បទពិសោធ និងសារសំខាន់ នៃការបន្ថែមប៉ុស្តិ៍នគរបាល ប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង នៅសៀមរាប!
សៀមរាប៖ បន្ថែមលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌមួយចំនួនទៀត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលការឯកភាពពីអគ្គស្នងការនគរបាលជាតិ រៀបចំប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង។ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង ត្រូវបានកំណត់ដាក់បន្ថែមនៅតាមគោលដៅ និងភូមិសាស្រ្តមានហានិភ័យ ដើម្បីបម្រើបេសកកម្មធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ។ ក្រោយចូលកាន់តំណែងជាស្នងការជាង១ឆ្នាំ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់ឱ្យដំណើរការ ប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍២៤ម៉ោង បានចំនួន៩គោលដៅរួចជាស្រេចហើយ រួមមាន នៅសង្កាត់ស្រង៉ែ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់គោកចក ចំនួន១ប៉ុស្តិ៍ នៅសង្កាត់សាលាកំរើក ចំនួន២ប៉ុស្តិ៍ នៅសង្កាត់ស្វាយដង្គំ ចំនួន១ប៉ុស្តិ៍ នៅសង្កាត់ស្លក្រាម ចំនួន២ប៉ុស្តិ៍ នៅឃុំកណ្ដែង ចំនួន១ប៉ុស្តិ៍ និងឃុំចាន់ស ចំនួន១ប៉ុស្តិ៍ ខណៈផែនការបង្ហើយមុនដាច់ឆ្នាំង២០២៥ មាន២ប៉ុស្តិ៍ទៀត គឺនៅប៉ុស្តិ៍អំពិល និងប៉ុស្តិ៍ត្រពាំងធំ។ បើតាមលោកស្នងការ «យើងបានណែនាំកងកម្លាំង ដោយបានធ្វើភារកិច្ចប្រគល់ជូនកងកម្លាំង ដើម្បីឱ្យកងកម្លាំងយើងដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនេះ ធ្វើការរៀបចំបែងចែកសកម្មភាព ល្បាត ពួនស្ទាក់ ទប់ស្កាត់បទរាល់ល្មើសនានានៅក្នុងភូមិសាស្ត្រ…
អានបន្ត “បទពិសោធ និងសារសំខាន់ នៃការបន្ថែមប៉ុស្តិ៍នគរបាល ប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង នៅសៀមរាប!” »

