Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • អស់ទាស់ណាស់ ! ឆ្នាំខាល មមី វក និងច ថ្ងៃនេះមានយីអ៊ុនខ្ពស់ កប់ពពក ហោរាសាស្ត្រ
  • អស្ចារ្យ រកា កុរ ខាល ម្សាញ់ ថោះ ជូត មមី វក លាភធំជុំចូលបីថ្ងៃដើមខែ ថ្ងៃ ២, ៣, ៤ ហោរាសាស្ត្រ
  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ ព័ត៌មានជាតិ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ៤ថ្ងៃនេះ (27, 28, 29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • លាភក៏ចូល សុភមង្គលក៏មាន! ឆ្លូវ ម្សាញ់ មមី មមែ និង វក នឹងមានដុល្លារហូរចូល ហើយស្នេហាវិញកាន់តែផ្អែមល្ហែម ហោរាសាស្ត្រ
  • ៣ថ្ងៃ 08,09,10 ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដា​ច់ ហោរាសាស្ត្រ
  • កំពូលហោរ​ចិន​៖ មមី វក ជូត ឆ្លូវ កុរ រាសី​ខ្ពស់​លាភ​ធំ​ចំ​ចន្លោះបីថ្ងៃ ២៣,២៤,២៥ នេះហើយ ហោរាសាស្ត្រ

Category: ព័ត៌មានជាតិ

ប្រជាពលរដ្ឋ គោរពស្នើរសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តាចាត់វិធានការក្ដៅ បិទទីតាំងល្បែងឆ្នោត ទាំងស្រុងនៅក្នុងខេត្តសៀមរាបផង

Posted on April 25, 2024April 25, 2024 By Mah Khmer
ប្រជាពលរដ្ឋ គោរពស្នើរសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តាចាត់វិធានការក្ដៅ បិទទីតាំងល្បែងឆ្នោត ទាំងស្រុងនៅក្នុងខេត្តសៀមរាបផង

ខេត្តសៀមរាប៖ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ ឱ្យលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទទំាងនោះ។ ប្រជាពលរដ្ឋបានសង្កេតឃើញថា ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងមមាញឹកតាមលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទ។ នៅក្នុងនោះទូទាំងខេត្តសៀមរាប ប្រជាពលរដ្ឋក៏សង្កេតឃើញផងដែរថា មានការលុបបំបាត់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមួយចំនួនធំ រួចមកហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែសង្កេតឃើញថា នៅតែមានការលក់និងលេង ល្បែងឆ្នោត សៀម-វៀតណាម ដោយបើកចំហ និងលួចលាក់ របស់មេខ្លោងដែលមានរហស្សនាមលោក”ខ្លា” និងដៃជើងដែលជាមេការមើលការខុសត្រូវ ល្បែងឆ្នោតនេះ រហស្សនាម”នាគខ្មៅ” ហាក់ទទួលបាននូវសិទ្ធិផ្ដាច់មុខ ក្នុងការឲ្យមានការលក់ កត់ ឆ្នោត យ៉ាងអាណាធិបតេយ្យ ទាំងក្នុងក្រុង និងនៅតាមស្រុកទាំង ១២ ផងដែរ។ ការនេះប្រជាពលរដ្ឋ ថាជាការផ្គើនទៅនឹងអនុសាសន៍ របស់ សម្ដេចប្រមុខថ្នាក់ដឹកនាំទាំងបី…

អានបន្ត “ប្រជាពលរដ្ឋ គោរពស្នើរសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តាចាត់វិធានការក្ដៅ បិទទីតាំងល្បែងឆ្នោត ទាំងស្រុងនៅក្នុងខេត្តសៀមរាបផង” »

ព័ត៌មានជាតិ

៣ថ្ងៃខាងមុខទៀតនឹងមានការផ្លាស់ប្តូរស្នងការខេត្តសៀមរាបហើយ

Posted on April 15, 2024 By Mah Khmer
៣ថ្ងៃខាងមុខទៀតនឹងមានការផ្លាស់ប្តូរស្នងការខេត្តសៀមរាបហើយ

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី អតីត​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្តសៀមរាប​ជំនួស​លោក ឧត្ដមសេនីយ៍ទោ តេ​ង ចាន់​ណា អតីត​ស្នងការ​នគរបាល​ខេត្តសៀមរាប​ផ្ទេរ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត​ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។ ពិធី​ប្រកាស​ចូល​កាន់​តំណែង​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ ចំណែក​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ​ជំនួស លោក​ឧត្តមសេនីយ៍ទោ ហួត សុធី មក​កាន់​ស្នងការ​នគរបាល​ខេត្តសៀមរាប​វិញ ។ ពិធី​ប្រកាស​ចូល​កាន់​តំណែង​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ។ លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ។ ពិធី​ប្រកាស​ចូល​កាន់​តំណែង​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ស…

អានបន្ត “៣ថ្ងៃខាងមុខទៀតនឹងមានការផ្លាស់ប្តូរស្នងការខេត្តសៀមរាបហើយ” »

ព័ត៌មានជាតិ

អភិបាលខេត្ត៖ ឆាប់ៗនេះ ខេត្តសៀមរាប នឹងមានស្នាក់ការធ្វើលិខិតឆ្លងដែន

Posted on February 17, 2024 By Mah Khmer
អភិបាលខេត្ត៖ ឆាប់ៗនេះ ខេត្តសៀមរាប នឹងមានស្នាក់ការធ្វើលិខិតឆ្លងដែន

សៀមរាប៖ ក្នុងពេលជួបជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា​ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នំា ២០២៤ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានបង្ហើបឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ ក្នុងខេត្ត នឹងមានទីស្នាក់ការសម្រាប់ធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ។ តាមលោក ប្រាក់ សោភ័ណ ការបង្ខិតទីស្នាក់ការធ្វើលិខិតឆ្លងដែនមកដល់ខេត្តសៀមរាបនេះ គឺក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងពលរដ្ឋរស់នៅក្នុងខេត្តដែលនៅជុំវិញ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅធ្វើលិខិតឆ្លងដែននៅទីកន្លែងឆ្ងាយ។ ដោយឡែក ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចូលរួមរក្សា ការពារ ទ្រទ្រង់ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ខ្មែរ វប្បធម៌ ជាពិសេស នៅពេលមានពិធីបុណ្យប្រពៃណី ឬក្នុងពេលទទួលប្រតិភូជាតិ អន្តរជាតិ អ្នកបម្រើសេវាទេសចរណ៍ត្រូវស្លៀកពាក់តាមបែបប្រពៃណីដើមី្ប រំលឹកនូវពីអត្តសញ្ញាណរបស់ជាតិខ្មែរ។ ក្រៅពីនេះ លោក ប្រាក់ សោភ័ណ ក៏បានជំរុញដល់សហគ្រិនស្ត្រី ក៏ដូចប្រជាពលរដ្ឋ ត្រូវចូលរួមការពារបរិស្ថាន អនាម័យ សំដៅធ្វើឲ្យខេត្តសៀមរាប ទទួលភ្ញៀវកាន់តែច្រើនឡើង៕

ព័ត៌មានជាតិ

គុបគិតគ្នា​នាំចូល​ជេីងមាន់ខុសច្បាប់​ ៤​ កុងតែន័រ​ ទម្ងន់​ជាង​ ១០០​ តោន​

Posted on February 7, 2024February 7, 2024 By Mah Khmer
គុបគិតគ្នា​នាំចូល​ជេីងមាន់ខុសច្បាប់​ ៤​ កុងតែន័រ​ ទម្ងន់​ជាង​ ១០០​ តោន​

ស្វាយរៀង៖ ប្រភព​ពី​ខេត្ត​ស្វាយរៀង​បានអោយដឹងថា​ សំណុំរឿង​ករណី​ គុបគិតគ្នា​នាំចូល​ជេីងមាន់ខុសច្បាប់​ ៤​ កុងតែន័រ​ ទម្ងន់​ជាង​ ១០០​ តោន​ បាន​បញ្ជូនទៅដល់​អយ្យការអមសាលាដំបូង​ខេត្ត​ស្វាយរៀង​ហេីយ​ កាលពីថ្ងៃទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៤​ ។ ប្រភព​បានអោយដឹងទៀតថា​ អ្នកនាំជេីងមាន់ចូល​គឺ​ លោក​សម្បត្តិ​ ម្ចាស់​ក្រុមហ៊ុន​ Sambath Logistic Co.Ltd មាន​អាស័យដ្ឋាន​នៅភូមិ​ បាវិត​កណ្ដាល​ សង្កាត់​ បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ។ ចំណែក​មន្ត្រី​ដែល​គប់គិតគ្នាអនុញ្ញាតិ​អោយ​នាំចូល​ ដោយមិនបង់ពន្ធ​ និង​ គ្មាន​លិខិត​អនុញ្ញាតអោយនាំចូល​ មានឈ្មោះ​ យី​ ថុល​ ប្រធានគយច្រកព្រំដែន​បាវិត​ លោក​ ខៀវ​ សារឿន​ មេគយ​តំបន់​ ២​ លោក​ ហេង​ សំបូរ​ មេគយខេត្ត​ស្វាយរៀង​ និង​ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ (​ គប់គិត​ជា​ប្រព័ន្ធ​ )​ ។ ជេីងមាន់​ខូច​គុណភាព​នាំចូល​ខុសច្បាប់​នេះ​…

អានបន្ត “គុបគិតគ្នា​នាំចូល​ជេីងមាន់ខុសច្បាប់​ ៤​ កុងតែន័រ​ ទម្ងន់​ជាង​ ១០០​ តោន​” »

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការចំពោះជនល្មើសមិនរាងចាល ដែលនៅតែបន្តប្រើឧបករណ៍នេសាទខុសច្បាប់

Posted on January 26, 2024 By Mah Khmer
អាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការចំពោះជនល្មើសមិនរាងចាល ដែលនៅតែបន្តប្រើឧបករណ៍នេសាទខុសច្បាប់

សៀមរាប៖ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានថយចុះជាបន្តបន្ទាប់ ព្រោះប្រជានេសាទមួយចំនួនពួកគាត់ងាកទៅប្រកបមុខរបរផ្សេងជាមួយសហគមន៍ទេសចរណ៍ ប៉ុន្តែក៏នៅមានប្រជានេសាទមួយចំនួននៅតែប្រព្រឹត្តបទល្មើសដដែល បើទោះជាមន្ត្រីយើងខិតខំបង្ក្រាបនិងទប់ស្កាត់ ជាញឹកញាប់យ៉ាងណាក៏ដោយ ។ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ត្រូវបន្តចុះអប់រំ និង ផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់ ឲ្យយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់បានកំណត់ ហើយជំហានដំបូង ប្រសិនបើរកឃើញថា គាត់បានប្រព្រឹត្តបទល្មើស ដែលនាំឲ្យបាត់បងនូវធនធានមច្ឆជាតិ ត្រូវឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ប៉ុន្តែបើពួកគាត់នៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដដែល ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់ ។ លោក អ៊ឹង គឹមលាង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះខេត្ត បើកយុទ្ឋនាការចុះពិនិត្យទបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុក កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤នេះ ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានឱ្យដឹងថា ក្នុងពេលបើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២និងថ្ងៃទី២៣…

អានបន្ត “អាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការចំពោះជនល្មើសមិនរាងចាល ដែលនៅតែបន្តប្រើឧបករណ៍នេសាទខុសច្បាប់” »

ព័ត៌មានជាតិ

ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រួមជាមួយ អនុប្រធាន ៥រូប និងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួង ក្រោយមានការស្នើពីមន្ត្រីក្រោមឱវាទ

Posted on January 19, 2024 By Mah Khmer
ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រួមជាមួយ អនុប្រធាន ៥រូប និងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួង ក្រោយមានការស្នើពីមន្ត្រីក្រោមឱវាទ

បន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បីសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យចេញ។ ឥឡូវនេះ មន្ត្រីចំនួន ៨រូប រួមមាន៖ ប្រធានមន្ទីរ និងអនុប្រធាន ៥នាក់ រួមទាំងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួងរៀបចំដែនដី។ លោកបញ្ជាក់ថា តាមពាក្យស្នើសុំ និងមេដៃផ្លាស់ប្តូរចេញនេះ ដោយសារលោក អាង ណារិទ្ធ ប្រធានមន្ទីរ គ្មានភាពជាអ្នកដឹកនាំក្នុងមន្ទីរ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ក្នុងខ្លួន និយាយស្តីទៅកាន់មន្ត្រីក្រោមឱវាទអសុរោះ មើលងាយមន្ត្រីក្រោមឱវាទ និងស៊ីដាច់លុយការងារមន្ត្រី ធ្វើការមិនទទួលការងារខុសត្រូវ ពេលមានរឿងទម្លាក់លើកូនចៅជាអ្នកទទួលខុស។ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ទៀតថា ក្រោយពីមន្ត្រីរាជការក្រោមឱវាទផ្តិតមេដៃ និងធ្វើពាក្យស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានចាត់តាំងមន្ត្រីថ្នាក់ជាតិចុះធ្វើអធិការកិច្ច និងស្រាវជ្រាវ ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ អន្តរក្រសួង និងខេត្តបានប្រជុំសម្រេចផ្លាស់ប្តូរលោក អាង ណារិទ្ធ…

អានបន្ត “ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រួមជាមួយ អនុប្រធាន ៥រូប និងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួង ក្រោយមានការស្នើពីមន្ត្រីក្រោមឱវាទ” »

ព័ត៌មានជាតិ

តុលាការសម្រេចដោះលែងមន្ត្រីអាជ្ញាធរអប្សរា ដែលប្រើហឹង្សាលើអ្នកចាប់សត្វអណ្តើកក្នុងកសិន្ធុអង្គរ

Posted on January 15, 2024 By Mah Khmer
តុលាការសម្រេចដោះលែងមន្ត្រីអាជ្ញាធរអប្សរា ដែលប្រើហឹង្សាលើអ្នកចាប់សត្វអណ្តើកក្នុងកសិន្ធុអង្គរ

សៀមរាប៖ មន្ត្រីសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២រូប ដែលត្រូវចោទប្រកាន់ថា បានប្រើហឹង្សាលើអ្នកលក់សត្វអណ្តើកនៅមុខប្រាសាទអង្គរវត្ត ត្រូវបានសាលាដំបូងខេត្តសៀមរាប ធ្វើការដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាងនានានៅក្នុងសំណុំរឿង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០០៤) ជានីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត។ ក្នុងអំឡុង ពេលបំពេញភារកិច្ចប្រចាំការ មើលការខុសត្រូវនៅទីកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ សុខ សៀន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួក កុំឱ្យប្រព្រឹត្តអំពើទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាង…

អានបន្ត “តុលាការសម្រេចដោះលែងមន្ត្រីអាជ្ញាធរអប្សរា ដែលប្រើហឹង្សាលើអ្នកចាប់សត្វអណ្តើកក្នុងកសិន្ធុអង្គរ” »

ព័ត៌មានជាតិ

ខឹងបបួលសង្សារចូលបន្ទប់ទឹកជាមួយ នាងមិនព្រម ឡើងស្ពានជ្រោយចង្វារ.លោ.ត.ទឹ.ក

Posted on January 14, 2024 By Mah Khmer
ខឹងបបួលសង្សារចូលបន្ទប់ទឹកជាមួយ នាងមិនព្រម ឡើងស្ពានជ្រោយចង្វារ.លោ.ត.ទឹ.ក

ហួសចិត្ត បុរសម្នាក់ ខឹងបបួលសង្សារចូលងូតទឹកក្នុងបន្ទប់ទឹកជាមួយ នាងមិនព្រម ជិះម៉ូតូឡើងលើស្ពានជ្រោយចង្វារ លោតទឹកសម្លាប់ខ្លួនបានសម្រេច បុរសម្នាក់ព្រោះតែខឹងបបួលនារីជាសង្សារចូលទៅងូតទឹកក្នុងបន្ទប់ជាមួយ តែនារីជាសង្សារ ប្រកែកមិនព្រមចូល បែរជាបោក កន្ត្រកដាក់សាប៊ូចោល រួចជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ឡើងស្ពាន ជ្រោយចង្វារ លោតទឹកសម្លាប់ខ្លួនបានសម្រេច។ ហេតុការណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១២ខែមករា ឆ្នាំ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះ មានឈ្មោះ ប៉ែត ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនវីរះប៊ុនថាំ ហើយបច្ចុប្បន្ន ស្នាក់នៅក្នុងក្រុមហ៊ុន ក្នុងសង្កាត់ជ្រោយចង្វារតែម្តង និងមានស្រុកកំណើតរស់នៅខេត្តកំពង់ធំ។ បើយោងតាមការបញ្ជាក់ពីនារីម្នាក់ ត្រូវជាសង្សារបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ដោយជនរងគ្រោះ បានបបួលរូបនាងចូលទៅងូតទឹកជាមួយនៅក្នុងបន្ទប់ទឹក តែរូបនាងប្រកែក មិនព្រមចូល ស្រាប់តែពេលនោះដែរ ធ្វើឲ្យបុរសរងគ្រោះមានចិត្តខឹងយ៉ាងខ្លាំង ក៏ទាញកន្ត្រកដាក់ សាប៊ូបោកចោល រួចក៏ស្លៀកពាក់ទាញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល១អេអេស ៨៦ ៨៩ ជិះចេញពីកន្លែងស្នាក់នៅក្នុងក្រុមហ៊ុនវីរៈប៊ុនថាំ រួច​តម្រង់ឡើងលើស្ពានជ្រោយចង្វារ…

អានបន្ត “ខឹងបបួលសង្សារចូលបន្ទប់ទឹកជាមួយ នាងមិនព្រម ឡើងស្ពានជ្រោយចង្វារ.លោ.ត.ទឹ.ក” »

ព័ត៌មានជាតិ

រឿងមិនទាន់ចប់ទេ! ប្រជាពលរដ្ឋបានចោទប្រកាន់ មន្ត្រីបំរើការ ស្នាក់ការ តំបន់ការពារទេសភាពអង្គរទារលុយ ២លានរៀល ជាថ្នូរនឹងការដោះលេងក្មេង

Posted on January 14, 2024 By Mah Khmer
រឿងមិនទាន់ចប់ទេ! ប្រជាពលរដ្ឋបានចោទប្រកាន់ មន្ត្រីបំរើការ ស្នាក់ការ តំបន់ការពារទេសភាពអង្គរទារលុយ ២លានរៀល ជាថ្នូរនឹងការដោះលេងក្មេង

សៀមរាប៖ ខាងក្រោមនេះជាចម្លើយ ដែល ប្អូនប្រុស ណុល សំណាង និងបងស្រីបានផ្តល់បទសម្ភាសន៍ឲ្យ ទីភ្នាក់ងារ សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ មានដូចខាងក្រោម៖ កាលពីវេលាម៉ោង ៥:៣៧នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ប្អូនប្រុស ណុល សំណាង ត្រូវបានអាជ្ញាធរអប្សរាវាយតប់មកលើខ្លួន រួចហើយ មន្ត្រីអាជ្ញាធរអប្សរាបានដឹករូបប្អូនទៅស្នាក់ការ តំបន់ការពារទេសភាពអង្គរ ដែលប្អូនបានបញ្ជាក់ថាកន្លែងរបស់មន្ត្រីបរិស្ថាន និងបានទាមទាលុយពីខ្លូន។ ក្រោយមកបានប្អូនបានទំនាក់ទំនងទៅសាច់ញាតិដើម្បីឲ្យមកយកលុយមកលួសខ្លួន ។ ពេលនោះបងស្រីរបស់ប្អូន ណុល សំណាង បានធ្វើដំណើរមកពីស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីមកចូលដោះស្រាយលួសប្អូនប្រុសចេញទៅវិញ ហើយតម្លៃការលួសជាថ្នូរឲ្យប្អូនប្រុស ណុល សំណាង ចេញរួចខ្លួន គឺបានទារទៅលើប្អូនប្រុសចំនួន ២លានរៀល។ បងស្រីបានចរចាតម្លៃនៃការលួសប្អូនប្រុសឲ្យរួចខ្លួនបានយកប្លង់ដីដែលបានចែកនូវរុនតាឯកទៅបញ្ចាំយកលុយ១លានរៀល បន្ទាប់មកបងស្រីប្រើពេលរយៈ៤ម៉ោងក្នុងការចរចារនៅសល់លុយ១លានរៀល ទើបកន្លែងទីស្នាក់ការខាងលើ យល់ព្រមទទួលលុយ ១លានរៀល ។ រូបបងស្រីក៏បានបញ្ជាក់បន្ថែមទៀតថា ពេលដែលខ្លួនទៅចរចាលួសប្អូនប្រុសចេញពី ស្នាក់ការ តំបន់ការពារទេសភាពអង្គរ ប្អូនស្រីមិនបានដឹងថាអាជ្ញាធរអប្សរាវ៉ៃតប់ប្អូនរបស់ខ្លួននៅមុខអង្គរនោះទេ។ ទើបតែមកដល់ពេលវេលាម៉ោង…

អានបន្ត “រឿងមិនទាន់ចប់ទេ! ប្រជាពលរដ្ឋបានចោទប្រកាន់ មន្ត្រីបំរើការ ស្នាក់ការ តំបន់ការពារទេសភាពអង្គរទារលុយ ២លានរៀល ជាថ្នូរនឹងការដោះលេងក្មេង” »

ព័ត៌មានជាតិ

ករណីក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរាប្រើប្រាស់ហិង្សាលើកុមារមហាជនស្នើសុំឱ្យអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្ត ព្រោះជាករណីព្រហ្មទណ្ឌ ខណៈអាជ្ញាធរអប្សរាសេចក្តីប្រកាសព័ត៌មានទទួលស្គាល់កំហុស

Posted on January 13, 2024 By Mah Khmer
ករណីក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរាប្រើប្រាស់ហិង្សាលើកុមារមហាជនស្នើសុំឱ្យអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្ត ព្រោះជាករណីព្រហ្មទណ្ឌ ខណៈអាជ្ញាធរអប្សរាសេចក្តីប្រកាសព័ត៌មានទទួលស្គាល់កំហុស

សៀមរាប៖ ក្រោយបែកធ្លាយនូវឃ្លឹបវីដេអូ ក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរា ប្រើប្រាស់អំពើហិង្សាលើកុមារម្នាក់ នៅមុខរមណីដ្ឋានអង្គសៀមរាប បង្ហោះចែករំលែកលើបណ្តាញសង្គមធ្វើឱ្យមហាជនធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទង្វើដ៏អនុស្សធម៌នេះ និងគុណធម៌ ស្រាប់តែនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសព័ត៌មានទទួលកំហុស និងព្រមទាំងដាក់វិន័យរដ្ឋបាល ណែនាំ និងធ្វើកិច្ចសន្យា បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ ដើម្បីបញ្ចាប់រឿង។ ពាក់ព័ន្ធករណីប្រើអំពើហិង្សា លើកុមារបែបនេះ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរបំផុតលើកុមារ ដែលមិនគួរលើកលែងដាច់ខាត ត្រូវអនុវត្តទោសតាមផ្លូវច្បាប់កំណត់មិនគួរលើកលេងឡើយ ដើម្បីធ្វើជាគំរូសម្រាប់ដល់អ្នកដទៃទៀត។ តាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖ ១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស…

អានបន្ត “ករណីក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរាប្រើប្រាស់ហិង្សាលើកុមារមហាជនស្នើសុំឱ្យអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្ត ព្រោះជាករណីព្រហ្មទណ្ឌ ខណៈអាជ្ញាធរអប្សរាសេចក្តីប្រកាសព័ត៌មានទទួលស្គាល់កំហុស” »

ព័ត៌មានជាតិ

រឿងរ៉ាវលម្អិត!​ បុគ្គលិកអាជ្ញាធរអប្សរា២នាក់ ត្រូវបានចាប់ខ្លួនក្រោយប្រើហិង្សាលើក្មេងប្រុសម្នាក់ នៅស្ពានហាលអង្គរវត្ត

Posted on January 13, 2024January 13, 2024 By Mah Khmer
រឿងរ៉ាវលម្អិត!​ បុគ្គលិកអាជ្ញាធរអប្សរា២នាក់ ត្រូវបានចាប់ខ្លួនក្រោយប្រើហិង្សាលើក្មេងប្រុសម្នាក់ នៅស្ពានហាលអង្គរវត្ត

(សៀមរាប)៖ ករណីប្រើប្រាស់អំពើហិង្សាលើក្មេងប្រុសម្នាក់ ដែលដើរចាប់អណ្ដើកលក់ឲ្យភ្ញៀវលែងចូលទឹក ដែលបង្កដោយបុគ្គលិកសណ្ដាប់ធ្នាប់របស់អាជ្ញាធរអប្សរានោះ នៅពេលនេះជនដៃដល់២នាក់ ត្រូវបាននគរបាលខេត្តសៀមរាបចាប់ខ្លួន។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Maha Khmer News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែមករាម្សិលមិញ ក្នុងចំណោមជនសង្ស័យ៥នាក់ ហើយរកឃើញពីរនាក់ជាជនដៃដល់។ ជនដៃដល់ទាំងពីរនាក់នេះ ឈ្មោះ សុខ សឿន អាយុ២៣ឆ្នាំ ទីកន្លែងកំណើត និងបច្ចប្បន្ននៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ហៃ រដ្ឋា អាយុ៣១ឆ្នាំ ទីកន្លែងកំណើតភូមិសាលាកន្សែង ឃុំស្វាយដង្គំ ស្រុក-ខេត្តសៀមរាប និងបច្ចុប្បន្នភូមិរុនតាឯកថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ យោងតាមចម្លើយសារភាពបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤៖០០នាទី ជនរងគ្រោះឈ្មោះ ណុល សំណាង ដើរចាប់កូនសត្វអណ្តើកបានចំនួន៧ក្បាលពីក្នុងទឹកទក្សិណអង្គរវត្ត ហើយដើរលក់ឲ្យភ្ញៀវសម្រាប់លែងចូលទៅក្នុងទឹកវិញ នៅមុខរៀនហាលអង្គរវត្ត ជាមួយគ្នា២នាក់ទៀតឈ្មោះ ទី នើត អាយុ១៥ឆ្នាំ និងឈ្មោះ…

អានបន្ត “រឿងរ៉ាវលម្អិត!​ បុគ្គលិកអាជ្ញាធរអប្សរា២នាក់ ត្រូវបានចាប់ខ្លួនក្រោយប្រើហិង្សាលើក្មេងប្រុសម្នាក់ នៅស្ពានហាលអង្គរវត្ត” »

ព័ត៌មានជាតិ

ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើន ខណះសមត្ថកិច្ច ឆ្លើយហាក់មិនដឹងរឿង

Posted on January 6, 2024 By Mah Khmer
ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើន ខណះសមត្ថកិច្ច ឆ្លើយហាក់មិនដឹងរឿង

ខេត្តសៀមរាប៖ ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើនស្ទើតែពេញខេត្តសៀមរាប ខណះលោកអធិការក្រុង ឆ្លើយហាក់មិនដឹងរឿង ដូចទើបភ្ញាក់ពីគេង ហើយប្រាប់ថា ចាំបញ្ជួនកម្លាំងឱ្យទៅពិនិត្យមើល ប៉ុន្តែមិនមានវិធានការណ៍អ្វីទាំងអស់ រហូតមកដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤នេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មេធំដែលមានរហ័សនាម «ខ្លា» ជាមនុស្សដ៍មានប្រជាប្រិយភាព និងឥទ្ធិពល ជាខ្លាំង នៅខេត្តសៀមរាប ក្នុងវិស័យល្បែងភ្នាល់ ជាច្រើនដូចជា ភ្នាល់បាល់ ឆ្នោតយួន-សៀម និង កាងមាន់អនឡាញ ជាដើម ហើយក៍គ្មានសមត្ថកិច្ចណា ហ៊ានចាប់នោះឡើយ ព្រោះចង្វាចិញ្ជឹមឆ្ដោ។ ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះ មេធំដែលមានរហ័សនាម «ខ្លា» ក៍បានចូលខ្លួនបំរើក្នុងសកម្មភាពមនុស្សធម៌មួយក្នុងខេត្តសៀមរាបផងដែរ ដើម្បីជាការបិទបាំងនូវ ជំនួញខុសច្បាប់របស់គាត់ នៅគ្រប់សង្កាត់ ក្រុង ស្រុក ទូទាំងខេត្ត។ ប្រភពដដែលបានបញ្ជាក់ថា ការពង្រីកខ្លួន នៅខេត្តសៀមរាប គោលដៅដើម្បីប្រមូលលុយពីប្រជាពលរដ្ឋ ដោយបានរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ។ សូមបញ្ជាក់ជូនផងដែរតើ ក្រោយទទួលបានព័ត៌មាន ពីប្រភពដែលគួរឲ្យទុកចិត្តភ្លាម…

អានបន្ត “ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើន ខណះសមត្ថកិច្ច ឆ្លើយហាក់មិនដឹងរឿង” »

ព័ត៌មានជាតិ

មេនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបត្រូវបានកូនចៅផ្តិតមេដៃប្តឹងសុំដក

Posted on January 4, 2024 By Mah Khmer
មេនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបត្រូវបានកូនចៅផ្តិតមេដៃប្តឹងសុំដក

សៀមរាប៖ក្រុមមន្ត្រីបាននាំគ្នាប្ដឹងលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសុំផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន ចេញពីប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប។ នេះបើតាមបណ្ដឹងដែលមានស្មាមមេដៃរបស់មន្ត្រីនគរបាល ដែលអង្គភាពយើងខ្ញុំទើបទទូលបាន។ ជុំវិញករណីនេះ អង្គភាពយើងខ្ញុំ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះដោយមិនមានលេខទូរស័ព្ទ៕ សូមអានពាក្យបណ្ដឹងខាងក្រោម៖

ព័ត៌មានជាតិ

ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុន បំពានគោលការណ៍ និងសិទ្ធអតិថិជនយ៉ាងធ្ងន់ធ្ងរ

Posted on December 24, 2023 By Mah Khmer
ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុន បំពានគោលការណ៍ និងសិទ្ធអតិថិជនយ៉ាងធ្ងន់ធ្ងរ

សៀមរាប៖ យើងតែងតែឃើញអតិថិជន របស់ក្រុមហ៊ុន Metfone និងមហាជនផុសលើបណ្តាញសង្គម ហ្វេសបុក និង TiKToK រិះគន់រឿងសេវាអ៊ិនធើណើត ព្រមទំាងសេវាកម្មបំរើអតិថិជនរបស់ ក្រុមហ៊ុន Metfone ដែលមើលទៅហាក់គ្មានប្រសិទ្ធភាពសោះឡើយ។ ប៉ុន្តែកន្លងមកអង្គភាពសារព័ត៌មានយើងខ្ញុំមិនដែលជឿសោះឡើយ។ ស្រាប់ថ្ងៃនេះយើងខ្ញុំបានជួបផ្ទាល់ទើបដឹងច្បាស់ថា ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុនបំរើសេវាកម្មអន់បំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហេតុអ្វីយើងហ៊ានថាដូច្នេះ? នោះក៏ដោយសារយើងបានជួបរឿងពិតតែម្តងក្នុងថ្ងៃ ដែលប៉ះចំលើ លោកអគ្គនាយក ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារមានមហាខ្មែរ។ ក្រុមហ៊ុន Metfone បានកាត់ផ្តាច់សេវាអ៊ិនធើណើត របស់លោកអគ្គនាយក ទំាងលោកអគ្គនាយមិនបានមានកំហុសអ្វីទាល់សោះ ហើយសេវាបង់ប្រចំាខែ ក៏មិនទាន់ដល់ថ្ងៃបង់នោះដែរ ពោលគឺត្រូវបង់ នៅថ្ងៃទី២៦ ខែមករា ឆ្នំា ២០២៤ ឯណោះ។ ស្រាប់តែក្រុមហ៊ុន Metfone បានកាត់ផ្តាច់សេវាអ៊ីនធើណើត តំាងពីថ្ងៃទី២៣ ខែឆ្នូ ឆ្នំា ២០២៣ ។ នៅថ្ងៃទី ២៤ វេលាម៉ោង​៧ព្រឹក លោកអគ្គនាយកបានខលទៅសួរនំា ពេលខលទៅសួរនំាហេតុផល ផ្នែកបំរើសេវាកម្មឆ្លើយថា…

អានបន្ត “ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុន បំពានគោលការណ៍ និងសិទ្ធអតិថិជនយ៉ាងធ្ងន់ធ្ងរ” »

ព័ត៌មានជាតិ

អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាកោះហៅមនុស្ស ពីច្រាស

Posted on December 23, 2023December 23, 2023 By Mah Khmer
អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាកោះហៅមនុស្ស ពីច្រាស

សៀមរាបៈ យោងតាមកដីកាកោះមួយរបស់អយ្យការអមសាលដំបូងខេត្តបន្ទាយមានជ័យ ដែលមានតំណាងអយ្យការ ចុះហត្ថលេខា គឺ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សេង ផានិត។ ក្នុងដីកាកោះដែលអង្គភាពសារព័ត៌មានយើងខ្ញុំទទួលបានគឺ ឃើញថាចុះថ្ងៃ ខែ ឆ្នំា ពីច្រាសមកវិញ ពោលគឺ កោះហៅជនសង្ស័យឱ្យចូលខ្លួននៅថ្ងៃទី ២៣ ខែមករា ឆ្នំា២០២៣ វេលាម៉ោង០៩ និង៣០នាទីព្រឹក តែតំណាងអយ្យការ ដែលមានការចុះហត្ថលេខា ដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សេង ផានិត ចុះថ្ងៃទី ០៦ ខែឆ្នូ ឆ្នំា២០២៣ ពីច្រាសមកវិញ។ មានន័យថា ជនសង្ស័យ បានចូលខ្លួនបំភ្លឺរួចជិត១ឆ្នំាហើយ ទើបមានដីកាកោះហៅជាក្រោយ។ ការសរសេរខុសបែបនេះ អាចនំាឱ្យមានការអនុវត្តច្បាប់ខុស ហើយអាចបណ្តាលឲ្យជនសង្ស័យដេកភ័យមិនតិចនោះដែរទេ។ ការចុះថ្ងៃ ខែ ឆ្នំា មិនច្បាស់លាស់បែបនេះ ធ្វើឲ្យការអនុវត្តច្បាប់ក៏មិនច្បាស់លាស់ផងដែរ។ យ៉ាងណាមិញមហាជនរងចំាមើលតើអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងចេញសេចក្តីបំភ្លឺព័ត៌មានដែរឬអត់?

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន

Posted on December 16, 2023 By Mah Khmer
សេចក្តីប្រកាសព័ត៌មាន

ផេកជាច្រើនរបស់ លឹម សំបូរ ញូស៍ ឯ.ក & អង្គភាពសារព័ត៌មានមហាខ្មែរ ត្រូវបានហែក សូមអានលំអិតដូចខាងក្រោម៖

ព័ត៌មានជាតិ

តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?

Posted on November 26, 2023July 18, 2024 By Mah Khmer
តើឧត្តមសេនីយ៍ទោ  វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?

សៀមរាប៖ ប្រជាពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបបានចោទប្រកាន់ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។ ដោយសន្យាធានារកក្របខ័ណ្ឌនគរបាលឲ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយទទួលបានប្រាក់ហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះ ពុំបានធ្វើតាមសន្យានោះឡើយគិតចាប់ពីតំាងពីឆ្នំាង២០១៩មក ដោយបានត្រឹមសន្យាខ្យល់ និងកុហក់ភូតភរប្រជាពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ។ ទោះបីប្រជាពលរដ្ឋព្យាយាមអង្វរកយ៉ាងណាក៏ដោយ ក៏បានត្រឹមតែ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បន្តភូតកុហក់ប្រជាពលរដ្ឋម្តងជាពីរដរហូតមកដល់បច្ចុប្បន្ននេះ ក៏នៅតែមិនទទួលបានអ្វីពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះបានឲ្យបក្សពួកមកភួតកុហកប្រជាពលរដ្ឋម្តងជាពីរដងរហូតមកដល់ពេល។ ហើយអ្នកដែលចូលរួមភូតកុហក់នោះ ដែលជាបក្សពួក មាន២នាក់ ទី១ គឺលោកវរសេនីយ៍ឯក អតីតនាយការិយាល័យមួយដែលបានធ្លាប់បំរើការងារនៅស្នងការដ្នាននគរបាលខេត្តសៀមរាប និងម្នាក់ទៀត គឺនាយទាហានរស់នៅមណ្ឌល៣ (តំបន់សួនសត្វ) ហើយនាយទាហានរូបនេះក៏មានរឿងច្រើនណាស់ដែរ។ ថ្លែងប្រាប់ទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍…

អានបន្ត “តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?” »

ព័ត៌មានជាតិ

សំណង់រឹងមាំ ដ៏រាំរ៉ៃ របស់លោក ស្រី ឡុង សុគន្ធា ធ្វើ ផ្ទះ គ្មានច្បាប់ អាង ខ្នង និង សូក ប៉ាន់មន្ត្រី សូរិយាដី ស្រុកពួក គ្មានអាជ្ញាធរហ៊ានប៉ះពាល់????????????????????

Posted on November 26, 2023 By Mah Khmer
សំណង់រឹងមាំ ដ៏រាំរ៉ៃ របស់លោក ស្រី ឡុង សុគន្ធា ធ្វើ ផ្ទះ គ្មានច្បាប់ អាង ខ្នង និង សូក ប៉ាន់មន្ត្រី សូរិយាដី ស្រុកពួក គ្មានអាជ្ញាធរហ៊ានប៉ះពាល់????????????????????

ខេត្តសៀមរាបះ សំណង់រឹងមាំ ដ៏រាំរ៉ៃ របស់ លោកស្រី ឡុង សុគន្ធា អាយុ ជាង ៣០ឆ្នាំ ម្នាក់ រស់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ធ្វើ ផ្ទះ សំណង់រឹងមាំ របៀប ភូមិគ្រឹះ កណ្តាលភូមិ គ្មានច្បាប់ អាង ខ្នង ធំ និង សូក ប៉ាន់ មន្ត្រី សូរិយាដីស្រុកពួក ប៉ុន្តែគ្មានអាជ្ញាធរ ពាក់ព័ន្ធ ណា ហ៊ាន ប៉ះពាល់ លើ ភូមិឋាននេះសោះ រហូតរករឿង បញ្ឈប់មេ ជាង សំណង់ និង កម្មករ ដែល កំពុងនាំគ្នាសាងសង់ ទាំង កណ្តាលថ្ងៃត្រង់ និង ហាលភ្លៀង ថែម ទាំងគេចវេស មិនចូលខ្លួន ដោះស្រាយ ភូតកុហក មន្ត្រីសាលាស្រុក…

អានបន្ត “សំណង់រឹងមាំ ដ៏រាំរ៉ៃ របស់លោក ស្រី ឡុង សុគន្ធា ធ្វើ ផ្ទះ គ្មានច្បាប់ អាង ខ្នង និង សូក ប៉ាន់មន្ត្រី សូរិយាដី ស្រុកពួក គ្មានអាជ្ញាធរហ៊ានប៉ះពាល់????????????????????” »

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញអចលទ្រព្យ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ចកិច្ច​​

Posted on November 13, 2023November 13, 2023 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញអចលទ្រព្យ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ចកិច្ច​​

​(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ ជូនដល់អ្នកដែលខ្ចីដើម្បីទិញដីធ្លី ​និងលំនៅឋាន ទៅតាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថានដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត រួមនឹងការដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរួមចំណែកជួយដល់វិស័យអចលនទ្រព្យដែលបានរងផលប៉ះពាល់ពីវិបត្តិនានាផ្ទួនៗគ្នា។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាស​អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។ ជំនួបនេះធ្វើឡើងនាវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខធមស០១៧ ៣ ៤៤ ប្រក. ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់»​។ សម្តេចមានប្រសាសន៍បន្តថា មុនកាលរីករាលដាលនៃជំងឺកូវីដ១៩ វិស័យសំណង់ និងអចលនទ្រព្យ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ និងបានក្លាយជាជន្ទល់កំណើនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។ ប៉ុន្តែក្រោយពេលការរីកដាលនៃជំងឺកូវីដ១៩ រួមនឹងវិបត្តិផ្សេងបានធ្វើឱ្យប៉ះពាល់ ដល់តម្រូវការទាំងខាងក្នុង និងខាងក្រៅនៃវិស័យនេះ ហាក់នៅទ្រឹង…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញអចលទ្រព្យ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ចកិច្ច​​” »

ព័ត៌មានជាតិ

ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក

Posted on November 13, 2023 By Mah Khmer
ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក

(កំពង់ស្ពឺ)៖ ស្នូរគ្រាប់កំាភ្លើងមិនតិជាង២០០គ្រាប់ បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថាជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងជំនាញបានបង្កើតគណៈកម្មការដោយមានការចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណីបាញ់បោះសេរីកាលពីថ្ងៃទី១១ ខែវិច្ឆិកា។ យោងតាមរបាយការណ៍រប​ស់អធិការ, លោក សេ ចូច អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ដែលជាអ្នកចាំដីផ្ទះចំណុចកើតហេតុ បានប្រាប់ថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣…

អានបន្ត “ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក” »

ព័ត៌មានជាតិ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មានពីការឃាត់ខ្លួន មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន និងបក្ខពួក ពីបទបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)

Posted on November 13, 2023 By Mah Khmer
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មានពីការឃាត់ខ្លួន មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន និងបក្ខពួក ពីបទបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការឃាត់ខ្លួនមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួកមួយចំនួនទៀត ពីបទបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។ ក្រោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) រួចមក, ជនត្រូវចោទទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖

ព័ត៌មានជាតិ

ថេរសភាសង្ឃខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែង និងចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ឲ្យត្រូវអាបត្តិសង្ឃាទិសេស

Posted on November 13, 2023November 13, 2023 By Mah Khmer
ថេរសភាសង្ឃខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែង និងចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ឲ្យត្រូវអាបត្តិសង្ឃាទិសេស

នេះបើយោងតាមសេចក្ដីសម្រេចថេរសភាសង្ឃខេត្តសៀមរាប ដែលសម្រេចដោយ ព្រះមង្គលសិលាចារ្យ ជុំគឹមឡេង ព្រះមេគុណខេត្តសៀមរាប ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ហើយទើបយកមកអនុវត្តន៍ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ ថេរសភាខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែងភិក្ខុ កែវ ខូយ ពីចៅអធិការវត្ត ចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ឲ្យត្រូវអាបត្តិសង្ឃាទិសេស។ ថេរសភាសង្ឃ ក៏បានសម្រេចថា បានផ្អាក តួនាទី ភិក្ខុ កែវ ខូយ ពីអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់មានការ សម្រេចជាថ្មី ពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ការចុះអនុវត្ត នៅព្រឹកនោះដែរ សមត្ថកិច្ច បានសម្រចឱ្យគ្រប់សង្ឃ អ្នកស្នាក់នៅក្នុងវត្ត ខាងលើ ចាកចេញឱ្យអស់ ហើយថេរសភាសង្ឃខេត្ត ស្នើឱ្យអនុគណក្រុងសៀមរាប រៀបចំដឹកនាំវត្ត បណ្តោះអាសន្ន ដើម្បីរង់ចាំមានការសម្រេចជាថ្មី។ ប្រភពបាននិយាយថា ការបញ្ចប់តំណែង ចោទប្រកាន់…

អានបន្ត “ថេរសភាសង្ឃខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែង និងចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ឲ្យត្រូវអាបត្តិសង្ឃាទិសេស” »

ព័ត៌មានជាតិ

ចាប់លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ ពាក់ព័ន្ធបទល្មើស កំហែងយក

Posted on November 10, 2023 By Mah Khmer
ចាប់លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ ពាក់ព័ន្ធបទល្មើស កំហែងយក

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន បានអោយដឹងថា ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្សពួក ៤ នាក់ ទៀត មិនមានពាក់ព័ន្ធ បទល្មើសគ្រឿងញៀនទេ ប៉ុន្តែ អាចពាក់ព័ន្ធ បទល្មើស កំហែងយក ។ តាមដំណើររឿងបានអោយដឹងថា នៅពាក់កណ្ដាលខែ តុលា ឆ្នាំ ២០២៣ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានស្នើសុំគោលការណ៍ លោកឧត្ដមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបជនជាតិចិនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ លុះចាប់ឃាត់ខ្លួនមក ជនជាតិចិនទាំងនោះ គ្មានភស្តុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ ។ បន្ទាប់ពីឆែកឆេរគ្មានភស្តុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អនុញ្ញាតអោយត្រលប់ទៅវិញ ។ លោកប្រធានមន្ទីរបានបានស្នើសុំគោលការណ៍បន្តពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ តែមិនបានអោយ លោកឧត្ដមសេនីយ៍ទោ វ៉ាន់…

អានបន្ត “ចាប់លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ ពាក់ព័ន្ធបទល្មើស កំហែងយក” »

ព័ត៌មានជាតិ

ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន

Posted on November 8, 2023November 8, 2023 By Mah Khmer
ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿងក្រោយពីបានតាមចាប់ជនបង្ករ ពីក្រុងសៀមរាប រហូតដល់ស្រុកពួក។ ថ្លែងប្រាប់ អង្គភាពសារព័ត៌មានមហាខ្មែរ តាមទូរសព្ទ នៅយប់ថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានបញ្ជាក់ថា គឺពិតជាចាប់បានជនបង្ករមែន ហើយបានបញ្ជូនជនបង្ករទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងពេលដំណាលគ្នានោះដែរ អង្គភាពយើងខ្ញុំបានខលទាក់ទងសុំការបំភ្លឺពីលោក លោកវរសេនីយឯក នួន សិក្តិចំរើនសិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តែលោកវរសេនីយឯក នួន សិក្តិចំរើនសិទ្ធ មិនបានឆ្លើយបំភ្លឺឲ្យអង្គភាពយើងបានដឹង ដើម្បីជៀសវាងការចេញផ្សាយខុសណាមួយនោះឡើយ។ ការមិនឆ្លើយបំភ្លឺបែបនេះគឺជាក្តីមន្ទិលរបស់មហាជនទៅវិញ និងអាចធ្វើឲ្យសារព័ត៌ចេញផ្សាយខុសជាយថាហេតុ។ អង្គភាពសារព័ត៌មានយើងខ្ញុំតែងតែប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន។ ហើយបើការមិនឆ្លើយបំភ្លឺរបស់សមត្ថកិច្ច នឹងធ្វើឲ្យសារព័ត៌មាន ដែលមានវិជ្ជាជីវៈ និងច្បាប់ ព្រមទំាងបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវនោះ នឹងគ្មានប្រសិទ្ធភាពក្នុងការចេញនោះដែរ។ ទោះជាយ៉ាងណាបើតាមព័ត៌មានបឋម ហេតុការណ៍បានកើតឡើងនៅ នៅម៉ោង ជាង៨យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ បើតាមព័ត៌មាន បន្ទាប់ពីកើតហេតុនៅក្បែរស្ពាននាគ រថយន្តជនសង្ស័យបានបើករត់ទៅស្រុកពួក ទើបសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហកាជាមួយនគរបាលស្រុកពួក ឃាត់បានតែម្ដង។…

អានបន្ត “ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន” »

ព័ត៌មានជាតិ

មនុស្សចំនួន ២៤៧នាក់ និងជនបរទេស៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងក្លឹបកម្សាន្ត២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន ក្នុងក្រុងភ្នំពេញ

Posted on November 4, 2023 By Mah Khmer
មនុស្សចំនួន ២៤៧នាក់ និងជនបរទេស៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងក្លឹបកម្សាន្ត២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន ក្នុងក្រុងភ្នំពេញ

(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៥០នាក់ (ស្រី៨៥នាក់) ក្នុងនោះមានជនបរទេសចំនួន៣០នាក់ ព្រមទាំងដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ការបង្ក្រាបក្លឹបកម្សាន្តទាំង២ទីតាំងនេះ ដោយមានការសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ * ទីតាំងទី១៖ នៅក្លឹបឈ្មោះណាំប៊ឺរណាញ(Number 9) ស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស ១០៥នាក់ ស្រី៤១នាក់ ក្នុងនោះ ម្ចាស់ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ…

អានបន្ត “មនុស្សចំនួន ២៤៧នាក់ និងជនបរទេស៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងក្លឹបកម្សាន្ត២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន ក្នុងក្រុងភ្នំពេញ” »

ព័ត៌មានជាតិ

Posts pagination

Previous 1 … 3 4 5 … 7 Next
  • His Majesty The King Appoints H.E. Dr. Hun Manet As New Prime Minister Of Cambodia English
  • ៣ថ្ងៃដើមខែថ្មី ឆ្នាំទាំង8 ឆ្លូវ កុរ​ រោង ថោះ ខាល រការ មមី ម្សាញ់ មានលាភមានលុយធំ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃ៤,៥,៦,៧ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ
  • មហាសំណាង​! បើ​ក្នុងផ្ទះ​អ្នកមាន​ឆ្នាំ​ទាំងនេះ​ដូច​មាន​ពេជ្រ​មួយ​ពាង​អ​ញ្ចឹ​ង ហោរាសាស្ត្រ
  • លាដៃ​ទទួលលាភ! ចាប់ពីព្រឹកព្រលឹមស្អែកនេះទៅប្រុសស្រីកើតឆ្នំាឆ្នាំទាំង៦នេះ នឹងមានលុយចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ
  • កំពូលឆ្នំាមហាសំណាង! ប្រុសស្រីកើតឆ្នាំរោង​ លាភធំចាប់ពីថ្ងៃនេះទៅ ឆ្នាំថោះ ច ឆ្លូវ ជូត មមែ កុរ ដាច់ខាតអានហើយធ្វើតាមហោចិន ហោរាសាស្ត្រ
  • ស្អែក​ឆ្លូវ ថោះ មមែ រកា កុរ លាភ​ធំ ទាំង​ព្រលឹម​អុរ ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules