Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • តម្រាទេវតាចារមកថាដើមខែថ្មីនេះ មានតែ៧ឆ្នាំ មានវាសនាល្អ ហូរ​លាភ ហូរលុយ ​មិន ខ្វះ ចាយ ហោរាសាស្ត្រ
  • ហេងនោះហេង រាប់ពីថ្ងៃនេះដល់ចុងខែ ឆ្នាំ មមី ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តី ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាលស្នើឲ្យប្រយ័ត្នជានិច្ចចំពោះផ្ដាសាយបក្សី ខណៈរកឃើញអ្នកស្លា.ប់២នាក់ហើយ ព័ត៌មានជាតិ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • មេនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបត្រូវបានកូនចៅផ្តិតមេដៃប្តឹងសុំដក ព័ត៌មានជាតិ
  • បី​ថ្ងៃ ២០, ២១, ២២ នេះ​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ផ្ទួន​ង៉ូ​វ​ហេង​ឡើង​ស្រឺ​តៗរហូត ហោរាសាស្ត្រ
  • កាត់ ទោ.ស ឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល ព័ត៌មានជាតិ
  • ថ្ងៃលាភ ថ្ងៃជ័យ បីថ្ងៃនេះ! ម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ

បទពិសោធ និងសារសំខាន់ នៃការបន្ថែមប៉ុស្តិ៍នគរបាល ប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង នៅសៀមរាប!

Posted on October 17, 2025October 17, 2025 By Mah Khmer

សៀមរាប៖ បន្ថែមលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌមួយចំនួនទៀត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលការឯកភាពពីអគ្គស្នងការនគរបាលជាតិ រៀបចំប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង។ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ត្រូវបានកំណត់ដាក់បន្ថែមនៅតាមគោលដៅ និងភូមិសាស្រ្តមានហានិភ័យ ដើម្បីបម្រើបេសកកម្មធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ។

ក្រោយចូលកាន់តំណែងជាស្នងការជាង១ឆ្នាំ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់ឱ្យដំណើរការ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង បានចំនួន៩គោលដៅរួចជាស្រេចហើយ រួមមាន នៅសង្កាត់ស្រង៉ែ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់គោកចក ចំនួន១ប៉ុស្តិ៍ នៅសង្កាត់សាលាកំរើក ចំនួន២ប៉ុស្តិ៍ នៅសង្កាត់ស្វាយដង្គំ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់ស្លក្រាម ចំនួន២ប៉ុស្តិ៍ នៅឃុំកណ្ដែង ចំនួន១ប៉ុស្តិ៍ និងឃុំចាន់ស ចំនួន១ប៉ុស្តិ៍ ខណៈផែនការបង្ហើយមុនដាច់ឆ្នាំង២០២៥ មាន២ប៉ុស្តិ៍ទៀត គឺនៅប៉ុស្តិ៍អំពិល និងប៉ុស្តិ៍ត្រពាំងធំ។

បើតាមលោកស្នងការ «យើងបានណែនាំកងកម្លាំង ដោយបានធ្វើភារកិច្ចប្រគល់ជូនកងកម្លាំង ដើម្បីឱ្យកងកម្លាំងយើងដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនេះ ធ្វើការរៀបចំបែងចែកសកម្មភាព ល្បាត ពួនស្ទាក់ ទប់ស្កាត់បទរាល់ល្មើសនានានៅក្នុងភូមិសាស្ត្រ ជាពិសេស គឺបានត្រៀមចេញអន្តរាគមន៍ក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ហិង្សាដែលកើតមាននៅក្នុងតំបន់ប្រចាំការ២៤ម៉ោង គឺចេញទៅដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល»។
លោកស្នងការបន្ថែមថា ការដាក់ឱ្យមានប៉ុស្ដិ៍ប្រចាំការ២៤ម៉ោងនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់ ពេលមានបញ្ហាណាមួយកើតឡើងនោះ ប្រជាពលរដ្ឋអាច ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប្រចាំការ២៤ម៉ោងដែលមានកងកម្លាំងប្រចាំការនៅទីនោះស្រាប់ ដើម្បីទទួលពាក្យបណ្ដឹង ដោះស្រាយបណ្ដឹង និងត្រៀមចេញអន្តរាគមន៍គ្រប់ពេលវេលា។
សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកំណត់លក្ខណៈសម្បត្តិ និងភារកិច្ចចំនួន៧ ដល់ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ដូចខាងក្រោម៖

១. ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍ត្រូវមានកម្លាំងប្រចាំការចាប់ពី ៤នាក់ឡើង មានវិទ្យុទាក់ទង ដើម្បីស្តាប់ទទួលព័ត៌មាន សេចក្តីរាយការណ៍ទាន់ហេតុការណ៍ផ្សេងៗ ពីប្រជាពលរដ្ឋ ២៤/៧ និងរងចាំទទួលបណ្តឹងពីប្រជាពលរដ្ឋ ដែលត្រូវការសុំជំនួយពីសមត្ថកិច្ច និងត្រៀមចាំអន្តរាគមន៍គ្រប់ពេលវេលា។ រាល់បណ្តឹងដែលទទួលបានត្រូវកត់ចូលសៀវភៅប្រចាំថ្ងៃ ពិនិត្យ និងរាយការណ៍បញ្ជូន ទៅតាមជំនាញ ដើម្បីជំនាញយកចាត់ចែង និងអនុវត្តតាមនីតិវិធី។
២. ត្រូវរៀបចំបែងចែកវេនធ្វើសកម្មភាពចេញល្បាតពួនស្ទាក់ បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជាក់ស្តែង ដែលកើតឡើងនៅក្នុងភូមិសាស្ត្រដែលបានកំណត់ជាក់លាក់ (ប៉ុស្តិ៍ ប្រចាំការអចិន្ត្រៃយ៍លេខ១ លេខ២ និងលេខ៣)។
៣. រាយការណ៍ទៅមន្ត្រីជំនាញ និងចេញអន្តរាគមន៍ជួយការពារកន្លែងកើតហេតុក្នុងករណី មានគ្រោះផ្សេងៗកើតឡើងជាយថាហេតុ (ដូចជាគ្រោះថ្នាក់ចរាចរណ៍ ករណីអគ្គិភ័យ អំពើហិង្សា ។ល។) ដែលកើតមាននៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងការពារថែរក្សា វត្ថុតាងនៅកន្លែងកើតហេតុ សង្គ្រោះជនរងគ្រោះមុននឹងមន្ត្រីជំនាញទៅដល់កន្លែងកើតហេតុ។
៤. សហការស្ទាក់ចាប់មុខសញ្ញា និងមធ្យោបាយដែលបង្ក ហើយបានបើកបររត់គេចចេញពីកន្លែងកើតហេតុ (ក្នុងករណីមានសេចក្តីរាយការណ៍ សុំកិច្ចអន្តរាគមន៍)។
៥. ត្រូវយកចិត្តទុកដាក់ សហការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌសកម្មភាពក្មេងទំនើង អំពើហិង្សា ការជួញដូរប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ រួមទាំងបទល្មើសផ្សេងៗទៀត ដោយប្រើប្រាស់វិធានការជំនាញ។
៦. ប្រធានវេននីមួយៗ ត្រូវពិនិត្យគ្រប់គ្រងវត្តមានកងកម្លាំង សៀវភៅកំណត់ហេតុ វិទ្យុទាក់ទង និងមានការឆ្លើយតបទាន់ពេលវេលា ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ រាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។
៧. វេននីមួយៗត្រូវធ្វើអនាម័យបោសសម្អាតបរិវេណខាងក្នុង និងខាងក្រៅអគារជាប់ជាប្រចាំ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន
Next Post: សេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ

អត្ថបទទាក់ទង

  • សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ត្រូវបានចោទប្រកាន់ថាបានយកលុយពីភ្ញៀវទេសចរណ៍ជាតិ ជីវិតនិងសង្គម
  • រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ… ជីវិតនិងសង្គម
  • រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជីវិតនិងសង្គម
  • មន្ទីពេទ្យបង្អែកសៀមរាប តម្លៃ១៩លានដុល្លារ ក្រោមជំនួយជប៉ុន សម្រេចការសាងសង់១០០% ហើយ ជីវិតនិងសង្គម
  • រដ្ឋាភិបាលម៉ាឡេស៊ី ថ្កោលទោសចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger) ជីវិតនិងសង្គម
  • មជ្ឈមណ្ឌល​វប្បធម៌​ និង​ព្រះពុទ្ធសាសនាតម្លៃជាង ​៣​ពាន់​លាន​ដុល្លារ​ គ្រោងនឹងសង់​នៅ​ខេត្តសៀមរាប​ ជីវិតនិងសង្គម
  • លាភក៏ចូល សុភមង្គលក៏មាន! ឆ្លូវ ម្សាញ់ មមី មមែ និង វក នឹងមានដុល្លារហូរចូល ហើយស្នេហាវិញកាន់តែផ្អែមល្ហែម ហោរាសាស្ត្រ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅចុងស​ប្តា​ហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • ឆ្នាំ ខាល ថោះ វក ឆ្លូវ ជូត ម្សាញ់ ច មមី តាមជើងលេខរឿងល្អមកដល់ ហោរាសាស្ត្រ
  • សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ ជីវិតនិងសង្គម
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • វក ច កុរ មមែ ជូត ថោះ រកា ហេងណាស់​លាភ​​សំណាងមកដល់​ថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 27,28,29,30,31 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules