ញារធរជាតិអប្សរា មិនដែលចាប់បាន តែបើពលរដ្ឋធ្វើទ្រុងមាន់រកឃើញភ្លាម! ព័ត៌មានជាតិ
  • ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត ព័ត៌មានជាតិ
  • សេចក្តីប្រកាសព័ត៌មាន ព័ត៌មានជាតិ
  • អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ) ព័ត៌មានជាតិ
  • គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ ព័ត៌មានជាតិ
  • លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច ជីវិតនិងសង្គម
  • ភាពស្មោះត្រង់របស់មនុស្ស! រើសបានការបូបលុយជនបរទេសមានជាច្រើនមិនយកសុខចិត្តប្រកាសរកម្ចាស់កាបូបដើម្បីប្រគល់ជូន ចុងក្រោយបានរង្វាន់លើកទឹកចិត្តយ៉ាងគាប់ប្រសើរ ជីវិតនិងសង្គម
  • ក្បួនចិន៖ ត្រឹមតែ៧ថ្ងៃខាងមុខនេះ ឆ្នាំ ថោះ ខាល រោង ម្សាញ់ មមែ រកា នឹងជួបរឿងនឹកស្មានមិនដល់ ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ!​ ថ្ងៃសំណាង ខែលាភ បានមកដល់ប្រុសស្រីកើត ឆ្នាំទាំង៦ នេះមានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ៣៨២គ.ម ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ សេដ្ឋកិច្ច
  • ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ ព័ត៌មានជាតិ
  • កុំឲ្យខកខាន! 24,25,26 ​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • ចុងសប្តាហ៍នេះ ឆ្នាំ រោង កុរ ច មមែ ជូត​ ខាល រការ តាមជើងលេខត្រូវផ្លា​ស់ប្តូរវាសនាថ្មី ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules