Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 28, 29, 30, 31 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ៣ថ្ងៃនេះ (24, 25, 26) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅចុងស​ប្តា​ហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • ហេងនោះហេង រាប់ពីថ្ងៃនេះដល់ចុងខែ ឆ្នាំ មមី ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តី ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • កម្លាំងគយចល័តតំបន់៦ ចុះបង្ក្រាបទីតាំងផលិតបារី ESSE ក្លែងក្លាយ នៅស្រុកមេមត់, ឧកញ៉ាម្នាក់គំរាមសមត្ថកិច្ចពេលចុះបង្ក្រាប ខណៈវិធានច្បាប់ត្រូវអនុវត្តយ៉ាងតឹងរឹង ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ព័ត៌មានជាតិ
  • បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញវិធានការតឹងរ៉ឹង លើទីតាំងស្នាក់នៅពាក់ព័ន្ធជនបរទេសខុសច្បាប់ និង Scam Online

Posted on May 25, 2026 By Mah Khmer

សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងជំនាញកំពុងបន្តចុះធ្វើរដ្ឋបាល និងត្រួតពិនិត្យជាប្រចាំទៅលើផ្ទះសំណាក់ សណ្ឋាគារ ផ្ទះល្វែង និងទីតាំងស្នាក់នៅផ្សេងៗទៀតនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធនឹងជនបរទេសស្នាក់នៅដោយខុសច្បាប់ ជាពិសេសសកម្មភាពបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងកិត្តិយសប្រទេសជាតិ។

លោកស្នងការ បានបញ្ជាក់ទៀតថា ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល ឬម្ចាស់ទីតាំងណាក៏ដោយ ដែលហ៊ានជួល ឬអនុញ្ញាតឱ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ច ឬពាក់ព័ន្ធនឹងការលួចបង្កប់សកម្មភាពល្មើសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។

បើតាមការបញ្ជាក់ពីលោកស្នងការ គិតមកដល់ពេលនេះ កម្លាំងជំនាញបានរកឃើញ និងអនុវត្តវិធានការផាកពិន័យលើទីតាំងមួយចំនួនរួចមកហើយ ក្រោយរកឃើញថា មានការលួចទទួលជនបរទេសខុសច្បាប់ឱ្យស្នាក់នៅ។ អាជ្ញាធរបានព្រមានថា ចាប់ពីពេលនេះតទៅ ម្ចាស់ទីតាំងណាដែលនៅតែរឹងរូស ឬចេតនាលាក់បាំងជនបរទេសខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងការចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ និងដាច់ខាត។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់ ប្រសិនបើមានការសង្ស័យលើសកម្មភាពជនបរទេសខុសច្បាប់ ឬការបង្កប់បទល្មើសផ្សេងៗ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានសង្កត់ធ្ងន់ថា ក្នុងករណីជនបរទេសទាំងនោះប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) សមត្ថកិច្ចនឹងមិនត្រឹមតែចាត់ការលើជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំខ្លួនម្ចាស់ទីតាំង ឬអ្នកពាក់ព័ន្ធទៅអនុវត្តទោសតាមផ្លូវច្បាប់ផងដែរ ស្របតាមវិធានការប្រយុទ្ធប្រឆាំងបទល្មើស Scam Online ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងតឹងរ៉ឹង និងមិនអនុញ្ញាតឱ្យមានការលាក់បាំង ឬឃុបឃិតជាដាច់ខាត៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ព័ត៌មានបឋម៖ ប្រជាពលរដ្ឋផ្ទុះការតវ៉ា! ចោទលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ប្រើអំណាចខុសនីតិវិធី យកគ្រឿងចក្រកាយដីធ្វើផ្លូវដោយគ្មានមន្ត្រីជំនាញត្រួតពិនិត្យ
Next Post: ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា

អត្ថបទទាក់ទង

  • អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ ព័ត៌មានជាតិ
  • សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ ព័ត៌មានជាតិ
  • ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា ព័ត៌មានជាតិ
  • សេចក្តីប្រកាសព័ត៌មាន ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ! កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ព័ត៌មានជាតិ
  • ស្នងការរាជធានីភ្នំពេញ ផ្អាកការងារមន្ត្រីនគរបាល​ចរាចរណ៍៣រូបដោយមូលហេតុ កំហែង​យកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន ព័ត៌មានជាតិ
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ពិសេសណាស់! 25, 26, 27ុ 28 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ចាប់ពី​ថ្ងៃ​១២​ទៅ​ឆ្នាំ​ទាំង​៦​រាសី​ល្អ​ខ្លាំ​ង​ណាស់​ដឹង​តែ​មិន​ខ្វះ​លុយ​ចាយ​​ទេ ហោរាសាស្ត្រ
  • រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ជីវិតនិងសង្គម
  • ស៊ែរយកហេង!​ចុងខែ​នេះ​ខាល ម្សាញ់ ជូត រោង កុរ ប្រាថ្នា​អ្វី​ក៏​ជោគជ័យ សម្រេច​ក្តី​បំណង ហោរាសាស្ត្រ
  • លទ្ធផលក្រៅផ្លូវការ៖ ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង ៦/៦អាសនៈ ព័ត៌មានជាតិ
  • សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ព័ត៌មានជាតិ
  • ថ្ងៃទី17, 18, 19 ឆ្នាំ រកា មមែ ខាល រោង វក ថោះ ច ប្រជុំ​ង៉ូ​វ​ហេង ដួង​រាសី​ឡើង​ខ្ពស់​ត្រដែត​មាន​លាភ មាស ប្រាក់ ​លាភសំណាង​មក​ដល់នៅថ្ងៃ​សុក្រនេះ​ហើយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules