Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហេងនោះហេង ថ្ងៃ ២៧ ២៨ ២៩ ប្រុសស្រីកើតឆ្នាំទាំង៥នេះ លាភចូលជុំទិសថ្ងៃហើយ សូមបួងសួង(ស៊ែរ) យកលាភ ហោរាសាស្ត្រ
  • ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ ព័ត៌មានជាតិ
  • ទប់លែងជាប់ហើយ! ឆ្នាំទាំង៥លុយចូលច្រើនណាស់បីថ្ងៃនេះ(13,14,15) ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • អស្ចារ្យ! ជោគវាសនា​ឆ្នាំឆ្លូវ រោង មមែ កុរ​ស្ថិត​នៅ​លើ​ភ្នំ​មាស ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ហៅមហាសំណាង!! 10,11,12,13 មហា​ឆ្នាំ​ទាំង​៥​លាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ប្រុស​ស្រី​ដែល​កើត​ឆ្នាំ រកា វក ជូត រោង ឆ្លូវ ចលាភធំអស្ចារ្យ​នៅរង្វង់២ថ្ងៃ ៣០ និង ៣១ ហោរាសាស្ត្រ

Category: ជីវិតនិងសង្គម

អាជ្ញាធរ​ជាតិ​អប្សរាបញ្ជាក់ថា ករណីថតភាព​យន្ត ឬ ចម្រៀង​នៅរមនីយដ្ឋានអង្គរចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ជាមុន ខណៈមហាជនសម្តែងការមិនពេញចិត្ត

Posted on October 5, 2023October 5, 2023 By Mah Khmer
អាជ្ញាធរ​ជាតិ​អប្សរាបញ្ជាក់ថា ករណីថតភាព​យន្ត ឬ ចម្រៀង​នៅរមនីយដ្ឋានអង្គរចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ជាមុន ខណៈមហាជនសម្តែងការមិនពេញចិត្ត

អាជ្ញាធរ​ជាតិ​អប្សរាបានចេញមកបញ្ជាក់ជាថ្មី ថា ចំពោះករណីនៃកាផលិតភាព​យន្តភាគ​តាម​ទូរទស្សន៍ ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ជាមុនសិន។ នេះបើយោងតាមការជូនដំណឹងរបស់អាជ្ញាធរ​ជាតិ​អប្សរាកាលពីល្ងាចថ្ងៃទី០៤ខែតុលា។ អាជ្ញាធរ​ជាតិ​អប្សរាលើកឡើងថា ដោយអនុលោម​តាម​អនុក្រឹត្យស្តី​ពី​ការ​គ្រប់គ្រង​ ឧស្សាហកម្ម​ភាពយន្ត ការ​ផលិតភាព​យន្ត ភាពយន្ត​ភាគ​តាម​ទូរទស្សន៍ ភាពយន្ត​ឯកសារ ចម្រៀង​កាយវិការ ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ អាជ្ញាធរ​ជាតិ​អប្សរាបាន​បញ្ជាក់​ទៀតថា «រាល់​ការ​ស្នើ​សុំផលិតករ​ត្រូវ​ភ្ជាប់ពាក្យ​ស្នើ​សុំ និង​អត្ថបទ​និពន្ធ​រឿង (​ភាពយន្ត​) និង​អត្ថបទ​ចម្រៀង(​ចម្រៀង​កាយវិការ​) ចំពោះ​ការ​ផ្តល់​លិខិត​អនុញ្ញាតនឹង​ផ្តល់​ជូន​រយៈពេល​១៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ (​សម្រាប់​ភាពយន្ត​) និង​រយៈពេល៥​ថ្ងៃ (​សម្រាប់​ចម្រៀង​កាយវិការ​)»។ ប្រភពបានបន្តថា ពេល​ទទួល​បាន​លិខិតអនុញ្ញាតផលិតករត្រូវ​យក​លិខិត​អនុញ្ញាត​​ថត​នោះជូន​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា(​ករណី​ថត​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​) ដោយ​បញ្ជាក់​ពី​ទីកន្លែងដែល​ត្រូវ​ថតពេលវេលា​ថត និង​សមាសភាព​ក្រុមការងារដើម្បី​អាជ្ញាធរ​ជួយ​សម្របសម្រួល។ ម្យ៉ាងទៀតអាជ្ញាធរ​ជាតិ​អប្សរាក៏​ទើបបាន​ចេញ​សេចក្តីជូនដំណឹងស្តី​ពី​ការ​ថតរូប​ភាព ឬ​វី​ដេ​អូនៅ​តាម​ប្រាសាទ​នានាក្នុង​រមណីយដ្ឋាន​អង្គរកាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣នេះ​ដែរ​។ ជាគោលការណ៍អាជ្ញាធរ​ជាតិ​អប្សរាមិនហាមឃាត់ទេចំពោះការថតរូបភាព ឬវីដេអូសម្រាប់ចងក្រង​ជា​អនុស្សាវរីយ៍ផ្ទាល់ខ្លួនសម្រាប់​គ្រួសារ សម្រាប់​បង្ហោះ​តាម Facebook, TikTok ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី ភាព​អស្ចារ្យ​ទៅ​លើ​ស្នាដៃ​សិល្បៈ វិស្វកម្មសំណង់​របស់​ប្រាសាទ របស់​បុព្វបុរស​ខ្មែរ​ ពោលគឺអាជ្ញារ​ជាតិ​អប្សរាមិន​ដែល​តម្រូវ​ឱ្យ​គាត់​ធ្វើការ​ស្នើ​សុំ​ទេ​។ ដូច្នេះហើយអាជ្ញាធរ​ជាតិ​អប្សរាសូម​ឲ្យ​ម្ចាស់​ផលិតករ ជា​ក្រុមហ៊ុន ឬ​ឯកជនចូលរួម​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួននូវ​ខ្លឹមសារអនុក្រឹត្យ និង​សេចក្តីជូនដំណឹង​ខាងលើ។ ខាងក្រោមនេះជាប្រតិកម្មរបស់មហាជន៖

ជីវិតនិងសង្គម

មន្ទីពេទ្យបង្អែកសៀមរាប តម្លៃ១៩លានដុល្លារ ក្រោមជំនួយជប៉ុន សម្រេចការសាងសង់១០០% ហើយ

Posted on October 4, 2023 By Mah Khmer
មន្ទីពេទ្យបង្អែកសៀមរាប តម្លៃ១៩លានដុល្លារ ក្រោមជំនួយជប៉ុន សម្រេចការសាងសង់១០០% ហើយ

អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​តម្លៃ ១៩លានដុល្លារ ក្រោយជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ ១០០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមពិធីប្រគល់-ទទួល នៅថ្ងៃទី០២ តុលា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ គួរបញ្ជាក់ថា អគារថ្មីនេះ គឺជាមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ផ្តល់តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ នាឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា សមិទ្ធផលថ្មីនេះ នឹងចូលរួមក្នុងការ ធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៍សំខាន់ក្នុងខេត្តសៀមរាប។ ទន្ទឹមនិងនេះ លោកវេជ្ជបណ្ឌិតក៏បញ្ជាក់បន្ថែមថា ការទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធថ្មី និង ឧបករណ៍វេជ្ជសាស្រ្តដ៏ទំនើបៗនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឲ្យមានការផ្តល់សេវា​ឲ្យ កាន់តែមានគុណភាពនិងប្រសិទ្ធិភាពផងដែរ។

ជីវិតនិងសង្គម

ទីបំផុតលោក ផែង វណ្ណៈ សូមទោសចំពោះការប្រើពាក្យពេចន៍ ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន តែប្តឹងបុគ្គល២នាក់វិញ!

Posted on October 4, 2023 By Mah Khmer
ទីបំផុតលោក ផែង វណ្ណៈ សូមទោសចំពោះការប្រើពាក្យពេចន៍ ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន តែប្តឹងបុគ្គល២នាក់វិញ!

(ភ្នំពេញ)៖ តាមរយៈលិខិតដាក់ជូនលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ផែង វណ្ណៈ បានសម្តែង​ការ​សោកស្តាយ និងសូមទោសរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានទាំងឡាយ ចំពោះពាក្យពេចន៍​មួយចំនួនរបស់លោកដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ក្នុងលិខិតដែលក្រសួងព័ត៌មានផ្ញើជូនអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣​នេះ លោក ផែង វណ្ណៈ បានសូមទោសក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ផែង វណ្ណៈ ស្នើរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាចាត់វិធានការដោយម៉ឺងម៉ាត់ ចំពោះបុគ្គលដែលប្រើប្រាស់កាតអ្នកកាសែត ជាពិសេសក្រុមអ្នកកាសែតទៅប្រើប្រាស់ខុសវិជ្ជាជីវៈ។ សូមបញ្ជាក់ថា លិខិតសូមទោសរបស់លោក ផែង វណ្ណៈ បានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានមួយក្រុម បានប្តឹងទៅក្រសួងព័ត៌មាន ពាក់ព័ន្ធការប្រើប្រាស់ពាក្យពេចន៍មួយចំនួនរបស់លោក ផែង វណ្ណៈ ទៅកាន់អ្នកសារព័ត៌មាន៕

ជីវិតនិងសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤

Posted on October 3, 2023 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងទទួចដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលក្ដីសូមកុំដំឡើងថ្លៃផ្ទះជួល និងបន្ទប់ជួលនៅក្នុងឆ្នាំ២០២៤ ដើម្បីផ្ដល់ការយោគយល់ជួយគ្នាក្នុងស្ថានភាពលំបាកនេះ។ ការអំពាវនាវយ៉ាងដូច្នេះធ្វើឡើក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសចំនួន១៨,០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ គួរជម្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចនូវការពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារ ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតធ្វើដំណើរនិងកាបូប ដោយចាប់អនុវត្តពីខែមករា ឆ្នាំ២០២៤ខាងមុខ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងថា ការដំឡើងប្រាក់ខែត្រឹម៤ដុល្លារ គឺដើម្បីចែកគ្នារស់ក្នុងពេលគ្រាលំបាកនេះ ទោះបីក្នុងចំនួនតិចឬច្រើន គឺជាស្មារតីរួមចែកគ្នារស់ ជួយគ្នារស់ ហើយមានឱកាសពង្រីកទីផ្សារបន្ថែមទៀត រក្សាការងារដែលមានស្រាប់ ព្រមទាំងទាក់ទាញអ្នកវិនិយោគថ្មីមកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនោះ សម្ដេចធិបតីក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលក្ដីសូមកុំដំឡើងថ្លៃផ្ទះជួល និងបន្ទប់ជួលនៅក្នុងឆ្នាំ២០២៤។ ទោះបីម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលមានការលំបាក តែស្ថានភាពកម្មករនិយោជិតមានការលំបាកជាង ដូច្នេះសូមមានការយោគយល់ទាំងអស់គ្នាក្នុងស្ថានភាពលំបាកនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានណែនាំដល់រដ្ឋាករទឹក និងអគ្គិសនីកម្ពុជាត្រូវបញ្ចុះថ្លៃទឹក និងថ្លៃភ្លើងដល់កម្មករនិយោជិតដែលកំពុងស្នាក់នៅតាមផ្ទះជួល…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤” »

ជីវិតនិងសង្គម

ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង

Posted on September 27, 2023 By Mah Khmer
ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង

សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ខេត្តសៀមរាបមានរៀប ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធ សង្កាត់ទាំង១២ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៧,១២៦នាក់ ទូទាំងក្រុងសៀមរាប ។ ការរៀបចំយុទ្ធនាការសម្អាតបរិស្ថានក្រុងនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតគ្រប់រូបឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ។ ដូចនេះ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទដូចជា សំណល់អាចកែច្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីសាធារណៈ ។…

អានបន្ត “ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង” »

ជីវិតនិងសង្គម

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបំភ្លឺរឿងផ្លូវខូចមួយខ្សែ

Posted on September 26, 2023September 26, 2023 By Mah Khmer
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបំភ្លឺរឿងផ្លូវខូចមួយខ្សែ

ខេត្តសៀមរាប៖លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានចេញបំភ្លឺហើយ ជុំវិញផ្លូវខូចនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។ ការចេញបកស្រាយបែបនេះ បន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ដោយបានដកស្រង់ មតិប្រតិកម្ម ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលជួបការលំបាករឿងផ្លូវខូចពិបាកធ្វើដំណើរ។ លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ដោយសង្កេតឃើញថា ក្នុងរយ:ពេលកន្លងមកថ្មីៗ នេះ មានបងប្អូនប្រជាពលរដ្ឋ លើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុគ និងសារព័ត៌មានមួយចំនួន ចំពោះផ្លូវមួយខ្សែ ដែលកំពុងមានខូចខាត ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។ ដូចនេះខ្ញុំបាទ សូមអនុញាត ជម្រាបជូន បងប្អូនប្រជាពលរដ្ឋអ្នកសារព័ត៌មាន និង សាធារណៈជន អោយបានជ្រាបថា៖ កន្លងមកក្រុមការងារ បានធ្វើការផ្សព្វផ្សាយ នឹងដោះស្រាយ ផលប៉ះពាល់ ជាមួយបងប្អូនដែលរស់នៅ តាមបណ្តោយផ្លូវនេះ រួចរាល់ហើយកាលពីដើមឆ្នាំ២០២៣ កន្លងទៅ ហើយបើគ្មានការប្រែប្រួល ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាប់ផ្តើមការសាងសង់ ជាប្រភេទក្រាលកៅស៊ូ នាចុងឆ្នាំ២០២៣ ខាងមុខនេះហើយ។ អភិបាលស្រុកបន្តថា៖ កន្លងមករដ្ឋបាលស្រុក និងឃុំ បានសហការគ្នា ជួសជុលផ្លូវនេះ…

អានបន្ត “លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបំភ្លឺរឿងផ្លូវខូចមួយខ្សែ” »

ជីវិតនិងសង្គម

ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ

Posted on September 24, 2023 By Mah Khmer
ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ

ភ្នំពេញ៖ សេចក្តីសម្រេចស្តីពីការបិទ​និងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ​ នីហរ័ណឱសថ​ គ្រួសារកក់ក្តៅ​ ឯ.ក​ (KROUSAR KORKDAO CO.,LTD.) ។ សូមអានខ្លឹមសារទំាងស្រុងដូចខាងក្រោម៖

ជីវិតនិងសង្គម

ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

Posted on September 24, 2023 By Mah Khmer
ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ DEXAMETHASONE និង PREDNISOLONE ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលសូមជម្រាបលោក លោកស្រីនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថឱ្យបានជ្រាបថា ផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./30 Caps. មានលេខបញ្ជិកា CAM N0019IH-23 និង Ginseng Pro. B/ Bott/ 60 Caps. មានលេខបញ្ជិកា CAM N0001IH-23 ផលិតដោយគ្រឹះស្ថាន Bio Grand Co., Ltd., Thailand ដែលបានស្នើសុំចុះបញ្ជិកា នាំចូល និងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថគ្រួសារកក់ក្ដៅ ឯ.ក។…

អានបន្ត “ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព” »

ជីវិតនិងសង្គម

រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ

Posted on September 23, 2023September 23, 2023 By Mah Khmer
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ

  ខេត្តសៀមរាប៖ រដ្ឋបាលខេត្តបញ្ជាក់សូមជួនមហាជនថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវបង់សេវានោះទេ តែបើក្នុងករណី មានភាពមិនប្រក្រតីកើតឡើង បងប្អូនអាចដាក់ពាក្យប្តឹង ឬសំណូមពរផ្ទាល់តាមផេករដ្ឋបាលខេត្ត ឬតេឡេក្រាម hotline របស់រដ្ឋបាលខេត្តជាដើម។ នេះបើយោងតាមការឲ្យបង្ហោះឱ្យដឹង នៅលើ facebook ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅ។ រដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមថា “សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា ចំពោះរាល់ការផ្តល់សេវារដ្ឋបាលរបស់ស្ថាប័នរដ្ឋ ឬអាជ្ញាធរនានា បងប្អូនត្រូវពិនិត្យតារាងតម្លៃសេវាដែលមានបោះត្រាទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត និងធ្វើការទំនាក់ទំនងផ្ទាល់នៅអង្គភាព ឬទីតាំងផ្តល់សេវា”។ “ក្នុងករណី មានភាពមិនប្រក្រតីកើតឡើង បងប្អូនអាចដាក់ពាក្យប្តឹង ឬសំណូមពរនៅការិយាល័យប្រជាពលរដ្ឋក្រុង ខេត្ត ឬតាមប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋ ដាក់នៅតាមទីសាធារណៈនានា”។   “បន្ថែមលើសនេះ បងប្អូនអាចផ្ញើសារតាមផេករដ្ឋបាលខេត្ត ឬតេឡេក្រាម hotline របស់រដ្ឋបាលខេត្តជាដើម”។   សូមរំលឹកជូនផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមបានសុំទោស ចំពោះការផ្សព្វផ្សាយព័ត៌មានដោយគ្រាន់តែលឺតាមគ្នាចំពោះការផ្តល់សេវាធ្វើសៀវភៅស្នាក់នៅ។   ដោយការយល់ចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានព័ត៌មាននេះ អធិការនគរបាលក្រុងសៀមរាប បានធ្វើការស្រាវជ្រាវ ឃើញថា…

អានបន្ត “រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ” »

ជីវិតនិងសង្គម

តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក

Posted on September 20, 2023 By Mah Khmer
តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក

​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បង្ហាញ​លក្ខណៈ​វិនិច្ឆ័យ​នៃ​តម្លៃ​លេចធ្លោ​ជា​សកល​របស់​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្ដូ ។ យោង​តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​ពីរ គឺ ៖ ១-​រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ បង្ហាញ​ក្នុង​លក្ខណៈ​ដ៏​វិសេសវិសាល​មួយ​នូវ​ចំណុច​គួប​ប្រសព្វ​រវាង​តម្លៃ​មនុស្ស​ដែល​បង្កើត​បានជា​រចនាបថ​កោះ​កេរ ដែល​ក្នុង​នោះ​ក្បាច់ចម្លាក់​បដិមា​បង្ហាញ​ពី​ភាព​ក្លាហាន​រូបភាព​បង្កប់​នូវ​ការ​ស្រមៃ និង​វិញ្ញាណ​រស់​រវើក​អំពី​ចលនា​របស់​ក្បាច់ចម្លាក់​ដែល​កើត​ចេញពី​ការ​បញ្ចូល​គ្នា​នៃ​និមិត្ដរូប​សាសនា និង​សិល្បៈ​របស់​ឥណ្ឌា​ជាមួយ​គោល​គំនិត​រចនា​ក្នុងស្រុក និង​សិល្បៈ​ហត្ថកម្ម ។ ទោះបី​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​រយៈពេល​ដ៏​ខ្លី​ត្រឹមតែ​២៣​ឆ្នាំ ក្នុង​សតវត្ស​ទី​១០ ក៏​ដោយ​ក៏​រចនាបថ​កោះ​កេរ​បាន​ជះ​ឥទ្ធិពល​យូរអង្វែង​ទៅ​លើ​ការ​បញ្ចេញ​ទឹកដៃ​សិល្បៈ​នៅ​ក្នុង​សម័យកាល​ក្រោយ​ៗ​មក​ទៀត​នៃ​អាណាចក្រ​ខ្មែរ និង​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ។ ២-​រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ គឺជា​គំរូ​ដើម​ស្ដី​ពី​ដែន​ទេសភាព​ទីក្រុង​ថ្មី ដែល​មាន​សំណង់​អគារ​ធំ​ៗ​ដោយសារ​ការ​ប្រើប្រាស់​ផ្ទាំង​ថ្ម​ដុំ​ធំ​ៗ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ការ​សាងសង់ និង​ការ​ឆ្លាក់​ក្បាច់ និង​បដិមា ។ គំរូ​ដើម​នេះ​បាន​សម្ពោធ​ឡើង​នូវ​សម័យកាល​នៃ​ការ​សាងសង់​ប្រាសាទ​ថ្ម​អស់​ជា​ច្រើន​សតវត្ស​នៅ​ទូ​ទាំង​អាណាចក្រ​ខ្មែរ ហើយ បាន​ក្លាយជា​ប្រភព​នៃ​ការ​បំផុសគំនិត​សម្រាប់​ការ​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នានា​នៅ​អង្គរ និង​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ក្នុង​សតវត្ស​ក្រោយ​ៗ​មក​ទៀត ។ ក្រសួង​វប្បធម៌​បាន​បន្ដ​ថា ការ​ទទួលស្គាល់​ជា​ផ្លូវការ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ជា​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​បន្ទាប់​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ប្រាសាទ ព្រះ​វិហារ និង​តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​១៩៩២ ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ ។ ក្រសួង​បន្ថែម​ថា សមិទ្ធផល​ទាំងនេះ គឺ​ពិតជា​កើត​ចេញពី​ការ​ចូលរួម និង​ទឹកចិត្ត​ស្រឡាញ់​មោះមុត​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ជា​ពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​សម្ដេច​ធិ​បតី ហ៊ុន…

អានបន្ត “តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក” »

ជីវិតនិងសង្គម

សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវឲ្យរួមគ្នាវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣

Posted on September 18, 2023September 18, 2023 By Mah Khmer
សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវឲ្យរួមគ្នាវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣

ដើម្បីអបអរសាទរ ការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោកសម្តេចធិបតីហ៊ុន ម៉ាណែត ណែនាំនិងឲ្យរួមគ្នាធ្វើការវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ថា “កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។ ហើយសូមអបអរសាទរ! រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។ ក្នុងសារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ទី១៧ កញ្ញា ២០២៣ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី សូមចែករំលែកនូវសមិទ្ធផលដ៏ធំធេង និងមោទកភាពជាតិដ៏ខ្ពង់ខ្ពស់នេះ…

អានបន្ត “សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវឲ្យរួមគ្នាវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣” »

ជីវិតនិងសង្គម

បែកគ្នា​៣៧ឆ្នាំ កូនសិស្ស​ក្លាយជា​ចៅហ្វាយខេត្ត​ ឯគ្រូ​ក្លាយជា​សន្តិសុខ​យាម​សាលា​ ជួបភ្លាមកូនសិស្ស​សំដែង​ការ​គោរព

Posted on September 15, 2023 By Mah Khmer
បែកគ្នា​៣៧ឆ្នាំ កូនសិស្ស​ក្លាយជា​ចៅហ្វាយខេត្ត​ ឯគ្រូ​ក្លាយជា​សន្តិសុខ​យាម​សាលា​ ជួបភ្លាមកូនសិស្ស​សំដែង​ការ​គោរព

អ្វីដែលជាកត់សម្គាល់នោះ​គឺបុរស​ចំណាស់ជាសន្តិសុខសាលា​ផារា៉ហ្គន គឺជា​គ្រូ​របស់អភិបាលខេត្ត​រតនគីរី​ លោកញ៉ែម សំអឿន ដោយ​​គេឃើញ​លោក​បានជូន​ថវិកា​ដល់​លោកគ្រូរបស់ខ្លួន និង​បានឱប​រឹត​ដោយក្ដីនឹក​រលឹក ។ ចំណែកលោកគ្រូ​វិញ​​ក៏ឃើញថា​បានសំដែងការ​គោរពចំពោះ​កូនសិស្ស​របស់ខ្លួន​ដែលបានក្លាយជា​ចៅហ្វាយ​មួយរូប​ផងដែរ ។ អ្នកលេង​បណ្ដាញសង្គម​ជាច្រើន​បានសំដែង​ការ​អបអរ​និង​បានបញ្ចេញ​មតិ​ថា នេះគឺជា​កាយ​វិកា​រ​ដ៏ល្អ​និងជា​គំរូ​សម្រាប់សង្គម​ខ្មែរ ។ ខ្លះ​បាន​បញ្ចេញមតិថា គ្រូមិនអាច​ក្លាយជា​សេដ្ឋី​ តែ​គ្រូអាចបង្រៀន​កូនសិស្ស​ឱ្យក្លាយជា​សេ​ដ្ឋី​បាន ជាក់ស្ដែង​លោកគ្រូរូប​នេះ​ ​ទោះ​បីមិ​ន​បាន​ធ្វើ​​​ធំ​​ ក្នុង​ការងារ​រាជការ តែលោកគ្រូក៏បានបង្រៀន​កូនសិស្សឱ្យក្លា​យ​ជា​អ្ន​ក​ដឹ​កនាំមួយរូប ។ នេះ​ជាអ្វី​ដែ​ល​គ្រូចង់បាន ចង់ឃើញ​ការ​រីក​ចម្រើនរបស់កូនសិស្ស ។​ គួរ​រំលឹកថា នៅសល់តែប៉ុន្មានថ្ងៃទៀត នឹង​ដល់​ទិវា​រម្លឹកគុណគ្រូ​ ហើយសម្រាប់រូបភាព​និងកាយ​វិការ​របស់​អភិ​បា​ល​ខេត្ត​រូបនេះ ក៏នឹង​ធ្វើឱ្យ​កូនសិស្ស​ទាំងអស់ដែលបានធំធាត់​រីក​ចម្រើន​ទាំងឡាយទាំងពួង នឹង​នឹករលឹក​ដល់​គុណ​គ្រូ​របស់​ខ្លួន​តាំងពីតូចដល់ធំ ៕

ជីវិតនិងសង្គម

ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌

Posted on September 6, 2023 By Mah Khmer
ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌

សៀមរាប៖ តាមរយៈសំណេររបស់ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២៣​ ស្រ្តីម្នាក់ជាប្រជាជនរស់នៅភូមិឬស្សី​ ឃុំរោងគោ​ស្រុកក្រឡាញ់​ ខេត្តសៀមរាប​ បានផ្ញេីសារមួយមកកាន់ហ្វេសបុករបស់ខ្ញុំ​ សុំអោយខ្ញុំជួយព្យាបាលជម្ងឺប្តីរបស់គាត់ឈ្មោះ​ អែក​ អាត​ អាយុ៣៦ឆ្នាំ​ ព្រោះគ្រួសារគាត់មានជីវភាពក្រីក្រ​លំបាកខ្វះខាត​ ដោយកន្លងមកគាត់បានចំណាយថវិកាព្យាបាលជេីងប្តីគាត់​អស់ហេីយ តែមិនបានជាសៈស្បេីយ​ ពេលនេះគាត់អស់លទ្ធភាពនឹងព្យាបាលបន្ត។ ដោយឃេីញឆ្អឹងលៀនចេញមកក្រៅដូចរូបភាពនេះ​ ខ្ញុំមានក្តីរន្ធត់​ និងអាណិតអាសូរជាខ្លាំង​ ក៏បានពិភាក្សាជាមួយលោកក្រុស​ សារ៉ាត់​ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​។ លោក​ ក្រុស​ សារ៉ាត់​ ប្រាប់ថា​ ករណីនេះព្យាបាលបាន​ និងមិនយកប្រាក់។ លោក​ ក្រុស​ សារ៉ាត់​ ក៏បញ្ជាអោយឡានពេទ្យទៅដឹកអ្នកជម្ងឺឈ្មោះ​ អែក​ អាត ពីស្រុកក្រឡាញ់ទាំងយប់មកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លុះព្រឹកថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០២៣​ ខ្ញុំបានទៅសួរសុខទុក្ខ​ និងជូនថវិកា២លានរៀល​ ដល់ក្មួយប្រុស អែក​ អាត​​ សម្រាប់ចាយវាយហូបចុកប្រចាំថ្ងៃ​ពេលសំរាកព្យាបាល ហេីយក៏បានជូនថវិកាដល់អ្នកជម្ងឺកំពុងសំរាករួមបន្ទប់ជាច្រេីននាក់​ ម្នាក់ៗ​៥ម៉ឺនរៀល​ សរុបថវិកាអស់៣លានទៀត។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​ និងក្រុ​មគ្រូពេទ្យបង្អែកខេត្ត​សៀមរាបទាំងអស់ដែលយកចិត្តទុកដាក់ព្យាបាល​អ្នកជម្ងឺ និងសូមជូនពរក្មួយប្រុស​ ព្រមទាំងអ្នកជម្ងឺទាំងអស់ឆាប់ជាសៈស្បេីយ​…

អានបន្ត “ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌” »

ជីវិតនិងសង្គម

ចាប់ពីឆ្នាំ២០២៣តទៅ សិស្សជាប់និទ្ទេស A, B, C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ​ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន

Posted on August 30, 2023 By Mah Khmer
ចាប់ពីឆ្នាំ២០២៣តទៅ សិស្សជាប់និទ្ទេស A, B, C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ​ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជ្រើសរើស​សិស្ស​ប្រឡង​ជាប់​និទ្ទេស A, B, C ឲ្យ​ចូល​ធ្វើ​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្តិ ចាប់ពី​ឆ្នាំ២០២៣ នេះ​ទៅ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។ នេះ​​បើ​យោង​តាម​ឯកសារ​ស្ដីពី​ការ​សម្រួច​អាទិភាព នៃ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា សម្រាប់​ឆ្នាំ ២០២៣-២០២៨ ដែល​ចេញផ្សាយ​នៅក្នុង​ខែសីហា ឆ្នាំ២០២៣ ដែល Maha Khmer ទទួលបាន។ ឯកសារដដែល​ បានបញ្ជាក់ថា ក្រសួង​អប់រំ បានកំណត់​កូតា​សម្រាប់ «​សិស្ស​និទ្ទេស A, B, C ដើម្បី​ជ្រើសរើស​ចូលធ្វើ​គ្រូបង្រៀន​» ដោយ​ឆ្លងកាត់​ការ​វាយ តម្លៃ​ទៅតាម​លក្ខណៈវិនិច្ឆ័យ​ដែល​នឹង​បានកំណត់ (​អាច​ជ្រើសរើស​ផ្អែក​តាម​លំដាប់​ពិន្ទុ​ពេល​ប្រឡង​)។ ដោយឡែក កូតា​នៅសល់​សម្រាប់​បេក្ខជន​ផ្សេងទៀត ដោយ​ត្រូវ​ឆ្លងកាត់​ការប្រឡង​ជ្រើសរើស​ដូច ធម្មតា ដែល​នឹង​ដឹកនាំ​ដោយ​ក្រុមការងារ​ថ្នាក់ជាតិ និង​មានការ​ចូលរួម​ពី​សំណាក់​តំណាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ក្នុង​ឯកសារ​ដដែល​នោះ ក៏បាន​លើកឡើង​ពី​ការអនុវត្ត “«វិធានការ​ម៉ឺងម៉ាត់​ក្នុងការ​គ្រប់គ្រង​គ្រូ​បង្រៀន និង​បុគ្គលិក​អប់រំ​» ដោយ​ទប់ស្កាត់​មិន​ឲ្យ​មាន​ករណី​អន្តរាគមន៍។ រៀបចំ«រង្វាន់​លើកទឹកចិត្ត​គ្រូ​ល្អ និង​នាយក​ល្អ» ដែល​សម្រេចបាន​សមិទ្ធ​កម្ម​ល្អប្រសើរ តាមរយៈ​ការ​រៀបចំ​ជា​ប្រាក់​លើកទឹកចិត្ត ប្រាក់​តំបន់​ជួប​ការ​លំបាក និង​ប្រាក់​ស្នាដៃ ដោយសារ​បៀវត្ស​គ្រូបង្រៀន​មិន​អាច​កើន​លើស​ពី​មន្ត្រីរាជការ​ផ្សេង។ រៀបចំ​ការ​សិក្សា…

អានបន្ត “ចាប់ពីឆ្នាំ២០២៣តទៅ សិស្សជាប់និទ្ទេស A, B, C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ​ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន” »

ជីវិតនិងសង្គម

ស៊ែរចែកគ្នាដឹង! សិស្ស​​ជាប់បាក់​ឌុ​ប ​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ

Posted on August 29, 2023August 30, 2023 By Mah Khmer
ស៊ែរចែកគ្នាដឹង! សិស្ស​​ជាប់បាក់​ឌុ​ប ​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ថ្មី ចំពោះ​សិស្ស ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ជាប់​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ ​យោង​តាម​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ​ស្តី​ពី​ការ​សម្រួច​អាទិភាព នៃ​កំណែទម្រង់វិស័យ​អប់រំ​យុវជន និង​កីឡា​ សម្រាប់​ឆ្នាំ ២០២៣-២០២៤ ផ្សាយ​ផ្សាយ​នៅ​ខែសីហា ឆ្នាំ​២០២៣​ បាន​ឲ្យ​ដឹង​ថា ​ការ​អភិវឌ្ឍ​គ្រូបង្រៀន​តាមរយៈ​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​ ត្រូវ​បាន​កំណត់​កូតា​សម្រាប់ “​សិស្ស​និទ្ទេស A,B,C ដើម្បី​ជ្រើសរើស​ចូល​ធ្វើ​គ្រូបង្រៀន​ ដោយ​ឆ្លងកាត់​ការ​វាយ តម្លៃ​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ ​ដែល​នឹង​បាន​កំណត់ (​អាច​ជ្រើសរើស​ផ្អែក​តាម​លំដាប់​ពិន្ទុ​ពេល​ប្រឡង​) ។ ឯកសារ​បាន​ឲ្យ​បាន​លើក​ឡើង​ថា ដោយឡែកកូតា​នៅ​សល់​សម្រាប់​បេក្ខ​ជន​ផ្សេង​ទៀត ដោយ​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ជ្រើសរើស​ដូចធម្មតា ដែល​នឹង​ដឹកនាំ​ដោយ​ក្រុម​ការងារ​ថ្នាក់​ជាតិ និង​មានការ​ចូលរួម​ពី​សំ​ណាក់​តំណាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​បាន​ប្រកាស​អនុវត្ត “​វិធានការ​ម៉ឺងម៉ាត់ ក្នុង​ការ​គ្រប់គ្រង​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ​” ដោយ​ទប់ស្កាត់​មិន​ឱ្យ​មាន​ករណីអន្តរាគមន៍ ​ជា​ដាច់ខាត ​។ ក្រសួង​នឹង​រៀបចំ “​រង្វាន់​លើកទឹកចិត្ត​គ្រូ​ល្អ និង​នាយក​ល្អ ដែល​សម្រេច បាន​សមិទ្ធកម្ម​ល្អ​ប្រសើរ តាម​រយៈ​ការរៀបចំ​ជា​ប្រាក់​លើកទឹកចិត្ត ប្រាក់​តំបន់​ជួប​ការ​លំបាក និង​ប្រាក់​ស្នាដៃ ដោយសារ​បៀវត្ស​គ្រូបង្រៀន​មិនអាច​កើន​លើស​ពី​មន្ត្រីរាជការ​ផ្សេង​។ ជាង​នេះ​ក្រសួង​នឹងរៀបចំ​ការ​សិក្សា និង​យន្តការ “​ដោះស្រាយ​បញ្ហា​លើសខ្វះ​គ្រូ​”…

អានបន្ត “ស៊ែរចែកគ្នាដឹង! សិស្ស​​ជាប់បាក់​ឌុ​ប ​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ” »

ជីវិតនិងសង្គម

ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក

Posted on August 28, 2023September 7, 2023 By Mah Khmer
ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​​​២៨ សីហា ឆ្នាំ​២០២៣នេះ បុរសម្នាក់ដែល​​ប្រើអំពើហិ.ង្សា​ទៅលើនារីម្នាក់​តាមផ្លូវ រឿង​ជិះម៉ូតូ​សាច​ទឹក ត្រូវបាន​​កម្លាំង​នគរបាលខណ្ឌសែនសុខ ហើយ​និង​ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួន​បានហើយ នៅ​ចំណុចផ្ទះជួលមួយកន្លែង ស្ថិត​ក្នុងភូមិផ្សារ​ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ និង​ត្រូវបាន​បញ្ជូនទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌសែនសុខ ដើម្បី​ចាត់ការ​តាមនីតិវិធី ។ នេះ​បើ​យោង​តាម​លោក​វ​រ​​សេនីយ៍​ឯក​ហួរ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ ដែលបាន​បង្ហោះ​សារ​នៅ​​បណ្តាញសង្គមហ្វេសប៊ុក ។​ គួររំលឹកថា បុរស​ម្នាក់​ប្រើ​ហិ​.​ង្សា​លើ​នារី​រឿង​ជិះ​ម៉ូតូ​សាចទឹក ត្រូវ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ហើយ សូមរំលឹកថា បុរស​ម្នាក់​ដែល​បាន​ប្រើ​ហិ​.​ង្សា​ដោយ​វា​.​យ​ទៅ​លើ​នារី​ម្នាក់​តាម​ផ្លូវ រឿង​ជិះ​ម៉ូតូ​សាចទឹក​ដាក់​គ្នា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​មានការ​ស៊ែ​រត​ៗ​គ្នា​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ការ​មួយ​នគ​បាល​ប៉ុស្តិ៍​ទឹកថ្លា​ធ្វើការ​ស្រាវជ្រាវ រក​អត្តសញ្ញាណ​ហើយ បន្ទាប់​ពី​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​។ តាម​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​បានអោយ​ដឹង​ថា អំពើ​ហិ​.​ង្សា​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល​យប់​ថ្ងៃ​ទី​២៥ ខែសីហា នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ទឹកថ្លា​ខណ្ឌ​សែន​សុខ បន្ទាប់​ពី ភ្លៀង​បាន​រាំង​។ តាម​នគរបាល​ខណ្ឌ​សែន បានអោយ​ដឹង​ថា បន្ទាប់​ពី​មាន​អំពើ​ហិ​.​ង្សា នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា នគរបាល​ជំនាញ ក៍បាន​សហការ​ជាមួយ​មួយ​នារី​រង​គ្រោះ នាំ​ទៅ​បង្ហាញ​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ តាម​រយះ​កាំ​មេ​រ៉ា​សុ​វត្តិភាព ដើម្បី​រក​អត្តសញ្ញាណ​បុរស​រូប​នាំ​មក​សាកសួរ​។ តាម​នគរបាល​រូប​នោះ អោយ​ដឹង​ទៀត​ថា…

អានបន្ត “ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក” »

ជីវិតនិងសង្គម

មជ្ឈមណ្ឌល​វប្បធម៌​ និង​ព្រះពុទ្ធសាសនាតម្លៃជាង ​៣​ពាន់​លាន​ដុល្លារ​ គ្រោងនឹងសង់​នៅ​ខេត្តសៀមរាប​

Posted on August 25, 2023 By Mah Khmer
មជ្ឈមណ្ឌល​វប្បធម៌​ និង​ព្រះពុទ្ធសាសនាតម្លៃជាង ​៣​ពាន់​លាន​ដុល្លារ​ គ្រោងនឹងសង់​នៅ​ខេត្តសៀមរាប​

គម្រោងកសាងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនាខ្នាតធំបំផុត លើផ្ទៃដីទំហំ ២៨៨ហិចតា ជាមួយនឹងថវិកាវិនិយោគប្រមាណ ២០០លានដុល្លារអាមេរិក (បើគិតទាំងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមអាចនឹងឈានដល់ជាង ៣ពាន់លានដុល្លារ) នឹងចាប់ផ្តើមការសាងសង់នៅលើទឹកដីខេត្តសៀមរាប នៅក្នុងខែធ្នូខាងមុខនេះ យោងតាមការផ្សាយរបស់ទូរទស្សន៍ BTV នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ ទីសក្ការៈបូជាពុទ្ធសាសនាដ៏ធំនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មហិមា ដោយមានការចូលរួមពីសមាគមពុទ្ធសាសនិកចំនួន ២៨ មកពីប្រទេសជុំវិញពិភពលោក រួមមានប្រទេសចិន តៃវ៉ាន់ ហុងកុង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។ គំនិតផ្តួចផ្តើមផ្នែកសន្តិភាពនេះ ត្រៀមនឹងកំណត់ឡើងវិញនូវវិស័យទេសចរណ៍វប្បធម៌ និងលើកកំពស់ភាពទាក់ទាញរបស់ខេត្តសៀមរាប ទៅកាន់ប្រជាប្រិយភាពថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមក។ លោក Lim Peter ដែលជាអ្នកចាត់ចែងគម្រោងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា បានលើកឡើងថា “គោលបំណងនៃការកសាងពុទ្ធស្ថាននេះ គឺដើម្បីផ្តល់នូវមជ្ឈមណ្ឌលប្រមូលផ្តុំសម្រាប់ពុទ្ធសាសនិកទាំងអស់នៅជុំវិញពិភពលោកដើម្បីមកសិក្សានិងប្រតិបត្តិជុំគ្នានូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងទឹកដីខេត្តសៀមរាបដ៏ពិសិដ្ឋនេះ” ។ លោកបានបន្ថែមថា “គោលបំណងមួយទៀតក៏ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាមជ្ឈមណ្ឌលនេះ ព្រោះគេអាចប្រតិបត្តិព្រះធម៌ផង ហើយក៏បានទស្សនារមណីយដ្ឋានវប្បធម៌ផ្សេងទៀតក្នុងខេត្តសៀមរាបផង ដែលជាកន្លែងប្រវត្តិសាស្ត្រប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងពេលជាមួយគ្នាតែម្តង”។ ស្ថិតនៅចំកណ្តាលសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ភាពអស្ចារ្យនៃស្ថាបត្យកម្មនេះឈរជាសក្ខីភាពនៃការច្នៃប្រតិដ្ឋរបស់មនុស្ស។ ជាការកត់សម្គាល់ ប្លង់ស្ថាបត្យកម្មត្រូវបានបង្កើតឡើងដោយនិស្សិតខ្មែរដ៏ប៉ិនប្រសប់ មកពីសាកលវិទ្យាល័យន័រតុន ដែលជាសក្ខីភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំពោះការបណ្តុះទេពកោសល្យក្នុងស្រុក។ លោក Peter បានបន្ថែមថា “ការវិនិយោគដ៏មានមហិច្ឆតានេះ…

អានបន្ត “មជ្ឈមណ្ឌល​វប្បធម៌​ និង​ព្រះពុទ្ធសាសនាតម្លៃជាង ​៣​ពាន់​លាន​ដុល្លារ​ គ្រោងនឹងសង់​នៅ​ខេត្តសៀមរាប​” »

ជីវិតនិងសង្គម

មន្ទីរពេទ្យយោធភូមិភាគទី៤ ចេញញត្តិគាំទ និង អបអរសាទរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

Posted on August 23, 2023 By Mah Khmer
មន្ទីរពេទ្យយោធភូមិភាគទី៤ ចេញញត្តិគាំទ និង អបអរសាទរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

សៀមរាប៖ យើងខ្ញុំទាំងអស់គ្នាជា នាយក នាយករង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហាន ទាំងអស់នៃមន្ទីរពេទ្យយោធភូមិភាគទី៤ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយស្មារតីគោរព ស្រលាញ់ ស្មោះត្រង់បំផុត និងសូមអបអសាទរយ៉ាងក្លៀវក្លា ប្រកបកដោយសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង និង មោទនភាពក្នុងឱកាសដែល ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបាននូវតំណែង ដ៏ខ្ពង់ខ្ពស់ជា “ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ” នីតិកាលទី៧ នៃរដ្ឋសភា។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុងឧត្តមនេះ គឺពិតជាស័ក្តិសមបំផុតដែល ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ទទួលបានការគាំទ្រពីមហាជនដ៏លើសលប់តាមរយះ ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត កន្លងទៅថ្មីៗនេះ។ ហើយនេះជាសក្ខីភាពឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហានរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិយើងទាំងមូល។ យើងខ្ញុំទាំងអស់គ្នាសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកប ដោយស្មារតីស្មោះស្ម័គ្រចំពោះជាតិ មាតុភូមិ និងប្រជាជន របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងធ្វើឲ្យប្រទេសជាតិយើងបន្តទទួលបាននូវជោគជ័យថ្មីៗ…

អានបន្ត “មន្ទីរពេទ្យយោធភូមិភាគទី៤ ចេញញត្តិគាំទ និង អបអរសាទរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត” »

ជីវិតនិងសង្គម

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា អតីតអភិបាលខេត្តសៀមរាប ក្លាយជារដ្ឋមន្ត្រីថ្មី នៃក្រសួងការពារជាតិ

Posted on August 22, 2023 By Mah Khmer
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា អតីតអភិបាលខេត្តសៀមរាប ក្លាយជារដ្ឋមន្ត្រីថ្មី នៃក្រសួងការពារជាតិ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែលជាអតីតអភិបាលខេត្តសៀមរាប ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់គណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោក ទៀ សីហា ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសតំណែងពីសម្តេចពិន័យសេនា ទៀ បាញ់ ដែលជាឪពុកបង្កើតរបស់លោក។ លោក ទៀ សីហា កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨០ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាឪពុក និងលោកស្រី តាវ តឿន ជាម្តាយ។ លោក ទៀ សីហា បានកាន់តំណែង ជាអភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧ មុនពេលត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តសៀមរាប កាលពីខែធ្នូ ឆ្នាំ២០១៨ ជំនួសតំណែងពីលោក ឃឹម ប៊ុនសុង។ លោកបានទៅសិក្សា នៅប្រទេសបារាំង តាំងពីកម្រិតមធ្យមសិក្សា ហើយរហូតដល់ឆ្នាំ២០០១ លោកទទួលបានបរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម…

អានបន្ត “លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា អតីតអភិបាលខេត្តសៀមរាប ក្លាយជារដ្ឋមន្ត្រីថ្មី នៃក្រសួងការពារជាតិ” »

ជីវិតនិងសង្គម

លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន

Posted on August 22, 2023 By Mah Khmer
លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា ជាកូនកសិករ មានស្រុកកំណើតនៅភូមិទោង ឃុំសួង ស្រុងត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ដែលមានបងប្អូនចំនួន ៦នាក់ (ប្រុស៣ ស្រី៣)។ បច្ចុប្បន្នលោកបានរៀបអាពាហ៍ពិពាហ៍ និងមានកូនចំនួនពីរនាក់។ លោក នេត្រ ភក្ត្រា នៅពេលប្រឡងជាប់សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ បានចាកចេញពីស្រុកកំណើតទៅបន្តការសិក្សានៅរាជធានីភ្នំពេញ។ នៅពេលមកដល់រាជធានីភ្នំពេញ លោកមិនមានលទ្ធភាពក្នុងការជួលផ្ទះគេស្នាក់នៅទេ ដោយលោកបានទៅនៅជាមួយព្រះសង្ឈវត្តកោះ អស់រយៈពេល១០ឆ្នាំ(១៩៩៩-២០០៨) ដើម្បីបានបន្តការសិក្សារៀនសូត្រ។ ក្នុងការស្នាក់នៅវត្តនេះ លោកបានបន្តការសិក្សានៅវិទ្យាស្ថានភាសារបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយការសិក្សារនៅទីនេះរយៈពេល ៤ឆ្នាំ លោកមានជំនាញចំនួនពីរគឺ ជំនាញផ្នែកសារព័ត៌មាន និងជាសាស្ត្រាចារ្យភាសារបារាំង។ បន្ទាប់ពីការសិក្សាចប់នៅសាកលវិទ្យាល័យ លោក នេត្រ ភក្ត្រា ក៏ទទួលបានការចុះធ្វើកម្មសិក្សាផ្នែកសារព័ត៌មាននៅប្រទេសបារាំង នៅពេលត្រឡប់មកវិញ លោកក៏ទទួលបានការងារធ្វើនៅទូរទស្សន៍ជាតិកម្ពុជា ផ្នែកភាសារបារាំង។ បន្ទាប់មកទៀតលោកក៏បានធ្វើជាអ្នករាយការណ៍ព័ត៌មានឱ្យកាសែតសំណេរថ្មីប្រចាំខេត្តសៀមរាប។ នៅទីនេះ លោកមានឱកាសបានធ្វើជានិពន្ធនាយកផ្នែកសារព័ត៌មាន និងបន្ទាប់មកទៀតលោកធ្លាប់ធ្វើជានិពន្ធនាយកសារព័ត៌មានមេគង្គថែម។ ក្រោយមកទៀតលោកក៏បានទៅធ្វើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍ ជានាយកគ្រប់គ្រងការីនិពន្ធ ផ្នែកភាសារខ្មែរ ដែលជាស្នាដៃរបស់លោកបានបង្កើតឡើងផងដែរ។ បន្ទាប់ពីធ្វើការនៅក្នុងវិស័យសារព័ត៌មានអស់រយៈពេលប្រមាណ ១០ឆ្នាំ លោកក៏បានផ្លាស់ទៅធ្វើការងារជាអ្នកនាំពាក្យឱ្យសាលាក្តីខ្មែរក្រហម។ នៅទីនេះទាមទានូវអ្នកមានសមត្ថភាពខ្លាំង…

អានបន្ត “លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន” »

ជីវិតនិងសង្គម

រដ្ឋាភិបាលម៉ាឡេស៊ី ថ្កោលទោសចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger)

Posted on August 21, 2023 By Mah Khmer
រដ្ឋាភិបាលម៉ាឡេស៊ី ថ្កោលទោសចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger)

ស្ថានទូតម៉ាឡេសុី ប្រចាំកម្ពុជា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣នេះ បានចេញលិខិតមួយ ស្តីការថ្កោលទោសដោយរដ្ឋាភិបាលម៉ាឡេស៊ីចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger)។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ៖ ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា សំដៅលើសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ ទាក់ទងនឹងការអត្ថាធិប្បាយប្រមាថដោយលោក Nigel Ng ជនជាតិម៉ាឡេស៊ី នៅលើ Channel YouTube របស់លោក នៅថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2023។ រដ្ឋាភិបាលម៉ាឡេស៊ី សូមបញ្ជាក់ជាថ្មីថា ខ្លួនមិនអត់ឱនចំពោះពាក្យសម្តី ឬសកម្មភាពណាមួយដែល បង្កគ្រោះថ្នាក់ និងធ្វើឱ្យដទៃឈឺចាប់ឡើយ។ កម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏រឹងមាំ និងពហុភាគីដែលស៊ីជម្រៅ និងទូលំទូលាយ។ យើងក៏ចែករំលែកនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលជិតស្និទ្ធនឹងគ្នាក្នុងប្រវត្តិសាស្ត្រ។ ហេតុដូច្នេះហើយ ការលើកឡើងបែបនេះរបស់ Nigel Ng គឺជាការរារាំង និងធ្វើឱ្យខូចខាតដល់ការជឿទុកចិត្ត និងមិត្តភាពដែលជំរុញដោយប្រទេសទាំងពីរ និងប្រជាជនរបស់យើង។ ប្រទេសរបស់យើងទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការល្អទាំងក្នុងវេទិកាអន្តរជាតិ និងតំបន់ ខណៈពេលដែលបានភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាគោលការណ៍របស់អាស៊ាន។ នេះគឺជាខ្លឹមសារនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការថែរក្សាមិត្តភាព ប្រកបដោយសុខដុមរមនាជាមួយសមភាគីបរទេសរបស់យើង។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី…

អានបន្ត “រដ្ឋាភិបាលម៉ាឡេស៊ី ថ្កោលទោសចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger)” »

ជីវិតនិងសង្គម

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញសេចក្តីបំភ្លឺករណី អ្នកសារព័ត៌មានដែលមានឈ្មោះ មុំ ខាន់ដា ស្រវឹងស្រាវាយតប់គ្នា និងអុកឡុក

Posted on August 11, 2023 By Mah Khmer
ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញសេចក្តីបំភ្លឺករណី អ្នកសារព័ត៌មានដែលមានឈ្មោះ មុំ ខាន់ដា ស្រវឹងស្រាវាយតប់គ្នា និងអុកឡុក

  សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរព ជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មានករណីអ្នកសារព័ត៌មានដែលមានឈ្មោះ មុំ ខាន់ដា ភេទប្រុស អាយុប្រហែលជា ៣០ឆ្នាំ បម្រើការងារ ក្នុងអង្គភាពសារព័ត៌មាន កំពង់សោមប៉ុស្តិ៍ បានបង្ហោះព័ត៌មានចោទប្រកាន់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ស្នែង នៅក្នុង គណនីហ្វេសប៊ុកដែលមានឈ្មោះថា ខ្លាតូច អ្នកសារព័ត៌មាន ថាមិនមានចំណាត់ការនៅពេលខ្លួនទៅដាក់ពាក្យបណ្ដឹង ។

ជីវិតនិងសង្គម

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

Posted on August 10, 2023 By Mah Khmer
មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលស្ថិតក្នុងក្រុងសៀមរាប បានដំណើរការសាងសង់ប្រមាណ ៨០ភាគរយហើយ។ តាមការឱ្យដឹងពី ឯកឧត្តម វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ តាមរយៈអ្នកបកប្រែ បង្ហាញថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប មានអគារសរុប ៣៣អគារ ក្នុងនោះ គ្រែសម្រាក សម្រាប់ស្ត្រីទើបសម្រាល មានចំនួនសរុប ២៥០គ្រែ។ ចំនួននេះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់កំណើនស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យមួយនេះឡើយ រហូតស្ត្រីមុនសម្រាល និងក្រោយសម្រាលមួយចំនួន ត្រូវសម្រាកនៅលើកម្រាល ខណៈគ្រែសម្រាកបានប្រើប្រាស់អស់។ ដោយឡែក សម្រាប់ទារកទើបសម្រាល តម្រូវឱ្យគេងរហូតដល់ចំនួន ៣នាក់ នៅលើកគ្រែតែមួយ ដែលបញ្ហាទាំងនេះបង្កឱ្យមានការលំបាកទាំងអ្នកមកទទួលសេវា និងក្រុមការងារមន្ទីរពេទ្យ។ ឯកឧត្តម វេជ្ជបណ្ឌិត បញ្ជាក់ថា អគារដែលមានតម្លៃ ៣,២០០,០០០ដុល្លារអាមេរិកនេះ អាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុង ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល។…

អានបន្ត “មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក” »

ជីវិតនិងសង្គម

លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា

Posted on August 7, 2023August 7, 2023 By Mah Khmer
លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា

(សៀមរាប)៖ លោក លឹម សំបូរ ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Lim Sambo News Pte., Ltd. & Maha Khmer News ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់…

អានបន្ត “លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា” »

ជីវិតនិងសង្គម

រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ…

Posted on July 31, 2023 By Mah Khmer
រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ…

សៀមរាប៖ សំណេរទំាងស្រុងរបស់លោក តាន់ គឹមសួរ ដែលបានបង្ហោះ ហើយអង្គភាពយើងខ្ញុំពុំបានកែស្រួលណាមួយនោះឡើយ! សំណេរ៖ លទ្ធផលចុងក្រោយ គឺលាប់ពណ៍ តើមានបានស្ដាប់ប្រសាសន៍ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែតលើកឡើងអំពីខ្ញុំទេ ក្រោយពេលសម្ដេចពុកសម្រេចលុប ស.ជ.ណចោល? តើមានដឹងថាហេតុអ្វីបានជាសម្ដេចពុកនៅសុខៗលោកលុបស.ជ.ណនោះចេញទេ? មិនមែនមកពីការប្រតិកម្មរបស់មហាជនទាំងស្រុងនោះទេ គឺមកពីភាពវាងវៃរបស់គាត់រកឃើញភាពមិនប្រក្រតីជាច្រើនអំពីរបាយការណ៍ស្នើសុំកាត់ឆ្វៀលភ្នំតាម៉ៅហ្នឹង (ខ្ញុំវាឆ្ងល់ថាដីវាលស្រាប់មានច្រើនណាស់ ហេតុអ្វីស្រលាញ់តែដីព្រៃ) ចូលអានតែងសេចក្តីដែលគេប្រឌិតឡើងដើម្បីចោទប្រកាន់ខ្ញុំដូចរាល់ដងទាំងគ្នា វាគ្មានអីចំឡែកទេ ហ៊ានយកអាខោនពិតមកបង្ហោះទេ បើហ៊ាន ចាំមើលថាតាន់ គឹមសួរ ហ៊ានលេងតាមផ្លូវច្បាប់ដើម្បីរកភាពស្អាតស្អំទេ? មិនចាំបាច់អីបូបាច់ច្រើនទេ បញ្ហាស្អីដោះស្រាយហ្នឹងទៅ វាចប់រឿងហើយ😏😏😏 សូមអានការតែងសេចក្ដីរបស់កូនក្មេងជាមួយគ្នា៖ តាន់ គីមសួរ សកម្មជនលាក់មុខ របស់ក្រុមប្រឆាំង ដែលមកធ្វើសកម្មភាព កកូរកកាយ ឲ្យកើតជាភាព វឹកវរក្នុងសេដ្ឋកិច្ច និងនយោបាយបាយខ្មែរ។ មើលរូបភាពហាក់ដូចជាវា ធ្វើសកម្មភាពប្រឆាំងតប ត និងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធម្មតា ប៉ុន្តែគឺ មិនមែនទេ គឺវាវាយ សម្តេចពុក ដោយប្រយោល។ រំលឹកកាលពី សម្តេចពុក បានសម្បទាន ដីទ្រនាប់ ភ្នំតាម៉ៅ…

អានបន្ត “រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ…” »

ជីវិតនិងសង្គម

Posts pagination

Previous 1 2 3 4 Next
  • ដើមសប្តាហ៍ដើមទ្រព្យ! មមែ ច ខាល រោង ម្សាញ់ និងកុរ លាភធំហូរចូល ហោរាសាស្ត្រ
  • ពិសេសណាស់! 18, 19, 20, 21, 22 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • សំណាងពិតៗសម្រាប់ប្រុសស្រីកើត ឆ្នាំរកា មមែ ច ថោះ វក ជូត ២​ថ្ងៃនេះលុយ​ហូរ​ដូច​ហែ​កឋិន ហោរាសាស្ត្រ
  • មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ ជីវិតនិងសង្គម
  • ត្រៀមទទួលលាភធំ មកដល់ឆាប់ៗនេះ! ប្រុសស្រីកើតឆ្នំា កុរ វក ច រកា មមី ថោះ ម្សាញ់ ខាល រោង បើកទ្វារទទួលលាភចូលផ្ទះ ហោរាសាស្ត្រ
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • ច្បា​ស់ដូចថ្ងៃ ចាប់ពីដើមសប្តាហ៍នេះរហូតដល់ចុងសប្តាហ៍ ប្រុសស្រីកើតឆ្នំា រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • ពីរថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules