គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញ័ត៌មាន ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះមានដូចជា៖ ⁃ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ⁃ វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP – គេហទំព័រ គជប ៖ electresult.nec.gov.kh – កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News – Facebook ៖…

