Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • នាំ​ទ្រព្យ​ទាំង​៦ ខាល មមី ឆ្លូវ រោង ថោះ កុរ ​ង៉ូ​វ​ហេង​ល្អ​ជួប​ភ្នំ​មាស​ភ្នំ​ប្រាក់​នៅ​ចន្លោះបីថ្ងៃនេះ​ហើយ ហោរាសាស្ត្រ
  • Angkor Songkran 2025 in Siem Reap: A Fusion of Ancient Traditions and Modern Celebrations English
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅដល់ចុងខែ ឆ្នំា មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • ព័ត៌មានអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ស្នើបង្កើត “ក្រុមប្រឹក្សាសន្តិភាព” ជំនួស UN បង្កការជជែកវែកញែកខ្លាំងលើឆាកពិភពលោក អន្តរជាតិ
  • ​អ្នក​កើត​ឆ្នាំទាំង​៧​នេះខ្សែជីវិត ទៅថ្ងៃអនាគត​នឹងមាន​ឃ្លាំងប្រាក់​ ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ22, 23, 24 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ ឆ្លូវ មមែ ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង ព័ត៌មានជាតិ

His Majesty The King Appoints H.E. Dr. Hun Manet As New Prime Minister Of Cambodia

Posted on August 7, 2023 By Mah Khmer
His Majesty The King Appoints H.E. Dr. Hun Manet As New Prime Minister Of Cambodia

His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of Cambodia, has appointed H.E. Dr. Hun Manet as the Prime Minister of the Kingdom of Cambodia for the 7th legislature of National Assembly. The appointment was made in a royal decree signed by His Majesty the King on Aug. 7. The newly appointed Prime…

អានបន្ត “His Majesty The King Appoints H.E. Dr. Hun Manet As New Prime Minister Of Cambodia” »

English

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧

Posted on August 7, 2023 By Mah Khmer
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទើបទទួលបាន។

ព័ត៌មានជាតិ

លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន

Posted on August 6, 2023 By Mah Khmer
លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News អោយដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក…

អានបន្ត “លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន” »

ព័ត៌មានជាតិ

អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន

Posted on August 3, 2023 By Mah Khmer
អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន

ភ្នំពេញ ៖ បន្ទាប់ពីអតិថិជនជាច្រើនរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាទាមទារផ្ទះ តែមិនមានផ្ទះ ផ្ដល់ជូន អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបានធ្វើកិច្ចសន្យាថ្មីជាមួយអតិថិជន ដោយក្នុងនោះចំណុចសំខាន់ចំនួនគួរឱ្យកត់សម្គាល់ គឺសុំឱ្យអតិថិជនទុកពេលឱ្យក្រុមហ៊ុន៣៦ខែ ឬ៣ឆ្នាំ ហើយក្នុងអំឡុងពេល៣ឆ្នាំ អតិថិជនរបស់គម្រោងមិនអាចធ្វើសកម្មភាព ឬផ្សព្វផ្សាយអវិជ្ជមាននានាដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ក្រុមហ៊ុនឡើយ ។ យោងតាមកិច្ចសន្យាដែលបានផ្សព្វផ្សាយបានឱ្យដឹងថា កិច្ចសន្យាបំពេញបន្ថែមត្រូវបានធ្វើឡើងតែរវាងក្រុមហ៊ុនម្នាក់ឯង ដោយមិនទាន់មានការយល់ព្រមពីអតិថិជននោះឡើយ ព្រោះក្នុងលិខិតកិច្ចសន្យាគឺមានតែស្នាមមេដៃរបស់អ្នកឧកញ៉ាម្នាក់ប៉ុណ្ណោះ ។ ក្នុងកិច្ចសន្យានេះមានចំនួន៥ចំនុចបន្ថែមទៀត ក្នុងនោះមាន ទី១. សុំទុកពេល៣៦ខែបន្ត រាប់គិតចាប់តាំងកិច្ចសន្យាទី១បានផុតកំណត់ ដើម្បីបញ្ចប់ការសាងសង់ជូនអតិថិជន។ ទី២. បើសិនជាក្នុងករណី ស្ថានភាពសដ្ឋកិច្ចល្អ ឬក្រុមហ៊ុនមានលទ្ធភាពណាមួយ ក្រុមហ៊ុនអាចនឹងបញ្ចប់ការសាងសង់មុនជូនអតិថិជន ។ ទី៣ . ករណីក្រុមហ៊ុនមិនបញ្ចប់ការសាងសង់ជូនទៅអតិថិជនបានតាមកាលកំណត់ក្នុងកិច្ចសន្យានេះ ក្រុមហ៊ុនសន្យាប្រមូលលក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីប្រគល់ថវិកាជាសំណងជូនអតិថិជនវិញ តាមតម្លៃដើមដែលបានចុះកិច្ចសន្យាទិញលក់។ ៤. អតិថិជនត្រូវទទួលយកសំណង នៅថ្ងៃបរិច្ឆេទទទួលសោរផ្ទះ តាមកិច្ចព្រមព្រៀងនេះ ។ ទី៥ អតិថិជនត្រូវតែយល់ព្រម មិនធ្វើសកម្មភាព និងផ្សព្វផ្សាយអវិជ្ជមានក្នុងអំឡុងពេលកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដល់ក្រុមហ៊ុនឡើយ ។ ក្នុងរយៈពេលចុងក្រោយនេះ អតិថិជនដែលទិញគម្រោងលំនៅឋានរបស់បុរីឡេងណាវ៉ាត្រានៅផ្លូវជាតិលេខ៦អាបាននាំគ្នាតវ៉ាសុំឱ្យអ្នកឧកញ៉ាពន្លឿនការសាងសង់ផ្ទះជូនពួកខ្លួន ខ្លះទៀតបានសុំឱ្យអ្នកឧកញ៉ាឡេង ណាវ៉ាត្រាទិញផ្ទះរបស់ពួកគេយកទៅវិញពីព្រោះខ្លះហួសកុងត្រា១ឆ្នាំហើយនៅតែមិនទាន់ទទួលបានផ្ទះនៅឡើយ…

អានបន្ត “អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន” »

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត

Posted on August 3, 2023 By Mah Khmer
សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រសិនបើលោកបណ្ឌិត ហ៊ុន ម៉ាណែត មានបញ្ហាអ្វីមួយប៉ះពាល់អាយុជីវិតនោះ សម្ដេចតេជោ ហ៊ុន សែន នឹងត្រលប់មកកាន់តំណែងជា នាយករដ្ឋមន្ត្រីសាជាថ្មី ដើម្បីធានារក្សាស្ថិរភាពសង្គម។ នេះជាប្រកាសរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ។ «ខ្ញុំសុំព្រមានមួយទុកឲ្យហើយ ប្រសិនបើកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញគឺខ្ញុំ ត្រូវតែមកវិញធ្វើជានាយករដ្ឋមន្ដ្រី។ បញ្ជាក់ឲ្យច្បាស់ ខ្ញុំអត់ទាន់ឲ្យប្រទេសនេះច្របូកច្របល់។ ហើយបន្ទាប់ពីនោះខ្ញុំនឹងជ្រើសរើសនរណាម្នាក់ធ្វើជានាយករដ្ឋមន្ដ្រីបាន។ ហើយនេះខ្ញុំបានជម្រាបគណៈរដ្ឋមន្ដ្រីឆ្លងតាំងពីខែធ្នូឆ្នាំ២០២១ឯណោះ បើសិនជា ម៉ា ណែត គ្រោះថ្នាក់ដល់ជីវិត នោះខ្ញុំត្រូវវិលត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញ»។ បើតាមសម្ដេចតេជោ, ​ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះ៕

ព័ត៌មានជាតិ

គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ

Posted on July 31, 2023July 31, 2023 By Mah Khmer
គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញ័ត៌មាន ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះមានដូចជា៖ ⁃ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ⁃ វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP – គេហទំព័រ គជប ៖ electresult.nec.gov.kh – កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News – Facebook ៖…

អានបន្ត “គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ” »

ព័ត៌មានជាតិ

តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

Posted on July 31, 2023 By Mah Khmer
តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ ផលិតរក្សាទុក និងចែកចាយ រូបភាពវីដេអូអាសអាភាសលើបណ្ដាញសង្គម និងប្រទូសកេរខ្មាស។ សូមបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះកម្លាំងសមត្តកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនជនសង្ស័យ២ នាក់ ដែលម្នាក់ជាអ្នកដឹកនាំ និងថតរឿង អប់រំបែប សិចស៊ី អាសអាភាស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាការប្រគល់ជូនទៅស្ថាប័នអយ្យការដើម្បីធ្វើការសាកសួរ ជុំវិញការថត និងឡាយ និងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយ ផ្សព្វផ្សាយតាមបណ្តាញសង្គម ។ ជនត្រូវចោទម្នាក់ឈ្មោះ សេក ដារ័ត្ន ហៅ ខេនឌី ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅ បុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល…

អានបន្ត “តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន” »

ព័ត៌មានជាតិ

រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ…

Posted on July 31, 2023 By Mah Khmer
រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ…

សៀមរាប៖ សំណេរទំាងស្រុងរបស់លោក តាន់ គឹមសួរ ដែលបានបង្ហោះ ហើយអង្គភាពយើងខ្ញុំពុំបានកែស្រួលណាមួយនោះឡើយ! សំណេរ៖ លទ្ធផលចុងក្រោយ គឺលាប់ពណ៍ តើមានបានស្ដាប់ប្រសាសន៍ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែតលើកឡើងអំពីខ្ញុំទេ ក្រោយពេលសម្ដេចពុកសម្រេចលុប ស.ជ.ណចោល? តើមានដឹងថាហេតុអ្វីបានជាសម្ដេចពុកនៅសុខៗលោកលុបស.ជ.ណនោះចេញទេ? មិនមែនមកពីការប្រតិកម្មរបស់មហាជនទាំងស្រុងនោះទេ គឺមកពីភាពវាងវៃរបស់គាត់រកឃើញភាពមិនប្រក្រតីជាច្រើនអំពីរបាយការណ៍ស្នើសុំកាត់ឆ្វៀលភ្នំតាម៉ៅហ្នឹង (ខ្ញុំវាឆ្ងល់ថាដីវាលស្រាប់មានច្រើនណាស់ ហេតុអ្វីស្រលាញ់តែដីព្រៃ) ចូលអានតែងសេចក្តីដែលគេប្រឌិតឡើងដើម្បីចោទប្រកាន់ខ្ញុំដូចរាល់ដងទាំងគ្នា វាគ្មានអីចំឡែកទេ ហ៊ានយកអាខោនពិតមកបង្ហោះទេ បើហ៊ាន ចាំមើលថាតាន់ គឹមសួរ ហ៊ានលេងតាមផ្លូវច្បាប់ដើម្បីរកភាពស្អាតស្អំទេ? មិនចាំបាច់អីបូបាច់ច្រើនទេ បញ្ហាស្អីដោះស្រាយហ្នឹងទៅ វាចប់រឿងហើយ😏😏😏 សូមអានការតែងសេចក្ដីរបស់កូនក្មេងជាមួយគ្នា៖ តាន់ គីមសួរ សកម្មជនលាក់មុខ របស់ក្រុមប្រឆាំង ដែលមកធ្វើសកម្មភាព កកូរកកាយ ឲ្យកើតជាភាព វឹកវរក្នុងសេដ្ឋកិច្ច និងនយោបាយបាយខ្មែរ។ មើលរូបភាពហាក់ដូចជាវា ធ្វើសកម្មភាពប្រឆាំងតប ត និងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធម្មតា ប៉ុន្តែគឺ មិនមែនទេ គឺវាវាយ សម្តេចពុក ដោយប្រយោល។ រំលឹកកាលពី សម្តេចពុក បានសម្បទាន ដីទ្រនាប់ ភ្នំតាម៉ៅ…

អានបន្ត “រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ…” »

ជីវិតនិងសង្គម

ជំនន់ទឹកភ្លៀងនៅកែប ធ្វើឲ្យផ្ទះពលរដ្ឋជាង ៩ពាន់គ្រួសាររងប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

Posted on July 31, 2023 By Mah Khmer
ជំនន់ទឹកភ្លៀងនៅកែប ធ្វើឲ្យផ្ទះពលរដ្ឋជាង ៩ពាន់គ្រួសាររងប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

កែប៖ បើតាមរបាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានឲ្យដឹងថា ជំនន់ទឹកភ្លៀង ចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកក្កដា រហូតមកដល់ថ្ងៃទី៣០ បានបង្កឲ្យមានផលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៥ ស្ថិតនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ដែលសរុបចំនួនគ្រួសារស្មើនឹងជាង ៩.០០០គ្រួសារ។ ជំនន់ទឹកភ្ញៀងលើកនេះ ក្រៅពីមានផលប៉ះពាល់ដល់ផ្ទះសំបែងពលរដ្ឋ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិ ផ្លូវលំ ប្រព័ន្ធប្រឡាយទឹក ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដែរ តែដើម្បីដោះស្រាយបញ្ហាចំពោះមុខ អភិបាលខេត្តកែប បានចុះបញ្ជាដោយផ្ទាល់ក្នុងការយកគ្រឿងចក្រកាយបើកផ្លូវទឹក នៅទីតាំងដែលងាយរងគ្រោះ ដើម្បីបញ្ជៀសហានិភ័យណាមួយកើតឡើងជាយថាហេតុ។ លោកបណ្ឌិតមានប្រសាសន៍ថា ក្រោយភ្លៀងធ្លាក់ផ្ទួនៗប៉ុន្មានថ្ងៃនេះ ទីតាំងសំខាន់ៗនៅមូលដ្ឋានខេត្តកែប មានការជន់លិច ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធរបាននាំយកគ្រឿងចក្រកាយប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋ នៅតាមតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។ លោកបានសំណូមពរប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើសុខភាព សុវត្ថិភាពកុមារតូចៗ សត្វចិញ្ចឹមគ្រប់ប្រភេទ និងត្រៀមរកទីទួលសុវត្ថិភាពឲ្យបានសមរម្យ ពិសេសប្រុងប្រយ័ត្នជាមួយបណ្តាញអគ្គិសនី និងសត្វអាសិរពិសជាដើម។ បើតាមលោក ឃី នាង ប្រធានមន្ទីរធនធានទឹកខេត្តកែប បានឲ្យដឹងដែរថា រយៈពេល២៤ម៉ោងនេះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ទឹកភ្លៀងឡើងដល់ ២៣០មីលីម៉ែត្រ ដែលតួលេខនេះហួសពីកម្រិតនៃការប្រកាសអាសន្ន ហើយនេះជាបរិមាណមួយដ៏ច្រើនដែលខេត្តកែបយើងមិនធ្លាប់ជួបប្រទះ។ លោកថា…

អានបន្ត “ជំនន់ទឹកភ្លៀងនៅកែប ធ្វើឲ្យផ្ទះពលរដ្ឋជាង ៩ពាន់គ្រួសាររងប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន” »

ជីវិតនិងសង្គម

ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ

Posted on July 30, 2023 By Mah Khmer
ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ

កម្ពុជា និងថៃ បានបើកដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងដែលបានតភ្ជាប់រវាងប្រទេសទាំងពីរជាលើកដំបូងជាផ្លូវការហើយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ តំណភ្ជាប់ផ្លូវរថភ្លើងនេះ បានភ្ជាប់ជាមួយនឹងស្ថានីយភ្លើងបានឃ្លុងលឹក ក្នុងស្រុកអារ៉ាត់នីយ៉ាប្រះផេត ខេត្តស្រះកែវ ទៅកា​ន់​ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយដែលជាការតភ្ជាប់រវាងប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងប្រទេសចិន ដែលនេះជាការជួយកាត់ប​ន្ថ​​យនូវថ្លៃដឹកជញ្ជូន ថ្លៃថាមពល ជួយថែរក្សាបរិស្ថាន ព្រមទាំងជំរុញនូវស្តង់ដារពាណិជ្ជកម្មរបស់សកលលោកផងដែរ​។ បន្ថែមពីនេះ ខ្សែរថភ្លើងដែលទើបតែភ្ជាប់ថ្មីនេះ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក្នុងប្រព័ន្ធដឹកជញ្ជូនភស្តុភារកម្ម ដែលសម្រួលដល់ពាណិជ្ជករថៃ និងកម្ពុជា។ ខណៈដែលមានក្រុ​មហ៊ុនថៃជាច្រើនបានចូលរួមក្នុងប្រតិបត្តិការសេវាកម្មនេះ ដោយប្រើប្រាស់ផ្លូវដែកថៃជាស្នូល ក្នុងនោះរួមមាន ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. or GMLL និងក្រុមហ៊ុន PTT Public Company Limited។ លោក Chansak Chumchuen នាយករងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម របស់ក្រុមហ៊ុន PTT បានលើកឡើងថា ការបើកឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងថៃ ខណៈដែលយើងក៏មានផ្លូវរថភ្លើងភ្ជាប់ពីថៃ ទៅឡាវ…

អានបន្ត “ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ” »

សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

Posted on July 29, 2023 By Mah Khmer
សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងខេត្តទាំងអស់ នឹងត្រូវរក្សានៅដដែល។ ជាមួយគ្នានេះ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈសារពិសេសមួយផ្ញើជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារនេះធ្វើឡើង ដើម្បីបំភ្លឺនូវមន្ទិល និងការបារម្ភរបស់មន្ត្រីមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ «មុខងារទាំងអស់នេះ ខ្ញុំព្រះករុណា បានពិភាក្សាយ៉ាងម៉ត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ…

អានបន្ត “សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល” »

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ

Posted on July 27, 2023 By Mah Khmer
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំ ពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា​ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)” និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ២០២៣ តទៅ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​កម្ពុជា។ សេចក្តីជូនដំណឹងនេះបញ្ជាក់ថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាស៍ចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។ ប្រភពដដែលបន្តថា​ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែល មិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥…

អានបន្ត “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ” »

សេដ្ឋកិច្ច

ឯកឧត្តម សៀវ ណំា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា គោរពថ្លែងអំណរអរគុណដល់ពលរដ្ឋទូទំាងខេត្ត

Posted on July 25, 2023July 25, 2023 By Mah Khmer
ឯកឧត្តម សៀវ ណំា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា គោរពថ្លែងអំណរអរគុណដល់ពលរដ្ឋទូទំាងខេត្ត

សៀមរាប៖ សំណរបស់ ឯកឧត្តម សៀង ណំា៖ ខ្ញុំព្រះករុណា ខ្ញុំបាទ សៀង ណាំ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា សូមអរព្រះគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់ ៦អាសនៈលើ៦អាសនៈ។ គុណបំណាច់ដ៏ធំធេងរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ខ្ញុំព្រះករុណា ខ្ញុំបាទចងចាំជានិច្ច និងមិនអាចបំភ្លេបានជារៀងរហូត។ សូមប្រគេនពរនិងជូនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសេចក្ដីសុខចម្រើន និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕​ ដោយ៖ លឹម សំបូរ

ព័ត៌មានជាតិ

ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ

Posted on July 23, 2023 By Mah Khmer
ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ

(ភ្នំពេញ)៖ យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញព័ត៌មាន និងបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ។ ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៖ ១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ ២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ ៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ ៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ ៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ ៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ ៧៖ កំពត ទទួលបាន ៦/៦ អាសនៈ ៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ ៩៖ កោះកុង…

អានបន្ត “ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ” »

ព័ត៌មានជាតិ

លទ្ធផលក្រៅផ្លូវការ៖ ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង ៦/៦អាសនៈ

Posted on July 23, 2023 By Mah Khmer
លទ្ធផលក្រៅផ្លូវការ៖ ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង ៦/៦អាសនៈ

(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា នៅខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចគ្រប់គ្រងបាន ៦/៦អាសនៈ។ សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសជាង ៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ អត្ថបទគួរអាន៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា បានអញ្ជើញ​ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ យ៉ាងច្រើនកុះករដោយបង្ហាញនូវ​ទឹកចិត្ដសប្បាយរីករាយក្នុង​ការ​ចូលរួមបំពេញនូវកាតព្វកិច្ចរបស់ខ្លួន។ ដោយឡែក​នៅខេត្ត​សៀមរាប ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និងលោកជំទាវ រួមជាមួយប្រជាពលរដ្ឋនៅ​ក្នុងខេត្តសៀមរាប ក៏បានអញ្ជើញ​ទៅបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ថា ពីមួយ​អាណត្តិ ទៅមួយអាណត្តិ បងប្អូនប្រជាពលរដ្ឋយើងបានអញ្ជើញមកចូលរួម​បោះឆ្នោត​យ៉ាង​ច្រើន ដោយពួកគាត់ពេញចិត្តក្នុងការបញ្ចេញនូវសិទ្ធិ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស តាមរយៈការបោះឆ្នោតនេះ ក្នុងការជ្រើសរើសអ្នកដឹកនាំ​ដែល​ខ្លួនពេញចិត្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងឱកាស​ដែល​ប្រជាពលរដ្ឋយើង…

អានបន្ត “លទ្ធផលក្រៅផ្លូវការ៖ ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង ៦/៦អាសនៈ” »

ព័ត៌មានជាតិ

ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ

Posted on July 19, 2023 By Mah Khmer
ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ

(បាងកក)៖ សភារបស់ថៃ នៅថ្ងៃពុធនេះបានបដិសេធមិនឱ្យមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុង ការបោះឆ្នោតជុំទី២នេះនោះទេ។ នេះបើតាមប្រធានរដ្ឋសភាថៃ ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha បានគូសបញ្ជាក់ដូច្នេះថា «លោក Pita មិនអាចត្រូវបានតែងតាំង (ជាបេក្ខជននាយករដ្ឋមន្ត្រី) ជាលើកទី២ នៅក្នុងសម័យប្រជុំរួមនេះនោះឡើយ»។ គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះដែរ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំ គណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា…

អានបន្ត “ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ” »

អន្តរជាតិ

ជនបរទេស​ប្រមាណ​ជា​១០​នាក់ ទម្លាយ​បង្អួច​អគារ​ស្រែកយំ និង​សំពះ​សុំ​ឲ្យ​ជួយ​មហាជន​ជួយ​(វីដេអូ)

Posted on July 19, 2023 By Mah Khmer
ជនបរទេស​ប្រមាណ​ជា​១០​នាក់ ទម្លាយ​បង្អួច​អគារ​ស្រែកយំ និង​សំពះ​សុំ​ឲ្យ​ជួយ​មហាជន​ជួយ​(វីដេអូ)

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​លើ​អគារ​កាស៊ីណូ​ក្រុង​បា​វិត​មួយ​កន្លែង ដោយ​មាន​ជនបរទេស (​ជនជាតិ​វៀតណាម​)​ប្រមាណ​ជា​១០​នាក់ បាន​វា​.​យ​ទម្លាយ​បង្អួច​អគារ​ដែល​មាន​កម្ពស់​៥​ជាន់ ហើយ​ស្រែក​ទ្រហោយំ រួច​លើកដៃ​សំពះ​សុំ​ឲ្យ​មហាជន​ជួយ និង​អ្នកខ្លះ​ទៀត​បម្រុង​លោ​.​ត​ពីលើ​អគារ ដោយ​មិនដឹង​ថា តើ​មាន​មូលហេតុ​អ្វី​នោះ​ទេ? ឬ​ក៏​ជា​ការ​ចាប់​បង្ខាំ​.​ង​មនុស្ស​ជម្រិត​ទារប្រាក់​ក៏​មិនដឹង​ដែរ? បង្ក​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​នាំ​គ្នា​មក​ចោមរោម​មើល ព្រមទាំង​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ផង​ដែរ​។ សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង​កា​លក​ពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​អគារ​កាស៊ីណូ​ដែល​មាន​កម្ពស់​៥​ជាន់ ដោយ​សរសេរ​ជា​អក្សរ​ចិន ដែល​ទីតាំង​នោ​ជិត​កាស៊ីណូ «​ប៉ា​រិ​ស បរបរ​ឆោ​សាន​» ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។ បន្ទាប់​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ ក៏​ឃើញ​មាន​សមត្ថកិច្ច​នគ​បាល​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​បាន​មក​ដល់​កន្លែង​កើតហេតុ ក៏​ប៉ុន្តែ​ក៏​ត្រូវ​ជនជាតិ​ចិន​ទាញ​ទ្វាររបង​បិទ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​ចូល​ទៅ​ក្នុង​បរិវេណ​អគារ​ដែល​មាន​ជនជាតិ​វៀតណាម​ស្រែក​ទ្រហោយំ និង​សំពះ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​នោះ​ឡើយ​។ រហូត​ដល់​វេលា ម៉ោង​៦​ល្ងាច គេ​ក៏​ឃើញ​វត្តមាន​ឯកឧត្តម​អភិបាលខេត្ត លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​អភិបាលក្រុង​បា​វិត និង​កម្លាំង​នគ​បាល​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​មក​ដល់ ទើប​ម្ចាស់​កាស៊ីណូ​ជា​ជនជាតិ​ចិន​នោះ ព្រម​បើករបង​ឲ្យ​ចូល ក៏​ប៉ុន្តែ​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ចូល​ទៅ​ថតរូប​ភាព​ខាងក្នុង និង​យក​ព័ត៌មាន​នោះ​ដែរ គឺ​បាន​ត្រឹមតែ​ឈរ​នៅ​បរិវេណ​ខាងក្រៅ​លើ​ចិញ្ចើមថ្នល់​តែ​ប៉ុណ្ណោះ​។ ហើយ​សមត្ថកិច្ច​ចូល​ទៅ​ខាងក្នុង​អស់​រយៈពេល​ជិត​៣​ម៉ោង គឺ​ចាប់ពី​ម៉ោង​៦​និង​០០​នាទី​ល្ងាច រហូត​ដល់​វេលា​ម៉​ង​៧​និង​៥០​នាទី​យប់ ទើប​ឃើញ​សមត្ថកិច្ច និង​អាជ្ញាធរ​ចេញ​មក​វិញ ក៏​ប៉ុន្តែ​មិនឃើញ​នាំ​ក្រុម​ជន​រង​គ្រោះ​ណា​ម្នាក់​មក​ជាមួយ​នោះ​ទេ​។ ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ…

អានបន្ត “ជនបរទេស​ប្រមាណ​ជា​១០​នាក់ ទម្លាយ​បង្អួច​អគារ​ស្រែកយំ និង​សំពះ​សុំ​ឲ្យ​ជួយ​មហាជន​ជួយ​(វីដេអូ)” »

ព័ត៌មានជាតិ

ចាប់ខ្លួនជនក្លែងបន្លំអត្តសញ្ញាណអ្នកសារព័ត៌មានតាមស្ថាប័ននានា ឆាតសុំថវិកាពីមន្ដ្រីតាមក្រសួងស្ថាប័ន

Posted on July 19, 2023 By Mah Khmer
ចាប់ខ្លួនជនក្លែងបន្លំអត្តសញ្ញាណអ្នកសារព័ត៌មានតាមស្ថាប័ននានា ឆាតសុំថវិកាពីមន្ដ្រីតាមក្រសួងស្ថាប័ន

ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះអនុវត្តដីកាឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២១មក ជនសង្ស័យរូបនេះតែងតែយកអត្តសញ្ញាណបុគ្គលិករបស់ស្ថាប័នព័ត៌មានធំៗ ទាក់ទងតាមរយៈសារ Telegram និង WhatsApp ទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងស្ថាប័ននានា សុំប្រាក់ចុះបេសកកម្ម និងគំរាមកំហែងចុះផ្សាយព័ត៌មានអំពីអំពើអសកម្មនានា ដើម្បីជាថ្នូរនឹងប្រាក់។ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវបានល្អិតល្អន់ រហូតឈានដល់កំណត់មុខសញ្ញាជនសង្ស័យ ឈ្មោះ មូល រតនៈ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី និងបន្ទាប់មកនាយកដ្ឋានក៏បានទទួលដីការបញ្ជាឱ្យចូលខ្លួនលេខ ២៨៣ អ.យ.ក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់ ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជដំបូងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានបានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលរូបនេះ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

Posted on July 19, 2023 By Mah Khmer
រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការអន្តរក្រសួង ​ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែល លោក ស៊ុន ចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។ បើតាមសេចក្ដីចសម្រេចលេខ៥២.សសរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ បើតាមក្ដីសម្រេច បង្កើតគណៈកម្មការអន្តរក្រសួងនេះ ដែលចុះហត្ថលេខា ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងប្រការ១ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ស្នើសុំវិនិយោគដោយ ក្រុមហ៊ុន China Road and Bridge Corporation​ (CRBC) ក្រោមទម្រង់វិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (Bot: Build-Operate-Transfer) មានសមាសភាព២៦រូប លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុប្រធាន។ នៅក្នុងប្រការ២ គណៈកម្មការនេះ មានភារកិច្ច រួមមាន៖ ពិនិត្យ ផ្ដល់យោបល់អំពីនីតីវិធី ក្របខណ្ឌគតិយុត្ត…

អានបន្ត “រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប” »

សេដ្ឋកិច្ច

អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ

Posted on July 19, 2023 By Mah Khmer
អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ

(ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោកមេធាវី ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារចំនួន២ឆ្នាំ ក្នុងបទចោទផ្តល់សក្ខីកម្មក្លែងក្លាយ ប៉ុន្តែទោសនោះត្រូវព្យួរជាធម្មតា។ សាលក្រមដែលប្រកាសដោយលោក ទុង រតនា ជាតំណាងអយ្យការលោកចៅក្រមបានសម្រេច ឱ្យលោក មេធាវី រួចផុតពីបទចោទ បរិហាបង្កាច់កេរ្ត៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានលើកយកសំណុំរឿងព្រហ្មទណ្ឌលេខ៣២៥៧ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មកបើកសវនាការជាសាធារណៈ លើជនជាប់ចោទឈ្មោះ ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេធាវី ជាប់ចោទពីបទ ផ្តល់សក្ខីកម្មក្លែងក្លាយ និងបទបរិហាបង្កាច់កេរ្ត៍ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តាមច្បាប់បញ្ញាត្តិមាត្រា៣១១ និងមាត្រា៥៤៥ នៃក្រមព្រហ្មទណ្ឌ។…

អានបន្ត “អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ” »

ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលមានវិវាទ និងបញ្ហាពាក់ព័ន្ធនឹងការទិញ-លក់-ជួលអចលនទ្រព្យ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍ពី និយ័តករអាជីវកម្មអចលនវត្ថុ

Posted on July 19, 2023 By Mah Khmer
ប្រជាពលរដ្ឋដែលមានវិវាទ និងបញ្ហាពាក់ព័ន្ធនឹងការទិញ-លក់-ជួលអចលនទ្រព្យ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍ពី និយ័តករអាជីវកម្មអចលនវត្ថុ

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទ ឬភាពមិនប្រក្រតីណាមួយកើតឡើង ពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មកនិយ័តករអាជីវកម្មអចលនវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដានេះ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាព ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេត ស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំងឡាយណា ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុតាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។ ក្នុងន័យនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងករណីមានវិវាទ ឬអប្រក្រតីភាពណាមួយកើតឡើងពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ ភាគីនៃកិច្ចសន្យា ឬភាគីពាក់ព័ន្ធណាមួយអាច ដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មក ន.អ.ប. ដែលមានអាសយដ្ឋាននៅអគារ១៦៨F (ជាន់ទី៧) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមតេឡេក្រាមលេខ ០១១ ៥៩៨ ៣៧២ និង…

អានបន្ត “ប្រជាពលរដ្ឋដែលមានវិវាទ និងបញ្ហាពាក់ព័ន្ធនឹងការទិញ-លក់-ជួលអចលនទ្រព្យ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍ពី និយ័តករអាជីវកម្មអចលនវត្ថុ” »

ជីវិតនិងសង្គម

ប៉ូលីសខេត្ត បង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៩ នាក់បញ្ជូន ទៅ តុលាការ

Posted on July 18, 2023 By Mah Khmer
ប៉ូលីសខេត្ត បង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៩ នាក់បញ្ជូន ទៅ តុលាការ

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង ការដ្ឋាននគរបាលខេត្ត សហការជាមួយ កម្លាំងនគរបាលស្រុកស្ទោង ខេត្ត កំពង់ធំ បានស្រាវជ្រាវ បង្ក្រាបក្រុមលួច ម៉ូតូ ចំនួន ៩នាក់ ដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម បញ្ជូនទៅ តុលាការខេត្តសៀមរាប ។ ជាក់ស្តែងនៅថ្ងៃទី១៤ និង ១៧ ខែកក្កដា ឆ្នាំ២០២៣ នគរបាលខេត្តសៀមរាបបានស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាអំពើលួចម៉ូតូដ៏សកម្មមួយសំបុកធំ នៅក្នុងក្រុងសៀមរាបរួមទាំងអ្នកទទួលផលចោរកម្មផងដែរ។ បើតាមលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរ បាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានប្រាប់ តាម តេ លេក្រាម នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះថា ដោយមានការយក ចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តម សេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរ បាលខេត្តសៀមរា ចំពោះបងប្អូនប្រជា ពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្រប…

អានបន្ត “ប៉ូលីសខេត្ត បង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៩ នាក់បញ្ជូន ទៅ តុលាការ” »

ព័ត៌មានជាតិ

ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក

Posted on July 18, 2023 By Mah Khmer
ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក

សៀមរាប៖ ដឹងការពិតហើយពលរដ្ឋជាង៣០នាក់ចូលហ៊ូបអាហាររប៊ូហ្វេBBQ( ស្រីខួច ខិនថេនើរ)ក្រុងសៀមរាបសង្ស័យពុលចំណីអាហារក្នុងនោះមានមនុស្សចាស់ចំនួន ២៩ នាក់ក្មេងចំនួន ៥នាក់។ តាមប្រពីពលរដ្ឋជនរងគ្រោះទៅពិសាអាហារនៅអាហារដ្ឋានប៊ូហ្វេ ស្រីខួច ខិនថេនើរ បានលើកឡើងថា÷ កាលពីល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៣ថ្មីៗនេះពួកគាត់បាននាំសាច់ញាតិបងប្អូនិងក្រុមការងារទៅពិសារអាហារនៅ ប៊ូហ្វេ ស្រីខួច ខិនថេនើរ នៅផ្លូវបេតុងថ្មីក្បែរផ្សារញ៉ែសង្កាត់ស្វាយដង្គុំក្រុងខេត្ត/សៀមរាបអះអាងថាមានការពុលចំណីអាហារ។ ក្រោយពីទទួលបានព័ត៌មាននេះក្រុមការងារអង្គភាពយើងបានចុះទៅសួរនាំនិងធ្វើបទសម្ភាសន៍ដល់ពួកគាត់ដែលអះអាងថាពុលអាហារនេះនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៣។ ពួកគាត់បានរៀបរាប់ថាក្រោយពីពួកគាត់នាំគ្នាទៅហូបអាហារប៊ូហ្វេ ស្រីខួចខិនថេនើរ ល្ងាចថ្ងៃទី ១៤ខែកក្កដាឆ្នាំ ២០២៣ ហូបរួចត្រឡប់មកផ្ទះវិញបាន៤ ទៅ៥ម៉ោងស្រាប់តែគ្នាពួកគាត់មានចំនួន១៨-១៩នាក់មានអាការ:ឈឺពោះខ្លាំង រាករុះក្អួតចង្អោរដូចៗគ្នាបណ្តាលអោយអ្នកខ្លះទន់ដៃទន់ជើងភ័យស្លន់ស្លោ។ ឃើញសភាពអាការ:ទំនងមិនស្រួលទើបសាច់ញាតិបញ្ជូនជនរងគ្រោះដែលមានអាការៈធ្ងន់ទៅសម្រាកនៅគ្លីនិចឯកជន(នាគទេព្យ)បានមួយយប់ទើបបានអាការ:ធូស្រាលទើបខាងគ្លីនិកចេញសំបុត្រទេព្យដូចខ្លឹមសារទាំងស្រុងក្នុងក្រដាសពេទ្យ និងត្រូវបងថ្លៃសេវាអស់ចំនួន(198.72$) ជនរងគ្រោះម្នាក់។ តែខ្លះមានអាការៈស្រាលហើយដោយសារពួកគាត់មានជីវភាពខ្វះខាតផងមិនបានទៅសម្រាកនៅគ្លីនិកទេគឺទិញផ្សំថ្នាំតែតាម ហ្វាម៉ាស៊ីផ្សេងៗមកញាំ ខ្លះបានធូរស្រាលខ្លះនូវឈឺក្បាលមិនទាន់បាត់នៅឡើយគិតមកដល់ថ្ងៃនេះ។ ហើយពួកគាត់ដែលមានអាការៈធ្ងន់ធ្ងរនៅព្រឹកថ្ងៃទី ១៦ខែឆ្នាំដដែលបានទៅសុំឱ្យម្ចាស់ហាងប៊ូហ្វេស្រីខួចដើម្បីជួយដោះស្រាយថ្លៃពេទ្យខ្លះតែម្ចាស់ហាងស្រីខួច គាត់បដិសេធពុំទទួលខុសត្រូវ ។ តែម្ចាស់ហាងប្រុសគាត់ថាជួយបាន ២០ដុល្លារ តែពួកគាត់ជនរងគ្រោះដែលពុលអាហារនេះមិនទទួលទេព្រោះគាត់ត្រូវព្យាបាលអស់លុយច្រើនរាប់រយជួយគាត់តិចតួចពេក អ្នកពុលជិត ២០ នាក់ចែកតែគ្នាទិញថ្នាំប៉ារ៉ាសេតាម៉ុលមិនគ្រប់ផង។ ហើយនៅថ្ងៃទី ១៧ ខែឆ្នាំនេះដែរយើឃើញខាងមន្ទីរសុខាភិបាលបានចុះមកសួរសុខទុក្ខ និងពិនិត្យមើលតែរហូតមកដល់ពេលនេះហើយពុំមានឃើញអ្វីឆ្លើយតបមកពួកគាត់ទេ ។ តាមការបញ្ជាក់ពីរជនរងគ្រោះថាការពុលនេះបណ្ដាលមកពីខ្វះអនាម័យអាហារខ្លះមានគ្របអាហារខ្លះពុំបានគ្របទេ ឃើញសត្វរុយរោមជាច្រើនហើយម្យ៉ាងទៀតមកពីក្តាមនិងខ្យងផ្អាប់ទុកយូរពេក ក្តាមមានសាច់ផុយៗចំណែកខ្យងមានដីផុក ពេលគាត់សួរនាំម្ចាស់ហាងឆ្លើយថាខ្យងចិញ្ចឹមនៅនឹងដីផុកមិនមានចិញ្ចឹមនៅលើអាកាសទេ។ ចំណែកលោកវេជ្ជបណ្ឌិត ក្រុស…

អានបន្ត “ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក” »

ព័ត៌មានជាតិ

អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន

Posted on July 18, 2023July 18, 2023 By Mah Khmer
អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន

សៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន ខណៈដែលអាជ្ញាធរកំពុងរវល់ក្នុងការរៀបចំការបោះឆ្នោត។ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យ Maha Khmer ដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដានេះថា ពាក់ព័ន្ធនឹងការសង់របងកាត់អូរនេះ អាជ្ញាធរស្រុកបានចុះទៅហាមឃាត់រួចហើយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ លោកថា អាជ្ញាធរនឹងកោះហៅម្ចាស់សំណង់មកដោះស្រាយនៅសាលាស្រុក។ យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងដែលបុគ្គលមានអំណាចខាងលើធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រភពដដែលបានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបងប្អូនបង្កើត របស់លោក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតជាអភិបាលខេត្តសៀមរាប។ បើតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ទីតាំងខាងលើកាលពីដើមឡើយជាចម្ការពនេចររបស់ប្រជាពលរដ្ឋ លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យលោក ឃឹម ប៉ូសាយ។ ប្រភពបន្តថា ចាប់តាំងពីបានទិញដីនោះមក លោក ឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោក ឃឹម…

អានបន្ត “អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន” »

ព័ត៌មានជាតិ

ដំណឹងក្តៅៗ!កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង

Posted on July 4, 2023July 4, 2023 By Mah Khmer
ដំណឹងក្តៅៗ!កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់អំពីការហាមប្រាមបុគ្គលចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platforms Inc មិនឲ្យចូលប្រទេសកម្ពុជានោះឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអះអាងទៀតថា ប្រសិនបើបុគ្គលទាំង២២នាក់នេះ មានអ្នកណាកំពុងនៅក្នុងប្រទេសកម្ពុជា ត្រូវចាកចេញជាបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីម៉ោង៤ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ ក្រសួងការបរទេស បានគូសបញ្ជាក់ទៀតថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ឲ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានលក្ខណៈនយោបាយ។ អនុសាសន៍នេះមានចេតនា រារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។ ក្នុងស្មារតី នៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc.។ សូមជម្រាបថា​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍…

អានបន្ត “ដំណឹងក្តៅៗ!កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង” »

ព័ត៌មានជាតិ

Posts pagination

Previous 1 … 20 21 22 … 52 Next
  • តម្រាទេវតាចារមកថាដើមខែថ្មីនេះ មានតែ៧ឆ្នាំ មានវាសនាល្អ ហូរ​លាភ ហូរលុយ ​មិន ខ្វះ ចាយ ហោរាសាស្ត្រ
  • សប្បាយឱ្យហើយទៅ! លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ ព័ត៌មានជាតិ
  • សំណាងដល់ហើយ បីថ្ងៃនេះ ឆ្នាំ ឆ្លូវ ជូត វក រកា មមី មមែ ខាល ច ពោរពេញដោយលាភសំណាង លុយហូរចូលផ្ទះ ហោរាសាស្ត្រ
  • ស្លា.ប់ រស់ព្រោះដោយសារស្រី! ដាក់គុ.ក១ជីវិត ក្នុងករណីបា.ញ់ប្រ.ហា.រ គ្នាដណ្តើមស្រីនៅក្រុងបាត់ដំបង ព័ត៌មានជាតិ
  • រាប់លុយចុកដៃហើយលាភធំឆ្នាំរកា និង​ ថោះ មានលុយចាយមិនខ្វះឆ្នាំច វក កុរ មមី ឆ្លូវ ម្សាញ់ ហោរាសាស្ត្រ
  • អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា ព័ត៌មានជាតិ
  • ៥ថ្ងៃជាប់គ្នា 6, 7, 8, 9, 10 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules