Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ដំណឹងក្តៅៗ! កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ព័ត៌មានជាតិ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • គ្រូជោគជ័យ អ៊ួន សារ៉ាត់ និង ​​គ្នីគ្នា​​បែក​គំនិត​ធ្វើ​វីដេអូ​Prank​បោក​ភ្នែក​មហាជន​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ (វីដេអូ) ជីវិតនិងសង្គម
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • គម្រោងហេដ្ឋារចនាសម្ព័ន្ធពីរ នឹងលេចរូបរាងឡើងលើទឹកដីខេត្តសៀមរាប​ សេដ្ឋកិច្ច
  • លាដៃទទួលលាភ!!! ត្រឹម តែ ៤ ថ្ងៃ សោះលុយហោះពេញផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • មិនខុសនោះទេ! ពាងមាស ពាងលុយ ឆ្នាំទាំង៨នេះ​ជើងលេខប្រាប់ថា ទេវតាទ្រព្យប្រទានលុយ៣ថ្ងៃជាប់គ្នា ហោរាសាស្ត្រ

ស្លា.ប់ រស់ព្រោះដោយសារស្រី! ដាក់គុ.ក១ជីវិត ក្នុងករណីបា.ញ់ប្រ.ហា.រ គ្នាដណ្តើមស្រីនៅក្រុងបាត់ដំបង

Posted on January 22, 2025January 22, 2025 By Mah Khmer

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំង សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ទៅលើជនជាប់ចោទម្នាក់ឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួន តម្រូវឱ្យនាំជនជាប់ចោទយកទៅឃុំខ្លួនដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធពីបទឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តនៅចំណុចក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់ និងរបួស រឿងដណ្តើមស្រីគ្នា ។

សូមជម្រាបដែរថា ក្រុមជនដៃដល់យ៉ាងតិច៣នាក់ បានប្រើអាវុធខ្លីបាញ់ប្រហារទៅលើគូភាគីម្ខាងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសចំនួន២នាក់ ព្រោះតែរឿងដណ្ដើមស្រី ។ ពេលនេះ សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជាក់លាក់ចំនួន២នាក់ហើយ ថែមទាំងកំពុងតាមចាប់ខ្លួនទៀតផង ។ នេះបើតាមការផ្ដល់ព័ត៌មានបន្ថែមពីលោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទ ។

លោក លឹម ពុទ្ធីឡា បានឲ្យដឹងថា បើតាមការស្រាវជ្រាវពេញមួយកំណាត់ថ្ងៃនេះ ពីករណីបាញ់ប្រហារគ្នាយ៉ាងឃោរឃៅគឺផ្ដើមចេញពីគំនុំរឿងស្រី ពួកគេជាមនុស្សធ្លាប់ស្គាល់គ្នា ។ ប៉ុន្តែយ៉ាងណា យើងបានដឹង និងកំណត់បាននូវមុខសញ្ញាជនដៃដល់២នាក់ ហើយក្នុងចំណោមបក្សពួកគេចំនួន៣នាក់ ។
ដោយឡែក ចំពោះរថយន្តដែលក្រុមជនដៃដល់ជិះធ្វើសកម្មភាពវិញ បើតាមលោកស្នងការរងរូបនេះ បានប្រាប់ថា «យើងមិនទាន់ប្រាកដថា មានចំនួនប៉ុន្មានគ្រឿង ហើយរថយន្តម៉ាកអ្វីខ្លះនោះទេ ព្រោះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ និងត្រូតពិនិត្យកាមេរ៉ាសុវត្ថិភាពនានាដែលគេបំពាក់នៅទីនោះ » ។

សូមបញ្ជាក់ថា ក្រុមជនដៃដល់ជិះរថយន្តស៊េរីទើបនបានដកកាំភ្លើងខ្លីដែលគេសង្ស័យជាប្រភេទឡុក បាញ់រះទៅលើភាគីម្ខាងទៀតដែលគេអះអាងថា ជាក្រុមជនរងគ្រោះកំពុងអង្គុយលើបង់ថ្មនៅលើសួនច្បារមាត់ស្ទឹង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៨ ធ្នូ នៅផ្លូវលេខ១ ត្រង់ចំណុចខាងមុខធនាគារ FTB ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យរីឯ បក្សពួក២នាក់ទៀតរបួសស្រាល ។
ជនរងគ្រោះទាំង៣នាក់នោះ មាន ១-ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិកន្ទូត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង (ស្លាប់) ។ ២-ឈ្មោះ ស ដារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រែកឆ្ដោ ឃុំពាមឯក ស្រុកឯកភ្នំ ( របួសស្រាល ) ។ ៣-ឈ្មោះ តឹប បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង (របួសស្រាល) ។

ប្រភពព័ត៌មានដែលសារព័ត៌មានយើងទទូលបានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងនិងភាគីរងគ្រោះជាមនុស្សស្គាល់គ្នាច្បាស់លាស់ធ្លាប់ដើរផឹកស៊ីជាមួយគ្នា ហើយថែមទាំងធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយគ្នាទៀតផង ។ ប៉ុន្តែចុងក្រោយ ពួកគេបែរជាចងគំនុំស៊ីសាច់ហុតឈាមគ្នា រហូតឈានដល់ការប្រើប្រាស់កាំភ្លើងបាញ់សម្លាប់គ្នាយ៉ាងឃោរឃៅ ព្រោះតែរឿង«ស្នេហាត្រីកោណ» ។
បើតាមអ្នកដឹងហេតុការណ៍បាននិយាយថា តួអង្គសំខាន់នៅក្នុងសំណុំរឿងបាញ់សម្លាប់គ្នានេះ គឺ « ឈ្មោះតុង និងឈ្មោះរ៉ង» ។ ពួកគេបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារគ្នា ព្រោះតែរឿងដណ្ដើមស្រីគ្នា ។

ប្រភពដដែលបានបន្តថា ដំបូងពួកគេណាត់គ្នាចូលផឹកស៊ីក្នុងក្លិបរាត្រីមួយកន្លែងនៅក្នុងក្រុងបាត់ដំបង ។ នៅក្នុងក្លិបរាត្រីនាយប់នោះ ខណៈកំពុងសប្បាយស្រាប់តែឈ្មោះ រ៉ង (ស្លាប់) និងតុង (ភាគីដៃដល់) បានឈ្លោះប្រកែកគ្នារឿងស្រីញីដែលគេដឹងថា ឈ្មោះតុង បានព្យាយាមដណ្ដើមនារីម្នាក់ដែលជាសង្សាររបស់ឈ្មោះរ៉ង ។
សាក្សីម្នាក់នេះបានបន្តថា ពេលនោះ ភាគីទាំង២ហាក់ដំឡើងសរសៃកដាក់គ្នាយ៉ាងខ្លាំងឌឺទៅឌឺមកខ្លាំងរៀងខ្លួន មិនចុះចាញ់គ្នាទេ ។ ប៉ុន្តែបន្ទាប់មក ហាក់សម្របសម្រួលគ្នាត្រូវវិញ តែក្រោយចេញពីក្នុងក្លិបក៏ស្រាប់តែមានរឿងតាមបាញ់ប្រហារគ្នាតែម្ដង ។

ប៉ុន្តែសាក្សីខ្លះទៀតបាននិយាយថា ពួកគេបានបែកគ្នាហើយ ពេលចេញពីក្នុងក្លឹបរាត្រី ។ ពេលនោះ ភាគីជនរងគ្រោះបាននាំគ្នាជិះម៉ូតូទៅឈប់អង្គុយលើបង់ថ្មកន្លែងកើតហេតុ ។ គេមិនដឹងថា ពួកគេណាត់គ្នាឬបែបណា ស្រាប់តែបន្តិចក្រោយមក គេឃើញក្រុមខ្មាន់កាំភ្លើងបានជិះរថយន្តទៅឆាបទីនោះ រួចក៏បត់ត្រឡប់មកវិញឈប់រថយន្តហើយចុះដកកាំភ្លើងបាញ់រះទៅលើក្រុមជនរងគ្រោះគ្មានសំចៃដៃឡើយ ។

បើតាមសាក្សីចុងក្រោយនេះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏មានគ្នាច្រើនដែរ ហើយគេឃើញចុះពីរថយន្តនាំគ្នាដកកាំភ្លើងខ្លីចំនួន៣ដើមបាញ់ប្រណាំងគ្នាដូចរឿងកុនសំដៅទៅលើក្រុមជនរងគ្រោះកំពុងអង្គុយលើបង់ថ្ម ។ ក្រោយពីឃើញជនរងគ្រោះត្រូវរបួស ក្រុមជនដៃដល់ក៏បើករថយន្តចាកចេញយ៉ាងលឿនបាត់ស្រមោលតែម្ដង ។
ពាក់ព័ន្ធនឹងរឿងអាវុធខ្លី៣ដើមបាញ់ប្រណាំងគ្នាដូចព្យុះផ្អើលក្រុងបាត់ដំបង នេះបើតាមលោក លឹម ពុទ្ធីឡា ស្នងការរងផែនព្រហ្មទណ្ឌបានថ្លែងថា ក្រុមប្រដាប់អាវុធនោះទំនងបានប្រើប្រាស់អាវុធខ្លីតែ១ដើមទេ បាញ់ទៅលើក្រុមជនរងគ្រោះព្រោះនៅកន្លែងកើកហេតុ មន្ត្រីជំនាញរកឃើញសំបកគ្រាប់ តែមួយប្រភេទ ប៉ុណ្ណោះចំនួនជាង១០គ្រាប់ដែលគេសន្និដ្ឋានថា សុទ្ធតែជាសំបកគ្រាប់កាំភ្លើងខ្លីម៉ាកឡុក ។

ប៉ុន្តែយ៉ាងណាក្ដី លោកស្នងការរងមិនបានផ្ដល់ព័ត៌មានលំអិតទេ ពាក់ព័ន្ធនឹងអត្តសញ្ញាណក្រុមជនដៃដល់ព្រោះលោកបានបញ្ជាក់ថា «ពេលនេះ កម្លាំងជំនាញបាននិងកំពុងតាមចាប់ខ្លួនក្រុមជនដៃដល់ប៉ុន្មាននាក់នោះហើយ » ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ
Next Post: អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់

អត្ថបទទាក់ទង

  • នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ប្រគ​ល់​ភារកិច្ច​ជូន​ឥស្សរជន​ ជា​រដ្ឋ​លេខា​ធិការ​ និង​អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ ព័ត៌មានជាតិ
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • មាឌប៉ុនដំរី អត់ចេះរកស៊ីអី?! សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានបុរសរត់ម៉ូតូកង់បី ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំង បណ្តាលឱ្យរងរបួស.. ព័ត៌មានជាតិ
  • បុគ្គលិកធនាគារម្នាក់បង្ករបួលស្នាម ដល់មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប ព័ត៌មានជាតិ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅដើមសប្តាហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព ព័ត៌មានជាតិ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • ហោរ​ចិន​សែប្រាប់ថារង្វង់បីថ្ងៃ ១៣,១៤,១៥​ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​មាស​ថ្ងៃ​ប្រាក់​នៃ​ឆ្នាំ​ទាំង​៧ ហោរាសាស្ត្រ
  • សេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ព័ត៌មានជាតិ
  • បីថ្ងៃចុងសប្តាហ៍ ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំ ហោរាសាស្ត្រ
  • ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង ព័ត៌មានជាតិ
  • ស្អែកថ្ងៃថ្មី ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules