បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!
សៀមរាប៖នៅថ្ងៃទី៩ ខែកញ្ញា ឆ្នំា ២០២៤ វេលាម៉ោងប្រមាណជា១០យប់ មានករណីចោរលួចម៉ូតូមួយគ្រឿងដែលមានផ្លាកលេខ កណ្តាល 1I-9276 ម៉ាក ហុងដា ពណ៌ខ្មៅ របស់បុគ្គលិកខ្លួន ឈ្មោះ តុង ស្រីតូច ភេទស្រី អាយុ ២៣ឆ្នំា បំរើការនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា ដែលមានអាសយដ្ឋាន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្លែងប្រាប់សារព័ត៌មានថា ក្រោយចោរលួចបាត់ម៉ូតូរបស់ខ្លួននៅក្នុងម៉ោងធ្វើការនោះហើយ ខ្លួនក៏បាននំាម្តាយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ដើម្បអោយជួយស្វែងរក ក្រែងរកឃើញ ដើម្បីយកបានមកជិះទៅរៀនសូត្រវិញ ព្រោះ កញ្ញា តុង ស្រីតូច ជានិស្សិតពេទ្យផ្នែកគិលានុប្បដ្ឋាក កំពុងសិក្សានៅសាកលវិទ្យាល័យអង្គរ និងជានិស្សិតក្រីក្រ។ កញ្ញា តុង ស្រីតូច ថ្លែងបន្តថា ខ្លួនធ្វើការនៅ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា បានប្រាក់ខែតែ៥០(ហាសិប)ដុល្លាទេក្នុងខែ។ មិនអាចរកលុយបានបានទិញម៉ូតូជិះទៅរៀនបន្តទៀតបានឡើយ។ ម្តាយរបស់កញ្ញា តុង ស្រីតូច បានទៅសុំជំនួយឧបត្ថម្ភពី…

