Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • រង្វង់បី​ថ្ងៃ 18 ,19, 20 នេះ​ឆ្នាំ​មាស​ទាំង​៨​យាយ​អ៊ុ​ន​ខ្លាំង​សន្សំ​កម្លាំង​ទុក​ទទួល​លុយ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • សប្បាយឱ្យហើយទៅ! លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • ថ្ងៃទី​18, 19, 20 ​មាន​តែ​ឆ្នាំ​ ជូត មមែ វក រកា ថោះ ខាល ​ប៉ុណ្ណោះ​ដែល​ជោគ​ជ័យ​​ទាំង​លុយ​ទាំង​ក្តី​ស្នេហា និងការរកស៊ី ហោរាសាស្ត្រ
  • លាដៃចំាទទួលលាភ! ប្រជុំឆ្នាំសំណាង ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវលាភធំចាប់ពីចាប់ពីថ្ងៃនេះ ពេញបរិបូរណ៍ដោយទ្រព្យ ហោរាសាស្ត្រ

សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស

Posted on August 7, 2023 By Mah Khmer

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម បានអោយ​ដឹង​ថា លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» រួម​ទាំង​អង្គរក្ស ចំនួន​៩​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច ឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា និង​គូកន ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍ បន្ត​ថា នៅ​ពេល​សមត្ថកិច្ច ​ចូលធ្ចើការ​សាកសួរ​លោក​ឧកញ៉ា នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវ​កង​អង្គរក្ស​របស់​លោក​ឧកញ៉ា បាន​វាយ​មក​លើ​សមត្ថកិច្ច បណ្ត​ល​ឲ្យ​មាន​របួស​ជើង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​ទៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ប្រាក់​ថ្លៃ​ការ​ទិញ​ដី​។ បន្ទាប់​មក នៅ​វេលា​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​តវ៉ា ដុត​កង់​ឡាន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។

សូម​រម្លឹក​ថា លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ចេញ​លិខិត​កោះហៅ​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង និង​ឧកញ៉ា ចេ​ង សង្ហា​ក់ ដែល​ឧកញ៉ា​ទាំង​២​រូប​នេះ គឺជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» ត្រូវ​មក​ជួប​ជជែក​ដោះស្រាយ​គ្នា ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៤៨៤​គ្រួសារ ក្នុង​នោះ​មក​ពី​ស្រុក​ឈូក​, ស្រុក​ដង​ទង​, ស្រុក​ទឹកឈូ និង​ស្រុក​បន្ទាយមាស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​មកនេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ប៉ុន្តែ​លោក​ឧកញ៉ា​ទាំង​២​នាក់ មិន​បាន​ចូលខ្លួន​មក​បំភ្លឺ​នោះ​ទេ បែរជា​ចាត់​តំណាង​ម្នាក់ មក​ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ ទៅ​វិញ ទាំង​ដែល​មិន​អាច​ដោះស្រាយ​អ្វី​បាន​ទាំងអស់ ។

ប្រជាពលរដ្ឋ ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស ម្នាក់​ៗ​អស់​រាប់​ម៉ឺន​ដុល្លារ សុទ្ធតែ​បាន​និយាយ​ទាមទារ​ថា ខ្លួន​មិន​ទទួល​បាន​ប្រាក់​ការ​ពី​ក្រុមហ៊ុន​ទេ និង​សុំ​អោយ​ក្រុមហ៊ុន​សង​ប្រាក់​ដើម​ឲ្យ​គ្រប់​ចំនួន ដែល​ខ្លួន​បាន​ដាក់​អោយ​ក្រុមហ៊ុន ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា
Next Post: ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា

អត្ថបទទាក់ទង

  • អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម ព័ត៌មានជាតិ
  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧ ព័ត៌មានជាតិ
  • កម្លំាងនគរបាលជំនាញខេត្តសៀមរាបចាប់បាន ក្រុមបង្ហោះបង្កួតអួតកាំបិត ព័ត៌មានជាតិ
  • ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ព័ត៌មានជាតិ
  • សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ ព័ត៌មានជាតិ
  • លាភធំបានមកដល់ ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ
  • អីយ៉ា៤ថ្ងៃចុងខែនេះឆ្នាំ មមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ ចូលផ្ទះ ហោរាសាស្ត្រ
  • ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ព័ត៌មានជាតិ
  • នៅរង្វង់៥​ថ្ងៃ​ដើមខែ​នេះឆ្នាំ​ទាំង​៦​ង៉ូ​វ​ហេ​ងល្អ​​លាភ​ផ្ទួន​លុយហូរ​ចូល ហោរាសាស្ត្រ
  • តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត សេដ្ឋកិច្ច
  • ប៉ូលីសខេត្ត បង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៩ នាក់បញ្ជូន ទៅ តុលាការ ព័ត៌មានជាតិ
  • ប្រជុំឆ្នាំសំណាង ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវលាភធំចាប់ពីថ្ងៃដើមខែថ្មីនេះ ពេញបរិបូរណ៍ដោយទ្រព្យ ហោរាសាស្ត្រ
  • ពិសេសណាស់! 28, 29, 30, 31 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules