Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហេងនោះហេង ថ្ងៃ ២៧ ២៨ ២៩ ប្រុសស្រីកើតឆ្នាំទាំង៥នេះ លាភចូលជុំទិសថ្ងៃហើយ សូមបួងសួង(ស៊ែរ) យកលាភ ហោរាសាស្ត្រ
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ
  • ពិតជា​ល្អខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ៣១ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • ថ្ងៃទី 20​, 21, 22, 23 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • លាភធំមកដល់ហើយ! ចាប់ពីយប់នេះតទៅ ឆ្នាំទាំង៥សំណាងធំផ្ទួនៗ មានលុយទិញដី ទិញឡានវីឡា ហោរាសាស្ត្រ
  • ថ្ងៃ17, 18, 19, 20, 21 ឆ្នំារោង ជូត វក មមី រការ ខាល មមែ លាភហូរចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ
  • ហេងនោះហេង! រាប់ពីថ្ងៃនេះដល់ចុងខែ ឆ្នាំ មមី ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តី ត្រូវតែជួបសំណាង ហោរាសាស្ត្រ

តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

Posted on July 31, 2023 By Mah Khmer

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ ផលិតរក្សាទុក និងចែកចាយ រូបភាពវីដេអូអាសអាភាសលើបណ្ដាញសង្គម និងប្រទូសកេរខ្មាស។

សូមបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះកម្លាំងសមត្តកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនជនសង្ស័យ២ នាក់ ដែលម្នាក់ជាអ្នកដឹកនាំ និងថតរឿង អប់រំបែប សិចស៊ី អាសអាភាស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាការប្រគល់ជូនទៅស្ថាប័នអយ្យការដើម្បីធ្វើការសាកសួរ ជុំវិញការថត និងឡាយ និងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយ ផ្សព្វផ្សាយតាមបណ្តាញសង្គម ។

ជនត្រូវចោទម្នាក់ឈ្មោះ សេក ដារ័ត្ន ហៅ ខេនឌី ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅ បុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ ឈួន សុខលីម ហៅ សុខ លីមរក្សា ភេទប្រុស អាយុ៣៦ ឆ្នាំ មានទីលំនៅជាមួយគ្នា ។

តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឲ្យជនសង្ស័យទាំង២នាក់ចូលបង្ហាញខ្លួននៅ ការិយាល័យប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងរំលោភផ្លូវភេទនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី៩ ខែសីហាឆ្នាំ២០២៣ នៅរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ”បំពារបំពានផ្លូវភេទ ផលិតនិងចែកចាយរូបភាពអាសអាភាស” តាមពាក្យបណ្តឹងរបស់ឈ្មោះ ឈួន សេងលាប ភេទស្រី អាយុ២៥ឆ្នាំ ឈ្មោះ ស៊ លីហុង ភេទស្រី អាយុ១៧ ឆ្នាំ ឈ្មោះ ផែន គឹមហៀង ភេទស្រី អាយុ១៧ ឆ្នាំ និងឈ្មោះ ផែន គឹមហៃ ភេទស្រី អាយុ១៤ ឆ្នាំ ។

សូមជម្រាបថា ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់ហ្វេសប៊ុកផេក ឡាយ ហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំ បែបរោល រាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី បានចូលទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ។ ម្ចាស់ហ្វេសប៊ុកផេក ឡាយហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំ បែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី និងបក្ខពួកបានថតឡាយនិងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយតាមបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីយកភាពល្បីល្បាញ និងរកប្រាក់ចំណូលពីបណ្តាញសង្គម ។ នារីជាតួសម្តែងមិនបានពេញចិត្តទៅនិងការផលិតវីដេអូ អាសអាភាស ទើបស្នើសុំឱ្យលោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង និងជាម្ចាស់ផេក ឡាយ ហ្វាម Life Film សុំមិនឱ្យចេញឈុតឆាករឿង រោលរាលបែបនេះនៅលើបណ្តាញសង្គម ព្រោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងក្រុមគ្រួសារ និងសង្គមជាតិ ។ ផ្ទុយទៅវិញអ្នកដឹកនាំថតរឿង លោក ឈួន សុខលីម មិនព្រមតាមការស្នើសុំរបស់នារីតួសម្តែងនោះ គឺកាន់តែបង្ហោះចែកចាយ និងផ្សព្វផ្សាយលើបណ្តាយសង្គមថែមទៀតផង រហូតឈានទៅដល់ការប្តឹងផ្តល់ ពីសំណាក់នារីតួសម្តែងទាំង៤ នាក់នោះ ។

បច្ចុប្បន្ន ជនត្រូវចោទទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ (ម១)ជាបណ្ដោះអាសន្ន៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ…
Next Post: គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ

អត្ថបទទាក់ទង

  • រឿងមិនទាន់ចប់ទេ! ប្រជាពលរដ្ឋបានចោទប្រកាន់ មន្ត្រីបំរើការ ស្នាក់ការ តំបន់ការពារទេសភាពអង្គរទារលុយ ២លានរៀល ជាថ្នូរនឹងការដោះលេងក្មេង ព័ត៌មានជាតិ
  • Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ព័ត៌មានជាតិ
  • អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មានពីការឃាត់ខ្លួន មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន និងបក្ខពួក ពីបទបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ព័ត៌មានជាតិ
  • ស្លា.ប់ រស់ព្រោះដោយសារស្រី! ដាក់គុ.ក១ជីវិត ក្នុងករណីបា.ញ់ប្រ.ហា.រ គ្នាដណ្តើមស្រីនៅក្រុងបាត់ដំបង ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ ព័ត៌មានជាតិ
  • ភាគីពាក់ព័ន្ធ កំពុងពិគ្រោះយោបល់លើ ព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ព័ត៌មានជាតិ
  • ដើមខែថ្មី ចន្លោះបីថ្ងៃនេះ ឆ្នាំ ជូត ឆ្លូវ ខាល ថោះ កុរ និងរកា មានឬទ្ធិអំណាច រាសីខ្ពស់ត្រចង់ លុយចាយពេញដៃ ហោរាសាស្ត្រ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ
  • រោង មមែ រកា កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក ជីវិតនិងសង្គម
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim