Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហេងៗ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • នៅរង្វង់៥​ថ្ងៃ​ដើមខែ​នេះឆ្នាំ​ទាំង​៦​ង៉ូ​វ​ហេ​ងល្អ​​លាភ​ផ្ទួន​លុយហូរ​ចូល ហោរាសាស្ត្រ
  • ប្រញាប់អានហើយស៊ែរបួងសួងទៅ! ឆ្នាំ​ទាំង​៩​នេះ​ជា​ឆ្នាំ​ដែល​ទេវតា​ទ្រព្យ​ស្រឡាញ់​ពេញចិត្ត​ជាងគេ ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! ថ្ងៃទី 26,27,28,29 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • មេតុងទីនអនឡាញ ត្រូវបាន ចា.ប់ ខ្លួ នហើយ នៅមុននេះបន្តិច ពីបទ… ព័ត៌មានជាតិ
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ
  • ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ) ព័ត៌មានជាតិ
  • ខែថ្មីលាភសំណាងបានមកដល់ហើយ! ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ ហោរាសាស្ត្រ

ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង

Posted on August 8, 2024 By Mah Khmer

កាលពីថ្ងៃទី០២ ខែកក្កដា កូនប្រុសលោក រ័ត្ន ស្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺលោក សៀ ទីន ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ២០ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សៀ ទីន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

តាមអនុក្រឹត្យ ចុះថ្ងៃទី២២ ខែកក្កដា មាត្រា១ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។​ មាត្រា២​ នៃអនុក្រឹត្យ ក៏បាននិរាករណ៍បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យមួយនេះ។

ជាការកត់សម្គាល់ លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅក្របខ័ណ្ឌកងរាជអាវុធហត្ថ តាំងពីឆ្នាំ២០០៨ ហើយលោក ជាយុវជនម្នាក់ដែលបានឆ្លងកាត់ការសិក្សា និងបណ្ដុះបណ្ដាលលើជំនាញយោធាទាំងក្នុងប្រទេស និងនៅបរទេស ជាអាទិ៍ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យការពារជាតិ ឫស្សីកែវ សាលាបណ្ឌិតសភាយោធាអូស្ត្រាលី វគ្គបញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី និងបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលីថែមទៀត។

លោកវរសេនីយ៍ឯក សៀ ទីន តែងបានយកចំណេះជំនាញដែលខ្លួនបានរៀនមកចែករំលែកដល់មន្ត្រីដទៃទៀត ដើម្បីចូលរួមអភិវឌ្ឍអង្គភាព អភិវឌ្ឍប្រទេសជាតិ និងការពាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយជាញឹកញាប់ ក្នុងនាមជានាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន តែងតែបានដឹកនាំកម្លាំងដោយផ្ទាល់ក្នុងការចុះបង្ក្រាបក្រុមជនល្មើសក្នុងបទល្មើសធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញ ជាមួយឳពុករបស់លោក គឺឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប
Next Post: សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ

អត្ថបទទាក់ទង

  • កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព័ត៌មានជាតិ
  • តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ? ព័ត៌មានជាតិ
  • រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ ព័ត៌មានជាតិ
  • អភិបាលខេត្ត៖ ឆាប់ៗនេះ ខេត្តសៀមរាប នឹងមានស្នាក់ការធ្វើលិខិតឆ្លងដែន ព័ត៌មានជាតិ
  • កម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ ព័ត៌មានជាតិ
  • អភិបាល នៃគណៈអភិបាលខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ព័ត៌មានជាតិ
  • ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌ ជីវិតនិងសង្គម
  • ថ្ងៃសំណាង ខែល្អ ឆ្នំាលាភរបស់ប្រុសស្រីកើតឆ្នាំ រកា​ កុរ មមី ថោះ ម្សាញ់ ខាល រោង ច ត្រៀមហិបដាក់លុយ ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • រាប់លុយឆឹបៗ ប្រុសស្រីកើតឆ្នាំឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ មានលាភធំបីថ្ងៃ 18 19 20 ហោរាសាស្ត្រ
  • លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង! ព័ត៌មានជាតិ
  • លាដៃទទួលលាភ! ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ និងមេបញ្ជាការស្រុកភ្នំស្រួច រួមទំាងអាវុធហត្ថសរុប៦នាក់ ត្រូវបានចា.ប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim