Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហោរ​ចិន​សែប្រាប់ថារង្វង់បីថ្ងៃ ១៣,១៤,១៥​ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​មាស​ថ្ងៃ​ប្រាក់​នៃ​ឆ្នាំ​ទាំង​៧ ហោរាសាស្ត្រ
  • កម្លាំងគយចល័តតំបន់៦ ចុះបង្ក្រាបទីតាំងផលិតបារី ESSE ក្លែងក្លាយ នៅស្រុកមេមត់, ឧកញ៉ាម្នាក់គំរាមសមត្ថកិច្ចពេលចុះបង្ក្រាប ខណៈវិធានច្បាប់ត្រូវអនុវត្តយ៉ាងតឹងរឹង ព័ត៌មានជាតិ
  • ថ្ងៃទី​18, 19, 20 ​មាន​តែ​ឆ្នាំ​ ជូត មមែ វក រកា ថោះ ខាល ​ប៉ុណ្ណោះ​ដែល​ជោគ​ជ័យ​​ទាំង​លុយ​ទាំង​ក្តី​ស្នេហា និងការរកស៊ី ហោរាសាស្ត្រ
  • កំពូលមហាឆ្នាំសំណាង! ប្រុសស្រីកើតឆ្នំាជូត ឆ្លូវ មមែ ម្សាញ់ វក ខាល បីថ្ងៃចុងខែនេះលុយចូលពេញផ្ទះ ហោរាសាស្ត្រ
  • Siem Reap-Cambodia, focusing on its charm, culture, and lesser-known aspects: English
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ? សេដ្ឋកិច្ច
  • លាដៃទទួលលាភ! ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • បុណ្យគម្រប់០៧ថ្ងៃ និង១០០ថ្ងៃ សពឧកញ៉ា ឈាង រ័ត្ន តែម្នាក់ ប៉ុន្តែ ប្រារព្ធពិធីនៅពីរទីតាំងផ្សេងគ្នា ជីវិតនិងសង្គម

ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ)

Posted on December 7, 2024 By Mah Khmer
ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ)

សៀមរាប៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ បានឆ្លើយសារភាពថា: រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ដោយកន្លងមក ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស ជាអ្នកសារពត៍មាន តែងតែថតរូប និងមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ហើយ ថែមទាំងនិយាយថា បើមិនឲ្យប្រាក់ទេ នោះរូបគេនិងរាយការណ៍ទៅមន្ត្រីបរិស្ថាន ដោយទារប្រាក់ក្នុងមួយជើង ២០០០០រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឲ្យទៅជនរងគ្រោះ ចំនួនពីរដង ស្មើនិង ចំនួន៤០០០០រៀល។ ប៉ុន្តែក្រោយមកជនរងគ្រោះ ចេះតែមកទារប្រាក់ទៀត ដោយរូបខ្លួនរកប្រាក់មិនបាន ទើបរូបខ្លួនខឹងនិងជនរងគ្រោះ ។ នៅវេលាម៉ោង០៨ និង ០០នាទី ថ្ងៃទី០៤.១២.២០២៤ រូបខ្លួនបានបើកគោយន្តកន្ត្រៃ ទៅស្រែនៅស្វាយប៉ា ស្ថិតក្នុងភូមិត្រពាំងភ្លោះ ដោយរូបខ្លួនបានយកអាវុធកែច្នៃ ( កាំភ្លើងឆ្នុក ) ដាក់ទៅជាមួយ ក្រោយពេលទៅដល់ស្រែ រហូតដល់ម៉ោង១៦និង៣០ នាទី ក៏បើកគោយន្តកន្ត្រៃត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ពេលនោះម៉ោងប្រហែល១៨ និង០០នាទី ក៏បានឃើញ ឈ្មោះ ឈឿង ឈឹង…

អានបន្ត “ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ)” »

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់

Posted on December 5, 2024 By Mah Khmer
អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។ តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។ ការជូនដំណឹងរបស់ស្ថាប័ននគរបាលជាតិនៅពេលនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ល្បែងស៊ីសងខុសច្បាប់។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ សង្កេតឃើញថា បណ្តាញ​ទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង​មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែង​ស៊ីសងទាំងនេះ ដើម្បី​អូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាម​ប្រព័ន្ធ​អនឡាញ (Online)។ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share)…

អានបន្ត “អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់” »

ព័ត៌មានជាតិ

ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ

Posted on November 18, 2024November 18, 2024 By Mah Khmer
ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងយ៉ាងច្រើនរហូតដល់តាមផ្លូវជាតិមានការកកស្ទះខ្លះៗផងដែរ។ ក្នុងអំឡុងបុណ្យអុំទូក៣ថ្ងៃកន្លងមកនេះ អ្វីដែលជាការកត់សម្គាល់នោះ សន្ដិសុខសណ្ដាប់ធ្នាប់គឺមានការល្អប្រសើរ គ្មានឡើយបទល្មើស ពោលគឺប្រសើរជាងបណ្ដាឆ្នាំៗណាទាំងអស់។ តើអ្វីទៅជាកត្តដែលនាំឱ្យសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ពុំមានសូមមួយករណី នៃបទល្មើសផ្សេងៗកើតឡើងនៅអំឡុងពិធីបុណ្យអុំទូកនៅខេត្តសៀមរាប? លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នៅអំឡុងពិធីបុណ្យអុំទូក បណ្ឌែតប្រទីប សំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្តច្រើនរហូតដល់រហូតដល់ជាង៣០ម៉ឺននាក់។ ការគ្រប់គ្រងសន្ដិសុខសណ្ដាប់ធ្នាប់វិញ គឺមានភាពល្អប្រសើរ ដោយមិនមានបទល្មើសកើតឡើងណាមួយកើតមានឡើងក្នុងខេត្តនោះឡើយ។ កត្តាដែលនាំឱ្យសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ថ្លែងប្រាប់សារព័ត៌មានថា កត្តាដែលអាចបង្ការទប់ស្កាត់បទល្មើសនានា នៅក្នុងពិធីបុណ្យអុំទូកនៅក្នុងខេត្តសៀមរាបគិតចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកានោះ គឺអាចបណ្ដលមកពីកត្តា៦យ៉ាង ក្នុងនោះរួមមាន៖ ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដែលមានស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ បានកសាងផែនការ ការពាររួមមួយយ៉ាងច្បាស់លាស់ ។ ទី២៖ គ្រប់បញ្ជាការដឹកនាំ និងកងកម្លាំងតាមគោលដៅទាំងអស់មានការសហការគ្នាល្អ ព្រមទាំងមានការទទួលខុសត្រូវ ខ្ពស់ចំពោះភារកិច្ចរៀងខ្លួនៗដែលអង្ភភាពបានប្រគល់ជូន ។ ទី៣៖ ប្រធានគណៈបញ្ជាកាឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំប្រជុំវាយតម្លៃស្ថានការណ៍រាល់ថ្ងៃជាប្រចាំ និងផ្លាស់ប្តូរបទពិសោធន៍ ។ ទី៤៖…

អានបន្ត “ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ” »

ជីវិតនិងសង្គម

មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ

Posted on November 13, 2024 By Mah Khmer
មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ

សៀមរាប ៖ សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ មានសំនួរពីពលរដ្ឋម្នាក់សួរថា «ប្រសិនបើខ្ញុំ ប្ដូរទីលំនៅ ឧទាហរណ៍ ពីឃុំមួយទៅសង្កាត់មួយ ឬរហូតពីខេត្ត មករាជធានីភ្នំពេញ តើត្រូវប្ដូរសៀវភៅស្នាក់នៅទេ?» និងធ្វើយ៉ាងដូចម្ដេច? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ព្រោះតែដើម្បីឆ្លើយតបនឹងបញ្ហានេះហើយ ទើបបានជាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានកំណត់ក្នុងសេចក្ដីណែនាំលេខ០០១ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ យ៉ាងច្បាស់ថា ការផ្លាស់ប្តូទីលំនៅ ឬតាំងទីលំនៅថ្មី មិនថាពីភូមិមួយទៅភូមិមួយ ឬពីឃុំមួយទៅឃុំមួយ ឬពីខេត្តមកភ្នំពេញ ពីភ្នំពេញទៅខេត្ត គឺសាមីខ្លួនត្រូវតែធ្វើសៀវភៅស្នាក់នៅថ្មី ដោយមានឯកសារតម្រូវ និងអនុវត្តនីតិវិធីដូចខាងក្រោម៖ ទី១.សាមីខ្លួន ឬអាណាព្យាបាល ត្រូវតែជាប្រជាពលរដ្ឋខ្មែរ និងមានសញ្ជាតិខ្មែរ ហើយត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលជាទីលំនៅអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីស្នើសុំបំពេញនូវសុំណុំបែបបទដែលត្រូវផ្លាស់ចេញ និងបញ្ចាក់ឱ្យបានច្បាស់ចំពោះទីលំនៅថ្មីដែលខ្លួនត្រូវផ្លាស់ទៅនៅទីនោះ…

អានបន្ត “មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ” »

ជីវិតនិងសង្គម

​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​គាំទ្ររាល់ការផ្សព្វផ្សាយព័ត៌មានពិត​ ​ដែលបានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋាន ហើយ​​ចៀសវាងការផ្សព្វផ្សាយជាថ្នូរនឹងផលប្រយោជន៍

Posted on November 11, 2024 By Mah Khmer
​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​គាំទ្ររាល់ការផ្សព្វផ្សាយព័ត៌មានពិត​ ​ដែលបានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋាន ហើយ​​ចៀសវាងការផ្សព្វផ្សាយជាថ្នូរនឹងផលប្រយោជន៍

(កែប)៖ ​សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការគាំទ្រ និងកោតសរសើរអ្នកសារព័ត៌មានដែលបានផ្សាយព័ត៌មានពិត ដែលបាន​រួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋានបានលឿន និងធ្វើឱ្យពលរដ្ឋទទួលបាននូវព័ត៌មានពិត។​ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤​។ សម្តេចមានការប្រសាសន៍ថា​ កន្លងមកការដោះស្រាយ​បញ្ហាមួយចំនួននៅតាមមូលដ្ឋានបានលឿន គឺដោយសារតាមរយៈអ្នកសារព័ត៌មានមួយចំនួន ​ដែលបាននូវផ្សាយព័ត៌មាន​នូវពិតច្បាស់ ដែលធ្វើឱ្យថ្នាក់ដឹកនាំក្តាប់បញ្ហាបាន និងចាត់តាំងបានលឿន។ ដូច្នេះហើយសម្តេចបានអរគុណ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបន្តផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍ដល់សាធារជន និងសង្គមជាតិ។ ខណៈបច្ចុប្បន្ននេះ អ្នកសារព័ត៌មាននៅកម្ពុជាមានជាង១ម៉ឺននាក់ និង​អ្នកព័ត៌មានតាមអនឡាញជាច្រើននាក់ទៀត​ សម្តេចមានប្រសាសន៍ថា ការផ្សាយនូវព័ត៌មានពិត គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មាន ទៅដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចបានជំរុញ​ឱ្យស្ថាប័នសារព័ត៌មាន ដែលដឹងថាខ្លួនផ្សាយខុស ត្រូវ​ផ្សាយកែតម្រូវឡើងវិញ ដើម្បីឱ្យសាធារណជនដែលមើលព័ត៌មានរបស់ខ្លួនបានដឹងនូវព័ត៌មានពិត​ និងចៀសវាងផ្សាយព័ត៌មានដែលជាថ្នូរ នឹងការទទួលបាននូវផលប្រយោជន៍ណាមួយ។ សម្តេចមានប្រសាសន៍ថា «​​សូមផ្សាយឱ្យមានការទទួលខុសត្រូវ ព័ត៌មានឱ្យសុក្រឹត្រ និងមានភាពប្រាកដប្រជា ព័ត៌មានដែលមិនបម្រើដល់កត្តាអីផ្សេងៗ បើសិនជាខុសសូមកែសម្រួលឡើងវិញ បើផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ពេលដែលបានព័ត៌មានសូមផ្សាយទៅដើម្បីបង្ហាញថាខ្លួនជាអ្នកព័ត៌មានដែលមានវិជ្ជាជីវៈ អាព្យាក្រឹត្យ ហើយការប្រើប្រាស់ព័ត៌មានដើម្បីផលប្រយោជន៍អ្វីមួយ សេដ្ឋកិច្ច ឬអ្វីមួយ…

អានបន្ត “​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ​គាំទ្ររាល់ការផ្សព្វផ្សាយព័ត៌មានពិត​ ​ដែលបានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋាន ហើយ​​ចៀសវាងការផ្សព្វផ្សាយជាថ្នូរនឹងផលប្រយោជន៍” »

ព័ត៌មានជាតិ

រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ

Posted on November 1, 2024 By Mah Khmer
រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់  និងដកហូតសាច់គោចំនួន ១៥គីឡូ

សៀមរាប៖ រដ្ឋបាលក្រុងរុនតាឯកតេជោសែន សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្ត ជ្រាបថា ៖ គេហទំព័រឈ្មោះ Muyreal(មួយរៀល) បានបង្ហោះខ្លឹមសារថា “បងប្អូនជួយមើល នៅរុនតាឯក យកសាច់គោពីស្រីស្នំមកប្រឡាក់ងៀតប៉ូលីសចាប់ សាច់គោ ១៥ គីឡូសោះ ពី យូ ស្រីមុំ ០១ វិច្ឆិកា ២០២៤” និងគណនីហ្វេកប៊ុក ឈ្មោះ យូ ស្រីមុំ បានបង្ហោះខ្លឹមសារថា “ សាច់គោ១៥ គីឡូ លក់សល់ពី ស្រីស្នំយកមកឱ្យម៉ាក់ប្រឡាក់ងៀតនៅរុនតាឯក ប៉ូលីសចាប់” កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ចំពោះករណីនេះ រដ្ឋបាលក្រុងរុនតាឯកតេជោសែន សូមគូសបញ្ជាក់ថា អធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន នៅវេលាម៉ោង ៧៖២៥ នាទីព្រឹក បានទទួលពាក្យបណ្ដឹងពីម្ចាស់ទីតាំងសត្តឃាតដ្ឋាន សហគមន៍លក់ដូរ និងមន្ត្រីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួចមក មន្តីនគរបាលនៃអធិការដ្ឋាននគរបាលក្រុង បានសហការចុះពិនិត្យ សាកសួរព័ត៌មានបឋម និងដកហូតសាច់…

អានបន្ត “រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ” »

ជីវិតនិងសង្គម

អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ

Posted on November 1, 2024November 1, 2024 By Mah Khmer
អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ

សៀមរាប៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានបណ្តាញសង្គមមួយចំនួនបានសរសេររិះគន់ មកលើកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលបានចុះទៅអនុវត្តចាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អធិការ នៃអធិការដ្ឋាននគរបាលក្រុងរុន តាឯកតេជោសែន សូមធ្វើការបំភ្លឺថា៖ ការអនុវត្តនេះ ដោយមានបណ្តឹងពីប្រជាពលរដ្ឋ និងការស្នើសុំសហការពីខាងមន្ត្រីជំនាញពេទ្យសត្វ របស់មន្ទីរកសិកម្មខេត្ត និងម្ចាស់ទីតាំងសត្វឃាតនៅក្រុងឈ្មោះ វាសនា ក្នុងគោលបំណងទប់ស្កាត់នូវការនាំសាច់គោដែលមិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ឬគុណភាព និងតម្លៃសាច់គោនៅក្រុងរុនតាឯក អធិការ នៃអធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន បានចាត់តាំងកម្លាំងជំនាញ ដើម្បីចុះសហការជាមួយមន្ត្រីពេទ្យសត្វ ទៅធ្វើការ ពិនិត្យ និងដកហូតយកសាច់គោចំនួន ១៥គីឡូ ពីតូបលក់សាច់គោឈ្មោះ យូ ស៊ីនឌីន ភេទប្រុស ដែល បានយកមកពីស្រុកស្រីស្នំ ដើម្បីយកមកលក់នៅក្នុងទីតាំងក្រុងរុនតាឯក ។ ក្រោយពីបានពិនិត្យ និងធ្វើការណែនាំដល់ម្ចាស់តូបលក់សាច់គោខាងលើ ម្ចាស់តូបក៏បានយល់ព្រម ទទួលស្គាល់កំហុសខុសឆ្គងរបស់ខ្លួន ហើយកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាប្រគល់…

អានបន្ត “អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ” »

ជីវិតនិងសង្គម

What is AI Chatbot & How do AI Chatbots Work? The Complete Guide Helios Blog

Posted on October 15, 2024July 31, 2025 By Mah Khmer

In Conversation with ChatGPT: Can AI Design a Building? Generative chatbots, also known as open-domain chatbots, employ deep learning techniques such as sequence-to-sequence models and transformers. These chatbots generate responses from scratch rather than selecting predefined ones. Generative chatbots have the ability to generate human-like responses, engage in more natural conversations, and provide personalised experiences….

អានបន្ត “What is AI Chatbot & How do AI Chatbots Work? The Complete Guide Helios Blog” »

Uncategorized

បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!

Posted on October 15, 2024October 15, 2024 By Mah Khmer
បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!

សៀមរាប៖នៅថ្ងៃទី៩ ខែកញ្ញា ឆ្នំា ២០២៤ វេលាម៉ោងប្រមាណជា១០យប់ មានករណីចោរលួចម៉ូតូមួយគ្រឿងដែលមានផ្លាកលេខ កណ្តាល 1I-9276 ម៉ាក ហុងដា ពណ៌ខ្មៅ របស់បុគ្គលិកខ្លួន ឈ្មោះ តុង ស្រីតូច ភេទស្រី អាយុ ២៣ឆ្នំា បំរើការនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា ដែលមានអាសយដ្ឋាន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្លែងប្រាប់សារព័ត៌មានថា ក្រោយចោរលួចបាត់ម៉ូតូរបស់ខ្លួននៅក្នុងម៉ោងធ្វើការនោះហើយ ខ្លួនក៏បាននំាម្តាយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ដើម្បអោយជួយស្វែងរក ក្រែងរកឃើញ ដើម្បីយកបានមកជិះទៅរៀនសូត្រវិញ ព្រោះ កញ្ញា តុង ស្រីតូច ជានិស្សិតពេទ្យផ្នែកគិលានុប្បដ្ឋាក កំពុងសិក្សានៅសាកលវិទ្យាល័យអង្គរ និងជានិស្សិតក្រីក្រ។ កញ្ញា តុង ស្រីតូច ថ្លែងបន្តថា ខ្លួនធ្វើការនៅ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា បានប្រាក់ខែតែ៥០(ហាសិប)ដុល្លាទេក្នុងខែ។ មិនអាចរកលុយបានបានទិញម៉ូតូជិះទៅរៀនបន្តទៀតបានឡើយ។ ម្តាយរបស់កញ្ញា តុង ស្រីតូច បានទៅសុំជំនួយឧបត្ថម្ភពី…

អានបន្ត “បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!” »

ជីវិតនិងសង្គម

Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ

Posted on September 21, 2024 By Mah Khmer
Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ

កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់…

អានបន្ត “Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ” »

ព័ត៌មានជាតិ

ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង

Posted on September 15, 2024 By Mah Khmer
ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង

សៀមរាប៖ ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ។ វត្តបូព៌ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ភូមិវត្តបូព៌ជាភូមិឋានដ៏ចំណាស់មួយ នៃក្រុងសៀមរាប ដែលមានសណ្ដាប់ធ្នាប់ មិនមានសំឡេងរំខាន ព្រមជាមួយបរិស្ថានស្រស់បំព្រង ដែលសាកសមជាទីកន្លែងទេសចរណ៍បែបវប្បធម៌ និងសាសនា។ នៅមិនឆ្ងាយពីដងស្ទឹងសៀមរាបប៉ុន្មាន វត្តរាជបូព៌ ត្រូវបានប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ចូលទស្សនាទីអារាមមួយនេះមិនដាច់ ដែលក្នុងនោះ គេមិនអាចមើលរំលងបានឡើយនូវធម្មជាតិពណ៌បៃតង ដើមឈើកម្រនានា ជាពិសេសសំណង់ស្ថាបត្យកម្មនៃព្រះវិហារដ៏ចំណាស់ដែលមានអាយុកាលជាង ៤០០ឆ្នាំ។ ទន្ទឹមនោះ ទីអារាមមួយនេះ បាននឹងកំពុងសាងសង់នូវសារៈមន្ទីរតម្កល់វត្ថុបុរាណ សរុបប្រមាណ ២ ៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាភស្តុតាង ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។ ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចស្វែងរកសណ្ឋាគារប្រណីតៗ ដែលមានភាពស្ងប់ស្ងាត់ បន្ធូរអារម្មណ៍ នៅតាមហាងកាហ្វេដ៏ទាក់ទាញ ជាមួយរសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ ដែលជាអារម្មណ៍ដ៏ស្រស់ស្រាយនាពេលព្រឹកព្រលឹម។ បន្ថែមពីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិវត្តបូព៌ ជាមួយនឹងការភ្លក្ស រសជាតិអាហារបែបខ្មែរ និងទិញវត្ថុអនុស្សាវរីយ៍ក្នុងតំបន់ ធ្វើដោយដៃ។ នាពេលល្ងាចភ្ញៀវទេសចរ…

អានបន្ត “ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង” »

សេដ្ឋកិច្ច

ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី

Posted on August 30, 2024 By Mah Khmer
ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ក្រសួងនឹងពង្រឹងវិធានការចត្តាឡីស័កនៅ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស។ ការប្រកាសរបស់ក្រសួងសុខាភិបាលអំពីវិធានការចត្តាឡីស័កនេះធ្វើឡើង បន្ទាប់ពីប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ រកឃើញករណីអ្នកជំងឺម្នាក់ មានមេរោគអុតស្វា ឬ អឹមផក(Mpox)បំប្លែងខ្លួនប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំង។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃ សុក្រទី ២៣សីហា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជូនដំណឹងទៅអភិបាលខេត្តនៅតាមព្រំដែន ឲ្យពង្រឹងវិធានការចត្តាឡីស័ក និងតាមដានជំងឺឆ្លងអុតស្វា ប្រភេទថ្មី នៅតាមច្រកព្រំដែនចេញចូលប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា កម្ពុជាត្រូវពង្រឹងវិធានការចត្តាឡីស័ក ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះឡើងនៃជំងឺអុតស្វា ឬអឹមផក(Mpox) ដែលជាជំងឺឆ្លងមួយគួរឱ្យព្រួយបារម្ភ។ កាលពីថ្ងៃទី១៤ សីហាកន្លងទៅ អង្គការសុខភាពពិភពលោក ធ្លាប់បានប្រកាសចាត់ទុក ជំងឺមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី ប្រភេទ ក្លាដ (Clad) 1b ថា មេរោគបង្កគ្រោះអាសន្នដល់សុខភាពសាធារណៈកម្រិតអន្តរជាតិ។ យោងតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) គិតចាប់ពីឆ្នាំ២០២៣…

អានបន្ត “ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី” »

សុខភាពនិងសម្រស់

ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

Posted on August 30, 2024 By Mah Khmer
ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាលកាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) ។ គោលបំណងនៃការចុះត្រួតពិនិត្យ៖ – ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នក ដំណើរទាំងអស់។ – ពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។ – ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់ ។ – ក្រុមការងារបានឯកភាពបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំ តំទ្បើងរូបភាព សារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox) ។ ក្នុងនេះដែរ…

អានបន្ត “ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)” »

សុខភាពនិងសម្រស់

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភូមិភាគភាគឦសាន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំង៤នោះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ រៀងរាល់ចុងសប្ដាហ៍ ដែលចាប់ផ្ដើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ​ ពិសេសយុវជនបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។ សម្ដេចធិបតីបានបន្តថា កន្លងទៅ សម្ដេចធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋទៅលេងខេត្តភាគឦសានឱ្យបានច្រើន ពិសេសខ្លះប្រជាពលរដ្ឋថាចង់ទៅដែរ តែអត់លុយ។ ឥឡូវនេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីកម្សាន្ត ដោយផ្ដល់ជូននូវមធ្យោបាយដឹកជញ្ជូនរថយន្ត និងអាហារដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍” »

ជីវិតនិងសង្គម

ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍

Posted on August 23, 2024 By Mah Khmer
ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍

(ភ្នំពេញ)៖ ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តសុពលភាពនៃការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍ មួយឆ្នាំបន្ថែមទៀត ដោយបន្តរហូតដំណាច់ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាម៉ោង០៧៖០០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកន្លងមក សម្តេចបានសម្រេចឱ្យមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំនូលសម្រាប់ឆ្នាំ២០២៣ មិនចុះធ្វើសាវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។ ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះទៀតថា​ «ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ថ្ងៃនេះខ្ញុំបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះមួយឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ បន្ថែមលើការងារ​ការលើកលែងពន្ធនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូន​ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប»។…

អានបន្ត “ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍” »

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ

(ភ្នំពេញ)៖ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា «ទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ» សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្តីពី៖ «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៃកម្ពុជា នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំពោះវិស័យសំខាន់ៗដែលខ្ញុំសូមជម្រាបជូនបងប្អូន ក្នុងនោះមានវិស័យអចលទ្រព្យនៅក្នុងវេទិការរាជរដ្ឋាភិបាលវិស័យឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ខ្ញុំបានសម្រេចផ្ដល់គោលការណ៍លើកទឹកចិត្តពន្ធដារក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំណាយបងប្អូន ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន ទី១-ការលើកលែងពន្ធលើចំនេញមូលធនលើអចលនទ្រព្យ, ទី- ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់ តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងទី៣ ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃថ្លៃក្រោម ឬ ស្មើ ប្រាំពីរម៉ឺនដុល្លារ ដោយគោលការណ៍លើកទឹកចិត្តនេះ នឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៤ ហើយតាមការពិគ្រោះយោបល់ជាមួយនិងវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្ត អនុវត្តន៍គោលការណ៍លើកទឹកចិត្តនេះរហូតដល់ដំណាច់ឆ្នាំ២០២៥»។ ជាមួយគ្នានេះ បើតាមប្រសាសន៍របស់សម្ដេចនៅក្នុងសេចក្ដីថ្លែងការណ៍ពិសេស បានបញ្ជាក់ឱ្យដឹងថា សម្ដេចបានណែនាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថិពិនិត្យលើគោលការណ៍លើកទឹកចិត្តផ្សេងទៀត សម្រាប់ វិស័យអចលនទ្រព្យដែលនឹងត្រូវផុតកំណត់ ដើម្បីពិនិត្យលទ្ធភាពបន្តការអនុវត្តន៍…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ” »

Uncategorized

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ។ សម្តេចធិបតី បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែសម្រួលនីតិវិធីកំណត់អត្តសញ្ញាណទេសចរ ទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ឲ្យមានភាពសាមញ្ញ ដោយបច្ចុប្បន្នភ្ញៀវដែលទិញសំបុត្រចូលទស្សនាត្រូវឆ្លងកាត់នីតិវិធីច្រើន ត្រូវបំពេញ រួមទាំងការថតរូប ពាក់កាត ហើយពេលខ្លះការឆែកនៅពេលភ្ញៀវដើរនៅក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។ ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «កន្លងមក ខ្ញុំក៏ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង»។ បើតាមប្រសាសន៍សម្តេចធបតី ការធ្វើឲ្យលក្ខខណ្ឌកាន់តែសាមញ្ញ ភ្ញៀវទេសចរក៏រីករាយ ហើយមន្ត្រីធ្វើការពាក់ព័ន្ធនឹងរមណីយដ្ឋានប្រាសាទអង្គរ ក៏ងាយស្រួលធ្វើការដែរ។ សូមជម្រាបថា ថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នា នៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ” »

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដែលមានគោលដៅពីរ ។ ទីមួយ គឺកៀងគរថវិកាបន្ថែម និងទីពីរផ្តល់ឱកាសប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន “។នេះជាការថ្លែងការណ៍ពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពី “សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា “ នាល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ក៏បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមបុព្វហេតុនេះរួមគ្នានៅក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ដែលរួមគ្នាក្នុងការកសាង ការពារបូរណភាពទឹកដីរបស់យើង”។ សម្តេចធិបតី ក៏បានថ្លែងថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែនជាអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍនៅតាមព្រំដែន “។ សម្តេចធិបតីបញ្ជាក់ថា “ចាប់តាំងពីឆ្នាំ១៩៩មក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែនជាមួយប្រទេស វៀតណាម ឡាវ និងថៃ ដែលគិតមកដល់ពេលនេះកម្ពុជាបានកសាងផ្លូវតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាមបានចម្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ កសាងផ្លូវបានជាង៦៨៥ គីឡូម៉ែត្រ លើផែនការសរុបជាង១០៦៩ គីឡូម៉ែត្រ ។ ព្រំដែនកម្ពុជាថៃដែលចាប់ផ្តើមពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ យើងកសាងផ្លូវបានជាង ៤៥៥គីឡូម៉ែត្រ…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ” »

ព័ត៌មានជាតិ

ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង

Posted on August 8, 2024 By Mah Khmer
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង

កាលពីថ្ងៃទី០២ ខែកក្កដា កូនប្រុសលោក រ័ត្ន ស្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺលោក សៀ ទីន ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ២០ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សៀ ទីន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ តាមអនុក្រឹត្យ ចុះថ្ងៃទី២២ ខែកក្កដា មាត្រា១ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។​ មាត្រា២​ នៃអនុក្រឹត្យ ក៏បាននិរាករណ៍បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យមួយនេះ។ ជាការកត់សម្គាល់ លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅក្របខ័ណ្ឌកងរាជអាវុធហត្ថ តាំងពីឆ្នាំ២០០៨ ហើយលោក ជាយុវជនម្នាក់ដែលបានឆ្លងកាត់ការសិក្សា និងបណ្ដុះបណ្ដាលលើជំនាញយោធាទាំងក្នុងប្រទេស និងនៅបរទេស ជាអាទិ៍ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យការពារជាតិ ឫស្សីកែវ សាលាបណ្ឌិតសភាយោធាអូស្ត្រាលី វគ្គបញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី…

អានបន្ត “ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង” »

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

Posted on August 7, 2024August 7, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យ​ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខសីហា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក សៀ ទីន ដែលពេលនេះត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ៕ ខាងក្រោមនេះជាអនុក្រឹត្យ៖

ព័ត៌មានជាតិ

ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ

Posted on August 5, 2024 By Mah Khmer
ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ

(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ជាច្រើនខែ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជា​ផ្លូវការ​​ហើយក្រោមសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច​ចាប់​ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។ ការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ តែជា​អកុ​សល​​​​ក្នុងរង្វង់សតវត្សរ៍ទី៥ ការចុះអន់ថយនៃអាណាចក្រហ្វូណនបូករួមជម្លោះផ្ទៃក្នុងនៃនគរខ្មែរ ព្រែកជីក​ហ្វូ​ណ​ន ក៏ត្រូវបានទុកចោលលែងមានការប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី…

អានបន្ត “ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ” »

សេដ្ឋកិច្ច

ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ

Posted on August 1, 2024 By Mah Khmer
ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ  វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ

សៀមរាប៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបន្តរទទួចស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការច្បាប់ចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បានលួងលោមប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យ ប្រគល់លុយឱ្យខ្លួន ចំនួន១៨០០០(១ម៉ឺនប្រំាបីពាន់) ដុល្លា ជាស្នូរនឹងការរកក្របខ័ណ្ឌ ឱ្យកូនរបស់ខ្លួន ប៉ុន្តែក្រោយទទួលបានលុយហើយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមពាក្យសន្យានោះឡើយ ហើយកុហក់បោកប្រាស់ប្រជាពលរដ្ឋចាប់តំាងពីថ្ងៃទទួលបានលុយនោះមករហូតដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋបានថ្លែងទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរថា ខ្លូនបានជឿងលង់ក្នុងការលួងលោម របស់​លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានសន្យាថា នឹងរកក្របខ័ណ្ឌការងារជានគរបាលឱ្យកូនរបស់ខ្លូន ហើយខ្លួនបាន ជឿងលង់នឹងសម្តីបោកប្រាស់របស់ លោកឧត្តមសេនីយ៍ទោ វ៉ាន់…

អានបន្ត “ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ” »

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចោទប្រកាន់លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ

Posted on August 1, 2024August 1, 2024 By Mah Khmer
ប្រជាពលរដ្ឋចោទប្រកាន់លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ

សៀមរាប៖ លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ និងជាឈ្មួញជួញដូរដីដ៏សកម្មម្នាក់ផងដែរនោះ បានកំពុងដើរបោកប្រាស់ប្រជាពលរដ្ឋ។ ករណីថ្មីៗនេះ លោក ម៉ី ថារី បានកំពុងបោកប្រាស់ប្រាក់ប្រជាពលរដ្ឋចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ដោយខ្លួនសន្យាយកលុយទំាងនេះទៅរកការប្លង់ដីអោយប្រជាពលរដ្ឋ តែពុំបានរត់ការអោយប្រជាពលរដ្ឋនោះទេ គឺស៊ីដាច់លុយទំាងនោះ តំាងពីជាង៤ឆ្នំាមកម្លេះ។ នៅក្នុងបទសម្ភាសន៍មួយរបស់ប្រជាពលរដ្ឋ ជាមួយទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ដោយលោក ហម ប៊ុនហេង បានអោយដឹងថា លោក ម៉ឺ ថារី បានយកលុយរបស់ខ្លួនចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ដោយសន្យារត់ការប្លង់ដី ដើម្បីអោយខ្លួនហ្នឹងបានកាន់កាប់ដីដោយស្របច្បាប់។ ខ្លូនបានជឿជាក់ និងទុកចិត្តលើលោក ម៉ី ថារី និងបានប្រកល់ប្រាក់ ចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ទៅអោយលោក ម៉ី ថារី ដោយមានកិច្ចសន្យាជំពាក់ប្រាក់យ៉ាងត្រឹមត្រូវ។ ប៉ុន្តែក្រោយពីទទួលបានប្រាក់គ្រប់ចំនួនហើយ លោក ម៉ី ថារី ពុំបានធ្វើអ្វីដែលជាការសន្យារបស់ខ្លននោះឡើយ។ ដោយកុហក់ពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់ពេលនេះមានរយៈពេលបួនឆ្នំាមកហើយផងដែរ។ ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទាក់ទងទៅកាន់លោក ម៉ី ថារី ដែលជាក្រុមប្រឹក្សាស្រុកស្វាយលើមួយរួប និងជាអ្នកមានមុខមានមាត់ក្នុងសង្គមផងដែរនោះថាខ្លួនពិតជាបានជំពាក់ប្រាក់លោក…

អានបន្ត “ប្រជាពលរដ្ឋចោទប្រកាន់លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ” »

ព័ត៌មានជាតិ

លោកសាលដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនអុសព្រៃស្រល់ៗចេញពីព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយយកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា!!!

Posted on July 29, 2024 By Mah Khmer
លោកសាលដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនអុសព្រៃស្រល់ៗចេញពីព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយយកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា!!!

ខេត្តកំពង់ធំ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ មានឈ្មួញដឹកអុសព្រៃស្រស់ៗឈ្មោះសាលដែលជាមេឈ្មួញចាស់ខួបប្រាំងខួបវស្សា តែងតែធ្វើសកម្មភាពដឹកជញ្ជូនអុសស្រស់ ៗចេញពីទឹកដីភូមិតាទ្រាល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ យកទៅចែកចាយបន្តនៅតាមបណ្ដាខេត្តនានា។ ជាក់ស្ដែងនៅវេលាម៉ោង 6 :30នាទី ព្រឹក ថ្ងៃ 12 ខែកក្កដា ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានផ្តិតយករូបភាពឡានរបស់លោកសាលមួយគ្រឿងកំពុងតែដឹកអុសស្រស់ចេញពីភូមិតាទ្រាល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ! ដែលមានម្ចាស់ ឈ្មោះសាលបន្ទាប់មកក្រុមអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនង រាយការណ៍ ជូនលោក ប៉ែន សុវណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ តាមរយៈតេឡេក្រាម លោកបានត្រឹមចូលមើលហើយតែមិនមានការឆ្លើយតប ឬក៏បង្ក្រាបទាល់តែសោះ! សេចក្តីរាយការណ៍បានបន្តថា៖ ជាយូរយាងណាស់មកហើយ រហូតមកដល់ពេលនេះ ឈ្មួញអុសស្រស់ៗឈ្មោះសាល បានកំពុងគៀងគោ ប្រជាពលរដ្ឋមួយចំនួន ឱ្យចូលទៅកាប់បំផ្លាញព្រៃឈើ ដែលជាព្រៃសហគមន៍ ក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិសាស្ត្រ ឃុំពពក នឹង ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំយកមកលក់ឲ្យខ្លួន ហើយលោកសាលនេះបានដឹកអុសយកទៅលក់បន្តនៅតាមបណ្ដាខេត្តនានា ដោយពុំមានការទប់ស្កាត់ឬក៏បង្ក្រាបពីសំណាក់មន្ត្រីជំនាញណាឡើយ។ មជ្ឈដ្ឋានអ្នកច្បាប់និងប្រជាពលរដ្ឋទូទៅ ៖បាននិងកំពុងឃ្លាំមើលបទល្មើសក្នុងដែនសត្វព្រៃ សហគមន៍បឹងពែរ ហើយក៍បានធ្វើការគោរពស្នើសុំ ទៅកាន់…

អានបន្ត “លោកសាលដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនអុសព្រៃស្រល់ៗចេញពីព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយយកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា!!!” »

ព័ត៌មានជាតិ

ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ

Posted on July 29, 2024 By Mah Khmer
ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ

(ភ្នំពេញ)៖ ទីបំផុត ! កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាននៅមុននេះបន្តិច។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, រយៈពេល២ថ្ងៃនេះ បន្ទាប់ពីអាកាសធាតុអំណោយផល ក្រុមអ្នករុករក បានទៅដល់ចំណុចគោលដៅ ដែលផ្តល់ដំណឹងដោយផ្កាយរណប ហើយក្រុមប្រតិបត្តិការតាមដែនអាកាស បានថតឃើញឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនេះ។ ទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់បន្តថា ដោយសារបញ្ហាអាកាសធាតុនៅរសៀលនេះ មានការប្រែប្រួលដូច្នេះ ឧទ្ធម្ភាគចក្រខាងលើ មិនទាន់អាចចូលទៅចតនៅចំណុចនោះបាន ប៉ុន្តែក៏នឹងបានរុញកម្លាំងថ្មើរជើងទៅកាន់ទីនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការរុករកត្រូវបានធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង…

អានបន្ត “ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ” »

ព័ត៌មានជាតិ

Posts pagination

Previous 1 … 5 6 7 … 53 Next
  • ឆុតបំផុត! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ
  • តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ព័ត៌មានជាតិ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ហេងនោះហេង ឆ្នាំទាំង៧ ថ្ងៃនេះលាភធំចូលទាំងព្រឹក តែដាច់ខាតត្រូវតែ… ហោរាសាស្ត្រ
  • មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ និងមេបញ្ជាការស្រុកភ្នំស្រួច រួមទំាងអាវុធហត្ថសរុប៦នាក់ ត្រូវបានចា.ប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន ព័ត៌មានជាតិ
  • ទ្រាំបន្តិចទៅយ៉ាងយូរ៥ថ្ងៃទៀត ឆ្នាំ វក ថោះ​ ម្សាញ់ ជូត ឆ្លូវ មមែ ច នឹងជួបលាភធំ លុយហូរចូល ហោរាសាស្ត្រ
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • មិនយូរទេ ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules