Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ចំជាល្អឆ្នំាល្អពិតៗ! ថ្ងៃ13,14,15,16 មមែ ម្សាញ់ រការ វក ឆ្លូវ រោង មានលាភ មានជ័យបួនថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ
  • លាដៃទទួលលាភ!!! ត្រឹម តែ ៤ ថ្ងៃ សោះលុយហោះពេញផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • បីថ្ងៃដើមខែ ឆ្នាំ ជូត កុរ ថោះ មមែ ខាល រោង ទេវតាទ្រព្យនាំលាភដល់ផ្ទះ ហោរាសាស្ត្រ
  • វក ច កុរ មមែ ជូត ថោះ រកា ហេងណាស់​លាភ​​សំណាងមកដល់​ថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ
  • កុំអោយខកខាន! ហោចិនផ្តាំថាឆ្លងផុតយប់នេះអ្នកកើតឆ្នាំរោង កុរ ច មមែ ជូត​ ខាល រការ ត្រូវផ្លា..ស់ប្តូរជីវិតថ្មី អ្វីៗនឹងត្រូវផ្លាស់ប្តូរហើយ ហោរាសាស្ត្រ
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ
  • រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជីវិតនិងសង្គម

អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន

Posted on August 3, 2023 By Mah Khmer

ភ្នំពេញ ៖ បន្ទាប់ពីអតិថិជនជាច្រើនរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាទាមទារផ្ទះ តែមិនមានផ្ទះ ផ្ដល់ជូន អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបានធ្វើកិច្ចសន្យាថ្មីជាមួយអតិថិជន ដោយក្នុងនោះចំណុចសំខាន់ចំនួនគួរឱ្យកត់សម្គាល់ គឺសុំឱ្យអតិថិជនទុកពេលឱ្យក្រុមហ៊ុន៣៦ខែ ឬ៣ឆ្នាំ ហើយក្នុងអំឡុងពេល៣ឆ្នាំ អតិថិជនរបស់គម្រោងមិនអាចធ្វើសកម្មភាព ឬផ្សព្វផ្សាយអវិជ្ជមាននានាដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ក្រុមហ៊ុនឡើយ ។
យោងតាមកិច្ចសន្យាដែលបានផ្សព្វផ្សាយបានឱ្យដឹងថា កិច្ចសន្យាបំពេញបន្ថែមត្រូវបានធ្វើឡើងតែរវាងក្រុមហ៊ុនម្នាក់ឯង ដោយមិនទាន់មានការយល់ព្រមពីអតិថិជននោះឡើយ ព្រោះក្នុងលិខិតកិច្ចសន្យាគឺមានតែស្នាមមេដៃរបស់អ្នកឧកញ៉ាម្នាក់ប៉ុណ្ណោះ ។

ក្នុងកិច្ចសន្យានេះមានចំនួន៥ចំនុចបន្ថែមទៀត ក្នុងនោះមាន ទី១. សុំទុកពេល៣៦ខែបន្ត រាប់គិតចាប់តាំងកិច្ចសន្យាទី១បានផុតកំណត់ ដើម្បីបញ្ចប់ការសាងសង់ជូនអតិថិជន។

ទី២. បើសិនជាក្នុងករណី ស្ថានភាពសដ្ឋកិច្ចល្អ ឬក្រុមហ៊ុនមានលទ្ធភាពណាមួយ ក្រុមហ៊ុនអាចនឹងបញ្ចប់ការសាងសង់មុនជូនអតិថិជន ។

ទី៣ . ករណីក្រុមហ៊ុនមិនបញ្ចប់ការសាងសង់ជូនទៅអតិថិជនបានតាមកាលកំណត់ក្នុងកិច្ចសន្យានេះ ក្រុមហ៊ុនសន្យាប្រមូលលក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីប្រគល់ថវិកាជាសំណងជូនអតិថិជនវិញ តាមតម្លៃដើមដែលបានចុះកិច្ចសន្យាទិញលក់។

៤. អតិថិជនត្រូវទទួលយកសំណង នៅថ្ងៃបរិច្ឆេទទទួលសោរផ្ទះ តាមកិច្ចព្រមព្រៀងនេះ ។

ទី៥ អតិថិជនត្រូវតែយល់ព្រម មិនធ្វើសកម្មភាព និងផ្សព្វផ្សាយអវិជ្ជមានក្នុងអំឡុងពេលកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដល់ក្រុមហ៊ុនឡើយ ។

ក្នុងរយៈពេលចុងក្រោយនេះ អតិថិជនដែលទិញគម្រោងលំនៅឋានរបស់បុរីឡេងណាវ៉ាត្រានៅផ្លូវជាតិលេខ៦អាបាននាំគ្នាតវ៉ាសុំឱ្យអ្នកឧកញ៉ាពន្លឿនការសាងសង់ផ្ទះជូនពួកខ្លួន ខ្លះទៀតបានសុំឱ្យអ្នកឧកញ៉ាឡេង ណាវ៉ាត្រាទិញផ្ទះរបស់ពួកគេយកទៅវិញពីព្រោះខ្លះហួសកុងត្រា១ឆ្នាំហើយនៅតែមិនទាន់ទទួលបានផ្ទះនៅឡើយ ។

អតិថិជនមួយរូបដែលបានទិញគម្រោងរបស់អ្នកឧកញ៉ាឡេង ណាវាត្រា បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកមួយឈ្មោះ Leanghy Chan ថាខ្លួនបានទិញផ្ទះល្វែងEo, BU52 គម្រោងយក្ស6A តម្លៃបង់ផ្តាច់$18,800 ក្នុងកិច្ចសន្យាសាងសង18ខែកាន់សោរចូលនៅ តែជាក់ស្តែងលើសកិច្ចសន្យា10ខែជាងហើយ សូម្បីតែបុកគ្រឹះមួយសសរមិនទាន់បុកគ្រឹះផង ។

គណនីហ្វេសប៊ុកដដែលនេះ បានសរសេរថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នា ២០២៣ អ្នកឧកញ៉ាស្នើសុំចិត្តអតិថិជនយោគយល់បន្តកិច្ចសន្យាព្រមព្រៀង36ខែទៀត អ្នកឧកញ៉ាបាននិយាយថាគ្មានលុយបង្វិលសាងសង់ទេ រង់ចាំអតិថិជនបង់ប្រាក់ប្រចាំខែ និងលក់ផ្ទះគម្រោងថ្មីបានសិនទើបសាងសង់បណ្តើរៗ(ចុះលុយអតិថិជនបង់ផ្តាច់យកលុយទៅណា) ។ តើអ្នកឧកញ៉ាមានគិតដល់ចិត្តអតិថិជនវិញអត់ ដែលជឿជាក់លើគម្រោងយក្សរបស់អ្នកឧកញ៉ា ខំប្រឹងធ្វើការសន្សំលុយ ខ្ចីលុយម៉ែ បងប្អូនខ្លះយកមកទិញដើម្បីមានផ្ទះរស់នៅសមរម្យនិងគេ។ បើនិយាយពីបុគ្គលិករបស់អ្នកឧកញ៉ាពូកែដោះស្រាយបញ្ហាជាមួយអតិថិជនណាស់ គឺទន្ទិញពាក្យឡើងរត់មាត់ហើយ “កំពុងពន្លឿនការសាងសង” និយាយលេសដោះសារ១លានហេតុផង ។
អង្គភាពសារព័ត៌មានយើងខ្ញុំនៅតាមដានស្ថានការទំាងនេះ ដើម្បីយកមកផ្សាយជូនពុកម៉ែបងប្អូនអានជាបន្តទៀត៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត
Next Post: លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន

អត្ថបទទាក់ទង

  • ជនបរទេស​ប្រមាណ​ជា​១០​នាក់ ទម្លាយ​បង្អួច​អគារ​ស្រែកយំ និង​សំពះ​សុំ​ឲ្យ​ជួយ​មហាជន​ជួយ​(វីដេអូ) ព័ត៌មានជាតិ
  • លោកសាលដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនអុសព្រៃស្រល់ៗចេញពីព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយយកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា!!! ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តចាប់ផ្តើមប្រើធម៌ក្តៅបង្ក្រាបក្មេងទំនើងក្នុងក្រុងសៀមរាប ព័ត៌មានជាតិ
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ) ព័ត៌មានជាតិ
  • នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ប្រគ​ល់​ភារកិច្ច​ជូន​ឥស្សរជន​ ជា​រដ្ឋ​លេខា​ធិការ​ និង​អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ ព័ត៌មានជាតិ
  • ២ថ្ងៃនេះ (15-16) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • លាភហូរចូលពេញផ្ទះ! ​សេដ្ឋី​ឆ្នាំ​ទាំង​៥​ង៉ូ​វ​ហេង​ខ្លាំង​ហុង​ស៊ុយ​ល្អ​ហូរលុយ​​ចូលទាំងដុំ ហោរាសាស្ត្រ
  • បណ្តុំលាភសំណាង! 08,09,10,11 នេះ រកា កុរ ជូត ឆ្លូវ វក មមែ ទទួលទ្រព្យធំពីទេវតាទ្រព្យ ហោរាសាស្ត្រ
  • លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបំភ្លឺរឿងផ្លូវខូចមួយខ្សែ ជីវិតនិងសង្គម
  • ច្បាស់ៗណាស់ អានហើយស៊ែរចេញ! ម្សាញ់ រកា ថោះ ច ឆ្លូវ មមែលាភសំណាងមកដល់នៅថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ
  • ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ សម្រេចបញ្ឈប់ឈ្មោះ សុខ សំអុល ជាអ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • ត្រៀមហិបដាក់លុយថ្ងៃ 13,14,15 ឆ្នាំទាំង៧ មានលាភ សំណាង ង៉ូវហេងខ្ពស់ត្រដែត ហោរាសាស្ត្រ
  • ស្អែកនេះ ជូត ខាល ថោះ មមី មមែ រកា កុរ ជើងលេខល្អ យីអ៊ុនឡើងត្រដែត សំពៅនាំលាភមកដល់ផ្ទះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim