Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • អាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការចំពោះជនល្មើសមិនរាងចាល ដែលនៅតែបន្តប្រើឧបករណ៍នេសាទខុសច្បាប់ ព័ត៌មានជាតិ
  • សប្បាយឱ្យហើយទៅ! លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • Breaking News | ផ្ទុះការរិះគន់ខ្លាំង! អាជ្ញាធរក្រុងសៀមរាប ទទួលស្គាល់ការប្រមូលលុយពីអ្នកលក់ដូរ និងកន្លែងផ្ញើម៉ូតូតាមមាត់ស្ទឹង ព័ត៌មានជាតិ
  • កំពូល​ឆ្នាំ​ទាំង​៩​នេះ​លាភ​ធំសំណាងល្អ​កើតឡើងបន្ត​គ្នា​៣​ថ្ងៃ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ច្បា​ស់ដូចថ្ងៃ ចាប់ពីដើមសប្តាហ៍នេះរហូតដល់ចុងសប្តាហ៍ ប្រុសស្រីកើតឆ្នំា រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប សេដ្ឋកិច្ច

រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ

Posted on April 2, 2025 By Mah Khmer

មណ្ឌលគិរី៖ ផ្អែកតាមឯកសារតឹកតាងជាច្រើន គេរកឃើញថា អ្នកផ្ដើមគំនិតដែលធ្វើឲ្យមានភាពជ្រួល ច្របល់ ក្លាយជាវិបត្តិដីធ្លីគួរឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋជិត២រយគ្រួសាររស់នៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី និងធ្វើឱ្យថ្នាក់ដឹកនាំក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានការភាន់ច្រឡំនោះ គឺបណ្ដាល មកពីបុគ្គលឈ្មោះ សាន សូត្រ និងប្រព័ន្ធអំពើពុករលួយថ្នាក់មូលដ្ឋាន ។

តាមសេចក្ដីរាយការណ៍ និងភស្តុតាងឯកសារជាច្រើនបានឲ្យដឹងថា ឈ្មោះ សាន សូត្រ ហៅ ប្លោក បានឃុបឃិត ជាមួយអាជ្ញាធររៀបចំឆាកល្ខោនដោយយក ឈ្មោះពលរដ្ឋពីខេត្តផ្សេងៗមកតាងឈ្មោះនៅលើដីស្រល់ ឬដីរបស់ក្រុមហ៊ុន Sam pling ក្រុមហ៊ុន Wozhi Shan និងក្រុមហ៊ុន ហួរលីង ជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ និងដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលពលរដ្ឋកំពុងរស់ នៅ និងអាស្រ័យផល ហើយបានឱ្យឈ្មោះ សាក់ ហ៊ាន ជាចៅ សង្កាត់ស្ពានមានជ័យប្រថាប់ត្រាទទួល ស្គាល់ , ចំណែកឈ្មោះ ឈាង ប៉ាក់សួរ ចាំទទួលទិញ។

ប៉ុន្តែយ៉ាងនេះក្ដី យោងតាមកំណត់ហេតុមួយចុះថ្ងៃទី១២ធ្នូឆ្នាំ២០១៨ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម បានជំទាស់ទៅនឹងនីតិវិធី នាំទៅដល់ការផ្ដល់ដីជាកម្មសិទ្ធិដោយលោកលើកឡើងថា ជាដីគម្របព្រៃឈើដែលទាមទារឲ្យសុំអនុ ប្រយោគជាមុន និងជាដីរបស់ក្រុមហ៊ុនដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ដូច្នេះត្រូវអនុវត្តតាមច្បាប់ជាធរមាន ។

ចំណែកលោក ម៉ៅ ចំរើន ប្រធានមន្ទីររៀប ចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ក៏បានលើក ឡើងដោយយោងទៅ លើលិខិតរបស់ក្រសួងកសិកម្មលេខ ៩៥៣២ សកស ចុះថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០១៨ ដែលបញ្ជាក់ថា ក្បាល ដីទាំងអស់នៅក្នុងភូមិអូស្ពានជាន់ជាមួយក្រុមហ៊ុនព្រៃសម្បទាន Sampling ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច Wozhishan ក្រុម ហ៊ុនហួរលីង និងគម្រប ព្រៃឈើឆ្នាំ ២០០២ ។

ថែមលើនេះ ខាងទីស្ដី ការគណៈរដ្ឋមន្ត្រីក៏បានចេញលិខិតលេខ ៣៨ សជណ.កធ ចុះថ្ងៃទី ២១ មករា ឆ្នាំ ២០២១ ដោយរាករណ៍ចោលទាំងអស់រាល់លិខិតស្នាមផ្សេងៗដែលចេញដោយអាជ្ញាធរ ហើយថែមទាំងបានជំរុញឲ្យមានចំណាត់ការផ្លូវ ច្បាប់ ទៅលើការចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតី ការបំប្លែងដីរដ្ឋ នៅលើកដីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម និងនេសាទ នេះទៀតផង ។

ជាមួយគ្នាលោក ឈាង ប៉ាក់សួរ នៅតែមិនបោះបង់ កាលពីថ្ងៃទី ២៦ សីហាឆ្នាំ ២០២៤ បានដាក់លិខិតទៅកាន់ខុទ្ទកាល័យសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យជួយអន្តរាគមន៍កាត់ឆ្វៀលដីទំហំ ២៨៣ហិកតា ពីគម្របព្រៃឈើឆ្នាំ២០០២ឬពីក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចខាងលើផងដែរ ដែលរហូតមកដល់ពេលនេះពុំទាន់មានចម្លើយតបពីក្រសួងកសិកម្មនៅ ឡើយទេ ។ បើដូច្នេះចុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញលិខិតយល់ព្រមឲ្យមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសុរិយោដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅឲ្យឈ្មោះ ឈាង ប៉ាក់សួរ ដែលគេមិនដែលឃើញមុខនៅលើទីតាំងដីដែលអះអាងថាជារបស់ ខ្លួននោះ សំអាងទៅលើអ្វី ?

ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងការតវ៉ារបស់ប្រជាពលរដ្ឋកាលពីចុងខែមីនាកន្លងទៅ ពួកគាត់គ្រាន់តែចង់ឲ្យស្ថាប័នជំនាញដីធ្លីមេត្តាផ្ទៀងផ្ទាត់ឯកសារគតិយុត្តិ ដែលក្រុមលោក ឈាង ប៉ាក់សួរ រៀបចំផ្ញើទៅដើម្បីរំលោភយកដីពួកគាត់ដែលកំពុងរស់នៅអាស្រ័យផល និងចុះមកពិនិត្យស្ថានភាពជាក់ស្ដែងតែប៉ុណ្ណោះ ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា
Next Post: Angkor Songkran 2025 in Siem Reap: A Fusion of Ancient Traditions and Modern Celebrations

អត្ថបទទាក់ទង

  • កាត់ ទោ.ស ឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល ព័ត៌មានជាតិ
  • មេតុងទីនអនឡាញ ត្រូវបាន ចា.ប់ ខ្លួ នហើយ នៅមុននេះបន្តិច ពីបទ… ព័ត៌មានជាតិ
  • សកម្មភាពក្មេងទំនើងនៅខេត្តសៀមរាបថយចុះគួរឱ្យកត់សម្គាល់ ក្រោយការបង្ក្រាបម៉ឺងម៉ាត់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព័ត៌មានជាតិ
  • ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ ព័ត៌មានជាតិ
  • សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស ព័ត៌មានជាតិ
  • អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ ព័ត៌មានជាតិ
  • ចាប់ពីថ្ងៃ​នេះទៅ​ ​ឆ្នាំ​ទាំង​៨ ថោះ ម្សាញ់ មមី វក ច មមែ ជូត កុរ មាន​ង៉ូ​វ​ហេង​ល្អ​ លុយ​ហូរ​មក​ ទាំង​គីប ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ចាប់ពី​ថ្ងៃ​២១ទៅ​ឆ្នាំ​ទាំង​៦​រាសី​ល្អ​ខ្លាំ​ង​ណាស់​ដឹង​តែ​មិន​ខ្វះ​លុយ​ចាយ​​ទេ ហោរាសាស្ត្រ
  • ហេងនោះហេង ! ចាប់ពីខែថ្មី នេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប ជីវិតនិងសង្គម
  • អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់ ព័ត៌មានជាតិ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules