អធិរាជ មហាសាច់ បានលេបថ្នាំ ស ម្លា.ប់ ខ្លួ.ន
(ភ្នំពេញ)៖ អ្នកសារព័ត៌មានម្នាក់ ដែលតែងតែធ្វើការឡាយផ្ទាល់..! និងមាន រហ្សនាម«អធិរាជ មហាសាច់»បានលេបថ្នាំសម្លា.ប់ខ្លួន កាលពីយប់ទី០១.០៦.២០២៣។ នេះបើយោងតាមគណនីFacebook អធិរាជ មហាសាច់ បង្ហោះនៅថ្ងៃទី០២.០៦.២០២៣។ ជនអត្តឃាតត្រូវបានគេស្គាល់ថាឈ្មោះ ហ៊ត ប៉ូ រហ្សនាម«អធិរាជ មហាសាច់»មានស្រុកកំណើត នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ.មុខរបរសារព័ត៌មាន«អនឡាញ»អតីតកងកម្លាំងអង្គរក្ស ដែលត្រូវបានថ្នាក់ដឹកនាំ សម្រេចបណ្ដេញចេញពី ក្របខណ្ឌក្រសួងការពារជាតិ កាលពីឆ្នាំ២០២២កន្លងទៅ..!។ ជុំវិញការលេបថ្នាំ សម្លា.ប់ខ្លួននេះដែរ កាលពីម្សិលមិញលោក ហ៊ត ប៉ូ បានឡាយផ្ទាល់.និងយំសោកបោកខ្លួន សម្ដែងការឈឺចាប់ជាខ្លាំង..!។ ដោយអះអាងថាៈ ប្រពន្ធខ្លួនលួចមានប្រុស រត់តាមប្រុស ទុករូបលោកចោល ខណៈលោក គ្មានសល់អ្វីក្រៅពីប្រពន្ធម្នាក់នឹងទៀតទេ..!។ ក្នុងនោះសព ហ៊ត ប៉ូ បានរៀបរាប់ថាៈ ម្ដេចក៏ជីវិត លោកជួបតែរឿង និងបញ្ហាគ្មានឈប់ឈរបែបនេះ..?។ ពោលគឺៈ ប្រពន្ធមុនក៏ស្លាប់.កូនក៏ស្លាប់.ការងារក៏ត្រូវគេដកចោល.រីឯរថយន្តនិងទ្រព្យសម្បត្តិ ក៏ត្រូវគេរឹបអូស.! ។ លុះឥឡូវប្រពន្ធក្រោយរបស់លោក ក៏មានប្រុសថ្មីចោលរូបលោកទៀត! អញ្ចឹងតើឱ្យលោក ទទួលយកម្ដេចនិងបាន?សព ហ៊ត ប៉ូ បញ្ជាក់ថាៈ”លោកមិនរស់ទេដើម្បីបញ្ចប់បញ្ហា”។…

