ម្ចាស់សណ្ឋាគារដែលធានារ៉ាប់រងចិញ្ចឹមកូនឧកញ៉ាឈាង រ័ត្ន ទទួលរងការរិះគន់យ៉ាងចាស់ដៃ
មតិជាច្រើនលើកឡើងថាលោកស្រីលឹមថានី គឺជាមនុស្សយកមុខ និងថាធ្វើសប្បុរសធម៌ខុសមនុស្សខុសពេលវេលាជាដើម ដោយសារតែថ្វីដ្បិតតែលោកឧកញ៉ាឈាង រ័ត្នជាឪពុកស្លាប់ពិតមែន តែម្ដាយរបស់នាងគឺលោកស្រី នួន សុន្ទរី ហៅ ស្រីអូនមិនមែនក្រីក្រ រហូតដល់ថ្នាក់ចិញ្ចឹមកូនមិនបាននោះទេ ពោលគឺគេសល់លុយរាប់លានដុល្លារអាមេរិក អាចចិញ្ចឹមកូនបានបួន ដបនាក់ក៏បាន ។ខ្លះទៀតថាលោកស្រី ស្រីអូន ធ្លាប់ចិញ្ចឹមក្មេងកំព្រានៅក្នុងមណ្ឌលមួយមណ្ឌលឯណោះ រឿងអីដែលលោកស្រី មិនអាចចិញ្ចឹមកូនខ្លួនឯងបាន ។ អ្នកខ្លះទៀតបានផ្ដល់ជាយោបល់ឱ្យលោកស្រីថានី យកលុយដែលចង់ជួយដល់កូនឧកញ៉ាឈាង រ័ត្ន និងលោកស្រីនួន សុន្ទរី ទៅជួយក្មេងៗ ដែលកំពុងត្រូវការជំនួយពិតប្រាកដ ក្មេងៗកំពុងត្រូវការព្យាបាលដូចជានៅមន្ទីរពេទ្យកុមារអង្គរ ពេទ្យគន្ធបុប្ផាជាដើម ។ គណនីហ្វេសប៊ុកឈ្មោះ ធឿន សុវណ្ណារ៉ា បានសរសេរបញ្ចេញជាមតិថា អត់ទោសផងបងស្រី ក្មួយស្រីបានបាត់ពុកលោកពុក ប៉ុន្តែគាត់នៅមានអ្នកម្ដាយចាំមើលថែរដែរត៎ា បងអាចសើបប្រវត្តិរបស់ពួកគាត់ជាមុនសិនចាំបងចេញលិខិតបែបនេះ ជៀសវាងមានការស្ដីបន្ទោស ឬក៍ជេរបងតាមបណ្ដាញសង្គម ۔۔۔ បើសិនជាមានករណីនោះកើតឡើង ក៍មិនទាន់ដល់វេនបងស្រីនោះដែរ ۔۔۔ សូមអភ័យទោសផង បើសិនជាមានកំហុសខុសឆ្គង។ ចំណែកគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Jen Ni Nong ក៏បានសរសេរថាខ្ញុំដឹងថាការជួយ តែបងដឹងទេការជួយរបស់បងគឺឆ្គងខ្លាំងណាស់បងអើយ។ នៅពេលបងចង់ជួយមនុស្សម្នាក់បងដឹងទេ គេស្តីថែមទាំងថាអោយបង ទៀតបងទុកលុយរបស់ដែរមានតម្លៃជួយ…
អានបន្ត “ម្ចាស់សណ្ឋាគារដែលធានារ៉ាប់រងចិញ្ចឹមកូនឧកញ៉ាឈាង រ័ត្ន ទទួលរងការរិះគន់យ៉ាងចាស់ដៃ” »

