រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើបញ្ឈប់ការចែកចាយរូបភាពឃាតកម្មឬហិង្សា
រូបភាពហិង្សាឬឃាតកម្ម តែងតែត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម ដែលរដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដើម្បីចៀសវាងផលប៉ះពាល់ផ្លូវចិត្តដល់សាច់ញាតិជនរងគ្រោះនិងអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មាន ត្រូវយកចិត្តទុកដាក់គោរពឯកជនភាពរបស់ជនរងគ្រោះ ដោយត្រូវបិទបាំងអត្តសញ្ញាណជនរងគ្រោះ មុនការផ្សព្វផ្សាយរូបភាព។ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានក្រើនរំឭកឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយរូបភាពហិង្សាឬឃាតកម្ម ដែលអាចប៉ះពាល់ដល់ផ្លូវចិត្តសាច់ញាតិរបស់ជនរងគ្រោះ និងអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។ ការបន្តដាស់តឿននេះ ធ្វើឡើងក្រោយពីលោកសង្កេតឃើញថាមានការចែករំលែករូបភាពឃាតកម្មនិងហិង្សា នៅលើបណ្ដាញទំនាក់ទំនងសង្គមនានា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយឡែក ចំពោះអ្នកសារព័ត៌មាន រដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ បានសង្កត់ធ្ងន់ពីកាតព្វកិច្ចវិជ្ជាជីវៈសារព័ត៌មាន ដែលមិនអនុញ្ញាតឲ្យ ផ្សាយអត្ថបទ ឬរូបភាពអាសអាភាសនិងហិង្សានោះឡើយ។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានត្រូវប្ល័ររូបភាព ឬបិទបាំងអត្តសញ្ញាណរបស់ជនរងគ្រោះ មុនការផ្សព្វផ្សាយ ដើម្បីជាការគោរពដល់ឯកជនភាពរបស់ជនរងគ្រោះ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈ។ សូមបញ្ជាក់ដែរថា ថ្មីៗនេះ ក្រសួងព័ត៌មានក៏បានព្រមានបញ្ឈប់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានណា ដែលបន្តទារប្រាក់ពីកាស៊ីណូមួយក្នុងខេត្តតាកែវ និងប្រកាសឲ្យចូលមកសារភាព ក្នុងរយៈពេលយ៉ាងយូរ១ខែផងដែរ។ ការព្រមាននេះ ធ្វើឡើងនៅប្រមាណ១ខែបន្ទាប់ពីកាស៊ីណូមួយនេះ បានចេញផ្សាយលិខិតជាសាធារណៈថា មានអ្នកសារព័ត៌មានមកពីអង្គភាពដល់ទៅប្រមាណ ៧០០ ទៅ៩០០អង្គភាព បានសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនរហូតមក។ សូមបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រាទី១៤ ក៏បានចែងថា សារព័ត៌មានមិនត្រូវផ្សព្វផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គម…
អានបន្ត “រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើបញ្ឈប់ការចែកចាយរូបភាពឃាតកម្មឬហិង្សា” »

