Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃមហាសំណាង ថ្ងៃល្អ ឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗ និងលុយហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • គួរយល់ដឹង! អាជីវកម្មដែលមាន​ចំណូលដុល​ប្រចាំឆ្នាំតិចជាង ២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ ​មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ សេដ្ឋកិច្ច
  • ថ្ងៃនេះថ្ងៃសីល ឆ្នាំ​មាស​ទាំង​៨​យាយ​អ៊ុ​ន​ខ្លាំង​សន្សំ​កម្លាំង​ទុក​ទទួល​លុយ ហោរាសាស្ត្រ
  • ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ ព័ត៌មានជាតិ
  • ឱកាសល្អមកដល់ហើយប្រញាប់ឡើង! សាកលវិទ្យាល័យ CUS ប្រកាសផ្តល់អាហារូបករណ៍៥០ភាគរយ ដល់សិស្សភេទប្រុសនិទ្ទេស A, B ឬ C ចំនួន ៧៥កន្លែង ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង ជីវិតនិងសង្គម
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • សំណាងដល់ហើយ បីថ្ងៃនេះ ឆ្នាំ ឆ្លូវ ជូត វក រកា មមី មមែ ខាល ច ពោរពេញដោយលាភសំណាង លុយហូរចូលផ្ទះ ហោរាសាស្ត្រ
  • សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម! ជីវិតនិងសង្គម

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តចាប់ផ្តើមប្រើធម៌ក្តៅបង្ក្រាបក្មេងទំនើងក្នុងក្រុងសៀមរាប

Posted on January 27, 2025January 27, 2025 By Mah Khmer

ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

សៀមរាប ៖ នៅវេលាម៉ោង២៤:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងដាវ)កើតហេតុនៅត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយក្មេងទំនើងចំនួន០១ក្រុម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងខេត្តសៀមរាបទាំងមូល បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ចុះស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងចំនួន០២ករណី រហូតដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៩នាក់ ដែលពាក់ព័ន្ធនឹងករណីខាងលើនេះ៖

ករណីទី១.(ក្មេងទំនើង)ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងដាវ)កើតហេតុនៅវេលាម៉ោង២៤:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖១.ឈ្មោះ តែង សុវឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
២.ឈ្មោះ ចែម ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
៣.ឈ្មោះ សៅ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
៤.ឈ្មោះ ភើយ វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
៥.ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូប ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
៦.ឈ្មោះ សន វល័ក្ខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៦នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនទាំង០៦នាក់ ពិតជាបានធ្វើសកម្មភាពប្រដាប់ដោយដាវចំនួន០១ដើម និងមួកសុវត្ថិភាព វាយ និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ផន ឈុនលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងអង្គុយផឹកស៊ី ត្រង់ចំណុចម្តុំផ្លូវសុខសាន្ត ពិតប្រាកដមែន ចំពោះដាវដែលធ្វើសកម្មភាព ក្រោយពេលកើតហេតុ គឺពួកខ្លួន បោះចោលក្នុងទឹកស្ទឹងបាត់ហើយ មូលហេតុដោយសារក្រុមជនរងគ្រោះ មានទំនាស់ជាមួយបក្ខពួករបស់ខ្លួន ។

ករណីទី២ : (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត កើតហេតុនៅវេលាម៉ោង០២:០០នាទីអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ សំបូរ ណារះ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
២.ឈ្មោះ សាន់ វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៣.ឈ្មោះ ឡក លុច ហៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា៖ នៅវេលាម៉ោង២៤:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ពួកខ្លួនទាំង០៣នាក់ ពិតជាបានយកកាំបិតចំនួន០១ដើម ដាក់តាមខ្លួន ហើយជិះម៉ូតូចំនួន០១គ្រឿង ចូលមកក្នុងក្រុងសៀមរាប ដើម្បីតាមរកគូរទំនាស់សងសឹក ដែលមានទំនាស់ជាមួយពួកខ្លួន នៅពេលជិះម៉ូតូរកគូរទំនាស់មិនឃើញ រហូតដល់ម៉ោង០២ និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ពួកខ្លួនបាន នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដល់ចំណុចជិតស្ពានអាងក្រពើ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់និងឆែកឆេររកឃើញកាំបិត ០១ដើម ដែលពួកខ្លួនដាក់តាមខ្លួន និងនាំខ្លួនយកមកសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់ ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់
Next Post: ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ សម្រេចបញ្ឈប់ឈ្មោះ សុខ សំអុល ជាអ្នកសារព័ត៌មាន

អត្ថបទទាក់ទង

  • គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ ព័ត៌មានជាតិ
  • ប៉ូលីសខេត្ត បង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៩ នាក់បញ្ជូន ទៅ តុលាការ ព័ត៌មានជាតិ
  • ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ សម្រេចបញ្ឈប់ឈ្មោះ សុខ សំអុល ជាអ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • ប្រជាពលរដ្ឋ គោរពស្នើរសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តាចាត់វិធានការក្ដៅ បិទទីតាំងល្បែងឆ្នោត ទាំងស្រុងនៅក្នុងខេត្តសៀមរាបផង ព័ត៌មានជាតិ
  • រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ ព័ត៌មានជាតិ
  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ ព័ត៌មានជាតិ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ច្បាស់នោះច្បាសឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ហោរាសាស្ត្រ
  • សម្បត្តិ​សេដ្ឋី​! ​ថ្ងៃ24,25,26, 27នេះ​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ផ្ទួន​ង៉ូ​វ​ហេង​ឡើង​ស្រឺ​តៗ ហោរាសាស្ត្រ
  • ច្បាស់ៗដូចថ្ងៃចឹង! ៣ថ្ងៃខាងមុខ​ ប្រុសស្រីកើតឆ្នាំទាំង៦ នេះ ជើងលេខថាមានលាភសំណាងមហាសាល ហោរាសាស្ត្រ
  • ថ្ងៃទី ១០ ១១ ១២ ១៣ ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • សំណាងពិតៗចូលដល់ក្នុងផ្ទះ!​ថ្ងៃ​ទី ១៤ ១៥ ១៦ ឆ្នាំ​គ្រុឌ​ទាំង​៦​លុយ​ចូល​ជាប់​មិន​ដាច់ ហោរាសាស្ត្រ
  • បារមីស័ក្តសិទ្ធិ ឆ្នាំច រោង ថោះ កុរ ជូត មមី ឆ្លូវ លាភលុយមកដល់នៅចុង​ស​ប្តា​ហ៍​នេះហើយ ហោរាសាស្ត្រ
  • តម្រាទេវតាចារមកថាដើមខែថ្មីនេះ មានតែ៧ឆ្នាំ មានវាសនាល្អ ហូរ​លាភ ហូរលុយ ​មិន ខ្វះ ចាយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules