សម្តេចតេជោ ប្រដៅអភិបាលខេត្តតាកែវ រឿងគ្រប់គ្រងចំណូលមិនច្បាស់លាស់
ខេត្តតាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រដៅ និងរិះគន់អភិបាលខេត្ត តាកែវ នៅចំពោះមុខកម្មករជាច្រើនពាន់នាក់ រឿងសមត្ថកិច្ចនៃការគ្រប់គ្រងខ្លួន ជាពិសេសនោះគឺការគ្រប់គ្រងចំណូលក្នុងខេត្ត។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោបានសួរទៅលោកអភិបាលខេត្តតាកែវ ពីករណីចំនួនកម្មករ និងរោងចក្រ និងប្រាក់ចំណូលរបស់កម្មករ តែអភិបាលខេត្តឆ្លើយមិនច្បាស់លាស់ ខណៈលើកឡើងថា នៅខេត្តតាកែវ មានកម្មករជាង៦ម៉ឺននាក់ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្លួនថាមិនច្បាស់លាស់។ សម្តេចតេជោ បាននិយាយចំៗទៅកាន់លោក អ៊ូច ភា អភិបាលខេត្តតាកែវ យ៉ាងដូច្នេះថា «នេះអាចមិនច្បាស់ អញ្ចឹងច្បាស់សមព្រនង់ហើយ ថ្ងៃក្រោយធ្វើចៅហ្វាយខេត្ត ត្រូវតែដឹងឲ្យច្បាស់ពីប្រាក់ចំណូលប៉ុន្មានក្នុងខេត្តរបស់ខ្លួន «…» បើលោកឯងក្តាប់មិនបាន មិនចាំបាច់ធ្វើ ចៅហ្វាយខេត្តទេ! ថ្ងៃក្រោយត្រូវឲ្យរាង»។ សម្តេចតេជោ បានលើកឡើងថា «គ្រាន់តែចំណូលកម្មករក្នុងខេត្តខ្លួនក្តាប់មិនបានផង ថ្ងៃនេះសូមប្រដៅចៅហ្វាយខេត្តម្តងហើយ វាត្រូវតែដឹងពីចំណូលរបស់ខ្លួនមកពីខាងណា ដូចជាមកពីវៀតណាមប៉ុន្មាន? នឹងត្រូវដឹងពីស្រូវប្រមូលបានប៉ុន្មាន សល់ប៉ុន្មានសម្រាប់នាំចេញ រាប់ទាំងទំនិញនាំចូល នាំចេញប៉ុន្មានភាពរយ»។…
អានបន្ត “សម្តេចតេជោ ប្រដៅអភិបាលខេត្តតាកែវ រឿងគ្រប់គ្រងចំណូលមិនច្បាស់លាស់” »

