Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • កើបលុយឆឹបៗ ហឹប​មាស​ហឹប​ប្រាក់​ហោះ​ចូល​ពេញផ្ទះ​អ្នក​ឆ្នាំ​ទាំង​៦​នៅ​ក្នុង​ខែ​ថ្មីនេះ​ហើយ ហោរាសាស្ត្រ
  • អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ជីវិតនិងសង្គម
  • រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី សេដ្ឋកិច្ច
  • ដំណើររកការពិតនៃរឿងក្មួយ បឺត សំរេច របស់ឯកឧត្តមសៀង ណាំ បានបង្ហាញថា លោក បឺត សំរេច ពិតជាកូនរបស់លោក​ស៊ីន ស៊ីសាមុត និងលោកស្រី ធីម វិជ្ជរ៉ាមែន ជីវិតនិងសង្គម
  • ថ្ងៃមហាសំណាង ថ្ងៃល្អ ឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗ និងលុយហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • កុំអោយខកខាន! ហោចិនផ្តាំថាឆ្លងផុតយប់នេះអ្នកកើតឆ្នាំរោង កុរ ច មមែ ជូត​ ខាល រការ ត្រូវផ្លា..ស់ប្តូរជីវិតថ្មី អ្វីៗនឹងត្រូវផ្លាស់ប្តូរហើយ ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 19, 20,21,22 នេះ ហោរាសាស្ត្រ
  • សមត្ថកិច្ចរកមិនឃើញ ទីតំាងលេងល្បែងស៊ីសងរបស់ឈ្មោះ ភា តែអ្នកសារព័ត៌មានរកឃើញ ហើយគោរពជូនលោកស្នងការខេត្តសៀមរាបពិនិត្យ ព័ត៌មានជាតិ

Category: ជីវិតនិងសង្គម

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ

Posted on December 23, 2024January 19, 2025 By Mah Khmer
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ

សៀមរាប៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប មានមោទនភាពដោយបានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ” ក្នុងគោលបំណងជួយតម្រង់ទិសដល់ប្អូនៗសិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សា នៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ និងការយល់ដឹងអំពីលក្ខណ សម្បត្តិរបស់បុគ្គលជោគជ័យសម្រាប់ជាជំនួយស្មារតីដល់ប្អូនៗក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ សាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្តានុពលក្នុងការជួយលើកស្ទួយ សេវានិស្សិតរបស់ សាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើង។ វឌ្ឍនភាពរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តសៀមរាប ដូចតទៅ៖ • សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយ ឯកឧត្តមបណ្ឌិត ស្តើង សុខុម តាមរយៈ តាមអនុក្រឹត្យលេខ ០១ អនក្រ. បក ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ២០០៤ • ស្ថិតនៅផ្លូវជាតិលេខ ៦ “ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត…

អានបន្ត “សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ” »

ជីវិតនិងសង្គម

មន្ទីរពេទ្យជ័យវ័រ្មនទី៧ ព្យាបាលក្មេងប្រុសអាយុ៦ឆ្នំាបានដោយជោគជ័យស្ទើរមិនគួរឱ្យជឿ(English below)

Posted on December 13, 2024 By Mah Khmer
មន្ទីរពេទ្យជ័យវ័រ្មនទី៧ ព្យាបាលក្មេងប្រុសអាយុ៦ឆ្នំាបានដោយជោគជ័យស្ទើរមិនគួរឱ្យជឿ(English below)

សៀមរាប៖ ក្មេងប្រុសអាយុ៦ឆ្នាំ ព្យាបាលនៅគ្លីនិកឯកជនមួយ (4ថ្ងៃ) មានជំងឺរលាកសាច់ដុំនិងរលាកសួត រហូតដល់មេរោគចូលពេញក្នុងឈាម បាត់ជីពចរនិងខ្សោយដង្ហើមយ៉ាងធ្ងន់ធ្ងរ septic shock-sepsis)។ ក្រោយការសង្រ្គោះព្យាបាល ដោយយកចិត្តទុកដាក់ និងមានម៉ាស៊ីនជំនួយដង្ហើម រយៈពេល១៦ថ្ងៃ ក្មួយប្រុសបានធូរស្បើយនិងមានជីវិតជាថ្មី សូមអរគុណគន្ធបុប្ផា ដែលបានជួយសង្គ្រោះជីវិតមួយនេះ។ អរគុណ និងកោតសរសើរក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ ដែលបានបំពេញការងារយ៉ាងនឿយហត់ប្រកបដោយគុណធម៌។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់គ្នា ដោយគ្មានការរើសអើង។ អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនគ្រប់ៗរូបទំាអស់ ដែលតែងតែគាំទ្រគន្ធបុប្ផា។ This 6Years Old boy was suffering from the most severe septic shock-severe sepsis related to infectious cellulitis of the right leg and complicated with pneumonia. He had been treated…

អានបន្ត “មន្ទីរពេទ្យជ័យវ័រ្មនទី៧ ព្យាបាលក្មេងប្រុសអាយុ៦ឆ្នំាបានដោយជោគជ័យស្ទើរមិនគួរឱ្យជឿ(English below)” »

ជីវិតនិងសង្គម

ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ

Posted on November 18, 2024November 18, 2024 By Mah Khmer
ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងយ៉ាងច្រើនរហូតដល់តាមផ្លូវជាតិមានការកកស្ទះខ្លះៗផងដែរ។ ក្នុងអំឡុងបុណ្យអុំទូក៣ថ្ងៃកន្លងមកនេះ អ្វីដែលជាការកត់សម្គាល់នោះ សន្ដិសុខសណ្ដាប់ធ្នាប់គឺមានការល្អប្រសើរ គ្មានឡើយបទល្មើស ពោលគឺប្រសើរជាងបណ្ដាឆ្នាំៗណាទាំងអស់។ តើអ្វីទៅជាកត្តដែលនាំឱ្យសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ពុំមានសូមមួយករណី នៃបទល្មើសផ្សេងៗកើតឡើងនៅអំឡុងពិធីបុណ្យអុំទូកនៅខេត្តសៀមរាប? លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នៅអំឡុងពិធីបុណ្យអុំទូក បណ្ឌែតប្រទីប សំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្តច្រើនរហូតដល់រហូតដល់ជាង៣០ម៉ឺននាក់។ ការគ្រប់គ្រងសន្ដិសុខសណ្ដាប់ធ្នាប់វិញ គឺមានភាពល្អប្រសើរ ដោយមិនមានបទល្មើសកើតឡើងណាមួយកើតមានឡើងក្នុងខេត្តនោះឡើយ។ កត្តាដែលនាំឱ្យសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ថ្លែងប្រាប់សារព័ត៌មានថា កត្តាដែលអាចបង្ការទប់ស្កាត់បទល្មើសនានា នៅក្នុងពិធីបុណ្យអុំទូកនៅក្នុងខេត្តសៀមរាបគិតចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកានោះ គឺអាចបណ្ដលមកពីកត្តា៦យ៉ាង ក្នុងនោះរួមមាន៖ ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដែលមានស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ បានកសាងផែនការ ការពាររួមមួយយ៉ាងច្បាស់លាស់ ។ ទី២៖ គ្រប់បញ្ជាការដឹកនាំ និងកងកម្លាំងតាមគោលដៅទាំងអស់មានការសហការគ្នាល្អ ព្រមទាំងមានការទទួលខុសត្រូវ ខ្ពស់ចំពោះភារកិច្ចរៀងខ្លួនៗដែលអង្ភភាពបានប្រគល់ជូន ។ ទី៣៖ ប្រធានគណៈបញ្ជាកាឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំប្រជុំវាយតម្លៃស្ថានការណ៍រាល់ថ្ងៃជាប្រចាំ និងផ្លាស់ប្តូរបទពិសោធន៍ ។ ទី៤៖…

អានបន្ត “ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ” »

ជីវិតនិងសង្គម

មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ

Posted on November 13, 2024 By Mah Khmer
មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ

សៀមរាប ៖ សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ មានសំនួរពីពលរដ្ឋម្នាក់សួរថា «ប្រសិនបើខ្ញុំ ប្ដូរទីលំនៅ ឧទាហរណ៍ ពីឃុំមួយទៅសង្កាត់មួយ ឬរហូតពីខេត្ត មករាជធានីភ្នំពេញ តើត្រូវប្ដូរសៀវភៅស្នាក់នៅទេ?» និងធ្វើយ៉ាងដូចម្ដេច? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ព្រោះតែដើម្បីឆ្លើយតបនឹងបញ្ហានេះហើយ ទើបបានជាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានកំណត់ក្នុងសេចក្ដីណែនាំលេខ០០១ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ យ៉ាងច្បាស់ថា ការផ្លាស់ប្តូទីលំនៅ ឬតាំងទីលំនៅថ្មី មិនថាពីភូមិមួយទៅភូមិមួយ ឬពីឃុំមួយទៅឃុំមួយ ឬពីខេត្តមកភ្នំពេញ ពីភ្នំពេញទៅខេត្ត គឺសាមីខ្លួនត្រូវតែធ្វើសៀវភៅស្នាក់នៅថ្មី ដោយមានឯកសារតម្រូវ និងអនុវត្តនីតិវិធីដូចខាងក្រោម៖ ទី១.សាមីខ្លួន ឬអាណាព្យាបាល ត្រូវតែជាប្រជាពលរដ្ឋខ្មែរ និងមានសញ្ជាតិខ្មែរ ហើយត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលជាទីលំនៅអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីស្នើសុំបំពេញនូវសុំណុំបែបបទដែលត្រូវផ្លាស់ចេញ និងបញ្ចាក់ឱ្យបានច្បាស់ចំពោះទីលំនៅថ្មីដែលខ្លួនត្រូវផ្លាស់ទៅនៅទីនោះ…

អានបន្ត “មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ” »

ជីវិតនិងសង្គម

រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ

Posted on November 1, 2024 By Mah Khmer
រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់  និងដកហូតសាច់គោចំនួន ១៥គីឡូ

សៀមរាប៖ រដ្ឋបាលក្រុងរុនតាឯកតេជោសែន សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្ត ជ្រាបថា ៖ គេហទំព័រឈ្មោះ Muyreal(មួយរៀល) បានបង្ហោះខ្លឹមសារថា “បងប្អូនជួយមើល នៅរុនតាឯក យកសាច់គោពីស្រីស្នំមកប្រឡាក់ងៀតប៉ូលីសចាប់ សាច់គោ ១៥ គីឡូសោះ ពី យូ ស្រីមុំ ០១ វិច្ឆិកា ២០២៤” និងគណនីហ្វេកប៊ុក ឈ្មោះ យូ ស្រីមុំ បានបង្ហោះខ្លឹមសារថា “ សាច់គោ១៥ គីឡូ លក់សល់ពី ស្រីស្នំយកមកឱ្យម៉ាក់ប្រឡាក់ងៀតនៅរុនតាឯក ប៉ូលីសចាប់” កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ចំពោះករណីនេះ រដ្ឋបាលក្រុងរុនតាឯកតេជោសែន សូមគូសបញ្ជាក់ថា អធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន នៅវេលាម៉ោង ៧៖២៥ នាទីព្រឹក បានទទួលពាក្យបណ្ដឹងពីម្ចាស់ទីតាំងសត្តឃាតដ្ឋាន សហគមន៍លក់ដូរ និងមន្ត្រីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួចមក មន្តីនគរបាលនៃអធិការដ្ឋាននគរបាលក្រុង បានសហការចុះពិនិត្យ សាកសួរព័ត៌មានបឋម និងដកហូតសាច់…

អានបន្ត “រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ” »

ជីវិតនិងសង្គម

អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ

Posted on November 1, 2024November 1, 2024 By Mah Khmer
អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ

សៀមរាប៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានបណ្តាញសង្គមមួយចំនួនបានសរសេររិះគន់ មកលើកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលបានចុះទៅអនុវត្តចាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អធិការ នៃអធិការដ្ឋាននគរបាលក្រុងរុន តាឯកតេជោសែន សូមធ្វើការបំភ្លឺថា៖ ការអនុវត្តនេះ ដោយមានបណ្តឹងពីប្រជាពលរដ្ឋ និងការស្នើសុំសហការពីខាងមន្ត្រីជំនាញពេទ្យសត្វ របស់មន្ទីរកសិកម្មខេត្ត និងម្ចាស់ទីតាំងសត្វឃាតនៅក្រុងឈ្មោះ វាសនា ក្នុងគោលបំណងទប់ស្កាត់នូវការនាំសាច់គោដែលមិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ឬគុណភាព និងតម្លៃសាច់គោនៅក្រុងរុនតាឯក អធិការ នៃអធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន បានចាត់តាំងកម្លាំងជំនាញ ដើម្បីចុះសហការជាមួយមន្ត្រីពេទ្យសត្វ ទៅធ្វើការ ពិនិត្យ និងដកហូតយកសាច់គោចំនួន ១៥គីឡូ ពីតូបលក់សាច់គោឈ្មោះ យូ ស៊ីនឌីន ភេទប្រុស ដែល បានយកមកពីស្រុកស្រីស្នំ ដើម្បីយកមកលក់នៅក្នុងទីតាំងក្រុងរុនតាឯក ។ ក្រោយពីបានពិនិត្យ និងធ្វើការណែនាំដល់ម្ចាស់តូបលក់សាច់គោខាងលើ ម្ចាស់តូបក៏បានយល់ព្រម ទទួលស្គាល់កំហុសខុសឆ្គងរបស់ខ្លួន ហើយកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាប្រគល់…

អានបន្ត “អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ” »

ជីវិតនិងសង្គម

បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!

Posted on October 15, 2024October 15, 2024 By Mah Khmer
បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!

សៀមរាប៖នៅថ្ងៃទី៩ ខែកញ្ញា ឆ្នំា ២០២៤ វេលាម៉ោងប្រមាណជា១០យប់ មានករណីចោរលួចម៉ូតូមួយគ្រឿងដែលមានផ្លាកលេខ កណ្តាល 1I-9276 ម៉ាក ហុងដា ពណ៌ខ្មៅ របស់បុគ្គលិកខ្លួន ឈ្មោះ តុង ស្រីតូច ភេទស្រី អាយុ ២៣ឆ្នំា បំរើការនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា ដែលមានអាសយដ្ឋាន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្លែងប្រាប់សារព័ត៌មានថា ក្រោយចោរលួចបាត់ម៉ូតូរបស់ខ្លួននៅក្នុងម៉ោងធ្វើការនោះហើយ ខ្លួនក៏បាននំាម្តាយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ដើម្បអោយជួយស្វែងរក ក្រែងរកឃើញ ដើម្បីយកបានមកជិះទៅរៀនសូត្រវិញ ព្រោះ កញ្ញា តុង ស្រីតូច ជានិស្សិតពេទ្យផ្នែកគិលានុប្បដ្ឋាក កំពុងសិក្សានៅសាកលវិទ្យាល័យអង្គរ និងជានិស្សិតក្រីក្រ។ កញ្ញា តុង ស្រីតូច ថ្លែងបន្តថា ខ្លួនធ្វើការនៅ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា បានប្រាក់ខែតែ៥០(ហាសិប)ដុល្លាទេក្នុងខែ។ មិនអាចរកលុយបានបានទិញម៉ូតូជិះទៅរៀនបន្តទៀតបានឡើយ។ ម្តាយរបស់កញ្ញា តុង ស្រីតូច បានទៅសុំជំនួយឧបត្ថម្ភពី…

អានបន្ត “បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!” »

ជីវិតនិងសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភូមិភាគភាគឦសាន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំង៤នោះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ រៀងរាល់ចុងសប្ដាហ៍ ដែលចាប់ផ្ដើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ​ ពិសេសយុវជនបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។ សម្ដេចធិបតីបានបន្តថា កន្លងទៅ សម្ដេចធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋទៅលេងខេត្តភាគឦសានឱ្យបានច្រើន ពិសេសខ្លះប្រជាពលរដ្ឋថាចង់ទៅដែរ តែអត់លុយ។ ឥឡូវនេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីកម្សាន្ត ដោយផ្ដល់ជូននូវមធ្យោបាយដឹកជញ្ជូនរថយន្ត និងអាហារដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍” »

ជីវិតនិងសង្គម

ម្ចាស់ Resort ពីរកន្លែង នៅស្រុកវាលវែងភ្នំ១៥០០ ជូនពរធ្វើជាការដូរ ឆ្នំាថ្មី ២០២៤ ដល់អ្នកស្រីទ្រី ដាណា យ៉ាងចាស់ដៃសូម្បីតែបង្គន់មិនអោយចូលផង ពាក់ព័ន្ធនិងរឿងលុយធីប

Posted on January 1, 2024 By Mah Khmer
ម្ចាស់ Resort ពីរកន្លែង នៅស្រុកវាលវែងភ្នំ១៥០០ ជូនពរធ្វើជាការដូរ ឆ្នំាថ្មី ២០២៤ ដល់អ្នកស្រីទ្រី ដាណា យ៉ាងចាស់ដៃសូម្បីតែបង្គន់មិនអោយចូលផង ពាក់ព័ន្ធនិងរឿងលុយធីប

យ៉ោងតាមសំណេររៀបរាបរបស់បុរសម្នាក់ ដែលគេដឹងថាជាម្ចាស់ Resort ២កន្លែង នៅស្រុកវាលវែង មានឈ្មោះគណនីហ្វេសបុក Therakun Thai បានសរសេរររៀបរាបបែបជូនពរលោកស្រីទ្រី ដាណា ក្នុងឆ្នំាថ្មីបែបចាស់ដៃមានដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ថៃ ថេរាគុណ ជាម្ចាស់ resorts 2កន្លែង នៅស្រុកវាលវែងភ្នំ1500ផ្លូវអន្ទង់អាំងក្នុងខេត្តពោធិសាត់។ សូមប្រកាសមិនទទួលភ្ងៀវ(អ្នកស្រី ទ្រី ដាណាTry Dana)ឬហៅ អ្នកស្រីកំពូលល្បីម្នាក់នោះជាដាច់ខាតចាប់ពីថ្ងៃនេះ(30 -12 -2023)តទៅជារៀងរហូត កិច្ចសន្មត់នេះបានបោះត្រាដោយខ្ញុំជាម្ចាស់Resortដោយគ្មានការកែ្រប្រែឡើយ ។ សូម (អ្នកស្រី) អធ្យាស្រ័យ កន្លែងយើងខ្ញុំអាចនឹងមានservice បំរើកាមិនបានសមរម្យខ្វះខាតចំពោះលោកអ្នកស្រី ព្រោះសំដីពួកគាត់ក្មេងៗទីនោះជាសំដីក្មេងត្រង់ចេញពីចិត្តមិនជាសំដីថ្លៃថ្នូរដូចអ្នកស្រី ដូច្នេះមិនហ៊ានទទួលអ្នកស្រីទេ ហើយម្យ៉ាងក្មេងៗក្មួយៗនៅទីនោះក៏មិនត្រូវការលុយTipsរបៀបលុយអ្នកស្រីនោះដែរ ថ្វីត្បិតកូនៗក្មេងៗក្មួយៗនៅទីនោះកំពុងត្រូវបានបណ្ដុះបណ្តាលអោយរៀនមានសីលធម៏និងសុជីវធម៏ក្នុងការរស់នៅ ហើយកូនៗក្មួយៗនៅទីនោះនៅក្មេងៗពេក ពួកយើងអាណិតពួកគាត់ បើអ្នកស្រីទៅក្រែងពួកគាត់ឆាប់ហ្នឹងទទួលបាននូវ សំដីគ្មានអនាសម័យនោះបានយ៉ាងលឿនបំផុត ដូច្នេះសូមអធ្យាស្រ័យពីខ្ញុំបាទដោយអនុគ្រោះផង។ អូរ! កន្លែងខ្ញុំបាទនោះក៏មានហាងCoffee សំរាប់ភ្ញៀវស្នាក់នៅផងដែរ អញ្ចឹងបើអ្នកស្រីជិះឆ្លងកាត់ឃើញ សូមកុំឈប់ជួយចុះញាំពិសារឬចុះបត់ដៃតូចជើងធំអីក៏មិនអីដែរ នោះរឹតតែអរគុណម្ដងទៀត។ We have the right to refuse service for…

អានបន្ត “ម្ចាស់ Resort ពីរកន្លែង នៅស្រុកវាលវែងភ្នំ១៥០០ ជូនពរធ្វើជាការដូរ ឆ្នំាថ្មី ២០២៤ ដល់អ្នកស្រីទ្រី ដាណា យ៉ាងចាស់ដៃសូម្បីតែបង្គន់មិនអោយចូលផង ពាក់ព័ន្ធនិងរឿងលុយធីប” »

ជីវិតនិងសង្គម

មូលហេតុពិតប្រាកដករណី អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី ក្នុងក្រុងសៀមរាប តែម្ចាស់អាជីវកម្មនេះ មិនបានបញ្ជាក់ទំហំ នៃការខូចខាតដល់សមត្ថកិច្ចនោះទេ

Posted on December 31, 2023 By Mah Khmer
មូលហេតុពិតប្រាកដករណី អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី ក្នុងក្រុងសៀមរាប តែម្ចាស់អាជីវកម្មនេះ មិនបានបញ្ជាក់ទំហំ នៃការខូចខាតដល់សមត្ថកិច្ចនោះទេ

ខេត្តសៀមរាប៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានហេតុការណ៍ អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី មួយកន្លែងដែលមានយីហោ «សៀមរាបឡៃត៍» ស្ថិតនៅតាមបណ្ដោយផ្លូវវត្តបូព៌ ក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ទំាងព្រឹកព្រលឹម ដឹងមូលហេតុហើយ តែម្ចាស់អាជីវកម្មនេះ មិនបាបញ្ជាក់ទំហំនៃការខូចខាតដល់សមត្ថកិច្ចទេ រហូតមកដល់រសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣នេះ។ ប្រភពពីមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យ បណ្តាញសារព័ត៌មានឱ្យដឹងថា ម្ចាស់ទីតាំង«សៀមរាបឡៃត៍» ដែលរោងការឆាប់ឆេះខាងលើមានឈ្មោះ សាន សុខភរស្មី ភេទប្រុស អាយុ ៣២ឆ្នាំ ជាម្ចាស់ផ្ទះ មុខរបរៈលក់សម្ភារៈអគ្គីសនី មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពុំបានបញ្ជាក់អំពីទំហំនៃការខូចខាត សម្ភារៈទ្រព្យសម្បត្តិ នៅក្នុងទីតាំងនោះបាននៅឡើយទេ ព្រោះមានការជាប់រវល់។ ប្រភពដដែលបានបន្តថា នៅវេលាម៉ោង ៦ និង ២០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីអគ្គីភ័យកំពុងឆាបឆេះផ្ទះកើតហេតុខាងលើ ទើបកម្លាំងនគរបាលបង្កាពន្លត់អគ្គីភ័យ និងសង្គ្រោះ…

អានបន្ត “មូលហេតុពិតប្រាកដករណី អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី ក្នុងក្រុងសៀមរាប តែម្ចាស់អាជីវកម្មនេះ មិនបានបញ្ជាក់ទំហំ នៃការខូចខាតដល់សមត្ថកិច្ចនោះទេ” »

ជីវិតនិងសង្គម

ឱកាសល្អមកដល់ហើយប្រញាប់ឡើង! សាកលវិទ្យាល័យ CUS ប្រកាសផ្តល់អាហារូបករណ៍៥០ភាគរយ ដល់សិស្សភេទប្រុសនិទ្ទេស A, B ឬ C ចំនួន ៧៥កន្លែង ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង

Posted on December 7, 2023December 7, 2023 By Mah Khmer
ឱកាសល្អមកដល់ហើយប្រញាប់ឡើង! សាកលវិទ្យាល័យ CUS ប្រកាសផ្តល់អាហារូបករណ៍៥០ភាគរយ ដល់សិស្សភេទប្រុសនិទ្ទេស A, B ឬ C ចំនួន ៧៥កន្លែង ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង

សៀមរាប៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា ៥០​ភាគរយ​ជូនសិស្សភេទប្រុសដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A,B ឬ C សរុបចំនួន ៧៥កន្លែង សម្រាប់អ្នកបានមកចុះឈ្មោះមុនគេ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯ​ក​ទេស​ណាមួយ។ អាហារូបករណ៍បង់ថ្លៃសិក្សា៥០ភាគរយ សម្រាប់សិស្សភេទប្រុសនិទ្ទេស A,B ឬ C ចំនួន ៧៥កន្លែង នេះ រួមមាននៅរាជធានីភ្នំពេញចំនួន ១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន ១០កន្លែង, សាខាខេត្ត កំពង់ធំចំនួន ១០កន្លែង, សាខាខេត្តសៀមរាបចំនួន១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន ១០កន្លែង, សាខាបាត់ដំបងចំនួន ១០កន្លែង និងសាខាខេត្តកំពតចំនួន ១០កន្លែង។ ក្នុងគោលបំណងជួយសម្រួលបន្ទុកគ្រួសាររបស់សិស្សភេទប្រុសទាំង ៧៥នាក់នេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS សហការជាមួយក្រុមហ៊ុន ស៊ី យូ អេស គ្រុប, សណ្ឋាគារដ្រេហ្គនរ៉ូយ៉ាល់ ស៊ី យូ អេស ខេត្តសៀមរាប និងក្រុមហ៊ុនដៃគូជាច្រើនបានរួមគ្នាឧបត្ថម្ភការសិក្សា នៅឆ្នាំទី១ ប្រចាំខែចំនួន…

អានបន្ត “ឱកាសល្អមកដល់ហើយប្រញាប់ឡើង! សាកលវិទ្យាល័យ CUS ប្រកាសផ្តល់អាហារូបករណ៍៥០ភាគរយ ដល់សិស្សភេទប្រុសនិទ្ទេស A, B ឬ C ចំនួន ៧៥កន្លែង ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង” »

ជីវិតនិងសង្គម

នៅប្រទេសកម្ពុជាគិតត្រឹម ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦៧​៣៨៣ នាក់

Posted on November 28, 2023November 28, 2023 By Mah Khmer
នៅប្រទេសកម្ពុជាគិតត្រឹម ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦៧​៣៨៣ នាក់

តាមរយៈសំណេររបស់នេះជាសំណេរផ្ទាល់របស់​ឯក​ឧត្តម​វេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបរាប់ដូច្នេះថា៖ នៅប្រទេសកម្ពុជាគិតត្រឹម ត្រីមាសទី៣ ឆ្នាំ២០២៣ នេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦៧​៣៨៣ នាក់បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ហើយកំពុងស្ថិតនៅក្នុងសេវាព្យាបាលថែទាំ។ តែមានអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណ ១​២០០០ នាក់ មិនទាន់បានទទួលការព្យាបាលនៅឡើយ ព្រោះពួកគាត់មិនទាន់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន។ ការបង្ការកុំឱ្យឆ្លងមេរោគអេដស៍ គឺជាយុទ្ធសាស្រ្តស្នូលនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោកផងដែរ។ ការចម្លងមេរោគអេដស៍តាមរយៈការរួមភេទ នៅតែជារបៀបឆ្លងដ៏ចំបង​និងដ៏ស្រួចស្រាវបំផុត ជាពិសេសនៅពេលដែលមានព្រឹត្តការណ៍កម្សាន្តសប្បាយម្តងៗ ដែលបងប្អូនយើងខ្វះការការប្រុងប្រយ័ត្ន និងមិនប្រើប្រាស់ស្រោមអនាម័យ។ យុទ្ធនាការចុះផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យគឺដើម្បីបញ្ជ្រាបការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងដាស់តឿនក្រើនរំលឹកដល់កីឡាករអុំទូកនិងបងប្អូនជនរួមជាតិទាំងអស់ សូមឱ្យប្រុងប្រយ័ត្នបង្ការខ្លួនជាប់ជានិច្ចកុំឱ្យឆ្លងមេរោគអេដស៍ ព្រោះជំងឺអេដស៍មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ៕

ជីវិតនិងសង្គម

តារាភាពយន្តខ្មែរនាទសវត្សរ៍ឆ្នាំ ៨០-៩០ លោក ពេជ្រ ភិរុណ ទទួលមរណភាពមុននេះ

Posted on November 26, 2023 By Mah Khmer
តារាភាពយន្តខ្មែរនាទសវត្សរ៍ឆ្នាំ ៨០-៩០ លោក ពេជ្រ ភិរុណ ទទួលមរណភាពមុននេះ

ដំណឹងដ៏រន្ធត់និងសោកសៅបំផុតខណ:លោក ពេជ្រ ភិរុណ ដែលជាតារាភាពយន្តខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ​៨០-៩០ បានទទួលមរណភាពមុននេះបន្តិច។ នេះបើយោងតាមការបង្ហោះនៅលើផេកក្រុមព្រះសុរិយានៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២៣។ ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែងអ្នកនាងអម្ពរ ទេវី ក៏បានបង្ហាញការសោកសៅដូច្នេះថា «គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំសែនរន្ធត់ចិត្តណាស់សូមឲ្យដួងវិញ្ញាណក្ធន្ធរបស់បងបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។ មរណភាពរបស់តារាភាពយន្តជើងចាស់លោក​ ពេជ្រ​ ភារុណ ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃផ្នែកវិស័យភាពយន្តរបស់ខ្មែរ។ តាមរយ:ដំណឹងនេះគេឃើញមានមហាជននិងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីខ្មែរជាច្រើនបានសម្តែងការសោកស្តាយនិងមានក្តីរន្ធត់ចិត្តខ្លាំងចំពោះការបាត់បង់វីរ:សិល្បករខ្មែររូបនេះ៕

ជីវិតនិងសង្គម

សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ត្រូវបានចោទប្រកាន់ថាបានយកលុយពីភ្ញៀវទេសចរណ៍ជាតិ

Posted on November 22, 2023November 22, 2023 By Mah Khmer
សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ត្រូវបានចោទប្រកាន់ថាបានយកលុយពីភ្ញៀវទេសចរណ៍ជាតិ

សៀមរាប៖ សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ត្រូវបានចោទប្រកាន់ថាបានយកលុយពីភ្ញៀវទេសចរណ៍ជាតិ ដោយមានសំណេរអះអាងយ៉ាងច្បាស់របស់គណនីហ្វេបបុកឈ្មោះ Charia You មានដូចខាងក្រោយ​​៖ ខ្ញុំ ស្រឡាញ់កំពង់ភ្លុក នាំឪមកលេង បងខាងលក់សំបុត្រទារខ្ញុំ ខ្មែរ ១០$ម្នាក់ បរទេស ២០$ សរុប ៤០$។ ខ្ញុំ ភ្ញាក់ ព្រើត ព្រោះកន្លងមក ខ្ញុំ ខ្មែរ ខ្ញុំមកលេងខ្លួនឯង ខ្ញុំ មិនដែលត្រូវទិញសំបុត្រទេ ខ្ញុំ ជួលទូក ជិះទៅ។ ហេីយបេីមានភ្ញៀវ នៅភ្នំក្រោម ខ្ញុំជិះទូកជាមួយបរទេសបាន។ ខ្ញុំសួររកតម្លៃសំបុត្រ តារាងសំបុត្រ អត់មានទេ គាត់ បង្ហាញ មកនៅលេីសំបុត្របរទេស ២០$ និងខ្មែរម្នាក់ ១០$នេះ អត់មានទេ។ រួចពួកគាត់ចុះមក ២៦$ ខ្ញុំ សួររកសំបុត្រខ្ញុំ ចុងក្រោយថា ត្រូបង់ VAT 2$ ពីលេីសំបុត្រនឹងទៀត សរុបទៅ ២២$ ក្នុងសំបុត្រគ្មានដាក់តម្លៃ ។…

អានបន្ត “សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ត្រូវបានចោទប្រកាន់ថាបានយកលុយពីភ្ញៀវទេសចរណ៍ជាតិ” »

ជីវិតនិងសង្គម

រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី

Posted on November 13, 2023 By Mah Khmer
រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត និងដូចអ្វីដែលធ្លាប់បានអនុវត្តហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនីតិកាលទី៧ បន្ដអនុវត្តការមិនយកលុយថ្លៃភាស៉ី និងសេវាផ្សេងៗ ពីប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស។ ការប្រកាសជាថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាធិបតីភាព វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ដើម្បីប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។ លើសពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានសម្រេចឲ្យអាជីវករលក់ដូរតាមផ្សារ និងទីតាំងផ្សាររដ្ឋទាំងអស់ ដែលមានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរបស់ខ្លួន អាចផ្ទេរកម្មសិទ្ធិទៅឲ្យកូនចៅ ឬអ្នកដទៃបាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏នឹងបន្ដអនុវត្តនូវការលុបការបង់ភាស៉ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជី ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស ព្រមជាមួយគោលនយោបាយនៃការអនុញ្ញាតឲ្យអាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរាងស្ដង់ដារ ស្ដង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឲ្យកូនចៅ និងអ្នកដទៃទៀតបាន»។…

អានបន្ត “រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី” »

ជីវិតនិងសង្គម

ភាពស្មោះត្រង់របស់មនុស្ស! រើសបានការបូបលុយជនបរទេសមានជាច្រើនមិនយកសុខចិត្តប្រកាសរកម្ចាស់កាបូបដើម្បីប្រគល់ជូន ចុងក្រោយបានរង្វាន់លើកទឹកចិត្តយ៉ាងគាប់ប្រសើរ

Posted on November 10, 2023 By Mah Khmer
ភាពស្មោះត្រង់របស់មនុស្ស! រើសបានការបូបលុយជនបរទេសមានជាច្រើនមិនយកសុខចិត្តប្រកាសរកម្ចាស់កាបូបដើម្បីប្រគល់ជូន ចុងក្រោយបានរង្វាន់លើកទឹកចិត្តយ៉ាងគាប់ប្រសើរ

សៀមរាប៖ យើងតាមសំណេរសរសេរបង្ហោះលើបណ្តាយញសង្គម របស់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាងធិការក្រសួងព័ត៌មានបានរៀបរាប់ដូច្នេះថា៖ និង ឯកឧត្តម ខៀវ កាញារីទ្ធ ជាអ្នកផ្តល់កា ឯកឧត្តម លីវ សុខុន (ប្រធានមន្ទីរព័តមានខេត្តសៀមរាប)ជួយអោយកូនចៅ យកប្រាក់100$ ជាប្រាក់ខែខ្ញុំជូនគាត់ផង(លោកពូរស់នៅរុនតាឯក ) គាត់រើសបានកាបូបលុយជនបរទេស មានលុយជាច្រើន តែលោកពូមិនទុកទេ ប្រកាសរកម្ចាស់កាបូបដែលជាជនបរទេស រហូតគាត់ទទួលបានវិញ ដោយក្ដីរំភើប សូមគោរពសរសើរលោកពូអស់ពីដួងចិត្ត សម្រាប់ភាពស្មោះត្រង់ និងគុណធម៍មួយនេះ។ លោកពូរស់នៅរុនតាឯក មុនយូរប៉ុន្មានយើងក៏ឃើញ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចូលខមមិនថា ជួយ (ខ្ញុំជូន ១ លានរៀល)៕ អំពើល្អមិនសាបសូន្យ ដូច្នេះមនុស្សយើងគ្រប់គ្នាគួរសាងអំពើល្អឲ្យបានច្រើន!

ជីវិតនិងសង្គម

មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ

Posted on November 9, 2023 By Mah Khmer
មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ

យោងតាមប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation បានផ្សាយរៀបរាប់ដែលមានខ្លឹមសារដូចខាងក្រោម៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន បានធ្វើការវះកាត់ ជួយសង្រ្គោះទារកម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញបន្ទាប់ពីបានធ្វើការវះកាត់ ៤លើកដោយលើកទី១ វះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ, លើកទី២ វះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន, លើកទី៣ វះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ វះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ។ ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើករួចមក, នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី ។ រាល់ការព្យាបាលទាំងអស់គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និង មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណសប្បុរសជនគ្រប់ៗរូបដែលតែងតែគាំទ្រដល់ការដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។ ដើម្បីបរិច្ចាគ សូមចុចតំណខាងក្រោមនេះ៖ –…

អានបន្ត “មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ” »

ជីវិតនិងសង្គម

ផ្អើលខេត្តស្ទឹងត្រែង! ទាំងមន្ត្រី និងរាស្ត្របរិស័ទ ទទួលស្វាគមន៍ វត្តមានលោក នេន សីហា មិនចាញ់ព្រះអង្គធម្មវនវាសី ចន្ទមុនី

Posted on November 8, 2023November 8, 2023 By Mah Khmer
ផ្អើលខេត្តស្ទឹងត្រែង! ទាំងមន្ត្រី និងរាស្ត្របរិស័ទ ទទួលស្វាគមន៍ វត្តមានលោក នេន សីហា មិនចាញ់ព្រះអង្គធម្មវនវាសី ចន្ទមុនី

ស្ទឹងត្រែ៖ ពិតជាល្បីកក្រើកទាំងមន្ត្រី និងរាស្ត្របរិស័ទ មិនចាញ់ព្រះអង្គធុតង្គធម្មវនវាសី ចន្ទមុនី ប៉ុន្មាននោះទេ ខណៈបានឃើញនេនតូច ព្រះនាមសីហា បាននិមន្តមកលើទឹកដីនៃខេត្តស្ទឹងត្រែង នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ គេសង្កេតឃើញថា មានពុទ្ធបរិស័ទ និងបរិស័ទផ្សេងៗទៀត បានមកថ្វាយបង្គំ និងប្រគេនបច្ច័យដល់លោកនេនតូច សីហា ប្របកដោយទឹកមុខរីករាយបំផុត ហើយក្នុងនោះក៏ឃើញមានវត្តមានលោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានលើកព្រះអង្គសីហា លើកព្រះអង្គពប្រកបដោយភាពស្រលាញ់សិ្នទ្ធស្នាល។ ​ ពេលនេះ ព្រះអង្គសីហា កំពុងតែទាក់ទាញបេះដូងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានផ្តល់នូវស្នាមញញឹកដល់ប្រជាពលរដ្ឋគ្រប់គ្រប់គ្នាថែមទៀត៕

ជីវិតនិងសង្គម

លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច

Posted on October 31, 2023 By Mah Khmer
លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច

អភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាចំនួន ៤លានរៀល ចំពោះអ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណបុរសម្នាក់ ដែលវាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីពេលថ្មីៗនេះ។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ៣១ ខែតុលានេះថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឲ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូស ដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង។ លោកស្រី មិថុនា ភូថង បានសរសេរបន្តថា «ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណរបស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវ ភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់ »។ ជាមួយគ្នានេះ​ អភិបាលខេត្តកោះកុង ក៏បានស្នើសុំឲ្យសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ ចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។ កាលពីពេលថ្មីៗនេះ មានការរិះគន់ជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទៅលើសកម្មភាពរបស់បុរសម្នាក់ វាយសម្លាប់សត្វឈ្នូសប្រឹងហែលសមុទ្រឡើងលើគោក នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។…

អានបន្ត “លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច” »

ជីវិតនិងសង្គម

រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយដងស្ទឹងសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា

Posted on October 20, 2023 By Mah Khmer
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយដងស្ទឹងសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា

ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ដើម្បីរួមចំណែកក្នុង ការថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាការផ្ដល់ឱកាសជូនប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ១៤កើត ដល់ថ្ងៃចន្ទ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដែលមានកម្មវិធីដូចខាងក្រោម៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖ – ម៉ោង១៥៖០០នាទី ៖ ពិធីបើកការប្រណាំងទូក…

អានបន្ត “រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយដងស្ទឹងសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា” »

ជីវិតនិងសង្គម

ដំណើររកការពិតនៃរឿងក្មួយ បឺត សំរេច របស់ឯកឧត្តមសៀង ណាំ បានបង្ហាញថា លោក បឺត សំរេច ពិតជាកូនរបស់លោក​ស៊ីន ស៊ីសាមុត និងលោកស្រី ធីម វិជ្ជរ៉ាមែន

Posted on October 19, 2023October 20, 2023 By Mah Khmer
ដំណើររកការពិតនៃរឿងក្មួយ បឺត សំរេច របស់ឯកឧត្តមសៀង ណាំ បានបង្ហាញថា លោក បឺត សំរេច ពិតជាកូនរបស់លោក​ស៊ីន ស៊ីសាមុត និងលោកស្រី ធីម វិជ្ជរ៉ាមែន

សៀមរាប៖ សំណេរទំាងស្រុងរបស់ ឯកឧត្តម សៀង ណំា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប (ខ្ញុំបានរកឃើញរូបថតរបស់លោកស្រី​ ធីម​ វិជ្ជរ៉ា​ និងរឿងរ៉ាវពិតរបស់ក្មួយ​ បឺត​ សំរេចហើយ ទិដ្ឋភាពទាំងស្រុងនៃការចុះស៊ើបករណីក្មួយ បឺត សំរេច សូមមហាជនតាមដានការផ្សាយរបស់ក្រុមដំណើរខ្មែរ មានក្មួយ វីរៈ វ៉ារ៉ានីជាប្រធាន។) ដំណើររកការពិតនៃរឿងក្មួយ បឺត សំរេច ក្រោយពីខ្ញុំបានឃើញ ក្មួយ បឺត សំរេច ឡើងច្រៀង និងរៀបរាប់ពីប្រវត្តិដ៏កំសត់របស់ខ្លួននៅក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ខ្ញុំបានអោយក្មួយ យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា ហៅក្មួយបឺត សំរេច មកជួបខ្ញុំនៅផ្ទះទឹក ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីឧបត្ថម្ភថវិកាចំនួន២០០០ដុល្លារសហរដ្ឋអាមេរិក។ នៅយប់ថ្ងៃនោះ ខ្ញុំអោយក្មួយយាង វណ្ឌី កត់ត្រា ដោយខ្ញុំផ្ទាល់ជាអ្នកសួរពីប្រវត្តិលំអិតរបស់ក្មួយបឺត សំរេច អះអាងថាជាកូនរបស់លោកស៊ីន ស៊ីសាមុត តាំងពីម៉ោង៦ល្ងាច…

អានបន្ត “ដំណើររកការពិតនៃរឿងក្មួយ បឺត សំរេច របស់ឯកឧត្តមសៀង ណាំ បានបង្ហាញថា លោក បឺត សំរេច ពិតជាកូនរបស់លោក​ស៊ីន ស៊ីសាមុត និងលោកស្រី ធីម វិជ្ជរ៉ាមែន” »

ជីវិតនិងសង្គម

ម្ចាស់សណ្ឋាគារ​ដែលធានារ៉ាប់រង​ចិញ្ចឹម​កូន​ឧកញ៉ា​ឈាង រ័ត្ន​ ទទួលរង​ការ​រិះគន់​យ៉ាងចាស់ដៃ

Posted on October 17, 2023 By Mah Khmer
ម្ចាស់សណ្ឋាគារ​ដែលធានារ៉ាប់រង​ចិញ្ចឹម​កូន​ឧកញ៉ា​ឈាង រ័ត្ន​ ទទួលរង​ការ​រិះគន់​យ៉ាងចាស់ដៃ

មតិជាច្រើនលើកឡើងថា​លោកស្រី​លឹម​ថា​នី គឺជា​មនុស្ស​យក​មុខ និងថាធ្វើសប្បុរសធម៌​ខុស​មនុស្ស​ខុ​ស​ពេល​​វេលា​ជាដើម ដោយសារតែ​ថ្វីដ្បិត​តែ​លោកឧកញ៉ា​ឈាង រ័ត្ន​ជា​ឪពុកស្លាប់​ពិត​មែន តែ​ម្ដាយ​របស់​នាង​គឺលោកស្រី នួន សុន្ទរី ហៅ ស្រីអូន​មិនមែន​ក្រីក្រ រហូតដល់ថ្នាក់​ចិញ្ចឹម​កូន​មិនបាននោះទេ ពោលគឺគេ​ស​​ល់​​លុយ​រាប់លានដុល្លារ​អាមេរិក​ អាច​ចិញ្ចឹមកូន​បាន​បួន​ ដប​នាក់​ក៏បាន ។ខ្លះទៀតថា​លោក​ស្រី ស្រី​អូន ​ធ្លាប់​ចិញ្ចឹមក្មេង​កំព្រា​នៅក្នុង​មណ្ឌល​មួយ​មណ្ឌល​ឯណោះ រឿង​អីដែល​លោកស្រី មិនអាច​ចិញ្ចឹមកូន​ខ្លួន​ឯង​បាន ។ អ្នកខ្លះទៀត​បានផ្ដល់​ជា​យោបល់​ឱ្យ​លោកស្រីថា​​នី​ យក​លុយ​ដែល​ចង់ជួយដល់​កូន​ឧកញ៉ា​ឈាង រ័ត្ន និ​ងលោកស្រីនួន​ សុន្ទរី ទៅ​ជួយ​ក្មេង​ៗ ដែលកំពុង​ត្រូវ​ការ​ជំនួយ​ពិត​ប្រាកដ​ ក្មេង​ៗកំពុង​ត្រូវការ​ព្យាបាល​ដូចជា​នៅមន្ទីរពេទ្យ​កុមារ​អង្គរ ពេទ្យ​គន្ធបុប្ផា​ជាដើម ។​ គណនី​​ហ្វេសប៊ុក​ឈ្មោះ ធឿន សុវណ្ណារ៉ា បានសរសេរ​បញ្ចេញជា​មតិថា ​អត់ទោសផងបងស្រី ក្មួយ​ស្រីបា​នបា​​ត់ពុក​លោក​ពុក ប៉ុន្តែគាត់នៅមានអ្នកម្ដាយចាំមើលថែរដែរត៎ា បង​អាច​សើ​បប្រ​វត្តិ​រ​បស់​ពួក​គា​ត់​ជា​​មុ​ន​សិ​ន​ចាំ​ប​ង​ចេ​ញលិខិតបែបនេះ ជៀសវាងមានការស្ដីបន្ទោស ឬក៍ជេរបងតាមបណ្ដាញសង្គម ۔۔۔ បើសិនជាមា​នក​រ​ណី​នោះកើតឡើង ក៍មិន​ទាន់​ដល់​វេ​ន​ប​ង​ស្រី​នោះដែរ ۔۔۔ សូមអភ័យទោសផង បើសិនជា​មា​ន​កំ​​ហុស​ខុស​​ឆ្គ​ង។ ចំណែក​គណនី​ហ្វេសប៊ុក​មួយទៀតឈ្មោះ Jen Ni Nong ក៏បាន​សរសេរ​ថា​ខ្ញុំដឹង​ថាកា​រជួ​យ តែ​ប​ង​ដឹ​ង​ទេកា​រ​ជួយ​របស់​បង​គឺ​ឆ្គង​ខ្លាំងណាស់បងអើយ​។​ នៅពេលបងចង់ជួយមនុស្សម្នាក់បងដឹងទេ​ ​គេស្តីថែ​មទាំ​ង​ថា​អោយ​បង​ ទៀត​បង​ទុក​លុយ​របស់​ដែរ​មានតម្លៃជួយ​…

អានបន្ត “ម្ចាស់សណ្ឋាគារ​ដែលធានារ៉ាប់រង​ចិញ្ចឹម​កូន​ឧកញ៉ា​ឈាង រ័ត្ន​ ទទួលរង​ការ​រិះគន់​យ៉ាងចាស់ដៃ” »

ជីវិតនិងសង្គម

ផ្លូវបេតុងមុខសាលារៀនវត្តបូព៌ និងផ្លូវជាច្រើនទៀតក្នុងក្រុងសៀមរាបត្រូវបានគាស់កកាយហើយមិនធ្វើវិញទុកចោលរាប់ខែ!

Posted on October 16, 2023 By Mah Khmer
ផ្លូវបេតុងមុខសាលារៀនវត្តបូព៌ និងផ្លូវជាច្រើនទៀតក្នុងក្រុងសៀមរាបត្រូវបានគាស់កកាយហើយមិនធ្វើវិញទុកចោលរាប់ខែ!

សៀមរាប៖ ផ្លូវបេតុងមុខសាលារៀនវត្តបូព៌ និងផ្លូវជាច្រើនទៀត នៅក្រុងសៀមរាប ត្រូវបានគេកាត់បំផ្លាញទុកចោលរាប់ខែមកហើយមិនទាន់ធ្វើឲ្យល្អដូចដើម គេនៅមិនដឹងថា តើគេកាត់ទុកចោលរាប់ខែបែបនេះមានបំណងអ្វីនោះទេ ? ហើយមិនដឹងថាត្រូវចំណាយថវិកាអស់ប៉ុន្មានទៀតទេ ដែលធ្វើឲ្យដូចដើមវិញនោះ ? គួរបញ្ជាក់ផងដែរផ្លូវបេតុងមុខសាលារៀនវត្តបូព៌នេះពីដើមឡើយបានសាងសង់យ៉ាងស្អាត តែក្រុមមន្ត្រីពាក់ព័ន្ធមួយចំនួនបានទៅគាស់កកាយខូចខ្ទេច មិនធ្វើឡើងវិញនៅឡើយនោះទេ។ ហើយផ្លូវមួយនេះជាផ្លូវដែលសំបូរទៅដោយសិស្សសាលាទៅរៀន ដែលអាចបង្កជាគ្រោះថ្នាក់ដល់ពួកគាត់បានគ្រប់ពេលដោយសារក្រឡុកធំៗទំាងនោះ។ ជំវិញករណីនេះដែរ យើងមិនទាន់ឃើញមន្ត្រីជំនាញពាក់ព័ន្ធចេញមកស្រាយបំភ្លឺនោះទេ៕

ជីវិតនិងសង្គម

បុណ្យគម្រប់០៧ថ្ងៃ និង១០០ថ្ងៃ សពឧកញ៉ា ឈាង រ័ត្ន តែម្នាក់ ប៉ុន្តែ ប្រារព្ធពិធីនៅពីរទីតាំងផ្សេងគ្នា

Posted on October 16, 2023 By Mah Khmer
បុណ្យគម្រប់០៧ថ្ងៃ និង១០០ថ្ងៃ សពឧកញ៉ា ឈាង រ័ត្ន តែម្នាក់ ប៉ុន្តែ ប្រារព្ធពិធីនៅពីរទីតាំងផ្សេងគ្នា

នៅក្នុ​ងលិខិត​អញ្ជើញ​ទី​១​ឃើញថា​អ្នកផ្ដើម​បុណ្យ​គឺជា​ម្ដាយ និង​ប្អូនៗរបស់​ឧកញ៉ា​ឈាង​ រ័ត្ន ដោយ​ធ្វើ​បុណ្យ​នៅផ្ទះ សាច់​ញាតិ​ស្ថិតនៅ​ផ្ទះ​លេខ​១៤២A ផ្លូវ​លេខ​R១២ ក្នុង​បុរីប៉េង​ហួតបឹង​ស្នោរ ។ ចំណែក​លិខិត​ទី​២ ដែល​បានរៀបចំធ្វើបុណ្យ​៧ថ្ងៃ​និង​១០០ថ្ងៃជូន​លោកឧញ៉ាឈាង​ រ័ត្ន​ដូចគ្នា​តែអ្នកផ្ដើម​បុ​ណ្យ​​និង​ទីតាំង​រៀបចំពិធី​នៅកន្លែង​ផ្សេង​គ្នា ។​ អ្នក​រៀបចំ​បុណ្យ​នេះ​គឺលោកស្រី​នួន ស៊ុន្ទរី​ ជាភរិយា ហើយ​ទី​តាំង​ពិធីបុណ្យ​រៀបចំឡើង​នៅវត្ត​វាលស្បូ​វ សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ។​ ពិធី បុណ្យ​នេះ ត្រូវ​បាន​រៀបចំ ឡើង​ក្នុង​ថ្ងៃតែមួយ​ដូចគ្នា​គឺនៅថ្ងៃច័ន្ទ កើត ខែអស្សុជ ឆ្នាំថោះ ត្រូវ​ថ្ងៃទី​១៦ តុលា ២០២៣ និងបញ្ចប់​នៅថ្ងៃអង្គារ៍​ ៣កើត ខែឆ្នាំដដែល ។ តាមរយៈការរៀបចំ​បុណ្យ​ឧទ្ទិសជូន​បុគ្គល​អ្នកស្លាប់​តែម្នាក់​ តែអ្នករៀបចំ​ផ្សេងគ្នា​បែបនេះ សបញ្ជាក់ថា សាច់​ញាតិ​​លោក​ឧកញ៉ា​ឈាង រ័ត្ន​ ពិតជាមិនត្រូ​វរ៉ូវ​គ្នា​ជាមួយ​នឹង​លោកស្រីនួន ស៊ុន្ទរី​​ ពោលគឺឧកញ៉ាឈាង រ័ត្ន និង​​លោកស្រី​នួន ស៊ុន្ទរី ហៅស្រីអូន ពិតជា​បាន​បែកគ្នា​មុនពេលឧកញ៉ា​ឈាងរ័ត្ន​ទទួល​មរណភាពពិ​តមែន។ បើតាមសំណេរ​របស់លោក​មាស​រឹទ្ធី អគ្គនាយករង​ទូរទស្សន៍​ហង្សមាស និងត្រូវ​ជា​ពូរបស់លោកឧកញ៉ា​ឈាង​រ័ត្នឱ្យដឹងថា ក្មួយស្លា..ប់ ក្មួយផុតទុក្ខ តែអ្នកមានទុក្ខ​គឺអ្នកនៅរស់​ ពេលខ្លះ​អ្នក​សម្តែ​ង​អ​ត់​ត្រូ​វរឿ​ង​ធ្វើ​ឲ្យ​មហា​ជ​នរិះគន់ថែម.​ត្រង់ថាបើល្អូកល្អឺនគ្នាយ៉ាងនេះម្តេចបែកគ្នា..? ខ្ញុំយល់ថា​បើបានជា​កើត​ឡើង​ហើយ​ត្រូ​​វដោះ​រឿងតា​មលំ​នាំ​រឿង​ដែ​លកើ​ត​ថ្មី​មិ​ន​បា​ច់​យ​ក​រឿ​ង​ល្អូក​ល្អឺនកា​ល​ពី​អ​តី​ត​:កា​លម​ករំ​លេ​ចទេ​ព្រោះ​អនុស្សា​វរី​ចា​ស់​​វា​មិនស៊ីជាមួយរឿងថ្មីនេះទេ..ហើយរឿងថ្មីគឺរឿងចែកផ្លូវគ្នា,​…

អានបន្ត “បុណ្យគម្រប់០៧ថ្ងៃ និង១០០ថ្ងៃ សពឧកញ៉ា ឈាង រ័ត្ន តែម្នាក់ ប៉ុន្តែ ប្រារព្ធពិធីនៅពីរទីតាំងផ្សេងគ្នា” »

ជីវិតនិងសង្គម

អ្នកស្រី ស្រីអូន ស្នើសុំអង្វរគ្រូសារខាងសពស្វាមី ឲ្យខ្លួនបានទៅចូលបុណ្យ៧ថ្ងៃផង

Posted on October 14, 2023October 14, 2023 By Mah Khmer
អ្នកស្រី ស្រីអូន ស្នើសុំអង្វរគ្រូសារខាងសពស្វាមី ឲ្យខ្លួនបានទៅចូលបុណ្យ៧ថ្ងៃផង

សំណេរពេញរបស់អ្នកស្រី ស្រីអូន៖ សំណើចចំអកព្រហ្មលិខិត រសជាតិជីវិតមុននឹងស្លាប់តែប៉ិននឹង ស្គាល់មនុស្សច្បាស់ក្នុងពេលនេះ 🙏🏻ខ្ញុំសំពះសុំពេទ្យដកសេរ៉ូមដើម្បីទៅអុចធូបអោយប្ដីចុងក្រោយ🙏🏻 ពរកូនស្រីដល់រោងបុណ្យគ្រួសារខាងប្ដីគេដេញជេរប្រមាថ មិនអោយចូល មិនអោយអុជធូប មិនអោយថតរូបជាមួយសពប្ដីជាចុងក្រោយ🙏🏻 ខ្ញុំលឺសម្លេងមនុស្សប្រុសម្នាក់ដាក់ទំនាយខ្ញុំឈឺចាប់ណាស់ 😭 ចំណែកសង្គមខាងក្រៅជេរដៀលខ្ញុំ បង្កេីតពត៌មានក្លែងក្លាយថាខ្ញុំក្បត់ប្ដី អោយគេជេរខ្ញុំបន្ថែមទៀត ទាំងគ្រប់គ្នាមិនដឹងរឿងរ៉ាវទាំងអស់ 🙏🏻 គ្មានមនុស្សស្រីណាចង់ម៉េម៉ាយទេ សុំចិត្តមេត្តាដល់ខ្ញុំផង ត្រូវរកស៊ីចិញ្ចឹមកូន ដោះបំណុលដែលប្ដីបន្សល់ទុកទៀត ទាំងដែលច្រើនឆ្នាំខ្ញុំបៀបទុក្ខម្នាក់ឯងលាក់សូម្បីឪពុកម្ដាយបង្កើតក៏ខ្ញុំលាក់😭🙏🏻 គ្រប់យ៉ាងដោយសារប្ដីសុំអង្វរអោយខ្ញុំទុកមុខអោយគាត់ សង្ឃឹមគ្រួសារខាងប្រុសយោគយល់ព្រមអោយខ្ញុំទៅចូលបុណ្យ 7ថ្ងៃប្ដីខ្ញុំផង ៕ កំណត់ចំណាំ៖ អង្គភាពយើងខ្ញុំពុំបានកែសម្រួលនៃសំណេរទំាងនេះឡើយ។

ជីវិតនិងសង្គម

Posts pagination

Previous 1 2 3 4 Next
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • អ្នកស្រី ស្រីអូន ស្នើសុំអង្វរគ្រូសារខាងសពស្វាមី ឲ្យខ្លួនបានទៅចូលបុណ្យ៧ថ្ងៃផង ជីវិតនិងសង្គម
  • តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក ជីវិតនិងសង្គម
  • ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ សេដ្ឋកិច្ច
  • លាភសំណាងធំមកដល់ចាប់ពីថ្ងៃស្អែកនេះហើយត្រៀមខ្លួនអោយហើយទៅឆ្នាំទាំង៧នេះ!!! ហោរាសាស្ត្រ
  • ដើមខែថ្មីត្រៀមៗ ៣ថ្ងៃជាប់គ្នាឆ្នាំ​ទាំង​៦​មាន​លាភ​ធំ​ប្រជុំ​មាសប្រាក់ចូលជុំទិស ប្រញាប់ចូលអានហើយស៊ែរចេញ!! ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា ថ្ងៃ 15, 16, 17, 18, 19 ឆ្នាំ​ទាំង​៧​សំណាង​ធំ​ហុងស៊ុយ​ល្អ​លុយ​ហូរ​ផ្ទួន ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ជូត ខាល ម្សាញ់ មមែ វក ច បារមីគ្រូធំតាមរក្សា មានសំណាងលុយចូលច្រើនៗថ្ងៃនេះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules