Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • សំណាណាស់ និងមានទ្រព្យហូរចូលពេញផ្ទះសម្រាប់ប្រុសស្រីកើតឆ្នាំសេដ្ឋីទាំង៧ បីថ្ងៃ28,29,30ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​សិរី​សួស្តី​ ហោរាសាស្ត្រ
  • ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី ជីវិតនិងសង្គម
  • ចាប់ពីថ្ងៃនេះតទៅប្រុសស្រីកើតឆ្នំា ជូត វក ឆ្លូវ ថោះ កុរ ម្សាញ់ និង រោង ទេវតាទ្រព្យនាំសំណាង ជួបលាភធំក្នុងជីវិតជាក់ជាមិនខាន ហោរាសាស្ត្រ
  • ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មានពីការឃាត់ខ្លួន មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន និងបក្ខពួក ពីបទបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ព័ត៌មានជាតិ
  • លាដៃទទួលលាភ! ពិតប្រាកដ១០០% ស​ប្តា​ហ៍​ថ្មី​សេដ្ឋី​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ហូរ​ចូល​៧​ថ្ងៃ ហោរាសាស្ត្រ
  • ប្រញាប់អានហើយស៊ែរបួងសួងទៅ! ឆ្នាំ​ទាំង​៩​នេះ​ជា​ឆ្នាំ​ដែល​ទេវតា​ទ្រព្យ​ស្រឡាញ់​ពេញចិត្ត​ជាងគេ ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 21, 22, 23,24 នេះ ហោរាសាស្ត្រ

សូមប្រុងប្រយ័ត្នមកទៀតហើយ! មន្ត្រីជាន់ខ្ពស់សុខាភិបាលព្រមានពីការឆ្លងជំងឺកូវីដ-១៩ ឡើងវិញ ក្រោយប្រទេសជិតខាងផ្ទុះខ្លាំង

Posted on May 29, 2023 By Mah Khmer

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋបន្តការពារសុខភាព ដើម្បីចៀសវាងការឆ្លង​វីរុសកូវីដ-១៩ ប្រភេទ Omicron XBB.1.5 បន្ទាប់ពីមន្ទីរពេទ្យមួយរបស់ប្រទេសថៃប្រកាស​អស់គ្រែ​សម្រាប់​ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។

នៅក្នុងសេចក្តីក្រើនរម្លឹកប្រុងប្រយ័ត្នការពារការចម្លងពពួក Omicron XBB.1.5 កាលពីល្ងាចថ្ងៃទី២៨ ឧសភា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា «ខ្ញុំសូមក្រើនរម្លឹកជូន​ដល់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្ដាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ»។

លោកស្រីបានសូមរម្លឹកពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នខ្លួន និងថែទាំសុខភាពឱ្យបានល្អ ជៀសវាងការចម្លងវីរុសកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវ និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែង។

លោកស្រីបានបន្ថែមថា« យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និងទប់ស្កាត់ការវិល​ត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ។ យើងមិនដឹងថា នឹងមានការបំប្លែង វីរុសកូវីដ ១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗ ទៀត ក្លាយជាមេរោគថ្មីស្រឡាង​មួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោក នឹងអាចកើតមាន​ជាវិបត្តិធ្ងន់​ធ្ងរទៀតដែរទេ? »។

លោកស្រីបាន្យដឹងទៀតថា« យើងត្រូវតែបន្តការពារ និងត្រៀម លក្ខណៈជាមុននូវលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗ​នាពេលខាងមុខ ។ ដូច្នេះ យើងត្រូវរួបរួមគ្នាបន្ត ការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយ​តម្លៃស្ថាន​ភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគ ទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ បន្តរក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែងជាមួយនឹង សុខភាពល្អប្រសើរបស់យើងទាំងអស់គ្នា»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៣កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ចំនួន១៣៨៧៦៧នាក់ ក្នុងនោះ ឆ្លងជំងឺអូមីក្រុងចំនួន១៦៩៣៧នាក់ និងស្លាប់ចំនួន៣០៥៦នាក់៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត
Next Post: សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា​

អត្ថបទទាក់ទង

  • ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង ជីវិតនិងសង្គម
  • មន្ទីរពេទ្យយោធភូមិភាគទី៤ ចេញញត្តិគាំទ និង អបអរសាទរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជីវិតនិងសង្គម
  • បែកគ្នា​៣៧ឆ្នាំ កូនសិស្ស​ក្លាយជា​ចៅហ្វាយខេត្ត​ ឯគ្រូ​ក្លាយជា​សន្តិសុខ​យាម​សាលា​ ជួបភ្លាមកូនសិស្ស​សំដែង​ការ​គោរព ជីវិតនិងសង្គម
  • សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ ជីវិតនិងសង្គម
  • ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ ជីវិតនិងសង្គម
  • លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច ជីវិតនិងសង្គម
  • ឱកាសល្អមកដល់ហើយប្រញាប់ឡើង! សាកលវិទ្យាល័យ CUS ប្រកាសផ្តល់អាហារូបករណ៍៥០ភាគរយ ដល់សិស្សភេទប្រុសនិទ្ទេស A, B ឬ C ចំនួន ៧៥កន្លែង ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង ជីវិតនិងសង្គម
  • បីថ្ងៃដើមខែ ឆ្នាំ ជូត កុរ ថោះ មមែ ខាល រោង ទេវតាទ្រព្យនាំលាភដល់ផ្ទះ ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ Uncategorized
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • សេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌ លឹម សំបូរ ញូស៍ & អង្គភាពសារព័តមានមហាខ្មែរ ស្តីពីការបញ្ឈប់បុគ្គលិក ព័ត៌មានជាតិ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ប្រញាប់ឡើងពុកម៉ែបងប្អូនផ្ទះល្វែងយ៉ាងស្រស់ស្អាតកំពុងរងចំាហើយ!!សម្រេចចិត្តថ្ងៃនេះនឹងចំណេញប្រាក់ 5000$ ភ្លាមៗ( វីដេអូ) សេដ្ឋកិច្ច
  • ត្រៀមៗដើមខែថ្មី! ក្បួនចិនទាយថាឆ្នាំទាំង៨មានលាភធំ អានហើយប្រញាប់ស៊ែរចេញយកលាភ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim