Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • ហៅមហាសំណាង!! 10,11,12,13 មហា​ឆ្នាំ​ទាំង​៥​លាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ ជីវិតនិងសង្គម
  • ហេងណាស់! អ្នក​ឆ្នាំ​ទាំង​៥នេះ​កាន់តែ​ចាស់​ព្រះ​តម្រូវ​ឱ្យ​កាន់តែ​សម្បូរ​លុយ ហោរាសាស្ត្រ
  • ឆុតណាស់!!ឆ្លងផុតខែនេះ ជូត រកា រោង កុរ ឆ្លូវ ម្សាញ់ ថោះ មមី នឹងក្លាយជាសេដ្ឋីលុយ ហោរាសាស្ត្រ
  • នេះហើយជាឆ្នាំសេដ្ឋី ឆ្នាំសំណាង ជូត វក ច រោង មមែ ថោះ រកា ទេវតាទ្រព្យប្រទាន៧ថ្ងៃនេះ ហោរាសាស្ត្រ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ

Category: ព័ត៌មានជាតិ

ឈ្មួញបានជីកកាយយកដីចំណីស្ទឹងដល់ក្បាលប្រេតរាប់ឆ្នាំនៅតែមើលមិនឃើញ តែដល់រកឃើញឈ្មួញរត់បាត់

Posted on August 21, 2023 By Mah Khmer
ឈ្មួញបានជីកកាយយកដីចំណីស្ទឹងដល់ក្បាលប្រេតរាប់ឆ្នាំនៅតែមើលមិនឃើញ តែដល់រកឃើញឈ្មួញរត់បាត់

ខេត្តសៀមរាប ៖ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអ្នកសារព័ត៌មាន លោកក៏បញ្ជាឱ្យកម្លាំងចម្រុះចុះទៅពិនិត្យមើលសកម្មភាពអេស្កាជីកកាយដីចំណីស្ទឹងខុសច្បាប់យកខ្សាច់ទៅលក់១កន្លែងនៅស្រុកជីក្រែង។ ករណីនេះបានកើតឡើងនៅដងស្ទឹងជីក្រែង ចំណុចអន្ទង់អាំង ស្ថិតក្នុងភូមិចំបក់ធំ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ បន្ទាប់ពីចុះពិនិត្យ ដែលមានសមាសភាពចូលរួមមាន មន្ត្រីសាលាស្រុកជីក្រែង , កងរាជអាវុធហត្ថស្រុកជីក្រែង ប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ក្ដី និងមន្ត្រីសូរិយោដីស្រុកជីក្រែង។ ជាលទ្ធផល គឺបានឃើញតែស្នាមកាយថ្មីៗ រីឯអេស្កាវិញ ត្រូវបានដកចេញពីរណ្ដៅភ្លាមៗមុនពេលកម្លាំងចុះទៅដល់បន្តិច ហាក់ដូចមានមេខ្យល់បានប្រាប់មុន។ យោងតាមសម្ដីរបស់ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ការជីកកាយដីចំណីស្ទឹងយករ៉ែខ្សាច់ទៅលក់នោះ គឺបានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរស្រុកជីក្រែង ក្នុងជំនាន់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងមុន បានបិទអាជីវកម្មនេះប៉ុន្មានឆ្នាំមកហើយដែរ ទើបតែចាប់ផ្តើមធ្វើសកម្មភាពនាពេលនេះម្តងទៀតតែប៉ុណ្ណោះ។ ហើយដោយឃើញទង្វើរំលោ.ភបំពា.នច្បាប់បែបនេះ ដែលលោកបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មដីចំណីស្ទឹង ដោយបានជីកជាច្រើនរណ្តៅ។ ម្យ៉ាងវិញទៀត រណ្តៅដីថ្មីៗនេះ មានប្រវែងមិនខ្លីជាង២០០ម៉ែត្រ និងជម្រៅរហូតដល់ក្បាលប្រេត។ ពលរដ្ឋបានបញ្ជាក់ទៀតថា ម្ចាស់អាជីវកម្មដែលគឃ្លើនបំពា.នច្បាប់រដ្ឋបាលស្រុកមុននេះ មានប្ដីឈ្មោះ ពន់ និងប្រពន្ធឈ្មោះ សួយ បច្ចុប្បន្នរស់នៅភូមិចំបក់ធំ ឃុំកំពង់ក្តី ស្រុក-ខេត្តខាងលើ។ ទន្ទឹមនឹងនោះផងដែរ នៅពេលដែលពួកគាត់បានឃើញ…

អានបន្ត “ឈ្មួញបានជីកកាយយកដីចំណីស្ទឹងដល់ក្បាលប្រេតរាប់ឆ្នាំនៅតែមើលមិនឃើញ តែដល់រកឃើញឈ្មួញរត់បាត់” »

ព័ត៌មានជាតិ

ដំណឹងក្តៅៗ! កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប

Posted on August 18, 2023 By Mah Khmer
ដំណឹងក្តៅៗ! កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប

(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ។ បើតាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន, មេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។ សូមជម្រាបថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោស៥២ឆ្នាំ៕

ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ

Posted on August 17, 2023 By Mah Khmer
ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ

(សៀមរាប)៖ ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅមុននេះ លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ…

អានបន្ត “ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ” »

ព័ត៌មានជាតិ

ទីបំផុតតុលាការ សម្រេច​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន

Posted on August 12, 2023 By Mah Khmer
ទីបំផុតតុលាការ សម្រេច​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន​ពិភព​ដី​មាស និង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះ​អា សន្ន បន្ទាប់​ពី​តំណាង​អយ្យការ​បញ្ចប់​ការ​ស៊ើបសួរ​ជា​ផ្លូវការ​រួច មក ។ ចំណែក​សន្តិសុខ​៨ នាក់​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​សំអាង​ហេតុ​មិន​ពាក់​ពន្ធ​បទល្មើស ។ ជន​ត្រូវ​ចោទ​ទាំង​៦ នាក់​មាន ៖ ១-ឈ្មោះ ហ៊ី គឹ​ម​ហុង ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មុខរបរ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក ស្នាក់​នៅផ្ទះ​លេខ​៥១​ដេ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជាប់ចោទ​ពី​បទ​.​ឆបោក មាន​ស្ថាន​ទម្ងន់ទោស “​ជា​ក្រុម​មានការ​ចាត់តាំង​”) តាម​បញ្ញត្តិ​មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ។ ២-​ឈ្មោះ លី សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ…

អានបន្ត “ទីបំផុតតុលាការ សម្រេច​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន” »

ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាលព្រៃឈើ ឈ្មោះ កែវ ផល្លា ស្រវឹងស្រាបើកឡានបុករះពេញផ្លូវ ខណៈនគរបាលចរាចរណ៍ថាស្រវឹងតិចតួចប៉ុណ្ណោះ!

Posted on August 11, 2023 By Mah Khmer
មន្ត្រីរដ្ឋបាលព្រៃឈើ ឈ្មោះ កែវ ផល្លា  ស្រវឹងស្រាបើកឡានបុករះពេញផ្លូវ ខណៈនគរបាលចរាចរណ៍ថាស្រវឹងតិចតួចប៉ុណ្ណោះ!

ខេត្តសៀមរាប៖ សមត្ថនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា លោកកែវ ផល្លា ជាមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកពួក ដែលបើកឡានបុករះ នៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង និងបន្តទៅបុករះ ប៉ុស្តិ៍យាមអតីតមណ្ឌលចត្តាឡីស័ក រថយន្ត Land Rover Discovery និងរុឺម៉ក នៅភូមិចុងកៅស៊ូ សង្កាត់ស្លុក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៤ និង០០ នាទីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ ។ បើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅរសៀលថ្ងៃទី 10 ខែសីហាឆ្នាំ 2023 នេះ ថា លោក កែវ ផល្លា  មានជាតិស្រវឹង តិចតួចប៉ុណ្នោះ ។ សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៣ នៅវេលាម៉ោង ១៦ និង ១៣នាទី សមត្ថកិច្ច…

អានបន្ត “មន្ត្រីរដ្ឋបាលព្រៃឈើ ឈ្មោះ កែវ ផល្លា ស្រវឹងស្រាបើកឡានបុករះពេញផ្លូវ ខណៈនគរបាលចរាចរណ៍ថាស្រវឹងតិចតួចប៉ុណ្ណោះ!” »

ព័ត៌មានជាតិ

ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ)

Posted on August 10, 2023 By Mah Khmer
ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ)

ខេត្តសៀមរាប ៖ ពលរដ្ឋ​រាប់​ពាន់​នាក់​មក​ពី​ចំនួន​៣​ឃុំ ស្មើនឹង​២០​ភូមិ ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ខណៈ​ចុះ​រុះរើ​ផ្ទះ​ចំនួន​៣ នៅ​ក្នុង​២​ភូមិ​របស់​ពួក​គាត់ ដែល​បាន​យក​តង់​កៅស៊ូ​មក​ប្រក់​ពីលើ ដើម្បី​កុំឱ្យ​ភ្លៀង​លិច​។ ហេតុការណ៍​ផ្ទុះ​ការ​តវ៉ា​នេះ ធ្វើ​នៅ​ថ្ងៃ​ទី​៧ ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ បើ​តាម​តំណាង​មេ​ភូមិ​រលួស​ខាងកើត ដែល​ជួយ​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​៣ ស្មើនឹង​២០​ភូមិ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០០​នាក់​នោះ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចុះ​មក​រុះរើ​ផ្ទះ​ពួក​គាត់​នោះ គឺ​នៅ​ឃុំ​រលួស ឃុំ​មាន​ជ័យ និង​ឃុំ​បាគង​។ ក្នុង​នោះ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា រុះរើ​ផ្ទះ​មុនគេ​បង្អស់​បាន​ចំនួន​៣​ផ្ទះ គឺ​ភូមិ​តា​ប្រាក់ ចំនួន​២​ផ្ទះ ស្ថិត​ក្នុង​ឃុំ​មាន​ជ័យ និង​នៅ​ភូមិ​កញ្ជោរ ចំនួន​១​ផ្ទះ ស្ថិត​ក្នុង​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ដេញ​មន្ត្រី​អាជ្ញាធរ​អប្សរា​ពាក់ព័ន្ធ​នឹង​ករណី​ចុះ​រុះរើ​សំណង់ និង​ផ្ទះ​របស់​ពួក​គាត់​ដោយ​គ្មាន​ក្តី​មេត្តា​។ តំណាង​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​៣ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទ​ទួ​ច​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​អគ្គនាយកដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​ជួយ​គិតគូរ និង​មានការ​អនុគ្រោះ​ចំពោះ​សំណង់​តូចតាច​របស់​ពួក​គាត់​ផង ដែល​ធ្វើ​អំពី​ឈើ​ប្រក់​តង់​កៅស៊ូ ជញ្ជាំង​បាំង​ស្លឹក​។ ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ លោក ឡុ​ង កុសល អគ្គនាយករង…

អានបន្ត “ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ)” »

ព័ត៌មានជាតិ

អ្នកសៀមរាបគួរដឹង! អនុក្រឹត្យ ស្តីពី ការកែប្រែតំបន់ការពារទេសភាពអង្គរ

Posted on August 10, 2023 By Mah Khmer
អ្នកសៀមរាបគួរដឹង! អនុក្រឹត្យ ស្តីពី ការកែប្រែតំបន់ការពារទេសភាពអង្គរ

អនុក្រឹត្យ ស្តីពី ការកែប្រែតំបន់ការពារទេសភាពអង្គរ មានដូចខាងក្រោម៖

ព័ត៌មានជាតិ

ផាកពិន័យចិនអស់១ម៉ឺនដុល្លា ចិនប្តឹងទៅស្ថានទូត បញ្ឈរជើង៣នាក់!

Posted on August 10, 2023August 10, 2023 By Mah Khmer
ផាកពិន័យចិនអស់១ម៉ឺនដុល្លា ចិនប្តឹងទៅស្ថានទូត បញ្ឈរជើង៣នាក់!

ប្រជាពលរដ្ឋ​រអ៊ូ​រទាំ​រឿង​ផាក​អត់​វិក្កយបត្រ​ ចោទថា​ប្រជាពលរដ្ឋ​ចេះតែ​ញុះញង់​ ចេះតែបំផ្លេីសការពិត​ លេីកនេះ​ មិនមែន​ ពលរដ្ឋ​ទេ​ គឺ​ ជនរងគ្រោះ​ជាជនជាតិ​ចិន​ ហើយ​បានប្ដឹង​ដល់​ស្ថានទូត​ចិនតែ​ម្ដង​ លុយ១ម៉ឺន​ដុល្លារ​ច្រើន​ណាស់​ ។ ឥលូវ​ពេល​ទូតចិន​អន្តរាគមន៍​មក​ខាង​មេៗ​នគរបាលជាតិ​ ទេីប​ទទួល​ស្គាល់​ការ​ពិត​ ។ មិនមែន​ជា​រឿងថ្មី​ទេ​ ករណី​បែបនេះ​ ទង្វើ​បុគ្គល​ទាំង៣នាក់នេះ​ ធ្វើ​អោយប៉ះពាល់​ដល់​ កិត្តិយស​មន្រ្តី​នគរបាល​ជាតិ​ខ្លាំង​ណាស់​ មិនគួររក្សាទុក​អោយនៅ​ជា​មន្ត្រី​ទៀតនោះទេ​ ។ គ្រាន់តែ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​មិនគ្រប់​គ្រាន់​ទេ​ គួរតែ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ បញ្ជូនទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​តែម្ដងទៅ​ ដេីម្បី​ព្រមាន​អ្នកក្រោយផង​ ៕ ប្រភព៖ ផែង វណ្ណៈ

ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ ផ្អាកការងារមន្ត្រីនគរបាល​ចរាចរណ៍៣រូបដោយមូលហេតុ កំហែង​យកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន

Posted on August 10, 2023 By Mah Khmer
ស្នងការរាជធានីភ្នំពេញ ផ្អាកការងារមន្ត្រីនគរបាល​ចរាចរណ៍៣រូបដោយមូលហេតុ កំហែង​យកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន

លោកឧត្ដមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួនចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បើតាមលិខិតបង្គាប់ការរបស់លោកឧត្ដមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៨ ខែសីហា​ នេះ បានបង្គាប់ឲ្យផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួនចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន។ មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវបានផ្អាកការងារជាបណ្ដោះឲ្យសន្ននោះមានឈ្មោះ១ អនុសេនីយ៍ឯក សុខ គីមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។ ២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។ ៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី៕

ព័ត៌មានជាតិ

លោកស្រី ឃួន សុដារី ជាស្ត្រីដំបូង ធ្វើប្រធានរដ្ឋសភា នៃប្រវត្តិសាស្ត្រកម្ពុជា

Posted on August 10, 2023 By Mah Khmer
លោកស្រី ឃួន សុដារី ជាស្ត្រីដំបូង ធ្វើប្រធានរដ្ឋសភា នៃប្រវត្តិសាស្ត្រកម្ពុជា

នំពេញ៖ លោកស្រី ឃួន សុដារី ត្រូវបានចាត់តាំងធ្វើជាប្រធានរដ្ឋសភា នីតិកាលទី៧ ដែលនេះជាលើកដំបូងនៃប្រវត្តិសាស្ត្រ រដ្ឋសភាកម្ពុជា ដែលជាការលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់តំលៃស្ត្រី នៅក្នុងកិច្ចការនយោបាយ និងភាពជាអ្នកដឹកនាំ។ តាមរយៈសារសំឡេង កាលពីយប់ថ្ងៃទី៩ ខែសីហា ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល នីតិកាលទី៦ បញ្ជាក់ថា៖ «បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំ តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ គឺលោកស្រី ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភានឹងក្លាយទៅជាប្រធានរដ្ឋសភា នាពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី ហើយលោក ជាម យៀប អនុប្រធានទី១ នៅតែជាអនុប្រធានទី១ដដែល លោកវង សូត ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា»។ សូមបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេងសំរិន នឹងធ្វើជាព្រឹទ្ធបុរសដឹកនាំសម័យប្រជុំដំបូង រដ្ឋសភា នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែសីហា ឆ្នា២០២៣ នៅវិមានរដ្ឋសភា។…

អានបន្ត “លោកស្រី ឃួន សុដារី ជាស្ត្រីដំបូង ធ្វើប្រធានរដ្ឋសភា នៃប្រវត្តិសាស្ត្រកម្ពុជា” »

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

Posted on August 10, 2023 By Mah Khmer
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារទាំងស្រុង​៖

ព័ត៌មានជាតិ

ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់

Posted on August 8, 2023August 8, 2023 By Mah Khmer
ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៨ ខែសីហានេះ។ សូមជម្រាបថា ការទទួលបានគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់នេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧៕

ព័ត៌មានជាតិ

មាឌប៉ុនដំរី អត់ចេះរកស៊ីអី?! សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានបុរសរត់ម៉ូតូកង់បី ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំង បណ្តាលឱ្យរងរបួស..

Posted on August 8, 2023 By Mah Khmer
មាឌប៉ុនដំរី អត់ចេះរកស៊ីអី?! សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានបុរសរត់ម៉ូតូកង់បី ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំង បណ្តាលឱ្យរងរបួស..

បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ ក្រោមបទ​បញ្ជាយ៉ាងហ្មឺងមាត់របស់លោកឧត្តម​សេ​នីយ៍ទោ​សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំ​បង​ នៅមុននេះបន្តិចសមត្ថកិច្ចនគរ​បាលបានស្វែងរកបុរសដែ​ល​បេីកម៉ូតូកង់បី​នាំបង្ក​ហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលា​ទៀបភ្លឺថ្ងៃ​ទី​៥​ខែកក្កដាឆ្នាំ២០​២​៣​ នៅ​ក្នុងភូមិសាស្រ្តសង្កាត់អូរចារ​ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបងឃេីញហេីយ​ ។ កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈ​ពេល​០២ថ្ងៃនេះសមត្ថកិច្ចនគរបាល​ បានធ្វេីការ​ស្រា​វ​ជ្រាវយ៉ាងសកម្មបំផុត​ ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ​ ពាក់ព័ន្ធនិងជាពិសេស​គឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេី​ប្រាស់បណ្តាញសង្គម​ ក៏ដូចសាក្សីនានាទេីបនគរបាល​ ទទួលបាននូវលទ្ធផលបែបនេះ។ ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បី​ សមត្ថកិច្ចកំពុងធ្វេីការ​សាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រីឯព័ត៌មានលំអិតជុំវិញករណីនេះយេីងខ្ញុំសូមជម្រាបជូននៅពេលបន្ទាប់ទៀត។ ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​ មេត្តាជ្រាបជាព័ត៌មាន​សូ​ម​អរគុណ៕ សូមរំលឹករឿងចាស់អំពីបុរសឈ្មោះ ទេព ភាឡី ហៅ លីញ កាលពី៦ឆ្នាំមុនប្រព្រឹត្តប៉ះចំលើស្រី្តជាជនជាតិបារាំងហើយ ពេលនេះក៏ប្រព្រឹត្តិប៉ះចំលើស្រ្តីជាជន​ជាតិបារំាងដូចគ្នាម្តងទៀត ៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សមត្ថកិច្ចនគរ​បាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការ បង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបា​រាំងឈ្មោះ COLINE BACHELIER អាយុ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបា​ត់ដំបង នាវេលាម៉ោង ២២និង២០នាទី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ដែលករណីនេះបណ្តាលឱ្យស្រ្តីជាជនរងគ្រោះរងរបួសស្រាល​ ។ ជនសង័្សយរូបនេះត្រូវបានបញ្ជូនទៅអនុវត្តទោសនៅសាលាដំបូងខេត្តបាត់ដំបង…

អានបន្ត “មាឌប៉ុនដំរី អត់ចេះរកស៊ីអី?! សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានបុរសរត់ម៉ូតូកង់បី ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំង បណ្តាលឱ្យរងរបួស..” »

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន

Posted on August 8, 2023 By Mah Khmer
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នៃសភា បានប្ដេជ្ញាចិត្តធ្វើឲ្យអស់ពីសមត្ថភាពក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្តមបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយបានអរគុណទៅដល់អ្នកដែលបានចូលរួមជូនពរលោកទាំងអស់ និងបានប្ដេជ្ញាថាលោកនឹងបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យអស់ពីសមត្ថភាពតាមរយៈការការពារនៅសន្តិភាពនិងស្ថេរភាពដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។ ឯកឧត្តមថា៖ «ខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ»។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ហើយនៅថ្ងៃទី២១ ខែសីហា ខាងមុខលោកនឹងដឹកដៃគណៈរដ្ឋមន្ត្រីលោកដើម្បីទៅសុំការយល់ព្រមពីសភាជាតិ៕

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា

Posted on August 7, 2023 By Mah Khmer
ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។ សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន ទទួលបានបានបញ្ជាក់ដូច្នេះថា៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។ ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប»…

អានបន្ត “ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា” »

ព័ត៌មានជាតិ

សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស

Posted on August 7, 2023 By Mah Khmer
សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម បានអោយ​ដឹង​ថា លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» រួម​ទាំង​អង្គរក្ស ចំនួន​៩​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ សមត្ថកិច្ច ឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា និង​គូកន ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ សេចក្តីរាយការណ៍ បន្ត​ថា នៅ​ពេល​សមត្ថកិច្ច ​ចូលធ្ចើការ​សាកសួរ​លោក​ឧកញ៉ា នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវ​កង​អង្គរក្ស​របស់​លោក​ឧកញ៉ា បាន​វាយ​មក​លើ​សមត្ថកិច្ច បណ្ត​ល​ឲ្យ​មាន​របួស​ជើង​ផង​ដែរ ។ គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​ទៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ប្រាក់​ថ្លៃ​ការ​ទិញ​ដី​។ បន្ទាប់​មក នៅ​វេលា​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​តវ៉ា ដុត​កង់​ឡាន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។ សូម​រម្លឹក​ថា លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ចេញ​លិខិត​កោះហៅ​លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង និង​ឧកញ៉ា ចេ​ង…

អានបន្ត “សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស” »

ព័ត៌មានជាតិ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧

Posted on August 7, 2023 By Mah Khmer
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទើបទទួលបាន។

ព័ត៌មានជាតិ

លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន

Posted on August 6, 2023 By Mah Khmer
លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News អោយដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក…

អានបន្ត “លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន” »

ព័ត៌មានជាតិ

អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន

Posted on August 3, 2023 By Mah Khmer
អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន

ភ្នំពេញ ៖ បន្ទាប់ពីអតិថិជនជាច្រើនរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាទាមទារផ្ទះ តែមិនមានផ្ទះ ផ្ដល់ជូន អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបានធ្វើកិច្ចសន្យាថ្មីជាមួយអតិថិជន ដោយក្នុងនោះចំណុចសំខាន់ចំនួនគួរឱ្យកត់សម្គាល់ គឺសុំឱ្យអតិថិជនទុកពេលឱ្យក្រុមហ៊ុន៣៦ខែ ឬ៣ឆ្នាំ ហើយក្នុងអំឡុងពេល៣ឆ្នាំ អតិថិជនរបស់គម្រោងមិនអាចធ្វើសកម្មភាព ឬផ្សព្វផ្សាយអវិជ្ជមាននានាដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ក្រុមហ៊ុនឡើយ ។ យោងតាមកិច្ចសន្យាដែលបានផ្សព្វផ្សាយបានឱ្យដឹងថា កិច្ចសន្យាបំពេញបន្ថែមត្រូវបានធ្វើឡើងតែរវាងក្រុមហ៊ុនម្នាក់ឯង ដោយមិនទាន់មានការយល់ព្រមពីអតិថិជននោះឡើយ ព្រោះក្នុងលិខិតកិច្ចសន្យាគឺមានតែស្នាមមេដៃរបស់អ្នកឧកញ៉ាម្នាក់ប៉ុណ្ណោះ ។ ក្នុងកិច្ចសន្យានេះមានចំនួន៥ចំនុចបន្ថែមទៀត ក្នុងនោះមាន ទី១. សុំទុកពេល៣៦ខែបន្ត រាប់គិតចាប់តាំងកិច្ចសន្យាទី១បានផុតកំណត់ ដើម្បីបញ្ចប់ការសាងសង់ជូនអតិថិជន។ ទី២. បើសិនជាក្នុងករណី ស្ថានភាពសដ្ឋកិច្ចល្អ ឬក្រុមហ៊ុនមានលទ្ធភាពណាមួយ ក្រុមហ៊ុនអាចនឹងបញ្ចប់ការសាងសង់មុនជូនអតិថិជន ។ ទី៣ . ករណីក្រុមហ៊ុនមិនបញ្ចប់ការសាងសង់ជូនទៅអតិថិជនបានតាមកាលកំណត់ក្នុងកិច្ចសន្យានេះ ក្រុមហ៊ុនសន្យាប្រមូលលក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីប្រគល់ថវិកាជាសំណងជូនអតិថិជនវិញ តាមតម្លៃដើមដែលបានចុះកិច្ចសន្យាទិញលក់។ ៤. អតិថិជនត្រូវទទួលយកសំណង នៅថ្ងៃបរិច្ឆេទទទួលសោរផ្ទះ តាមកិច្ចព្រមព្រៀងនេះ ។ ទី៥ អតិថិជនត្រូវតែយល់ព្រម មិនធ្វើសកម្មភាព និងផ្សព្វផ្សាយអវិជ្ជមានក្នុងអំឡុងពេលកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដល់ក្រុមហ៊ុនឡើយ ។ ក្នុងរយៈពេលចុងក្រោយនេះ អតិថិជនដែលទិញគម្រោងលំនៅឋានរបស់បុរីឡេងណាវ៉ាត្រានៅផ្លូវជាតិលេខ៦អាបាននាំគ្នាតវ៉ាសុំឱ្យអ្នកឧកញ៉ាពន្លឿនការសាងសង់ផ្ទះជូនពួកខ្លួន ខ្លះទៀតបានសុំឱ្យអ្នកឧកញ៉ាឡេង ណាវ៉ាត្រាទិញផ្ទះរបស់ពួកគេយកទៅវិញពីព្រោះខ្លះហួសកុងត្រា១ឆ្នាំហើយនៅតែមិនទាន់ទទួលបានផ្ទះនៅឡើយ…

អានបន្ត “អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន” »

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត

Posted on August 3, 2023 By Mah Khmer
សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រសិនបើលោកបណ្ឌិត ហ៊ុន ម៉ាណែត មានបញ្ហាអ្វីមួយប៉ះពាល់អាយុជីវិតនោះ សម្ដេចតេជោ ហ៊ុន សែន នឹងត្រលប់មកកាន់តំណែងជា នាយករដ្ឋមន្ត្រីសាជាថ្មី ដើម្បីធានារក្សាស្ថិរភាពសង្គម។ នេះជាប្រកាសរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ។ «ខ្ញុំសុំព្រមានមួយទុកឲ្យហើយ ប្រសិនបើកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញគឺខ្ញុំ ត្រូវតែមកវិញធ្វើជានាយករដ្ឋមន្ដ្រី។ បញ្ជាក់ឲ្យច្បាស់ ខ្ញុំអត់ទាន់ឲ្យប្រទេសនេះច្របូកច្របល់។ ហើយបន្ទាប់ពីនោះខ្ញុំនឹងជ្រើសរើសនរណាម្នាក់ធ្វើជានាយករដ្ឋមន្ដ្រីបាន។ ហើយនេះខ្ញុំបានជម្រាបគណៈរដ្ឋមន្ដ្រីឆ្លងតាំងពីខែធ្នូឆ្នាំ២០២១ឯណោះ បើសិនជា ម៉ា ណែត គ្រោះថ្នាក់ដល់ជីវិត នោះខ្ញុំត្រូវវិលត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញ»។ បើតាមសម្ដេចតេជោ, ​ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះ៕

ព័ត៌មានជាតិ

គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ

Posted on July 31, 2023July 31, 2023 By Mah Khmer
គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញ័ត៌មាន ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះមានដូចជា៖ ⁃ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ⁃ វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP – គេហទំព័រ គជប ៖ electresult.nec.gov.kh – កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News – Facebook ៖…

អានបន្ត “គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ” »

ព័ត៌មានជាតិ

តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

Posted on July 31, 2023 By Mah Khmer
តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ ផលិតរក្សាទុក និងចែកចាយ រូបភាពវីដេអូអាសអាភាសលើបណ្ដាញសង្គម និងប្រទូសកេរខ្មាស។ សូមបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះកម្លាំងសមត្តកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនជនសង្ស័យ២ នាក់ ដែលម្នាក់ជាអ្នកដឹកនាំ និងថតរឿង អប់រំបែប សិចស៊ី អាសអាភាស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាការប្រគល់ជូនទៅស្ថាប័នអយ្យការដើម្បីធ្វើការសាកសួរ ជុំវិញការថត និងឡាយ និងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយ ផ្សព្វផ្សាយតាមបណ្តាញសង្គម ។ ជនត្រូវចោទម្នាក់ឈ្មោះ សេក ដារ័ត្ន ហៅ ខេនឌី ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅ បុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល…

អានបន្ត “តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន” »

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

Posted on July 29, 2023 By Mah Khmer
សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងខេត្តទាំងអស់ នឹងត្រូវរក្សានៅដដែល។ ជាមួយគ្នានេះ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈសារពិសេសមួយផ្ញើជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារនេះធ្វើឡើង ដើម្បីបំភ្លឺនូវមន្ទិល និងការបារម្ភរបស់មន្ត្រីមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ «មុខងារទាំងអស់នេះ ខ្ញុំព្រះករុណា បានពិភាក្សាយ៉ាងម៉ត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ…

អានបន្ត “សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល” »

ព័ត៌មានជាតិ

ឯកឧត្តម សៀវ ណំា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា គោរពថ្លែងអំណរអរគុណដល់ពលរដ្ឋទូទំាងខេត្ត

Posted on July 25, 2023July 25, 2023 By Mah Khmer
ឯកឧត្តម សៀវ ណំា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា គោរពថ្លែងអំណរអរគុណដល់ពលរដ្ឋទូទំាងខេត្ត

សៀមរាប៖ សំណរបស់ ឯកឧត្តម សៀង ណំា៖ ខ្ញុំព្រះករុណា ខ្ញុំបាទ សៀង ណាំ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា សូមអរព្រះគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់ ៦អាសនៈលើ៦អាសនៈ។ គុណបំណាច់ដ៏ធំធេងរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ខ្ញុំព្រះករុណា ខ្ញុំបាទចងចាំជានិច្ច និងមិនអាចបំភ្លេបានជារៀងរហូត។ សូមប្រគេនពរនិងជូនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសេចក្ដីសុខចម្រើន និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕​ ដោយ៖ លឹម សំបូរ

ព័ត៌មានជាតិ

ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ

Posted on July 23, 2023 By Mah Khmer
ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ

(ភ្នំពេញ)៖ យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ។ ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៖ ១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ ២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ ៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ ៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ ៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ ៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ ៧៖ កំពត ទទួលបាន ៦/៦ អាសនៈ ៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ ៩៖ កោះកុង…

អានបន្ត “ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ” »

ព័ត៌មានជាតិ

Posts pagination

Previous 1 … 5 6 7 Next
  • 4ថ្ងៃដើមខែថ្មី ឆ្នាំ​ ឆ្លូវ ថោះ ខាល មមែ ម្សាញ់ វក កុរ ជូត លាភធំសម្រុកចូលមកផ្ទួនៗ ហោរាសាស្ត្រ
  • ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ព័ត៌មានជាតិ
  • ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ដើមសប្តាហ៍ដើមទ្រព្យ! មមែ ច ខាល រោង ម្សាញ់ និងកុរ លាភធំហូរចូល ហោរាសាស្ត្រ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • ៥ថ្ងៃជាប់គ្នា 6, 7, 8, 9, 10 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ច្បាស់១០០% ឆ្នាំមមី រកា ថោះ ច ខាល ម្សាញ់ បើកភ្នែកលុយហូរចូលដល់ផ្ទះបន្ទាប់ពីធ្វើរឿងនេះ ហោរាសាស្ត្រ
  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើបញ្ឈប់ការចែកចាយរូបភាពឃាតកម្មឬហិង្សា ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules