លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន
សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅបរិវេណអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោក អុឹង សុភ័ណ អភិបាល នៃគណៈអគិបាលក្រុងរុនតាឯកតេជោសែន។ ការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប លើផ្ទៃដីសរុបចំនួន ៥០០០ ម៉ែត្រក្រឡា ដែលមានអគារអធិការដ្ឋានចំនួន ០១ខ្នង ទំហំ ១៣.៥x២៣ ម៉ែត្រ កម្ពស់ពីរជាន់ អគារស្នាក់នៅចំនួន ០១ខ្នង មានទំហំ ៧.២x២៦…

