កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៣.៤លាននាក់ មានជើងហោះហើរមានចំនួន ៣៣​ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងបន្តថា ការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសវិញ មានចំនួនជាង ៣៤​ ៨៨១តោន ថយចុះជាង ១០% បើធៀបទៅនឹងឆ្នាំ២០២២​។ ប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងទាក់ទាញអ្នកធ្វើដំណើរ តាមផ្លូវអាកាសបានប្រមាណ ៤,៦លាននាក់ នៅឆ្នាំ២០២៣ ពោលគឺនឹងកើនឡើងពី ២,៣៨លាននាក់ កាលពីឆ្នាំ២០២២។ បើតាមការបន្ថែមរបស់ លោក ស៊ីន ចាន់សិរីវុត្ថា។ បើតាមអ្នកនាំពាក្យដដែល បានបន្ថែមទៀតថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេដង ដោយសារការបើកដំណើរការឡើងវិញរបស់ប្រទេ​សចិននៅដើមឆ្នាំ២០២៣ ដែលបានបញ្ចូលកម្លាំងរុញច្រានថ្មី ទៅក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។ គូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway […]

(ភ្នំពេញ)៖ ការប្រកបរបររស៊ី ឬការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្ម​ ​ត្រូវបានតម្រូវឱ្យម្ចាស់អាជីវកម្មទៅចុះបញ្ជី និងសុំលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីបញ្ជាក់ពីការរស៊ីដោយស្របច្បាប់។ ប៉ុន្តែជារឿយអ្នករកស៊ីមួយចំនួន ជាពិសេសអ្នកប្រកបអាជីវកម្មតូចតាច តែងតែត្អូញ ​និងខ្លាចរអាក្នុងការទៅចុះបញ្ជី ដោយខ្លាចក្នុងការបង់ពន្ធច្រើន​ ដោយសារតែពួកគាត់មិនបានស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រភេទអាជីវកម្ម ដែលជាប់ពន្ធ និងមិនជាប់ពន្ធ។ នេះគឺជាអ្វីដែលម្ចាស់អាជីវកម្ម ត្រូវស្វែងយល់ ដើម្បីជៀសវាងមន្រ្តីខិលខូចមួយចំនួន ទៅគម្រាមកំហែងទារប្រាក់ ដែលនាំឱ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ។ បើតាម ​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ​អាជីវកម្មដែលមានផលរបរចំណូលដុលសរុបប្រចាំឆ្នាំតិចជាង ២៥០ លានរៀល ​ឬ៦ម៉ឺនដុល្លារ​ នឹងមិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ខណៈអាជីវកម្មតូចតាច ក៏មិនត្រូវឱ្យសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុកដែរ ​ដើម្បីកុំឱ្យប៉ះពាល់ទៅដល់អ្នករកស៊ីរបរតូចតាច​​។ លោកបានឱ្យដឹងថា សម្រាប់អាជីវកម្មដែលទទួលបានចំណូលលើពី​ ២៥០លានរៀល ដល់៧៥០លានរៀល ឬប្រមាណ១៨ម៉ឺនដុល្លារ ​តម្រូវឱ្យចុះបញ្ជីជាប់ពន្ធតូច ​ដែលជាប្រភេទអាជីវកម្មកត់ត្រា នូវបញ្ជីស្នាមលក្ខណៈសាមញ្ញ ដោយកត់ត្រាតែចំណូល និងចំណាយប៉ុណ្ណោះ។ ចំណែកអាជីវកម្មដែលទទួលបានចំណូលលើសពី ៧៥០លានរៀល ដល់៤០ពាន់លានរៀល […]

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់ក្រុមការងារត្រូវស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ជូនដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេ​ដ្ឋា​រចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣។ នាឱ្យកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវតែស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងសិប្បកម្មផលិតនូវផលិតផលនានារួមនឹងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដើម្បីជួយដល់ពលរដ្ឋដែលរស់ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ អាចប្រកបរបរផ្សេងៗ និងបង្កើតអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាក្រុមការងារអន្តរក្រសួង នឹងពិនិត្យមើលបន្ថែមទៀតពីលទ្ធភាព និងស្នើឲ្យមានជាអាទិភាពពិសេសចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អាចចូលបម្រើការងារនៅក្នុងអាកាសយានដ្ឋានដែលនឹងបើកដំណើរការថ្មីនាពេលខាងមុខផងដែរ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមទៀតឲ្យមន្ត្រីជំនាញអន្តរក្រសួងពិនិត្យ និងដោះស្រាយ កុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា និងខ្វះខាតទឹកនៅក្នុងរដូវប្រាំង ទៅតាមសំណូមរបស់ប្រជាពលរដ្ឋផងដែរ។

  (សៀមរាប)៖ ខេត្តសៀមរាបនឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប, នេះយោងតាមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រវាងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលាខេត្តសៀមរាប។ យោងតាមការលើកឡើងរបស់លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើសមួយស្ថិតនៅលើផ្លូវចាស់ និងមួយទៀតនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះនៅពុំទាន់ច្បាស់លាស់នៅឡើយនោះទេ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់ក្នុងការបង្ហាញនៃគំនូសប្លង់នៃគម្រោងការស្ថាបនាផ្លូវរថភ្លើងនេះ។ លោកបានបន្តថា ខាងក្រុមហ៊ុនសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយផ្លូវរថភ្លើងនេះនឹងឆ្លងកាត់តំបន់អង្គរ និងអាចមានការប៉ះពាល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាតផង​ដែរ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ពាក់ព័ន្ធនឹងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ រដ្ឋបាលខេត្តសូមធ្វើការគាំទ្រ និងត្រៀមសហការជាមួយក្រុមហ៊ុនក្នុងការផ្តល់ព័ត៌មាននឹង ទិន្នន័យជូនក្រុមហ៊ុនដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរ […]

កណ្តាលៈ សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលានយន្តហោះអន្តរជាតិ ក្នុងខេត្តសៀមរាប នៅខែតុលាខាងមុខនេះ។ សម្តេបាននិងកំពុងថ្លែងក្នុងពិធីសម្ភោធឲ្យ ដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣​នាព្រឹកថ្ងៃទី៣ សីហានេះថា នេះជាលើកចុងក្រោយ ដែលសម្តេចអញ្ជើញថ្លែងសុន្ទរកថា ក្នុងនាមជានាយករដ្ឋមន្រ្តី ហើយលោកហ៊ុន ម៉ាណែតត្រូវបានអញ្ជើញ ចូលរូមសម្ភោធជាផ្លូវការ នូវព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបនាពេលខាងមុខ។ សម្តេចបានបញ្ជាក់ថា “សម្តេចមិនទៅណា មិនរត់ចោលប្រជាពលរដ្ឋនោះទេ ប៉ុន្តែសម្តេចនឹងនៅពីក្រោយនាយករដ្ឋមន្រ្តីថ្មី”។ ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប គ្រោងសម្ភោធបើកឲ្យដំណើរការនៅថ្ងៃទី១៦ តុលាខាងមុខ។ ព្រលាននេះ បានសាងសង់ឡើងលើផ្ទៃដី១៥០០ហិកតា ដែលបានចំណាយទុនវិនិយោគប្រមាណ​១១០០លានដុល្លារអាមេរិក។ ជាព្រលានប្រភេទ4E ដែលមានសមត្ថភាពទទួលយន្តហោះចុះចតគ្រប់ធុន៕

ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា។ ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេចក្នុងការជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជានៅលើឆាកកសិពាណិជ្ជកម្មពិភពលោក។ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជាយុទ្ធសាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា “ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះមកចូលរួមជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ។ ហើយពេលនោះ ​ប្រទេស​កម្ពុជានឹងក្លាយ​ជាគំរូ​នៃ​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម។” […]

(ភ្នំពេញ)៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ-​សៀម​រាប, សៀមរាប-ប៉ោយប៉ែត គឺគម្រោងផ្នែកដឹកជញ្ជូនដ៏សំខាន់ចំនួនពីរ ត្រូវ​បានរាជរដ្ឋា​ភិបាល​នីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន មានលោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ​ដ៏​ចំណាននោះ បានប្រឹងប្រែងសិក្សា និងជំរុញឱ្យមានវឌ្ឍនភាពទៅមុខជា​បន្ត​បន្ទាប់។ បើទោះបីជាយ៉ាងណាការងាររបស់រាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ត្រូវបានបិទបញ្ចប់ ហើយគម្រោងទាំងពីរក៏មិនទាន់ឈានដល់ការបើកការដ្ឋានសាងសង់​នោះ​ដែរ។ បន្ថែមពីលើនោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០២៣តទៅ នឹងមានការធ្វើកំណែទម្រង់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយប្តូរ​ទាំងនាយករដ្ឋមន្ត្រី ហើយក៏ប្តូរទាំងរដ្ឋមន្ត្រីកាន់ការងារនៅក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូនផងដែរ។ ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ និង​ផ្លូវ​ល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត ហើយក៏ចង់ឃើញ​គម្រោង​ទាំងពីរនេះលេចចេញជារូបរៀងរាងផងដែរ។ ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងរដ្ឋ​មន្ត្រី​ដែលជាអ្នកជំរុញ និងកាន់ការងារផ្ទាល់លើគម្រោងទាំងពីរសម្រាប់​អាណត្តិថ្មី នាំឱ្យ​ប្រជាពលរដ្ឋមួយចំនួនចង់ដឹងថា តើគម្រោងទាំងពីរនេះ នៅតែ​បន្តដំណើរការ ឬ​យ៉ាង​ណាសម្រាប់អាណត្តិថ្មីនេះ? ក្នុងបទសម្ភាសន៍មួយជាមួយអ្នកព័ត៌មានពេលចុះពិនិត្យផ្លូវបាក់ស្រុតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោង​ទាំង​ពីរ​ខាងលើជាគម្រោងរបស់ជាតិ ហើយនៅតែជានយោបា​យ​អាទិភាព​របស់​រាជ​រដ្ឋា​ភិបាល​ដឹក​នាំដោយ​គណបក្សប្រជាជនកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល​អា​ណត្តិថ្មី នៅ​តែ​បន្តលើគម្រោងដ៏មានសារៈសំខាន់ទាំងពីរខាងលើនេះ។ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវ​ទឹក​ពី​ទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា […]

កម្ពុជា និងថៃ បានបើកដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងដែលបានតភ្ជាប់រវាងប្រទេសទាំងពីរជាលើកដំបូងជាផ្លូវការហើយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ តំណភ្ជាប់ផ្លូវរថភ្លើងនេះ បានភ្ជាប់ជាមួយនឹងស្ថានីយភ្លើងបានឃ្លុងលឹក ក្នុងស្រុកអារ៉ាត់នីយ៉ាប្រះផេត ខេត្តស្រះកែវ ទៅកា​ន់​ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយដែលជាការតភ្ជាប់រវាងប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងប្រទេសចិន ដែលនេះជាការជួយកាត់ប​ន្ថ​​យនូវថ្លៃដឹកជញ្ជូន ថ្លៃថាមពល ជួយថែរក្សាបរិស្ថាន ព្រមទាំងជំរុញនូវស្តង់ដារពាណិជ្ជកម្មរបស់សកលលោកផងដែរ​។ បន្ថែមពីនេះ ខ្សែរថភ្លើងដែលទើបតែភ្ជាប់ថ្មីនេះ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក្នុងប្រព័ន្ធដឹកជញ្ជូនភស្តុភារកម្ម ដែលសម្រួលដល់ពាណិជ្ជករថៃ និងកម្ពុជា។ ខណៈដែលមានក្រុ​មហ៊ុនថៃជាច្រើនបានចូលរួមក្នុងប្រតិបត្តិការសេវាកម្មនេះ ដោយប្រើប្រាស់ផ្លូវដែកថៃជាស្នូល ក្នុងនោះរួមមាន ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. or GMLL និងក្រុមហ៊ុន PTT Public Company Limited។ លោក Chansak Chumchuen នាយករងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម របស់ក្រុមហ៊ុន PTT បានលើកឡើងថា […]

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំ ពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា​ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)” និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ២០២៣ តទៅ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​កម្ពុជា។ សេចក្តីជូនដំណឹងនេះបញ្ជាក់ថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាស៍ចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។ ប្រភពដដែលបន្តថា​ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ […]

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការអន្តរក្រសួង ​ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែល លោក ស៊ុន ចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។ បើតាមសេចក្ដីចសម្រេចលេខ៥២.សសរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ បើតាមក្ដីសម្រេច បង្កើតគណៈកម្មការអន្តរក្រសួងនេះ ដែលចុះហត្ថលេខា ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងប្រការ១ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ស្នើសុំវិនិយោគដោយ ក្រុមហ៊ុន China Road and Bridge Corporation​ (CRBC) ក្រោមទម្រង់វិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (Bot: Build-Operate-Transfer) មានសមាសភាព២៦រូប លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុប្រធាន។ នៅក្នុងប្រការ២ គណៈកម្មការនេះ […]

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា និងចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ គ្រោងចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១.៣៥ប៊ីលានដុល្លារអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត កាន់តែវែងឆ្ងាយទៅហើយ។ ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំមានឱកាស ដើម្បីនឹងមើលកូនចៅគណបក្សប្រជាជនកម្ពុជា គេដឹកនាំយ៉ាងម៉េច ហើយយើងក៏ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ»។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា […]

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលជាគម្រោងផ្លូវល្បឿនលឿនថ្មីទី៣ របស់កម្ពុជា បច្ចុប្បន្នបាននិងកំពុងដំណើរការសិក្សានៅឡើយ ខណៈគម្រោងផ្លូវល្បឿនលឿនថ្មីនេះអាចនឹងបន្តហួសទៅដល់ក្រុងប៉ោយប៉ែតថែមទៀតផង។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ ឯក​ឧត្តមបានមានប្រសាសន៍ថា “ដោយសារតែគេទុកចិត្តលើរាជរដ្ឋាភិបាល ដោយសារប្រទេសមានសុខសន្តិភាព សេដ្ឋកិច្ចមានការីកចម្រើន ហើយខ្ញុំសង្ឃឹមថាលទ្ធផលនៃការសិក្សានេះល្អ និងឈានដល់ការចុះកិច្ចព្រមព្រៀងជាដៃគូរវាងរដ្ឋនិងក្រុមហ៊ុនឯកជន ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប អាចបន្តពីសៀមរាបទៅប៉ោយប៉ែតផងដែរ” ។ ក្នុងនោះឯឧត្តម ក៏បានលើកឡើងដែរថា​ “នៅដាច់ខែ៥ នេះក្រុមហ៊ុន CRBC)គាត់នឹងសិក្សាចប់ ហើយនឹងមានការស្នើរសុំចុះ MOU នៅខែក្រោយនេះ។ អ៊ីចឹងយើងបើកសារដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ពេលជាមួយគ្នានេះ យើងចុះហ្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា នៅខែ៦នេះដែរ ដោយបើកមួយចុះមកមួយទៀត” ។ សូមជម្រាបផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនថ្មីទី៣នេះ នៅមិនទាន់បញ្ជាក់ប្រវែងសរុប និងចំនួនទឹកប្រាក់សម្រាប់ការសាងសង់នៅឡើយនោះទេ។ ប៉ុន្ដែគម្រោងផ្លូវនេះ អាចនឹងមានប្រវែង […]

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ តាមរយៈការសិក្សាបឋម ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ នេះបើតាមកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្ទាល់និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC និងមានការចូលរួមផងដែរពីសំណាក់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន CRBC បានធ្វើបទបង្ហាញលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ ១-ទិដ្ឋភាពទូទៅនៃគម្រោង, ២-ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍, ៣-ផែនការនៃការសាងសង់, ៤-ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក, ៥,ការរៀបចំការដឹកជញ្ជូន, ៦-រយៈពេលនៃការសាងសង់ […]

ព័ត៌មានទាន់ហេតុការណ៍