ខេត្តសៀមរាប៖ដីព្រៃលិចទឹកតំបន់៣ ក្រោមទំនប់៧៨ ក្នុងសង្កាត់ជ្រាវក្រុងសៀមរាបរងការឈូសឆាយបំផ្លាញពីសំណាក់អ្នកមានអំណាច១ក្រុមតូចយ៉ាងកគ្រឹកគគ្រេងជ្រកក្រោមការកាត់ឆ្វៀលរបស់រាជរដ្ឋាភិបាលចំពោះដីអាស្រ័យផលរបស់ពលរដ្ឋ។ តែជាក់ស្តែងនេះជាដីព្រៃលិចទឹកដែលជម្រកត្រីកូន និងពង ហេតុដូច្នេះ សូមឯកឧត្តម ប្រាក់ សោ ភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត មេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់លើដីព្រៃក្នុងតំបន់ ៣សង្កាត់ជ្រាវ ក្រុងសៀមរាបនេះផងទាន.!
ក្រោយពីការល្បីរន្ទឺរថាមានក្រុមអ្នកមានអំណាចមួយក្រុមតូចឈ្លៀតឱកាសលួចបន្លំ យកលេសលិខិតកាន់កាប់និងច្បាប់អនុញ្ញាត៧៧ហិចតារបស់លោក គង់ មង្គល យកគ្រឿងចក្រចូលឈូសឆាយ យ៉ាងកគ្រឹកកគ្រេងផ្គើនទៅហ្នឹងអនុសាសន៍របស់សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់បទបញ្ជាដ៏ក្តៅគគុកដល់មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ អភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចចុះអនុវត្តទប់ស្កាត់ ដើម្បីកុំក្រុមជនខិលខូលដែលចូលឈូសឆាយដីតំបន់៣ ដែលជាដីហាមឃាត់ពីប្រមុខរាជរដ្ឋាភិបាល។
កាលពីថ្ងៃទី១៤.១៥. ១៦ ខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅមានបណ្តាញសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅថតផ្ដិតយករូបភាពជាបន្តបន្ទាប់ និងសកម្មភាពមកផ្សព្វផ្សាយដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបកាន់តែច្បាស់ថាដីតំបន់៣ ដែលសម្ដេចធិបតីហ៊ុនម៉ាណែត ប្រកាសឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត បង្ក្រាបជនខិលខូចដែលឈ្លៀតឱកាសចូលឈូសទន្ទ្រានដូចជាមិនមានប្រសិទ្ធភាពឡើយ។
ជាក់ស្ដែង ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ចំណុចក្រោមទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រងការបំពានឈូសឆាយទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យរាប់សិបហិកតា ទោះជាប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ។
តាមប្រភពពលរដ្ឋរាយការណ៍បានលើកឡើងថា មានក្រុមខិលខូចមួយចំនួនតូច បានដាក់គ្រឿងចក្រ ចូលទៅឈូសឆាយទន្ទ្រានដីព្រៃលិចទឹក រាប់សិបហិកតា ផ្ទុយពីប្រមុខរាជរដ្ឋាភិបាល ដែលបានកាត់ស្វៀល(តែដីអាស្រ័យផលរបស់ពលរដ្ឋ មិនមានឲ្យឈូសឆាយដីព្រៃលិចទឹកមច្ឆាពងកូនបន្តទៀតនោះទេ)។ បុរសម្នាក់បានបញ្ជាក់ប្រាប់មកក្រុមសារព័ត៍មានយើងនៅទីតាំងឈូសឆាយព្រៃលិចទឹកនោះថា ហាមមិនអោយក្រុមការងារចូលថតសកម្មភាពឈូសឆាយនៅខាងក្នុងនោះទេ ព្រោះគាត់ជាអ្នកមើលការខុសត្រូវអោយឈ្មោះ គង់ មង្គល ។
បរុសខាងលើ បានបន្តទៀតថា អ្នកដែលឲ្យមកឈូសឆាយទន្ទ្រាននេះ គឺគេមានច្បាប់ និងលិខិតកាន់កាប់ត្រឹមត្រូវ ដែលមានទំហំដី ៧៧ហិកតា ហើយសកម្មភាពឈូសឆាយនេះ គឺឈូសក្រវ៉ាត់ព្រំដីទេ។
ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ បានលើកឡើងថា ត្រីងៀត កំពុងតែឈ្លៀតពងហើយ នៅក្នុងព្រៃលិចទឹកក្នុងតំបន់ ៣ ការឈូសឆាយតំបន់ខាងលើមិនមែនដីវាលពលរដ្ឋអាស្រ័ផលទេ..!គឺដីមានព្រៃដុះស្តុក ហើយក្រុមគេ គ្រោងនឹងឈូសឆាយរាប់រយហិកតាបន្ថែមទៀត យកដីលក់ ពីអ្នកមានអំណាចមួយចំនួន ដោយផ្អែកលើលិខិតកាន់កាប់មានច្បាប់ដីចំនួន ៧៧ ហិកតា របស់ឈ្មោះ គង់ មង្គល។
មហាជនក៏ដូចប្រជាពលរដ្ឋ សំណូមពរដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញពាក់ព័ន្ធអាជ្ញាធរបឹងទន្លេសាបនិង អាជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ផងទាន នូវការថែរក្សាការពារដីព្រៃលិចទឹកឲមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ ដល់សង្គមជាតិ ស្របទៅតាមយុទ្ធសាស្ត្រ និងគោលនយោបាយដ៏ឆ្លៀសវ៉ៃរបស់ប្រមុខរាជរដ្ឋាភិបាលអាណក្តិទី៧នេះ។
គួរបញ្ជាក់ផងដែរថា តំបន់ទំនប់៧៨ នាពេលបច្ចុប្បន្ន សឹងតែរលាយហិនហោយអស់ទៅហើយ។ តំបន់ព្រៃលិចទឹកដែលជាជម្រករបស់មច្ជាសម្រាប់ពងកូន។ ជាពិសេសតំបន់បឹងពារំាង ស្ទើតែលែងជាតំបន់សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកំសាន្ត នោះក៏ដោយសារមានសហគមន៍មួយនៅទីនោះ តែមិនមែននៅថែរក្សាទេ គឺនៅបែបបំផ្លាញទៅវិញ។ មួយវិញទៀត បើអ្នកសារព័ត៌មានចង់ចូលទៅយកព័ត៌មាន គឺមិនងាយបានចូលនោះឡើយ ដោយសារមានការយាមកាមយ៉ាងតឹងតែង។ កន្លងមក ឈ្មោះ គង់ មង្គល ក៏មានរឿងជាច្រើនទៅតំបន់ខាងលើនេះផងដែរ៕
ជុំវិញកណនីខាងលើនេះ អង្គភាពយើងខ្ញុំមិនអាចទាក់ទងសុំការបំភ្លឺពីឈ្មោះ គង់ មង្គល បាននោះទេដោយសារគ្មានលេខទូរសព្ទ តែយ៉ាងណាមិញអង្គភាពយើងខ្ញុំរង់ចាំនៅការបងស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់បានធ្វើការ☎️ 012 927 732 / 015 883 332 ។