Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ ​សាខាខេត្តព្រះសីហនុចាប់បើកដំណើរការ ចាប់ពីថ្ងៃនេះតទៅ PR
  • ចាប់ពីថ្ងៃស្អែកនេះ នាគនាំលាភ នាំទ្រព្យហូរចូលផ្ទះ ឆ្នាំទាំង៨មិនដាច់ប្រញាប់អានហើយស៊ែរចេញភ្លាម ហោរាសាស្ត្រ
  • សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ ព័ត៌មានជាតិ
  • មេនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបត្រូវបានកូនចៅផ្តិតមេដៃប្តឹងសុំដក ព័ត៌មានជាតិ
  • អង្គភាពសារព័ត៌មានជាច្រើនប្រកាស ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ! ព័ត៌មានជាតិ
  • សប្បាយឲ្យហើយទៅ មិនដល់៤ថ្ងៃទៀតទេ ឆ្នាំទាំង៧ជួបលាភសំណាងមហាសាល ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ ព័ត៌មានជាតិ

អភិបាល នៃគណៈអភិបាលខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ

Posted on September 6, 2023 By Mah Khmer

កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ សាលាខេត្តសៀមរាប​បានរៀបចំពិធីប្រកាសឯកឧត្តម ប្រាក់ សោភ័​ណ​ ឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៣ អភិបាលរងខេត្ត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តសៀមរាប ហើយត្រូវបានធ្វើពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដែលត្រូវបានផ្លាស់ប្តូរភារកិច្ចថ្មីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បន្ទាប់ពីលោក ពិនប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តបានធ្វើកិច្ចស្វាគមន៍ និងរបាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ​ ដើមី្បឱ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

បន្តមកឯកឧត្តម អ៊ូង ចន្ធី អគ្គនាយករង និង ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានអាននូវព្រះរាជក្រឹត្យ ស្តីពីការតែងតាំងឯកឧត្តម ប្រាក់ សោភ័ណ្ឌ ឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្តជំនួសឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។

បន្ទាប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត ព្រមទាំងធ្វើការប្តេជ្ញាចិត្តរបស់ឯកឧត្តមអភិបាលខេត្តដែលទើបតែងតាំងថ្មីរួចមក​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនោះឡើយ។

ការប្រកាសចូលកាន់តំណែងជាអភិបាលខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់ មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរនូវសមទ្ធិផលដែលឯកឧត្តម ទៀ សីហា ដឹកនាំកន្លងមក ធ្វើឲ្យខេត្តមានការប្រែមុខមាតថ្មី ហើយសមទ្ធិផលទាំងនេះ ក៏កើតឡើងពីប្រទេសមានសុខសន្តិភាព ហើយក៏សមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។ ក្នុងនោះដែរឯកឧត្តម បានលើកនូវយុទ្ធសាស្រ្តបញ្ចកោណ មានបាវចនា៥, គោលដៅយុទ្ធសាស្ត្រ៥និងអាទិភាពគន្លឹះ៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ព្រមទាំងចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន។ ក្នុងនោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់ឯកឧត្តមអភិបាលខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាលលើការដឹកនាំគ្រប់គ្រងបណ្តាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយអង្គការជាតិ អន្តរជាតិ និង យកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋ ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ លើពិភពលោក ចូលមកទស្សនាកម្សាន្ត ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក
Next Post: ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌

អត្ថបទទាក់ទង

  • ទីបំផុតតុលាការ សម្រេច​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ព័ត៌មានជាតិ
  • កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលសរុបចំនួន៣០០ដើម ព័ត៌មានជាតិ
  • អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា ព័ត៌មានជាតិ
  • មនុស្សចំនួន ២៤៧នាក់ និងជនបរទេស៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងក្លឹបកម្សាន្ត២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន ក្នុងក្រុងភ្នំពេញ ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ព័ត៌មានជាតិ
  • ករណីឃា.ត.កម្មនៅស្រុកអង្គរជុំកើតហេតុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រើប្រាស់រយះពេលជិតពីរខែ ទើបបង្ក្រាបបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
  • ទ្រំាបន្តិចទៅឆ្នាំទាំង៧ ឆ្លូវ មមែ ជូត រោង ខាល រការ ច យ៉ាងយូរ3ថ្ងៃទៀតនឹងមានរឿងមកផ្លាស់ប្តូរជីវិតពីអាក្រក់ទៅល្អ តែមានរឿងខ្លះដែលហោបានផ្តាំ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • ប្រាកដណាស់ ឆ្នាំរកា លាភធំចាប់ពីស្អែកនេះ តែឆ្នាំ រោង កុរ ច មមែ ជូត​ ខាល ប្រញាប់អានហើយធ្វើតាមហោចិន ហោរាសាស្ត្រ
  • ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី ជីវិតនិងសង្គម
  • រោង មមែ រកា កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 27,28,29,30,31 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • កំពូល​ឆ្នាំ​ទាំង​៩​នេះ​លាភ​ធំសំណាងល្អ​កើតឡើងបន្ត​គ្នា​៣​ថ្ងៃ ហោរាសាស្ត្រ
  • ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ) ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules