សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យរឹតបន្តឹងការផ្តល់សេវាសុខាភិបាលរបស់ផ្នែកឯកជន ខណៈដែលមន្ទីរពហុព្យាបាល សុខភាពបានធ្វើឱ្យមានមនុស្សស្លា.ប់ដល់ទៅ២នាក់រួចមកហើយ
សៀមរាប៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែធ្នូនេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ រឹតបន្តឹងការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យឯកជននៅកម្ពុជា។ ក្រសួងសុខាភិបាលធ្លាប់បានចេញសេចក្តីណែនាំ និងបិទគ្លិនិកឯកជនមួយចំនួន បន្ទាប់ពីមានករណីមិនប្រក្រតី ដូចក្នុងករណីមន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ក្នុងស្រុកបាទី ខេត្តតាកែវ ដែលបានដឹកសពស្ត្រីម្នាក់ទៅទម្លាក់ ប្លុងចោលក្នុងព្រៃ ក្រោយពីស្ត្រីអាយុ៤១ឆ្នាំរូបនោះ ស្លាប់ដោយសារតែមានប្រតិកម្មពីការចាក់ថ្នាំ។ ថ្លែងក្នុងពេលបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានទីតាំងនៅជាយរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០ ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការរឹតបន្តឹងលើការផ្តល់សេវារបស់គ្រឹះស្ថានសុខាភិបាលរដ្ឋ និងឯកជន ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌនៃការផ្តល់សេវា។ ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំឭកដល់គ្រូពេទ្យទាំងក្នុងផ្នែក សាធារណៈ និង ឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យមានការចំណាយខ្ពស់។ បើតាមប្រមុខរដ្ឋាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ គឺត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និង មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដែលមានសុពលភាព ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។ ជាការកត់សំគាល់…

