Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បីថ្ងៃចុងសប្តាហ៍ ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំ ហោរាសាស្ត្រ
  • ខមិន១៦៨ ហេងហេងលាភចូលពេញ១សប្តាហ៍ថ្មីនេះ សម្រាប់ឆ្នាំ កុរ ម្សាញ់ មមី វក ឆ្លូវ រោង ថោះ ហោរាសាស្ត្រ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅចុងស​ប្តា​ហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • ៣ថ្ងៃចុងខែនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ថោះ ច មមែ រកា មាសប្រាក់ហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 6, 7, 8, 9, 10 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ អន្តរជាតិ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ប្រាកដណាស់ ឆ្នាំរកា លាភធំចាប់ពីស្អែកនេះ តែឆ្នាំ រោង កុរ ច មមែ ជូត​ ខាល ប្រញាប់អានហើយធ្វើតាមហោចិន ហោរាសាស្ត្រ

ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ

Posted on December 24, 2024 By Mah Khmer

សៀមរាប៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបន្តរទទួចស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការច្បាប់ចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។

លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បានលួងលោមប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យ ប្រគល់លុយឱ្យខ្លួន ចំនួន១៨០០០(១ម៉ឺនប្រំាបីពាន់) ដុល្លា ជាស្នូរនឹងការរកក្របខ័ណ្ឌ ឱ្យកូនរបស់ខ្លួន ប៉ុន្តែក្រោយទទួលបានលុយហើយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមពាក្យសន្យានោះឡើយ ហើយកុហក់បោកប្រាស់ប្រជាពលរដ្ឋចាប់តំាងពីថ្ងៃទទួលបានលុយនោះមករហូតដល់បច្ចុប្បន្ន។

ប្រជាពលរដ្ឋបានថ្លែងទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរថា ខ្លូនបានជឿងលង់ក្នុងការលួងលោម របស់​លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានសន្យាថា នឹងរកក្របខ័ណ្ឌការងារជានគរបាលឱ្យកូនរបស់ខ្លូន ហើយខ្លួនបាន ជឿងលង់នឹងសម្តីបោកប្រាស់របស់ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ក៏បានផ្ទេរប្រាក់ចំនួន ១៨០០០(១ម៉ឺនប្រំាពាន់) ដុល្លា ទៅអោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលប្រាក់ទំាងនេះ ខ្លូនបានខ្ចីពីធនាគារ ហើយសង្ឈឹមថានឹងបានការងារឱ្យកូន ដើម្បី បានប្រាក់ខែរនោះមកបង់ធនាគារ ប៉ុន្តែរងចំាពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់តំាងពីឆ្នំា ២០១៩មករហូត ពុំមានក្រមខ័ណ្ឌណាមួយឱ្យកូនរបស់ខ្លូនបានធ្វើការនោះទេ។

ប្រជាពលរដ្ឋបានព្យាយាមសុំលុយពី លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ មកវិញដើម្បីសងធនាគារ ប៉ុន្តែទារប្រាក់ពុំបានវិញនោះទេ បើទោះជាប្រជាពលរដ្ឋមានឯកសារក្នុងការផ្ទេរប្រាក់ និងភស្តុតាងគ្រប់គ្រាន់ក៏ដោយ។

ដោយសន្យាធានារកក្របខ័ណ្ឌនគរបាលឲ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយទទួលបានប្រាក់ហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះ ពុំបានធ្វើតាមសន្យានោះឡើយគិតចាប់ពីតំាងពីឆ្នំាង២០១៩មក ដោយបានត្រឹមសន្យាខ្យល់ និងកុហក់ភូតភរប្រជាពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ។ ទោះបីប្រជាពលរដ្ឋព្យាយាមអង្វរកយ៉ាងណាក៏ដោយ ក៏បានត្រឹមតែ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បន្តភូតកុហក់ប្រជាពលរដ្ឋម្តងជាពីរដរហូតមកដល់បច្ចុប្បន្ននេះ ក៏នៅតែមិនទទួលបានអ្វីពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ នោះដែរ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះបានឲ្យបក្សពួកមកភួតកុហកប្រជាពលរដ្ឋម្តងជាពីរដងរហូតមកដល់ពេលនេះ។ ហើយអ្នកដែលចូលរួមភូតកុហក់នោះ ដែលជាបក្សពួក មាន២នាក់ ទី១ គឺលោកវរសេនីយ៍ឯក អតីតនាយការិយាល័យមួយដែលបានធ្លាប់បំរើការងារនៅស្នងការដ្នាននគរបាលខេត្តសៀមរាប និងម្នាក់ទៀត គឺនាយទាហានរស់នៅមណ្ឌល៣ (តំបន់សួនសត្វ) ហើយនាយទាហានរូបនេះក៏មានរឿងច្រើនណាស់ដែរ។

ថ្លែងប្រាប់ទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរថា លុយចំនួន១៨០០០ដុល្លានោះ ខ្លួនបានទៅខ្ចីពីធនាគារ យកមកឲ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានធានារកក្របខ័ណ្ណការងារឱ្យកូនរបស់ខ្លូន។ ប៉ុន្តែក្រោយពីទទួលបានថវិកាហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមកិច្ចសន្យានោះឡើយ គឺបានត្រឹមកុហក់បោកប្រាស់ តែប៉ុណ្ណោះ។ ហើយការពីកំឡុងកាលពីខែកុម្ភៈកន្លងមក ដោយឃើញមានសារព័ត៌មានចុះផ្សាយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បានចុះមកជួបប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ដោយលួងលោម ដោយធ្វើកិច្ចសន្យាថានឹងសងលុយជាដំណាក់កាលវិញ។ ដោយដំណាក់កាល់ទី១ សងនៅខែឧសភា ឆ្នំា២០២៤ តែមិនបានសងដូចអ្វីដែលលួងលោមក្នុងកិច្ចសន្សានោះឡើយរហូតមកដល់ពេល។

ជាសរុបមក លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ និងបក្សពួកមិនត្រឹមតែកុហក់ប្រជាពលរដ្ឋនោះទេ គឺកុហក់ដល់អ្នកសារព័ត៌មានទៀតផង។ ព្រោះអ្នកសារព័ត៌មានធ្លាប់បានជួយសម្របសម្រួល ដើម្បីឲ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ប្រគល់ថវិកា មកឲ្យប្រជាពលរដ្ឋវិញ។ ចំពោះលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ក៏ធ្លាប់សន្យាខ្យល់ បោកប្រាស់អ្នកសារព័ត៌មានផងដែរ អំពីការសន្យាសងប្រាក់ទៅប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋសូមគោរពស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រោះទំាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការច្បាប់ ដើម្បីឱ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ផ្តល់ថវិកាទំាងនោះ មកវិញ ហើយខ្លួននឹងយកទៅសងធនាគារ ព្រោះថាខ្លួនមិនមានលិទ្ធបង់ការប្រាក់ធនាគារបន្តទៅនោះទេ ហើយខ្លួនបានរុះរើផ្ទះពីតំបន់ រមណីដ្ឋានអង្គរទៅរស់ក្នុង នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយពុំមានប្រាក់សាងសង់ផ្ទះ និងដោយពុំបានប្រកដរបររកស៊ីអ្វីបាននោះដែរ។

គួរបញ្ជក់ផងដែរថា ក្នុងកំឡុង ពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រើកណ្តាប់ដៃដែក បកសក្តិ និងបណ្តេញពីក្របខ័ណ្ឌនគរបាលជាតិជាច្រើនរូប ដែលប្រព្រឹត្តិអំពើពុករលួយ និង ឆបោកប្រជាពលរដ្ឋ។ យើងចំាមើលថា តើវាសនា លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ និងទៅជាយ៉ាងណាដែរ?

ជុំវិញករណីខាងលើនេះដែរ ទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ បានទាក់ទងទៅកាន់ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដើម្បីសុំការបំភ្លឺ ប៉ុន្តែគ្រាន់តែឃើញលេខអ្នកសារព័ត៌មានខលទៅ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ចុចបិទតែម្តង ដោយជាប់រវល់រហូត។

ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងខ្ញុំរងចំាការឆ្លើយបំភ្លឺពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ គ្រប់ម៉ោងរដ្ឋបាល។ លេខទំនាក់ទំនង៖ 012 927 732/ 015 883 332 ៕

ថកវិកាដែលប្រពលរដ្ឋបានប្រគល់ឲ្យ ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ

ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ
Next Post: សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី

អត្ថបទទាក់ទង

  • អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់ ព័ត៌មានជាតិ
  • អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន ព័ត៌មានជាតិ
  • អភិបាលខេត្ត៖ ឆាប់ៗនេះ ខេត្តសៀមរាប នឹងមានស្នាក់ការធ្វើលិខិតឆ្លងដែន ព័ត៌មានជាតិ
  • ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល ព័ត៌មានជាតិ
  • ចាប់ខ្លួនជនក្លែងបន្លំអត្តសញ្ញាណអ្នកសារព័ត៌មានតាមស្ថាប័ននានា ឆាតសុំថវិកាពីមន្ដ្រីតាមក្រសួងស្ថាប័ន ព័ត៌មានជាតិ
  • ចាប់ខ្លួនជនដៃដល់៣នាក់ ក្រោយ ស ម្លា.ប់ កា.ត់ ក្បា ល ជនជាតិចិនម្នាក់នៅខេត្តកំពង់ចាមហើយគេចខ្លួនមកសៀមរាប ព័ត៌មានជាតិ
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ
  • Angkor Sangkran: A Timeless Celebration of Culture and Renewal English
  • ឆាប់លាដៃ​ក្តោប​លាភ​ភ្លាម​ពេញ១ថ្មីនេះ​​លាភ​ប្រជ្រៀតចូ​លផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ) ព័ត៌មានជាតិ
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! ថ្ងៃទី 26,27,28,29 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ ១១. ១១. ២២ នេះទៅ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim