Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • ថ្ងៃទី 16,17,18,19,20 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • សង្វៀនបញ្ជាល់មាន់ និងអាប៉ោង បើកលេងស៊ីសងខុសច្បាប់ ក្នុងចំណុច សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង របស់ឈ្មោះ រ៉ូត និងឈ្មោះ ខ្វៃ អាជ្ញាធរពាក់ព័ន្ធមិនទាន់ចាត់វិធានការបង្រ្កាប! ព័ត៌មានជាតិ
  • ថ្ងៃច័ន្ទដើមទ្រព្យ! ឆ្នាំ រោង កុរ ច មមែ ជូត​ ខាល រការតាមជើងលេខត្រូវផ្លា​ ស់ប្តូរវាសនាថ្មី ហោរាសាស្ត្រ
  • ៣ថ្ងៃចុងខែនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ថោះ ច មមែ រកា មាសប្រាក់ហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះតទៅប្រុសស្រីកើតឆ្នំា ជូត វក ឆ្លូវ ថោះ កុរ ម្សាញ់ និង រោង ទេវតាទ្រព្យនាំសំណាង ជួបលាភធំក្នុងជីវិតជាក់ជាមិនខាន ហោរាសាស្ត្រ
  • ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន ព័ត៌មានជាតិ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

Posted on April 2, 2025 By Mah Khmer

សៀមរាប៖ មន្ត្រីជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិការក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ព្រោះការផ្សព្វផ្សាយនេះ វាជាផ្នែកមួយនៃការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្ត មានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថាខ្មែរធ្វើបាន។ ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗនិងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរណ៍ជាតិ និងអន្តរជាតិ។

ឯកឧត្តមបន្តថា សម្រាប់អង្គរសង្ក្រាន្តឆ្នាំនេះ ក៏មិនខុសគ្នាពីឆ្នាំមុនៗដែរ ពោលអង្គរសង្ក្រាន្ត នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្តបានលើកយកនូវកម្មវិធីកម្សាន្តធំៗចំនួន ៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយរបស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗដល់អ្នកទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់អង្គរសង្ក្រាន្ត បានបង្ហាញថា ជាការពិតអង្គរសង្ក្រាន្តបានជួយរួមចំណែកធំនៅក្នុងការជួយដល់វិស័យទេសចរណ៍ សិល្បៈប្រពៃណីវប្បធម៌របស់ខ្មែរ ប៉ុន្តែអង្គរសង្ក្រាន្តក៏នៅតែទទួលការវាយប្រហារ លាបពណ៌ពីសំណាក់មជ្ឈដ្ឋានមួយចំនួន ដែលការនេះក៏ជាផ្នែកមួយធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ។ ដូច្នេះការផ្សព្វផ្សាយដែលចំគោលដៅ ក៏ជាចំណែកមួយក្នុងការលុបបំបាត់ព័ត៌មានបែបលាបពណ៌នេះផង និងបានជួយដល់វិស័យទេសចរណ៍ សសិល្បៈវប្បធម៌ខ្មែរផងដែរ។

លោកង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងថា អង្គរសង្ក្រាន្តពិតជាមានសារៈសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចខេត្តសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ សូមថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយឱ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះនៅក្នុងខេត្តសៀមរាប។

សូមជម្រាបថា កាលពីឆ្នាំ២០១៣ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាបទទួលបានអ្នកទេសចរប្រមាណ ១៧ម៉ឺននាក់ ហើយចំនួននេះ មានការកើនឡើងជាលំដាប់ ដោយនៅក្នុងឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំរបស់អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរចូលមកកម្សាន្តក្នុងព្រឹត្តិការណ៍នេះ ប្រមាណជាង២លាននាក់ និងមានលំហូរសាច់ប្រាក់ចូលមកក្នុងខេត្តនេះប្រមានជាង ១២៦លានដុល្លាអាម៉េរិក៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ករណីឃា.ត.កម្មនៅស្រុកអង្គរជុំកើតហេតុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រើប្រាស់រយះពេលជិតពីរខែ ទើបបង្ក្រាបបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥
Next Post: ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា

អត្ថបទទាក់ទង

  • សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី ជីវិតនិងសង្គម
  • ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង ជីវិតនិងសង្គម
  • សកម្មភាពការងារ និងការងារមនុស្សធម៌គួរឲ្យកោតសរសើរ របស់លោកស្រី មុិល សុគង្គា ជីវិតនិងសង្គម
  • ម្ចាស់ Resort ពីរកន្លែង នៅស្រុកវាលវែងភ្នំ១៥០០ ជូនពរធ្វើជាការដូរ ឆ្នំាថ្មី ២០២៤ ដល់អ្នកស្រីទ្រី ដាណា យ៉ាងចាស់ដៃសូម្បីតែបង្គន់មិនអោយចូលផង ពាក់ព័ន្ធនិងរឿងលុយធីប ជីវិតនិងសង្គម
  • ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ ជីវិតនិងសង្គម
  • ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ ជីវិតនិងសង្គម
  • មិនមែនចេះតែថាទេ ប្រុសស្រីកើតឆ្នាំឆ្លូវ មមី វក ច ម្សាញ់ រការ ថោះ រោង​ ត្រៀមហិបដាក់លុយនៅថ្ងៃ28,29,30 នេះ ហោរាសាស្ត្រ
  • ពិធីសម្ភោធដាក់ឱ្យដំណើរការម៉ាស៊ី CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿនបំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧! ជីវិតនិងសង្គម
  • តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល? ជីវិតនិងសង្គម
  • ១៤ កុម្ភៈ! ឆ្នាំទាំង៣នេះហេងៗ និងសំណាងជួបតែមនុស្សល្អៗក្នុងជីវិត ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី ឆ្នំា២០២៣​នេះ ហោរាសាស្ត្រ
  • ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ សេដ្ឋកិច្ច
  • បើកទ្វារទទួលលាភ! ថ្ងៃទី 28,29,30 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules