Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លោក ជា សាវី អ្នករស់នៅខេត្តសៀមរាប ទទួលបានជយលាភីលេខ១ ក្នុងកម្មវិធី «សំណេរអង្គរ» លើកទី២ សម្រាប់បេក្ខជនអាយុលេីស ១៩ឆ្នាំ ជីវិតនិងសង្គម
  • ២ថ្ងៃនេះ (15-16) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ ព័ត៌មានជាតិ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • សប្បាយឲ្យហើយទៅ មិនដល់៤ថ្ងៃទៀតទេ ឆ្នាំទាំង៧ជួបលាភសំណាងមហាសាល ហោរាសាស្ត្រ
  • ប្រញាប់ស៊ែរ!ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល អន្តរជាតិ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅដើមសប្តាហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី

Posted on June 28, 2025 By Mah Khmer

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរអភិបាលរងខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ រាយការណ៍អំពីវឌ្ឍនភាព និងការបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ដែលមានកម្លាំងសរុបចំនួន ១៥៦នាក់ និងត្រូវបានបែងចែកជា ៤កងអនុសេនាតូច ដែលមាន លោកស្នងការរង ជាមេបញ្ជាការដឹកនាំ និងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងសម្ភារៈចាំបាច់ មធ្យោបាយដឹកជញ្ជូន បរិក្ខាពេទ្យ និងសង្រ្គោះ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោង ក្នុងភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន និងក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន។

ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចនិងការត្រៀមលក្ខណៈសម្បត្តិ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ប្រធានគណៈអធិបតី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភបន្ថែមដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ៕

ចុចមើលរូបនៃសកម្មភាពបន្ត


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ
Next Post: មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី

អត្ថបទទាក់ទង

  • អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម ព័ត៌មានជាតិ
  • បងស្រីឧកញ៉ា ឈាង រ័ត្ន ប្រកែកថាប្អូនប្រុសខ្លួនត្រូវគេសម្លា. ប់មិនមែនធ្វើអត្ត ឃា.ត ខណៈ ស្រីអូន ប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងក្រោយដឹងដំណឹងស្វាមីស្លា.ប់ ព័ត៌មានជាតិ
  • លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន ព័ត៌មានជាតិ
  • ក្រសួងព័ត៌មាន នឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។ ព័ត៌មានជាតិ
  • បទល្មើសនេសាទគ្រប់ប្រភេទកំពុងបំផ្លាញកូនមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ព័ត៌មានជាតិ
  • ដើមខែថ្មី ចន្លោះបីថ្ងៃនេះ ឆ្នាំ ជូត ឆ្លូវ ខាល ថោះ កុរ និងរកា មានឬទ្ធិអំណាច រាសីខ្ពស់ត្រចង់ លុយចាយពេញដៃ ហោរាសាស្ត្រ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តចាប់ផ្តើមប្រើធម៌ក្តៅបង្ក្រាបក្មេងទំនើងក្នុងក្រុងសៀមរាប ព័ត៌មានជាតិ
  • ប្រាកដណាស់ចាប់ពីស្អែកនេះឆ្នាំ មមី វក ច​ ថោះ ជូត ម្សាញ់ រកា យីអ៊ុនខ្លាំងលាភលុយហូរចូលតាំងពីព្រឹក ហោរាសាស្ត្រ
  • ទ្រព្យហូរចូលពេញផ្ទះ! ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ
  • ខែថ្មីលាភសំណាងបានមកដល់ហើយ! ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ ហោរាសាស្ត្រ
  • លាភសំណាងបានមកដល់ហើយ! ចាប់ពីថ្ងៃស្អែកនេះទៅឆ្នាំទាំង៧ង៉ូវហេងល្អលុយហូរដល់ឆ្នាំ២០២២ ហោរាសាស្ត្រ
  • ត្រៀមកើបលុយឱ្យហើយទៅ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim