មន្ត្រីរដ្ឋបាលព្រៃឈើ ឈ្មោះ កែវ ផល្លា ស្រវឹងស្រាបើកឡានបុករះពេញផ្លូវ ខណៈនគរបាលចរាចរណ៍ថាស្រវឹងតិចតួចប៉ុណ្ណោះ!
ខេត្តសៀមរាប៖ សមត្ថនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា លោកកែវ ផល្លា ជាមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកពួក ដែលបើកឡានបុករះ នៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង និងបន្តទៅបុករះ ប៉ុស្តិ៍យាមអតីតមណ្ឌលចត្តាឡីស័ក រថយន្ត Land Rover Discovery និងរុឺម៉ក នៅភូមិចុងកៅស៊ូ សង្កាត់ស្លុក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៤ និង០០ នាទីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ ។ បើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅរសៀលថ្ងៃទី 10 ខែសីហាឆ្នាំ 2023 នេះ ថា លោក កែវ ផល្លា មានជាតិស្រវឹង តិចតួចប៉ុណ្នោះ ។ សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៣ នៅវេលាម៉ោង ១៦ និង ១៣នាទី សមត្ថកិច្ច…

