Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ដើមសប្តាហ៍ដើមទ្រព្យកំពូលឆ្នាំមាសទាំង៦សំណាងធំចន្លោះថ្ងៃច័ន្ទ អង្គារ៍នេះហើយ ហោរាសាស្ត្រ
  • លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង! ព័ត៌មានជាតិ
  • មន្ទីរពេទ្យជ័យវ័រ្មនទី៧ ព្យាបាលក្មេងប្រុសអាយុ៦ឆ្នំាបានដោយជោគជ័យស្ទើរមិនគួរឱ្យជឿ(English below) ជីវិតនិងសង្គម
  • ទីបំផុតតុលាការ សម្រេច​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ព័ត៌មានជាតិ
  • ថ្ងៃដើមទ្រព្យ ដើមសប្តាហ៍ ឆ្នាំទាំង៧នេះសំណាងខ្លាំងណាស់ និងរកស៊ីអ្វីក៏មានបានមាសប្រាក់មិនខ្វះឡើយ ហោរាសាស្ត្រ
  • អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន ព័ត៌មានជាតិ
  • កុំអោយខកខាន! ហោចិនផ្តាំថាឆ្លងផុតយប់នេះអ្នកកើតឆ្នាំរោង កុរ ច មមែ ជូត​ ខាល រការ ត្រូវផ្លា..ស់ប្តូរជីវិតថ្មី អ្វីៗនឹងត្រូវផ្លាស់ប្តូរហើយ ហោរាសាស្ត្រ

បងស្រីឧកញ៉ា ឈាង រ័ត្ន ប្រកែកថាប្អូនប្រុសខ្លួនត្រូវគេសម្លា. ប់មិនមែនធ្វើអត្ត ឃា.ត ខណៈ ស្រីអូន ប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងក្រោយដឹងដំណឹងស្វាមីស្លា.ប់

Posted on October 12, 2023October 12, 2023 By Mah Khmer

ភ្នំពេញ៖ មរណទុក្ខដ៏ក្រៀមក្រំនៃការធ្វើអត្តឃាតរបស់ ឧកញ៉ា ឈាង រ័ត្ន កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកដែលមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ជាក់ស្តែងមិនមាននរណាម្នាក់ដឹងរឿងផ្ទៃក្នុងគ្រួសាររបស់ ឧកញ៉ា ឈាង រ័ត្ន និង ស្រីអូន ដែលជាភរិយាឡើយដោយគ្រប់គ្នាតែងនឹកសរសើរថា គ្រួសារមួយនេះពោរពេញដោយសុភមង្គល និងមានទ្រព្យសម្បត្តិទន្ទឹមគ្នាទៀតផង។

ប៉ុន្តែស្ងាត់ៗ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះបែរជាផ្ទុះដំណឹងថា ឧកញ៉ា ឈាង រ័ត្ន បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួននៅក្រោយផ្ទះបញ្ចប់ជីវិតដោយមិនដឹងមូលហេតុ។ យ៉ាងណាមិញ តាមរយៈការបំភ្លឺពីប្អូនប្រុសថ្លៃដែលត្រូវជាស្វាមីប្អូនស្រីរបស់ ឧកញ៉ា ផ្ទាល់បានឱ្យដឹងថា នៅថ្ងៃកើតហេតុខ្លួន និងគ្រួសារបាននាំគ្នាទៅខេត្តព្រៃវែងដើម្បីធ្វើបុណ្យ ប៉ុន្តែបងថ្លៃខ្លួនជាឧកញ៉ា ឈាង រ័ត្ន បានប្រាប់ថាមិនបានទៅជាមួយឡើយ។

លុះពេលត្រលប់មកពីខេត្តវិញក៏ឃើញរថយន្តបងថ្លៃខ្លួនចតនៅមុខផ្ទះ និងពេលដើរចូលដល់ផ្ទះក៏ប្រទះឃើញបងថ្លៃចងកសម្លាប់ខ្លួននៅក្រោយផ្ទះបង្កឱ្យគ្រប់គ្នាស្លុតចិត្តជាខ្លាំង។ លោកថែមទាំងបានបញ្ជាក់ផងដែរថា មូលហេតុមកពីសម្ពាធផ្លូវចិត្ត ព្រោះជាក់ស្តែងបញ្ហាគ្រួសារវាងបងថ្លៃដែលជាឧកញ៉ា ឈាង រ័ត្ន និងភរិយាឈ្មោះ ស្រីអូន បានលែងលះគ្នាកាលពីពេលថ្មីៗនេះ ប៉ុន្តែនៅមិនទាន់ដាច់ស្រលះគ្នានៅឡើយ។

តាមការធ្វើកោសល្យវិច័្ចយពីសមត្ថកិច្ចបានបញ្ជាក់ថាការស្លាប់របស់ឧកញ៉ា ឈាង រ័ត្ន ពិតជាការធ្វើអត្តឃាតពិតមែន។ ទោះជាយ៉ាងណា បងស្រីរបស់ឧកញ៉ាផ្ទាល់បានឱ្យដឹងថា ប្អូនប្រុសរបស់ខ្លួនមិនមែនធ្វើអត្តឃាតឡើយ ប៉ុន្តែមានគេសម្លាប់ដោយសារនៅក្បែរមាត់ឃើញមានរបួសដូចត្រូវនរណាម្នាក់ដាល់ រីឯក្បែរភ្នែកក៏ឃើញមានស្នាមរបួសដែរ។

ក្រលេកទៅចាប់អារម្មណ៍ពី ស្រីអូន វិញគ្រប់គ្នាកំពុងងឿងឆ្ងល់ថា នាងនឹងមានប្រតិកម្មបែបនេះក្រោយដឹងដំណឹងមួយនេះ។ តាមរយៈផុសមួយនៅហ្វេសបុកឈ្មោះ Sereyratha Nuon ជាបងស្រីបានបញ្ជាក់ឱ្យដឹងថា “ជម្រាបបងប្អូនដែលខលមកខ្ញុំ សុំទោសខ្ញុំមិនលើកទូរស័ព្ទ ដោយមូលហេតុខ្ញុំឡើង ពីខេត្ត ជាមួយស្រីអូន ខ្ញុំបានរៀបចំដំណើរកម្សាន្តឱ្យគាត់បានលម្ហែអារម្មណ៍បន្ទាប់ពីគាត់មានបញ្ហាធំ! ហើយខ្ញុំព្យាយាមលាក់គាត់ ប្រាប់គាត់ហើយឥឡូវគាត់ប៉ះអារម្មណ៍ខ្លាំង ខ្ញុំក៏សម្រេចបញ្ចូនគាត់មកពេទ្យ ព័ត៌មានលម្អិតខ្ញុំនឹងជម្រាបនាពេលក្រោយទៀត ខ្ញុំសុំមើលគាត់សិន សុំទោស”។

គួរបញ្ជាក់ដែរថា ការស្លាប់របស់ឧកញ៉ា ឈាង រ័ត្ន បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ចំណែកឯអ្នកដែលបានស្គាល់ឧកញ៉ាផ្ទាល់បាននាំគ្នាផុសរូបកាន់ទុក្ខគ្រប់គ្នាដ្បិតត្រូវបាត់បង់មនុស្សល្អដូចឧកញ៉ា ឈាង រ័ត្ន ដែលតែងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួន៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ព័ត៌មានលម្អិត ជុំវិញករណីឧកញ៉ា ឈាង រ័ត្ន ស្វាមីស្រីអូន និងការបញ្ជាក់របស់នគរបាលកោសលវិច្ច័យបច្ចេកទេស
Next Post: សំណាងធំបានមកដល់ហើយ! បីថ្ងៃភ្ជុំធំ ឆ្នាំទាំង៦ ថោះ ច រការ វក ឆ្លូវ ជូត មានលាភជ័យសិរីសួស្តីខ្លាំងណាស់

អត្ថបទទាក់ទង

  • ចាប់ខ្លួនជនក្លែងបន្លំអត្តសញ្ញាណអ្នកសារព័ត៌មានតាមស្ថាប័ននានា ឆាតសុំថវិកាពីមន្ដ្រីតាមក្រសួងស្ថាប័ន ព័ត៌មានជាតិ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧ ព័ត៌មានជាតិ
  • ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ) ព័ត៌មានជាតិ
  • សាលាដំបូងខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា ព័ត៌មានជាតិ
  • លាដៃទទួលលាភ! ខែថ្មី​រាសីចក្រ​លាភ​ផ្ទួន​ឆ្នាំ​ទាំង​៤​បរិបូណ៌​ដោយ​មាស​ និង​ប្រាក់ ហោរាសាស្ត្រ
  • ត្រៀមទៅ! ចាប់ពីចុងខែនេះទៅឆ្នំាទំាង​៧​រក​កន្លែង​ទុក​លុយ​លែង​បាន​ហើយ ហោរាសាស្ត្រ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • នារីឆ្នាំថោះ និងច ក្នុងជីវិតលាក់បានមាសច្រើនណាស់ ហោរាសាស្ត្រ
  • ក្រសួងប្រៃសនីណ៍​ ផាកពិន័យ​ក្រុមហ៊ុនទូរស័ព្ទចល័តធំៗមួយចំនួននៅកម្ពុជា ចាប់ពី១០លាន ទៅ៤០លានដុល្លារ សេដ្ឋកិច្ច
  • គ្រូជោគជ័យ អ៊ួន សារ៉ាត់ និង ​​គ្នីគ្នា​​បែក​គំនិត​ធ្វើ​វីដេអូ​Prank​បោក​ភ្នែក​មហាជន​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ (វីដេអូ) ជីវិតនិងសង្គម
  • អ្នក ស្លា.ប់ កើនឡើងលើស ១,១០០នាក់ ទាំងនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ខណៈអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅគាំទ្រអ៊ីស្រាអែល អន្តរជាតិ
  • ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim