Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ច្បាស់​ៗ !៤ថ្ងៃឆ្នាំ​ទាំង​៦​មាន​ដំណឹង​ល្អ​មហា​សំណាង​លាភ​លុយ​ចូល​ផ្ទួន ហោរាសាស្ត្រ
  • កុំអោយខកខាន! ហោចិនផ្តាំថាឆ្លងផុតយប់នេះអ្នកកើតឆ្នាំរោង កុរ ច មមែ ជូត​ ខាល រការ ត្រូវផ្លា..ស់ប្តូរជីវិតថ្មី អ្វីៗនឹងត្រូវផ្លាស់ប្តូរហើយ ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • ថ្ងៃ06,07,08,09,10 ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដា​ច់ ហោរាសាស្ត្រ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ព័ត៌មានជាតិ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ថ្នាក់បើកថ្មី! កម្មវិធីសិក្សា Professional WordPress web design! កម្មវិធីសិក្សា
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ

Author: Mah Khmer

ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី

Posted on April 26, 2025 By Mah Khmer
ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី

បណ្ដឹងទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាយ៉ាងច្បាស់ តាមគោលបំណង ធាតុផ្សំ និងនីតិវិធី។ ខាងក្រោមនេះជាការវែកញែកលម្អិត៖ ១. គោលបំណងនៃបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: គោលបំណងចម្បងគឺពិនិត្យអំពីបទល្មើសដែលបង្កគ្រោះថ្នាក់ដល់សង្គម ឬបុគ្គល និងដាក់ទណ្ឌកម្មចំពោះជនប្រព្រឹត្តបទល្មើស។ ឧទាហរណ៍៖ ការលួច ឬការវាយប្រហារ។ – បណ្ដឹងរដ្ឋប្បវេណី: ត្រូវបានធ្វើឡើងដើម្បីដោះស្រាយជម្លោះផ្ទាល់ខ្លួន ដូចជា ការទាមទារសងប្រាក់ ការបំពានកិច្ចសន្យា ឬការកំណត់សិទ្ធិលើទ្រព្យ។ ២. ភាគីដែលអាចធ្វើបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: ត្រូវបានចាប់ផ្តើមដោយ ព្រះរាជអាជ្ញា (រដ្ឋ) ប៉ុណ្ណោះ ដោយផ្អែកលើព័ត៌មានពីប្រជាពលរដ្ឋ ឬមន្ត្រីយុត្តិធម៌។ – បណ្ដឹងរដ្ឋប្បវេណី: អាចធ្វើដោយបុគ្គលឯកជន ឬនីតិបុគ្គល (ឧ. ក្រុមហ៊ុន) ដើម្បីការពារសិទ្ធិផ្ទាល់ខ្លួន។ ៣. ធាតុផ្សំនៃបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: – ធាតុសត្យានុម័ត (សកម្មភាពជាក់ស្តែង ដែលបង្កគ្រោះថ្នាក់)។ – ធាតុអត្តនោម័ត (ចេតនា ឬអចេតនារបស់ជនល្មើស)។ – បណ្ដឹងរដ្ឋប្បវេណី: – តម្រូវឲ្យមានស្តុតាង…

អានបន្ត “ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី” »

ជីវិតនិងសង្គម

រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង

Posted on April 25, 2025April 25, 2025 By Mah Khmer
រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង

ភ្នំពេញ៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរ​ខែ​ឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹង​លែង​ឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង​ទៀត​ហើយ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោក​អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈ គម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿង​ស្រវឹង។ ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពឱ្យទុកពេល៦ខែ ឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង ត្រៀមខ្លួនជាមុន ក្នុងការហាម​ឃាត់​ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ។ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានឯកភាពរៀបចំកិច្ចប្រជុំរវាងម្ចាស់​ក្រុម៉ហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្ដល់​រង្វាន់​ទាំង​អស់នាពេលវេលាសមស្របណាមួយ។ ចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ ហាក់បានផ្តល់នូវរង្វាន់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណាត់ការនេះ…

អានបន្ត “រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង” »

ជីវិតនិងសង្គម

អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន

Posted on April 22, 2025 By Mah Khmer
អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន

អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន ប៉ុន្តែមានការកំណត់ខ្លះៗដូចខាងក្រោម៖ ១. កន្លែងសាធារណៈ (Public Spaces) – ផ្លូវសាធារណៈ សួនឧទ្យាន ឬកន្លែងសាធារណៈផ្សេងៗ៖ អាចថតរូបបានដោយសេរី លើកលែងតែមានការហាមឃាត់ជាក់លាក់ (ឧ. ព្រឹត្តិការណ៍ស៊ីជម្រៅ ឬការពារសុវត្ថិភាព)។ – ការប្រជុំសាធារណៈ៖ អាចថតរូបបាន ប៉ុន្តែត្រូវគោរពក្រមសីលធម៌ (ឧ. មិនរំខានសកម្មភាព)។ ២.កន្លែងឯកជន (Private Property) – ត្រូវទទួលការអនុញ្ញាតពីម្ចាស់កន្លែង៖ ដូចជាផ្ទះឯកជន ហាងដែលមិនបើកទូលាយ។ បើគ្មានការយល់ព្រម អាចនាំឱ្យមានបញ្ហាច្បាប់ (ឧ. ការឈ្លានពាន)។ ៣.កន្លែងដែលមានការរឹតបន្តឹង – តុលាការ ឬស្ថាប័នរដ្ឋ៖ អាចមានការហាមឃាត់ថតរូបដើម្បីការពារសុវត្ថិភាព ឬឯកជនភាព។ – តំបន់ស៊ីជម្រៅជាតិ៖ ដូចជាមូលដ្ឋានទ័ព ឬកន្លែងសម្ងាត់។ – ស្ថាប័នសុខាភិបាល និងសិក្សា៖ ត្រូវការការអនុញ្ញាត ដោយសារកត្តាឯកជនភាព។ ៤. ការពារឯកជនភាព – មនុស្សជាក់លាក់៖ ក្នុងប្រទេសខ្លះ តម្រូវឱ្យមានការយល់ព្រមមុនពេលបោះពុម្ពរូបភាពដែលអាចសម្គាល់អត្តសញ្ញាណបាន។ ៥.កត្តាច្បាប់តាមប្រទេស…

អានបន្ត “អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន” »

ជីវិតនិងសង្គម

តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

Posted on April 22, 2025 By Mah Khmer
តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

សិទ្ធិខាងរូបភាព គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល ដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​មាត្រា ១០​ នៃ​ក្រមរដ្ឋប្បវេណី​​ខ្មែរ ​ចែងថា៖ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​ សុខភាព សេរីភាព នាម កិត្តិយស ភាព​ឯកជន ឬ សិទ្ធិ​ផ្សេងទៀត ដែល​ជា​ផលប្រយោជន៍ ទាក់ទង​នឹង​លក្ខណៈ​បុគ្គល”។ ខាងក្រោម​នេះ ជា​សំណួរ-ចម្លើយ​ជុំវិញ​សិទ្ធិ​ខាង​រូបភា​ពនៃ​បុគ្គល។ សំណួរ-តើ​អ្វី​ទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល? ចម្លើយ-សិទ្ធិ​ខាង​រូបភាព គឺ​ជា​​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ហាមឃាត់​អ្នកដទៃ​មិន​ឲ្យ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​របស់​ខ្លួន។ ដូច្នេះ បើ​ទោះបី​​ត្រឹម​តែ​ថតរូប ហើយមិន​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​ក៏ដោយ ក៏​ជា​ការ​រំលោភ​លើ​សិទ្ធិ​ខាង​រូបភាព​​ដែរ ប្រសិន​បើ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់រូប។ សំណួរ-តើ​អ្នក​​រំលោភលើ​​សិទ្ធិ​ខាងរូបភាព​នេះ អាច​ត្រូវ​ទទួល​ទោស​បែបណា? ចម្លើយ-​​អ្នក​រំលោភ​លើ​សិទ្ធិ​ខាងរូបភាព​អាច​នឹង​ត្រូវ​ទទួល​ទោស​ខាង​រដ្ឋប្បវេណីផង និង​ខាង​ព្រហ្មទណ្ឌផង។ យោងតាម​​ក្រម​រដ្ឋប្បវេណី ក្នុងករណី​​មាន​ការ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់រូប ម្ចាស់​រូប​មាន​សិទ្ធិ៖ ទាមទារ​ឲ្យ​បញ្ឈប់ (មាត្រា​ ១១)៖ ដូចជា ពេល​ឃើញ​គេ​​លើក​ម៉ាស៊ីន​ថត​ចង់​ថត ​សាមី​ខ្លួន​អាច​​ហាមឃាត់​មិន​ឲ្យ​ថត។ ទាមទារ​ឲ្យ​ដក​ចេញ​នូវលទ្ធផល​នៃ​សកម្មភាព​រំលោភ (មាត្រា ១២)៖ បើ​សិន​ជា​រូបភាព​ត្រូវ​បាន​ថតរួចទៅហើយ សាមី​ខ្លួន​អាច​ទាមទារ​ឲ្យ​លុប​រូប​នេះ​ចេញ​ពី​ម៉ាស៊ីន​ថតវិញ។ បើ​សិន​ជា​រូបថតនេះ ត្រូវ​បាន​យក​ទៅ​ចុះផ្សាយ​រួចហើយ​ (ដូចជា​ចុះផ្សាយ​នៅលើ​ទំព័រ​វិបសៃត៍​ជាដើម) ម្ចាស់​រូប​អាច​ទាមទារ​ឲ្យ​ដក​រូបនេះ​ចេញវិញ។ ទាមទារ​សំណង​ការខូចខាត (មាត្រា ១៣)៖…

អានបន្ត “តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?” »

ជីវិតនិងសង្គម

គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

Posted on April 21, 2025 By Mah Khmer
គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

ភ្នំពេញ៖ លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង លើគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា។ លោកក៏បានបន្តថា គម្រោងផ្លូវដែកតភ្ជាប់ពីប្រទេសកម្ពុជាទៅចិន ក៏កំពុងត្រូវបានពិភាក្សាផងដែរ។ លោកឯកអគ្គរដ្ឋទូត បានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការផ្លូវដែក ភាគីចិនយើងយកចិត្តទុកដាក់មែនទែន ហើយយើងនឹងជំរុញយ៉ាងសកម្ម។ ហើយយើងយល់ឃើញថា យើងបង្កើនសហប្រតិបត្តិការផ្លូវដែកនឹងផ្តល់ផលប្រយោជន៍ដល់ចិន និងកម្ពុជា ក៏ដូចជាផ្តល់ប្រយោជន៍ដល់ការតភ្ជាប់ក្នុងតំបន់យើង ហើយនឹងលើកកម្ពស់នូវប្រសិទ្ធភាពការដឹកជញ្ជូនមនុស្ស និងអីវ៉ាន់។ ចំពោះផ្លូវដែកពីប្រទេសចិន ដល់កម្ពុជា នឹងធ្វើឆ្លងកាត់តាមប្រទេសណាហ្នឹង យើងកំពុងពិភាក្សាគ្នា»។ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ព ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨…

អានបន្ត “គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា” »

សេដ្ឋកិច្ច

បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ

Posted on April 21, 2025 By Mah Khmer
បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ

បុគ្គលិកវិទ្យុអាស៊ីសេរីប្រមាណ ៤០នាក់ ក្នុងនោះមានទាំងកម្ពុជាផងកំពុងប្រឈមនឹងការបញ្ជូនត្រឡប់មកប្រទេសដើមវិញ ក្រោយអស់សុពលភាពទិដ្ឋាការការងារនៅសហរដ្ឋអាមេរិកដោយសារតែការផ្តាច់ជំនួយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ សេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីក្នុងថ្ងៃទី១៨ មេសាបានគូសបញ្ជាក់ថា បុគ្គលិកទាំង៤០នាក់នោះមានពេលត្រឹម៦០ថ្ងៃក្នុងការស្វែងរកការងារនៅកន្លែងថ្មីដើម្បីអាចបន្តទិដ្ឋាការការងាររបស់ខ្លួនបាន។ តាមការចុះផ្សាយលើគេហទំព័រផ្លូវការវិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ មេសា ឆ្នាំ២០២៥ វិទ្យុអាស៊ីសេរី RFA បានសម្រេចបង្ខំចិត្តរំសាយបុគ្គលិកជុំទី ២សម្រាប់បុគ្គលិកដែលត្រូវបានធានាឲ្យទៅធ្វើការនៅអាមេរិកដោយប្រើទិដ្ឋាការការងារ។ បុគ្គលិករបស់វិទ្យុអាស៊ីសេរីដែលកំពុងស្ថិតក្នុងស្ថានភាពបញ្ឈប់ពីការងារនាពេលនេះមានចំនួនប្រមាណ៤០ នាក់ មានទាំងជនជាតិចិន វៀតណាម និងខ្មែរ។ សូមរំលឹកជូនថា កាលពីខែមីនា ឆ្នាំ២០២៥ វិទ្យុអាស៊ីសេរីបានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋធានីវ៉ាស៊ីនតោនប្រឆាំងនឹងការផ្តាច់ជំនួយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋបាលលោក ដូណាល់ ត្រាំ។ តែតុលាការនៅមិនទាន់ចាត់ការលើបណ្ដឹងនេះនៅឡើយទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល នាយិកាវិទ្យុអាស៊ីសេរី លោកស្រី បេស៍ ហ្វាង (Bay Fang) បានលើកឡើងថា ទោះបីជាស្ថាប័នអាស៊ីសេរីបានអំពាវនាវច្រើនដងទៅរដ្ឋបាលលោកដូណាល់ ត្រាំ និងរដ្ឋសភាអាមេរិកឲ្យជួយអន្តរាគមន៍ក៏ដោយក៏នៅមិនអាចជួយទាន់ពេលដែរ។ លោកស្រីបន្ថែមថា គឺរឿងដ៏គួរឱ្យស្ដាយដែលវិទ្យុអាស៊ីសេរីអស់លទ្ធភាពទុកបុគ្គលិកទាំងនេះតទៅទៀត ទោះបីជាដឹងថាពួកគាត់ប្រឈមនឹងការចាប់ខ្លួនបញ្ជូនទៅប្រទេសដើមវិញក៏ដោយ។ ដូច្នេះវិទ្យុអាស៊ីសេរីគ្មានជម្រើសអ្វីក្រៅពីការបញ្ឈប់បុគ្គលិកទាំងនោះឡើយ។ គួររម្លឹកថាកាលពីពាក់កណ្ដាលខែមីនា លោកស្រី បេស៍ ហ្វាង ធ្លាប់បានព្រមានថា បើពុំមានអន្តរាគមន៍ណាមួយភ្លាមៗទាន់ពេលដើម្បីទម្លាក់ថវិកាទ្រទ្រង់ស្ថាប័នវិទ្យុអាស៊ីសេរីទេ វិទ្យុមួយនេះនឹងបិទដំណើរការជាស្ថាពរនៅត្រឹមចុងខែមេសា ឆ្នាំ២០២៥។ កាលពីថ្ងៃទី១៤ ខែមីនា វិទ្យុអាស៊ីសេរីបានរំសាយបុគ្គលិកអស់ ២ភាគ៣…

អានបន្ត “បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ” »

ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម!

Posted on April 13, 2025 By Mah Khmer
សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម!

សៀមរាប៖ តាមរយៈការផ្តល់បទសម្ភាសន៍មកកាន់ទីភ្នាក់ងារសារព័ត៌មានយើងខ្ញុំ អ្នកស្រី ពេជ្រ សុខា មានអាស័យដ្ឋានរស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលត្រូវជាម្តាយក្មេករបស់ស្ត្រីឈ្មោះ ឡៃ គន្ធី បានថ្លែងថា ការលើកឡើងរបស់កូនប្រសាររបស់អ្នកស្រីតាមបណ្តាញសង្គម និងតាមរយៈការផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន ជាការប្រឌិតរឿងភូតកុហក់ខុសពីការពិតទំាងអស់។ អ្នកស្រីថ្លែងថា«ខ្ញុំមិននឹកស្មានថាកូនប្រសារស្រី របស់ខ្ញុំហ៊ានប្រឌិតរឿងភូតកុហក់យ៉ាងដូច្នេះសោះ បង្កើតរឿងតូចទៅជារឿងធំ ធ្វើអោយសង្គមស្អប់ខ្ពើមខ្ញុំ និងគ្រួសារ រហូតដល់អ្នកប្រើប្រាស់បណ្តាញសង្គម ហៅខ្ញុំថាម្តាយក្មេកចិត្តអប្រិយ៍ បំបែកបំបាក់កូន ទំាងដែលខ្ញុំមិនបានដឹងអ្វីទាល់សោះ» អ្នកស្រីលើកឡើងបែបចម្ងល់ថា«បើខ្ញុំមានចេតនាពង្រាត់ពង្រាស់កូន ឬបំបែកបំបាក់កូន ចំបាច់អីខ្ញុំត្រូវចំណាយលុយទៅស្តីដណ្តឹង និងរៀបការតាមប្រពៃណីឲ្យកូនធ្វើអ្វី?» ពេលកូនប្រសារមានផ្ទៃពោះ អ្នកដែលថែទំាគឺពួកខ្ញុំ ដែលកាលណោះកូនប្រសារឈ្មោះឡៃ គន្ធី នេះរស់នៅលើផ្ទះរបស់ពួកខ្ញុំ ពេលសម្រាលកូនក៏ពួកខ្ញុំអ្នកថែទំា ទំាងម្តាយទំាងកូន ខណៈដែលប្តីរបស់ខ្លួននៅរៀនឯប្រទេសវៀតណាម រហូតមកដល់ពេលនេះកូនប្រុសមានអាយុជាង៥ឆ្នំា ហើយត្រូវបានមីងបង្កើត(ប្អូនរបស់ស្វាមី)ដឹកទៅរៀនរាល់ថ្ងៃ។ រាល់ថ្ងៃនេះកូនប្រុសដែលត្រូវជាចៅខ្ញុំនេះមានអាយុជាង៥ឆ្នំា ហើយកំពុងរស់នៅជាឪពុកបង្កើតរបស់ខ្លួន ដែលធ្វើការផង និងមើលថែទំាកូនផង រួមទំាងពួកខ្ញុំជួយមើលថែទំា ទំាងការហូបចុក និងរៀនសូត្រ។ សួរថាគាត់បានផ្តល់អ្វីមកខ្លះដើម្បីកូន? អ្វីដែលហួសចិត្តនោះ គឺកូនប្រសារស្រីខ្ញុំហ៊ានធ្វើទំាងបំពាន ដោយនំាគ្នាមកអុកឡុកផ្ទះរបស់ខ្ញុំហើយថតបង្ហោះលើបណ្តាយសង្គម ធ្វើឲ្យគេស្អប់ខ្ពើមពួកខ្ញុំមួយគ្រួសារ។ ផ្ទះដែលថតបង្ហោះនោះគឺជាផ្ទះរបស់ខ្ញុំ មិនមែនផ្ទះរបស់កូនខ្ញុំ និងកូនប្រសារនោះទេ។ ផ្ទះរបស់ពួកគេមានមួយផ្សេងទៀតដែលកំពុងសាងសង់មិនទាន់ហើយ។…

អានបន្ត “សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម!” »

ជីវិតនិងសង្គម

សារព័ត៌មានមហាខ្មែរសម្រេចប្តឹងស្ត្រីពីររូបដែលបានជេរប្រមាថ និងគម្រាមមកលើអ្នកសារព័ត៌មានមហាខ្មែរ

Posted on April 12, 2025April 13, 2025 By Mah Khmer
សារព័ត៌មានមហាខ្មែរសម្រេចប្តឹងស្ត្រីពីររូបដែលបានជេរប្រមាថ និងគម្រាមមកលើអ្នកសារព័ត៌មានមហាខ្មែរ

សៀមរាប៖ កន្លងមកអង្គភាពសារព័ត៌យើងខ្ញុំធ្លាប់បានចុះផ្សាយតាមសំណើររបស់ប្រជាពលរដ្ឋដែលបានមកពឹងពាក់ ក្នុងបណ្តឹងលែងលះ មួយ (ប្រភមដើមនៃការចុះផ្សាយ) ដែលមានស្ត្រីឈ្មោះ ឡៃ គន្ធី ជាចុងចម្លើយ។ យើងខ្ញុំចុះផ្សាយស្ថិតក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានយ៉ាងត្រឹមត្រូវបំផុត។ ក្រោយពីអង្គភាពយើងខ្ញុំបានចុះផ្សាយរួចហើយមានស្ត្រីត្រូវជាម្តាយឈ្មោះ ឌុច ណាវីន ប្រើប្រាក់គណនីហ្វេសបុកឈ្មោះ Msr Navin និងកូនស្រីឈ្មោះ ឡៃ គន្ធា ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Kunthear Ngan រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មិនបានទាក់ទងសួរនំាមកកាន់អង្គភាពសារព័ត៌មានរបស់យើងខ្ញុំនោះឡើយ។ ប៉ុន្តែបានឆាតមកគណនីហ្វេសរបស់លោក លឹម សំបូរ ដែលត្រូវជាអគ្គនាយក ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ដោយផ្ញើរសារសំលេងមកជេរប្រមាថ និងគម្រាមយកតែម្តង។ ក្នុងនោះស្ត្រីឈ្មោះ ឌុច ណាវីន បានតំាងខ្លួនថាជាមន្ត្រីតុលាមកគម្រាម លោក លឹម សំបូរ និងជេប្រមាថ ដាក់ទំនាយ និងស្ត្រីជាកូនឈ្មោះ ឈ្មោះ ឡៃ គន្ធា បានជេរប្រមាថ និងដាក់ទំនាយ…

អានបន្ត “សារព័ត៌មានមហាខ្មែរសម្រេចប្តឹងស្ត្រីពីររូបដែលបានជេរប្រមាថ និងគម្រាមមកលើអ្នកសារព័ត៌មានមហាខ្មែរ” »

ព័ត៌មានជាតិ

ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ)

Posted on April 11, 2025April 11, 2025 By Mah Khmer
ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ)

សៀមរាប៖ ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន។ មិនត្រឹមតែប៉ុណ្ណោះទេ ស្ត្រីរូបនេះបានប្រឹងអំពាវនាវអោយថ្នាក់ដឹកនំាជួយរកយុត្តិធម៌ឱ្យខ្លួនទំាងដែលខ្លួនមិនទាន់បានចូលទៅតុលាការឆ្លើយបំភ្លឺផង។ សំណុំរឿងនេះមិនមែនជាសំណុំរឿងព្រហ្មទណ្ឌឯណាដែលត្រូវខ្លាចគេចាប់ដាក់គុកនោះ? វាជាសំណុំរឿងលែងលះ។ អ្វីដែលហួសចិត្តជាងនេះខ្លំាងទៀតនោះ ស្ត្រីដែលជាអ្នកសារព័ត៌មានធ្វើបទសម្ភាសន៍នោះប្រឹងជួយយំទៀតផង ទំាងដែលខ្លួនមិនមើលដីកាកាន់ក្នុងដៃ។ ដោយសារនៅលើបណ្តាញសង្គមកំពុងផ្ទះរឿ«ម្តាយក្មេកចិត្តអប្រិយ៍» ខ្ញុំបានអោយអគ្គនាយករងរបស់សារព័ត៌មានមហាខ្មែរ ស្នើសុំទៅឪពុក និងត្រូវជាស្វាមីរបស់ស្ត្រីដែលកំពុងស្រែកដង្ហោយរកយុត្តិធម៌ ទំាងដែលតុលាការមិនទាន់កាត់សេចក្តីណាមួយ និងថាខ្លួនជាជនរងគ្រោះនោះ បានដឹកកូនប្រុសមកផ្តល់បទសម្ភាសន៍នៅទីស្នាក់ការកណ្តាលរបស់អង្គភាពយើងខ្ញុំ។ ដើម្បីឱ្យមហាជនកាន់តែជ្រាបច្បាស់ពិតប្រាកដ សូមស្តាប់ការនិយាយរបស់ក្មេងប្រុស ដែលត្រូវជាកូនបង្កើតរបស់ស្ត្រីកំពុងស្រែកដង្ហោយរកយុត្តិធម៌។ យើងខ្ញុំបានធ្វើបទសម្ភាសន៍ក្មេងនេះ គឺមានឪពុកនៅក្បែរស្រាប់ និងធ្វើបទសម្ភាសន៍ពីរដងក្នុងចន្លោះ៣០នាទី។ ដើម្បីឲ្យក្មេងមានស្មារតីរឹងមំា និងឆ្លើយសំនួរយ៉ាងត្រឹមត្រូវដោយគ្មានការបង្ខិតបង្ខំណាមួយនោះឡើយ។ ក្មេងនេះកំពុងស្ថិតក្នុងការគ្រប់គ្រង់របស់ឪពុក និងកំពុងសិក្សាដោយទទួលបានការយកចិត្តទុកដាក់ថែទំាយ៉ាងដិតដល់បំផុតពីឪពុកបង្កើត និងតា យាយ ពូ មីង….។ យល់ដឹងផ្នែកច្បាប់៖ បទបោះបង់អនីតិជន យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឲ្យទៅជាពលរដ្ឋល្អ ។ ដូចនេះ ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិត​នៅក្រោម​អាណាព្យាបាល​របស់ខ្លួននោះ គឺជាទង្វើល្មើសច្បាប់ ។ ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលក្រមព្រហ្មទណ្ឌបានកំណត់យ៉ាងជាក់លាក់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៥…

អានបន្ត “ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ)” »

ជីវិតនិងសង្គម

តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ? តើអ្វីទៅជាសារៈសំខាន់នៃការបង់ពន្ធ?

Posted on April 10, 2025 By Mah Khmer
តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ? តើអ្វីទៅជាសារៈសំខាន់នៃការបង់ពន្ធ?

តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ? តើអ្វីទៅជាសារៈសំខាន់នៃការបង់ពន្ធ? ហើយធ្វើដូចម្ដេចឱ្យចំណូលពន្ធដែលទទួលបានមានសារៈសំខាន់? ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬ ស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែក ការពារ និង អភិវឌ្ឍមាតុភូមិ។ នេះជាកិច្ចសន្យាសង្គមដ៏មានសមធម៌បំផុត។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃ ទំនិញ ឬសេវា ហើយអ្នកជាប់ពន្ធគឺជាអ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធ និង អាករមានលក្ខណៈខុសគ្នាត្រង់ថា “ពន្ធ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជាសាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់កំណត់ ដោយផ្ទាល់ ឬ តាមភ្នាក់ងារពន្ធដារ។ ដោយឡែក “អាករ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់សាច់ប្រាក់ ឬវត្ថុ ជូនរដ្ឋទៅតាមច្បាប់កំណត់ ដោយប្រយោល តាមការប្រើប្រាស់ទំនិញឬសេវាកម្ម។ ម្ល៉ោះហើយ អាករក៏អាចត្រូវបានគេហៅថាជាពន្ធប្រយោល។ យោងតាមជំនួយស្មារតីនៃអត្ថបទបោះពុម្ពផ្សាយរបស់សមាគមច្បាប់សាលាត្រាជូនាឆ្នាំ២០១៧ បានសិក្សា និង រៀបរៀងឱ្យយើងអាចដឹងថាពន្ធនៅកម្ពុជាមាន១៨ប្រភេទដែលរួមមាន៖ ១. ពន្ធលើប្រាក់ចំណេញ (Tax on Profit)៖ ពន្ធនេះកំណត់លើអ្នកជាប់ពន្ធនិវាសនជន (ជនដែលរស់នៅលើទឹកដីកម្ពុជា) ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន (ជនបរទេសនៅកម្ពុជា ប៉ុន្ដែករណីអនិវាសនជនរស់នៅកម្ពុជាលើសពី១៨២ថ្ងៃគឺនឹងក្លាយជានិវាសនជន) ពន្ធលើប្រាក់ចំណេញកំណត់តែលើប្រាក់ចំណូលប្រភព…

អានបន្ត “តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ? តើអ្វីទៅជាសារៈសំខាន់នៃការបង់ពន្ធ?” »

សេដ្ឋកិច្ច

នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត

Posted on April 10, 2025 By Mah Khmer
នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត

ការបង់ពន្ធគឺជាកាតព្វកិច្ចសំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប ដែលមានគោលបំណងគាំទ្រការអភិវឌ្ឍន៍ប្រទេស និងសន្តិសុខសង្គម។ ខាងក្រោមនេះជាការបកស្រាយលម្អិតអំពីកាតព្វកិច្ចនេះ៖ ១. ការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ប្រាក់ពន្ធដែលប្រជាពលរដ្ឋបង់ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាតិ ដូចជា ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងធានាសេវាសាធារណៈដូចជាសន្តិសុខ អប់រំ និងសុខភាព ។ នេះជាផ្នែកមួយនៃការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសមូហភាព។ ២. ការគោរពច្បាប់ និងកាតព្វកិច្ចសង្គម ការបង់ពន្ធជាកាតព្វកិច្ចច្បាប់ដែលជាក់លាក់ ដោយគ្រប់អាជីវកម្ម និងប្រជាពលរដ្ឋត្រូវបំពេញ។ ការមិនបង់ពន្ធអាចនាំឱ្យមានទណ្ឌកម្មតាមច្បាប់ និងប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ ។ លើសពីនេះ ការបង់ពន្ធក៏ឆ្លុះពីសាមគ្គីភាព និងសមធម៌ក្នុងសង្គម ។ ៣.​​ ការកាត់បន្ថយភាពអាស្រ័យលើជំនួយបរទេស ការប្រមូលពន្ធជួយឱ្យរដ្ឋាភិបាលមានសមត្ថភាពហិរញ្ញវត្ថុក្នុងការគ្រប់គ្រងប្រទេស ដោយមិនពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។ នេះជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ ។ ៤. ប្រភេទពន្ធដែលប្រជាពលរដ្ឋត្រូវបង់ – ពន្ធលើប្រាក់ចំណេញ (Tax on Profit): អនុវត្តលើប្រាក់ចំណូលពីអាជីវកម្ម ឬការវិនិយោគ ។ – អាករ (Indirect Taxes): ដូចជាអាករលើតម្លៃបន្ថែម (VAT) ដែលអ្នកប្រើប្រាស់ទូទៅត្រូវបង់តាមការទិញទំនិញ ឬសេវា ។…

អានបន្ត “នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត” »

សេដ្ឋកិច្ច

កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលសរុបចំនួន៣០០ដើម

Posted on April 8, 2025 By Mah Khmer
កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលសរុបចំនួន៣០០ដើម

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក។ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើការឃាត់ និងនាំយកម៉ូតូដែលបំពាក់អំពូលភ្លើងកែរច្នៃខុសលក្ខណៈបច្ចេកទេស និងបំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់សុីមាំងដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប។ ជាមួយគ្នានោះដែលកម្លាំងសមត្ថកិច្ចក៏បានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលដែលមានចំនួនសរុបចំនួន៣០០ដើម និងអំពូលភ្លើងកែរច្នៃមួយចំនួន ពិធីកម្ទេចនេះដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕ ចុចទីនេះដើម្បីមើលរូបភាពច្រើនទៀត

ព័ត៌មានជាតិ

Siem Reap, Cambodia, is a treasure trove of cultural, historical, and natural wonders!

Posted on April 8, 2025 By Mah Khmer
Siem Reap, Cambodia, is a treasure trove of cultural, historical, and natural wonders!

Siem Reap, Cambodia, is a treasure trove of cultural, historical, and natural wonders. While Angkor Wat is the most famous attraction, there are many other unique and lesser-known places that offer unforgettable experiences. Here’s a curated list of the best places to visit in Siem Reap, with a focus on unique content: 1. Angkor Wat…

អានបន្ត “Siem Reap, Cambodia, is a treasure trove of cultural, historical, and natural wonders!” »

English

សាលាដំបូងខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា

Posted on April 7, 2025April 7, 2025 By Mah Khmer
សាលាដំបូងខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា

សេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា សៀមរាប៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបថា សាលាដំបូងខេត្តសៀមរាប បានទទួលជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៥៨៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប តាមដីកាដំណោះស្រាយលេខ ៧៥១០ ពស.ពស/ខ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានដើមបណ្តឹង រដ្ឋប្បវេណីឈ្មោះ សម្បត្តិ កុសល ភេទប្រុស និងមានជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជាប់ចោទពីបទ គំរាមកំហែងហែកកេរ្ដិ៍ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ ពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ នៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ ឈ្មោះ ចិន ស្រីដា បានគេចវេស…

អានបន្ត “សាលាដំបូងខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា” »

ព័ត៌មានជាតិ

Khmer New Year 2025: A Vibrant Fusion of Tradition and Modernity

Posted on April 5, 2025 By Mah Khmer
Khmer New Year 2025: A Vibrant Fusion of Tradition and Modernity

Introduction: A Celebration Reimagined In April 2025, Cambodia will burst into color and joy during Khmer New Year, or Choul Chnam Thmey, a festival marking the end of the harvest season and the Buddhist lunar calendar. This year, the celebrations from April 13–16 promise to be extraordinary, blending ancient rituals with innovative initiatives, positioning Cambodia…

អានបន្ត “Khmer New Year 2025: A Vibrant Fusion of Tradition and Modernity” »

English

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

Posted on April 4, 2025 By Mah Khmer
រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ប្រព័ន្ធផ្សព្វផ្សាយរបស់មីយ៉ាន់ម៉ា ថ្មីៗនេះបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពអតីតជ័យលាភីបវកញ្ញាទេសចរណ៍ឆ្នាំ២០១៨ នៅក្រោមគំនរបាក់បែកនៃអគារខុនដូ Sky Villa នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពី១សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​VN Express នៅថ្ងៃទី០៤ខែមេសានេះ។ ពេលរកឃើញសាកសពនាងបានពាក់​អាវ​ពណ៌​ស និង​ខោ​ជើង​វែងនិង​នៅ​តែ​កាន់​កាបូប​លុយ​ក្នុង​ដៃ។ តាមរយៈដំណើរការកំណត់អត្តសញ្ញាណសាកសព នាងគឺជា Sili Mee ដែលបានឈ្នះការប្រកួតបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ាឆ្នាំ ២០១៨ ដែលជាបវកញ្ញាតំណាងប្រទេសមីយ៉ាន់ម៉ាក្នុងកម្មវិធីប្រកួត Miss Tourism World 2018 និង Miss Tourism World Intercontinental 2019 នៅប្រទេសចិន។ Blessed Entertainment អ្នករៀបចំកម្មវិធី Miss Tourism Myanmar បានបញ្ជាក់ព័ត៌មាននៃការស្លាប់នេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារបវកញ្ញារូបនេះផងដែរ ខណៈសព Miss Tourism Myanmar 2018 នឹង​ត្រូវ​យក​ទៅ​ទីក្រុង Yangon ហើយ​ធ្វើ​បុណ្យតាម​ពិធី​សាសនា។ យោងតាមកាសែត The New York Times អគារ…

អានបន្ត “រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា” »

អន្តរជាតិ

កម្ពុជាមានបំណុលបរទេសសរុបជាង ១១ ពាន់លានដុល្លារ

Posted on April 4, 2025April 4, 2025 By Mah Khmer
កម្ពុជាមានបំណុលបរទេសសរុបជាង ១១ ពាន់លានដុល្លារ

ប្រទេសកម្ពុជាមានបំណុលបរទេសសរុបជាង ១១ ពាន់លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២៥ ដោយមានប្រទេស និងគ្រោងការណ៍អភិវឌ្ឍន៍សំខាន់ៗដូចខាងក្រោម៖ ១. ប្រទេសចិន – ជាម្ចាស់បំណុលធំជាងគេ មាន ៣៤% នៃបំណុលសរុប ស្មើនឹងប្រមាណ ៣.៩៩ ពាន់លានដុល្លារ (ត្រូវបានកត់ត្រាថាថយចុះ ២% ធៀបនឹងឆ្នាំ២០២៣) ។ – កម្ចីភាគច្រើនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន និងព្រលានយន្តហោះ ។ ២. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) – មានសមាមាត្រ ២១% នៃបំណុលសរុប ស្មើនឹង២.៤៧ ពាន់លានដុល្លារ ។ ៣. ធនាគារពិភពលោក (WB) – មានសមាមាត្រ​ ១២% ស្មើនឹង​ ១.៤១ ពាន់លានដុល្លារ ។ ៤. ប្រទេសជប៉ុន – មានសមាមាត្រ ១១% នៃបំណុលសរុប ស្មើនឹង ១.៣ ពាន់លានដុល្លារ ។…

អានបន្ត “កម្ពុជាមានបំណុលបរទេសសរុបជាង ១១ ពាន់លានដុល្លារ” »

សេដ្ឋកិច្ច

បំណុលជាតិសរុបរបស់អាមេរិក គិតត្រឹមឆ្នាំ ២០២៥ ប្រហែល ៣៦.៦ ទ្រីលានដុល្លារ!

Posted on April 4, 2025April 4, 2025 By Mah Khmer
បំណុលជាតិសរុបរបស់អាមេរិក គិតត្រឹមឆ្នាំ ២០២៥ ប្រហែល ៣៦.៦ ទ្រីលានដុល្លារ!

អាមេរិកជំពាក់បំណុលប្រទេសផ្សេងៗជាច្រើន ដោយប្រទេសដែលជំពាក់ច្រើនជាងគេមានដូចខាងក្រោម៖ 1. ជប៉ុន ជាប្រទេសដែលអាមេរិកជំពាក់បំណុលច្រើនជាងគេ ដោយមានចំនួន ១.២៣ ទ្រីលានដុល្លារ (ត្រឹមខែមិថុនា ២០២២) ។ នៅឆ្នាំ ២០២៣ តួលេខនេះកើនដល់ ១ ទ្រីលានដុល្លារ និងស្មើនឹង ១៤.៨៦% នៃបំណុលបរទេសសរុបរបស់អាមេរិក ។ 2. ចិន ជាប្រទេសឈ្នះឈ្មោះលំដាប់ទី២ ដោយអាមេរិកជំពាក់ប្រមាណ ៩៦៧.៨ ពាន់លានដុល្លារ (២០២២) ។ នៅឆ្នាំ ២០២៣ តួលេខនេះធ្លាក់មកដល់ ៨៥៩ ពាន់លានដុល្លារ ស្មើនឹង ១១.៦០% នៃបំណុលបរទេសសរុប ។ 3.ចក្រភពអង់គ្លេស អាមេរិកជំពាក់ប្រទេសនេះ ៦១៥.៤ ពាន់លានដុល្លារ** (២០២២) ។ នៅឆ្នាំ ២០២៣ តួលេខនេះកើនឡើងដល់ ៦៦៨ ពាន់លានដុល្លារ។ 4. បែលហ្សិក ជំពាក់ប្រហែល ៣០៦.៨ ពាន់លានដុល្លារ (២០២២) ។…

អានបន្ត “បំណុលជាតិសរុបរបស់អាមេរិក គិតត្រឹមឆ្នាំ ២០២៥ ប្រហែល ៣៦.៦ ទ្រីលានដុល្លារ!” »

សេដ្ឋកិច្ច

អ្នកអង្គម្ចាស់ (Grand Duke) Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា

Posted on April 3, 2025 By Mah Khmer
អ្នកអង្គម្ចាស់ (Grand Duke)   Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០និង១៥នាទីព្រឹក មន្ទីរពេទ្យគន្ធបុប្ផា មានកិត្តិយសបានទទួលដំណើរទស្សនកិច្ចរបស់អ្នកអង្គម្ចាស់ (Grand Duke) Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ដោយមានការអមដំណើរដោយឯកឧត្តម Xavier Bettel, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មបរទេស។ ក្នុងការទទួលដំណើរមកដល់របស់ប្រតិភូ មានវត្តមាន ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ អ៊ុំ សាម៉ុល អនុរដ្ឋលេខាធិការ ព្រមទំាងឯកឧត្តមបណ្ឌិត ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានជូនដំណើរប្រតិភូទស្សនកិច្ចតាមផ្នែកនិមួយៗ មានបន្ទប់សង្រ្គោះបន្ទាន់កុមារ និងទារក, បន្ទប់សង្រ្គោះក្រោយវះកាត់បេះដូង មន្ទីរពិសោធន៍…

អានបន្ត “អ្នកអង្គម្ចាស់ (Grand Duke) Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា” »

ជីវិតនិងសង្គម

Songkran in Cambodia 2025: A Celebration of Heritage and Renewal

Posted on April 3, 2025 By Mah Khmer
Songkran in Cambodia 2025: A Celebration of Heritage and Renewal

1. UNESCO Bid for Cultural Recognition In 2025, Cambodia is making a historic push to secure UNESCO Intangible Cultural Heritage status for its version of Songkran, known locally as Chol Chnam Thmey (Khmer New Year). Prime Minister Hun Manet has emphasized the festival’s deep roots in Khmer traditions, urging nationwide celebrations to showcase authentic rituals…

អានបន្ត “Songkran in Cambodia 2025: A Celebration of Heritage and Renewal” »

English

Angkor Songkran 2025 in Siem Reap: A Fusion of Ancient Traditions and Modern Celebrations

Posted on April 3, 2025April 3, 2025 By Mah Khmer
Angkor Songkran 2025 in Siem Reap: A Fusion of Ancient Traditions and Modern Celebrations

As Cambodia’s most vibrant cultural spectacle, the Angkor Songkran (Khmer New Year) in Siem Reap (April 14–16, 2025) promises an unforgettable blend of spiritual rituals, exuberant festivities, and UNESCO-worthy heritage. Here’s your curated guide to experiencing this unique event, enriched with historical depth and contemporary flair. -1. Historical Roots & UNESCO Ambitions The Angkor Songkran…

អានបន្ត “Angkor Songkran 2025 in Siem Reap: A Fusion of Ancient Traditions and Modern Celebrations” »

English

រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ

Posted on April 2, 2025 By Mah Khmer
រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ

មណ្ឌលគិរី៖ ផ្អែកតាមឯកសារតឹកតាងជាច្រើន គេរកឃើញថា អ្នកផ្ដើមគំនិតដែលធ្វើឲ្យមានភាពជ្រួល ច្របល់ ក្លាយជាវិបត្តិដីធ្លីគួរឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋជិត២រយគ្រួសាររស់នៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី និងធ្វើឱ្យថ្នាក់ដឹកនាំក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានការភាន់ច្រឡំនោះ គឺបណ្ដាល មកពីបុគ្គលឈ្មោះ សាន សូត្រ និងប្រព័ន្ធអំពើពុករលួយថ្នាក់មូលដ្ឋាន ។ តាមសេចក្ដីរាយការណ៍ និងភស្តុតាងឯកសារជាច្រើនបានឲ្យដឹងថា ឈ្មោះ សាន សូត្រ ហៅ ប្លោក បានឃុបឃិត ជាមួយអាជ្ញាធររៀបចំឆាកល្ខោនដោយយក ឈ្មោះពលរដ្ឋពីខេត្តផ្សេងៗមកតាងឈ្មោះនៅលើដីស្រល់ ឬដីរបស់ក្រុមហ៊ុន Sam pling ក្រុមហ៊ុន Wozhi Shan និងក្រុមហ៊ុន ហួរលីង ជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ និងដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលពលរដ្ឋកំពុងរស់ នៅ និងអាស្រ័យផល ហើយបានឱ្យឈ្មោះ សាក់ ហ៊ាន ជាចៅ សង្កាត់ស្ពានមានជ័យប្រថាប់ត្រាទទួល ស្គាល់ , ចំណែកឈ្មោះ ឈាង ប៉ាក់សួរ ចាំទទួលទិញ។ ប៉ុន្តែយ៉ាងនេះក្ដី យោងតាមកំណត់ហេតុមួយចុះថ្ងៃទី១២ធ្នូឆ្នាំ២០១៨ លោក…

អានបន្ត “រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ” »

ព័ត៌មានជាតិ

ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា

Posted on April 2, 2025 By Mah Khmer
ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា

ប្រំា​ថ្ងៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដ៏​មរណៈ​ដ៏​កំណាច​បំផុត​មិន​ធ្លាប់​មាន ពលរដ្ឋ​ភូមាបន្តស្នាក់​នៅ​តាម​ទី​វាល តាម​ផ្លូវ​ថ្នល់​ ឬ​ចំការ​ ​ក្នុង​ភាព​តក់​ស្លុត ​ដោយ​ខ្លាចជួប​​ការ​បំផ្លិចបំផ្លាញ​ថ្មី​ទៀត ​ព្រោះ​ដី​នៅ​តែ​បន្ត​រញ្ជួយ​ឥត​ឈប់​។ ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់។ នេះ​បើ​តាម​តុល្យការ​ផ្តល់​ដោយ​អាជ្ញាធរ​ភូមា នៅ​ព្រឹក​​ថ្ងៃ​អង្គារ​ទី ១​មេសា។​ ឯ​អ្នក​ជំនាញ​ យល់​ថាចំនួន​អ្នក​ស្លាប់​អាច​មាន​ជាច្រើន​ពាន់​នាក់​បន្ថែម​ទៀត។ ប្រតិបត្តិការ​សង្គ្រោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ស្រោច​ស្រង់​ជីវិត​មនុស្ស​បាន​ប្រមាណ​៦៥០​នាក់។ ក្នុង​ក្របខ័ណ្ឌ​ជ្រោមជ្រែង​អន្តរជាតិ ក្រុម​សង្គ្រោះ​បរទេស​ជាង​១០០០នាក់ ​បាន​ទៅ​​ដល់ភូមា​​ដើម្បី​​​ជួយក្រុមការងារ​​តាម​មូលដ្ឋាន​ដែល​គ្មាន​មធ្យោបាយ​ធំ។ ប៉ុន្តែ ជាមួយ​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង​ដល់​៤០​អង្សា​តាំងពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មកក្តី​សង្ឃឹម​រក​ឃើញ​ជន​រងគ្រោះ​នៅ​មាន​ជីវិត​​​កាន់​តែ​ស្តួច​ស្តើង​ឡើងៗ​។ អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ចាត់​ទុក​រញ្ជួយ​ដី​នៅភូមា​នេះ ជា​ភាព​បន្ទាន់​ខ្ពស់​បំផុត។ ​ចំណែក​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​ប្រកាសអំពាវនាវ​ថា​​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ម៉ង់ដាឡៃ​ ដែល​ហិន​ហោចខ្លាំង​ជាង​គេ ​ត្រូវ​ជា​ចាំបាច់​នូវ ជម្រក ស្បៀងអាហារ​និង​ទឹក ជា​បន្ទាន់ តែសង្គ្រាម​ស៊ីវិលដឹកនាំ​ដោយ​របប​សឹក​តាំងពី​ឆ្នាំ​២០២១​មក ​ទំនង​ជា​ឧបសគ្គ​​រារាំង​មិន​ឱ្យ​ជំនួយ​បាន​ទៅ​ដល់​ជន​ដែល​ត្រូវ​ការ​ខ្លាំង។ នេះ​ជាពាក្យ​ព្រមាន​របស់​កាកបាទ​ក្រហម​ដដែល។ នៅ​ប្រទេស​ថៃ ដែល​រងគ្រោះ​មរណៈ​ដោយ​រញ្ជួយ​ដី​កាលពី​ថ្ងៃសុក្រ​ទី​២៨​មីនា​ដែរ ទាហាន​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​ជនរួច​ពី​ស្លាប់​ក្នុង​គំនរ​អគារ​រលំ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២០នាក់ និង​ជាច្រើន​​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួននៅ​ឡើយ​។ នេះ​បើ​តាម​តុល្យការ​ផ្តល់​ដោយ​អាជ្ញាធរ​បាងកក នៅថ្ងៃ​អង្គារ​ទី​១​មេសានេះ៕ដោយ៖ លឹម សំបូរ

អន្តរជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

Posted on April 2, 2025 By Mah Khmer
សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

សៀមរាប៖ មន្ត្រីជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិការក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ព្រោះការផ្សព្វផ្សាយនេះ វាជាផ្នែកមួយនៃការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្ត មានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថាខ្មែរធ្វើបាន។ ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗនិងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរណ៍ជាតិ និងអន្តរជាតិ។ ឯកឧត្តមបន្តថា សម្រាប់អង្គរសង្ក្រាន្តឆ្នាំនេះ ក៏មិនខុសគ្នាពីឆ្នាំមុនៗដែរ ពោលអង្គរសង្ក្រាន្ត នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្តបានលើកយកនូវកម្មវិធីកម្សាន្តធំៗចំនួន ៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយរបស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗដល់អ្នកទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់អង្គរសង្ក្រាន្ត បានបង្ហាញថា…

អានបន្ត “សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត” »

ជីវិតនិងសង្គម

ករណីឃា.ត.កម្មនៅស្រុកអង្គរជុំកើតហេតុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រើប្រាស់រយះពេលជិតពីរខែ ទើបបង្ក្រាបបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

Posted on March 29, 2025March 29, 2025 By Mah Khmer
ករណីឃា.ត.កម្មនៅស្រុកអង្គរជុំកើតហេតុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រើប្រាស់រយះពេលជិតពីរខែ ទើបបង្ក្រាបបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ សៀមរាប ៖ ករណីឃា.ត.ក.ម្មលើក្មេងស្រី ជីកក្តាមនៅស្រុកអង្គរជុំ ដ៏អាថ៌កំបាំងត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបស្រាវជ្រាវ និងបង្ក្រាបបានហើយ។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប មានករណី ឃា.ត.ក.ម្ម លើក្មេងស្រី ឈ្មោះ គុណ ស្រីលិម ហៅ ស្រីតយ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ក្រោយពេលទទួលបានព័ត៌មាន និងបទបញ្ជា កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំធ្វើការស្រាវជ្រាវខិតខំប្រមូលសាក្សី និងភស្តុតាងជាបន្តបន្ទាប់ ជុំវិញករណីខាងលើនេះ រហូតដល់ថ្ងៃទី២៨…

អានបន្ត “ករណីឃា.ត.កម្មនៅស្រុកអង្គរជុំកើតហេតុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រើប្រាស់រយះពេលជិតពីរខែ ទើបបង្ក្រាបបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥” »

ព័ត៌មានជាតិ

Posts pagination

Previous 1 2 3 4 … 53 Next
  • ភ្ញៀវទេសចរបរទេសចាប់ផ្តើមដើរកំសាន្តសប្បាយពេញទីក្រុងសៀមរាប សេដ្ឋកិច្ច
  • ប្រាកដណាស់ចាប់ពីថ្ងៃនេះទៅឆ្នាំ មមី វក ច​ ថោះ ជូត ម្សាញ់ រកា យីអ៊ុនខ្លាំងលាភលុយហូរចូលតាំងពីព្រឹក ហោរាសាស្ត្រ
  • ៣ថ្ងៃនេះ (24, 25, 26) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • លាភធំបានមកដល់ ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ
  • ថ្ងៃ 25 26 27 នេះ ប្រុសស្រីកើតឆ្នាំ មមែ រោង ច ថោះ កុរ ម្សាញ់ ជូត មានរឿងកើតឡើងនឹកស្មានមិនដល់ ហោរាសាស្ត្រ
  • ស្អែក​ថ្ងៃ​លាភ ថ្ងៃជ័យសម្រាប់អ្នក​កើត​ឆ្នាំ​ហេង​ទាំង​៧​ស៊ែរ​នាំ​លាភ​សំណាង និងសុភមង្គល​ចូលផ្ទះ ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 25, 26, 27, 28 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules