សារព័ត៌មានមហាខ្មែរសម្រេចប្តឹងស្ត្រីពីររូបដែលបានជេរប្រមាថ និងគម្រាមមកលើអ្នកសារព័ត៌មានមហាខ្មែរ
សៀមរាប៖ កន្លងមកអង្គភាពសារព័ត៌យើងខ្ញុំធ្លាប់បានចុះផ្សាយតាមសំណើររបស់ប្រជាពលរដ្ឋដែលបានមកពឹងពាក់ ក្នុងបណ្តឹងលែងលះ មួយ (ប្រភមដើមនៃការចុះផ្សាយ) ដែលមានស្ត្រីឈ្មោះ ឡៃ គន្ធី ជាចុងចម្លើយ។ យើងខ្ញុំចុះផ្សាយស្ថិតក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានយ៉ាងត្រឹមត្រូវបំផុត។ ក្រោយពីអង្គភាពយើងខ្ញុំបានចុះផ្សាយរួចហើយមានស្ត្រីត្រូវជាម្តាយឈ្មោះ ឌុច ណាវីន ប្រើប្រាក់គណនីហ្វេសបុកឈ្មោះ Msr Navin និងកូនស្រីឈ្មោះ ឡៃ គន្ធា ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Kunthear Ngan រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មិនបានទាក់ទងសួរនំាមកកាន់អង្គភាពសារព័ត៌មានរបស់យើងខ្ញុំនោះឡើយ។ ប៉ុន្តែបានឆាតមកគណនីហ្វេសរបស់លោក លឹម សំបូរ ដែលត្រូវជាអគ្គនាយក ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ដោយផ្ញើរសារសំលេងមកជេរប្រមាថ និងគម្រាមយកតែម្តង។ ក្នុងនោះស្ត្រីឈ្មោះ ឌុច ណាវីន បានតំាងខ្លួនថាជាមន្ត្រីតុលាមកគម្រាម លោក លឹម សំបូរ និងជេប្រមាថ ដាក់ទំនាយ និងស្ត្រីជាកូនឈ្មោះ ឈ្មោះ ឡៃ គន្ធា បានជេរប្រមាថ និងដាក់ទំនាយ…

