ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ
(ភ្នំពេញ)៖ ទីបំផុត ! កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាននៅមុននេះបន្តិច។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, រយៈពេល២ថ្ងៃនេះ បន្ទាប់ពីអាកាសធាតុអំណោយផល ក្រុមអ្នករុករក បានទៅដល់ចំណុចគោលដៅ ដែលផ្តល់ដំណឹងដោយផ្កាយរណប ហើយក្រុមប្រតិបត្តិការតាមដែនអាកាស បានថតឃើញឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនេះ។ ទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់បន្តថា ដោយសារបញ្ហាអាកាសធាតុនៅរសៀលនេះ មានការប្រែប្រួលដូច្នេះ ឧទ្ធម្ភាគចក្រខាងលើ មិនទាន់អាចចូលទៅចតនៅចំណុចនោះបាន ប៉ុន្តែក៏នឹងបានរុញកម្លាំងថ្មើរជើងទៅកាន់ទីនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការរុករកត្រូវបានធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង…
អានបន្ត “ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ” »

