សាលាដំបូងខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា
សេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា សៀមរាប៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបថា សាលាដំបូងខេត្តសៀមរាប បានទទួលជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៥៨៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប តាមដីកាដំណោះស្រាយលេខ ៧៥១០ ពស.ពស/ខ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានដើមបណ្តឹង រដ្ឋប្បវេណីឈ្មោះ សម្បត្តិ កុសល ភេទប្រុស និងមានជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជាប់ចោទពីបទ គំរាមកំហែងហែកកេរ្ដិ៍ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ ពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ នៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ ឈ្មោះ ចិន ស្រីដា បានគេចវេស…

